ប្រាសាទបល្ល័ង្ក
ប្រាសាទបល្ល័ង្គ ឬប្រាសាទលិង្គទី២មានប្លង់ការ៉េប្រវែង៨.៦ម៉ែត្រ បើតាមការវិភាគមើលទៅឃើញថាប្រាសាទលិង្គទាំងបីមានការរចនាប្លង់ដូចគ្នា ហើយការស្ថាបនាវិញមានការបោះបង់ចោលក្នុងពេលដំណាលគ្នា ប៉ុន្តែយើងមានការសង្ស័យយ៉ាងខ្លាំងដែលថាតួប៉មទាំងនោះ ត្រូវគេសាងសង់ឡើងក្នុងសម័យជាមួយគ្នា ឬយ៉ាងណាព្រោះវាមានប្លង់តែមួយ។ ខែ្សអ័ក្សរត់ត្រង់ពីប្រាសាទថ្នឹងនិងប្រាសាទជី កាត់តាមកំពែងប្រាសាទផ្នែកខាងលិច។
ប្រាសាទបល្ល័ង្ក | |
---|---|
ឈ្មោះ: | ប្រាសាទបល្ល័ង្ក |
អ្នកកសាង: | ព្រះបាទជ័យវរ្ម័នទី៤ |
កាលបរិច្ឆេទកសាង: | សតវត្សរ៍ទី១០ |
ឧទ្ទិសថ្វាយ: | ព្រាហ្មណ៍សាសនា |
ស្ថាបត្យកម្ម: | រចនាបថបកោះកែរ |
ទីតាំង: | ភូមិកោះកេរ ឃុំស្រយ៉ង់ ស្រុកគូលែន ខេត្តព្រះវិហារ |