ប្រាសាទលលៃ
ប្រាសាទលលៃ | |
---|---|
ឈ្មោះ: | ប្រាសាទលលៃ |
អ្នកកសាង: | ព្រះបាទយសោវរ្ម័នទី១ |
កាលបរិច្ឆេទកសាង: | ៨៩៣ |
ឧទ្ទិសថ្វាយ: | ព្រះឥសូរ |
ស្ថាបត្យកម្ម: | ខ្មែរ |
ទីតាំង: | ភូមិលលៃ ឃុំបាគង ស្រុកប្រាសាទបាគង ខេត្តសៀមរាប |
ទីតាំងភូមិសាស្រ្ត
កែប្រែប្រាសាទលលៃស្ថិតនៅខាងជើងផ្លូវជាតិលេខ៦ (សៀមរាប-ភ្នំពេញ)ត្រង់បង្គោល គីឡូម៉ែត្រលេខ១៣ បត់ចុះចម្ងាយ ៥០០ម៉ែត្រពីផ្លូវជាតិ ក្នុងភូមិលលៃ ឃុំប្រាសាទបាគង ស្រុកប្រាសាទបាគង ខេត្តសៀមរាប។ ប្រាសាទនេះស្ថិតនៅកណ្តាលបារាយណ៍ "ឥន្រ្ទតាដាក" ដែលមានបណ្តោយប្រវែង ៣៨០០ម៉ែត្រ និងទទឹង ៣០០ម៉ែត្រ នៅជិតព្រះវិហារវត្តលលៃ។
ប្រវត្តិប្រាសាទ
កែប្រែឈ្មោះប្រាសាទនេះត្រូវបានប្រជាជននាសម័យក្រោយអង្គរហៅតៗគ្នាមក ប៉ុន្តែឈ្មោះដើមនៃប្រាសាទនេះគឺ ឥស្វរលោក ដែលត្រូវបានកសាងនៅឆ្នាំ៨៩៣ ដោយព្រះបាទយសោវរ្ម័នទី១ ដែលជាបុត្ររបស់ព្រះបាទឥន្ទ្រវរ្ម័នទី១[១]។ ព្រះបាទយសោវរ្ម័នទី១ ឡើងគ្រងរាជបន្តពីព្រះបិតារបស់ព្រះអង្គ ចាប់ពីឆ្នាំ៨៨៩-៩១០នៃគ.ស ហើយបានកសាងប្រាសាទលលៃនៅឆ្នាំ៨៩៣ ដើម្បីឧទ្ទិសដល់ដួងព្រលឹងរបស់ព្រះមាតានិងបិតា ជីដូន និងជីតារបស់ព្រះអង្គ។
សំណង់ស្ថាបត្យកម្ម
កែប្រែប្រាសាទលលៃមានតួប៉ម៤ ធ្វើពីឥដ្ឋ សង់រៀងជាពីរជួរមុខក្រោយស្ថិតនៅលើទីទួលខ្ពស់កណ្តាល បារាយណ៍ មានសិលាចារឹកដូចប្រាសាទព្រះគោ បែរមុខទៅទិសខាងកើត ហើយមាន ទ្វារបពោ្ឆតបីទិសទ្វារចូលមួយ នៅលើ មេទ្វារប៉មទាំង៤ មានសិលាចារឹកចារស្មើដៃប្រៀបដូចអក្សរពុម្ព។ ចំណែកផែ្តរលើទ្វារមាន ក្បាច់រចនានៅ អមមាត់ទ្វារក្នុងប្រអប់ មានចម្លាក់ជារូបប្រាសាទមានទ្វារបាលដៃកាន់ ស៊ែររីត្រីសូល៍ ។ តួប៉មនីមួយៗ មានតម្កល់សិវលិង្គមិនតែប៉ុណ្ណោះមានឈ្មោះ អ្នកបំរើដែលទទួល នាទីផេ្សងៗពីគ្នាក្នុងការថែទាំនិង រៀបចំកិច្ចបូជាប្រចាំប៉មនីមួយៗ ។ ប្រាសាទនេះប៉មប្រាសាទមួយដួលរលំជិតអស់ នៅសល់ តែមួយផ្ទាំងតូចប៉ុណ្ណោះ រីឯប៉មបីទៀត មានសភាពចាស់ ទ្រុឌទ្រោមខ្លាំង ហើយនៅពេលបច្ចុប្បន្ន ។ ប្រាសាទលលៃកសាងនៅចុងសតវត្សទី៩ នៃគ,ស៨៩៣ ដោយព្រះបាទយសោវរ្ម័នទី១ ដើម្បីឧទ្ទិសថ្វាយ ដល់ព្រះឥសូរ ក្នុង សាសនាព្រាហ្មណ៍ ។ តាមសិលាចារឹករបស់ប្រាសាទនេះ បានលំអិតអំពីពេលវេលាល្អ ដែលគេដេញគន់គូរឡើង ដើម្បីប្រារព្ធ ពិធីឆ្លងពេលដែល ព្រះបាទយសោវរ្ម័នទី១ កសាងប្រាសាទលលៃ នេះប្រហែលជាព្រះអង្គចាប់ផ្តើមអនុវត្តគំរោងផ្លាស់រាជធានីពី "ហរិហរាល័យ" (តំបន់រលួសសព្វថៃ្ង) ទៅជា "យសោធរ" (តំបន់ឧទ្យានអង្គរសព្វថៃ្ង) ជាបណ្តើរៗ ។ តាមសិលាចារឹកដដែលឲ្យដឹងដែរថាទឹក នៅក្នុងបារាយណ៍នេះ គឺសំរាប់ការប្រើប្រាស់នៅទីក្រុងហរិហរាល័យ និងសំរាប់ធ្វើស្រែចំការនៅតំបន់ នេះបច្ចុប្បន្នស្រះដែលនៅជុំវិញប្រាសាទ បាត់អស់ហើយក្លាយទៅជាវាលស្រែ ។ ប្រាសាទលលៃនេះមានក្រុមអង្គការសហគមន៍ ព្រះអាទិត្យអភិវឌ្ឍន៍កម្ពុជា ដែលជាមជ្ឈមមណ្ឌលបណ្តុះ បណ្តាលកុមារកំព្រាអនាថា និងក្រីក្រ នៅឈរចាំចែកខិត្តប័ណ្ណព័ត៌មានអង្គការរបស់ខ្លួនដល់ភ្ញៀវទេសចរ ដែលមកទស្សនាប្រាសាទគ្រាន់បានកំរៃខ្លះ ដើម្បី ផ្គត់ផ្គង់ម្អូបអាហារដល់កុមារនៅក្នុងអង្គការ ព្រោះអង្គការ នេះទើបនឹងបង្កើតឡើង ហើយមានការខ្វះខាតថវិកា ប្រាសាទនេះមានភ្ញៀវអន្តរជាតិទៅទស្សនា ជារៀងរាល់ថៃ្ង តែសំរាប់ភ្ញៀវជាតិវិញ កម្រមានទៅទស្សនាណាស់។តើប្រាសាទលលៃមានអ្វីទស្សនាខ្លះ? ប្រាសាទលលៃកសាងឡើងនៅលើជើងគ្រឹះដែលមានទទឹង ៨០ម្រ៉ែត បណ្តោយ៩0ម៉្រែត ធ្វើអំពីឥដ្ឋទាំងអស់មានគោបុរៈផ្នែកខាងកើតតែមួយប៉ុណ្ណោះ ។ ប្រាសាទនេះជាក្រុមប្រាសាទដែលមានទាំងអស់៤ ពីរខ្នងស្ថិតនៅជួរទិសខាងកើត និង ទិសខាងលិច ចំណែកឯប្រាសាទពីរទៀតស្ថិតនៅជួរទិសខាងជើងនិង ខាងត្បូងមានសិលាចារឹកស្រដៀងនឹងប្រាសាទព្រះគោ ខុសគ្នាត្រង់ចំនួនប្រាសាទប៉ុណ្ណោះ ។ រូបចម្លាក់នៅប្រាសាទលលៃ ទោះបីជាមានការទ្រុឌទ្រោមខ្លាំងក៏ដោយ ក៏នៅមានក្បាច់ចម្លាក់ដ៏រស់រវើកតាមស៊ុមទ្វារ និង ចម្លាក់ថ្មភក់នៅលើផ្តែរ ដែលគេអាចសន្និដ្ឋានបានថា ប្រាសាទដែលនៅទិសខាងកើតមានហោងជាងរូបព្រះឥន្រ្ទគង់លើ ដំរីឯរាវ័ណ ។ ផ្នែកខាងឆ្វេង និងខាងស្តាំរបស់ក្បាលដំរីឯរាវ័ណមានកម្រងផ្កា ។នៅហោជាងលើផ្តែរជាចម្លាក់ផុសរបស់តាបសទាំងអស់ដែលមាន ៨ អង្គ កំពុងតែអង្គុយសមាធិតាំងសិល្ប៏ ។ ចំណែកឯចម្លាក់នៅស៊ុមទ្វារធ្វើអំពីថ្មភក់ជារូបសិង្ហពាំកម្រង ផ្កា ។ នៅហោជាងលើផ្តែរជាចម្លាក់ផុសរបស់តាបសទាំងអស់ដែលមាន ៨អង្គ កំពុងតែអង្គុយសមាធិតាំងសិល្ប៏ ។ ចំណែកឯចម្លាក់នៅស៊ុមទ្វារធ្វើអំពីថ្មភក់ជារូបសិង្ហពាំកម្រង ផ្កា ។ ទោះបីជាចម្លាក់ភាគច្រើនត្រូវបានរលាយបាត់ និងត្រូវបំផ្លិចបំផ្លាញក៏ដោយក៏គេនៅតែចាត់ទុកថាសិល្បៈដ៏ស្អាត វិចិត្រក្នុងទម្រង់សិល្បៈសម័យព្រះគោ ឬ ក្នុងយុគសម័យអាណាចក្រហរិហរាល័យ។
ឯកសារយោង
កែប្រែ- ↑ សៀវភៅមគ្គុទ្ទេសក៍អាណាចក្រអង្គរ ដោយលោក ហែម សោភ័ន្ត ភាគ១ ឆ្នាំ២០១៥ ទំព័រទី៥១។