ប្រាសាទព្រៃប្រាសាទ
ប្រាសាទព្រៃប្រាសាទ | |
---|---|
ឈ្មោះ: | ប្រាសាទព្រៃប្រាសាទ |
អ្នកកសាង: | ព្រះបាទជ័យវរ្ម័នទី ៧ |
កាលបរិច្ឆេទកសាង: | ចុងសតវត្សរ៍ទី ១២ |
ឧទ្ទិសថ្វាយ: | ព្រះពោធិសត្វលោកេស្វរៈ |
ស្ថាបត្យកម្ម: | រចនាបថបាយ័ន |
ទីតាំង: | អង្គរធំ ខេត្តសៀមរាប |
ប្រវត្តិប្រាសាទ
កែប្រែប្រាសាទព្រៃប្រាសាទស្ថិតនៅប្រហែល៨០០ម៉ែត្រទិសពាយ័ព
នៃកំពែងអង្គរធំ និងទិសភូមិអង្គក្រៅ។ ប្រាសាទនេះត្រូវបានស្ថាបនាឡើងអំពីថ្មភក់បែរមុខទៅទិសខាងកើត។ តាមបច្ចេកទេសស្ថាបត្យកម្ម និង ចម្លាក់ ប្រាសាទនេះគឺស្ថិតនៅក្នុរចនាបទបាយ័ន ក្នុងរាជព្រះបាទជ័យវរ្ម័នទី៧។ ឈ្មោះរបស់ប្រាសាទនេះព្រៃប្រាសាទនេះគឺមានន័យដូចព្រៃដែរ ប៉ុន្តែគ្រាន់តែយកព្រៃមកដាក់ពីមុខប្រាសាទវិញ គឺមានន័យថាប្រាសាទដែលមានព្រៃដុះគ្របជុំវិញ។ ប្រាសាទនេះអ្នកស្រុកនៅភូមិអង្គរក្រៅហៅម្យ៉ាងទៀតថា ប្រាសាទតាអួន ឬ ប្រាសាទគោកប្រាសាទ ។ ពាក្យគោកមានន័យថាទីទួលខ្ពស់ ពំនូលដី។