ប្រាសាទបាណន់
ឈ្មោះ: | |
---|---|
អ្នកកសាង: | ព្រះបាទជ័យវរ្ម័នទី៧ |
កាលបរិច្ឆេទកសាង: | សតវត្សរ៍ទី១១ |
ឧទ្ទិសថ្វាយ: | ព្រាហ្មញ្ញសាសនា |
ស្ថាបត្យកម្ម: | រចនាបថបាយ័ន |
ទីតាំង: | ខេត្តបាត់ដំបង |
ទីតាំងភូមិសាស្រ្ត
កែប្រែប្រាសាទភ្នំបាណន់គឺជារមណីយដ្ឋានវប្បធម៌ និងធម្មជាតិមួយ ដែលស្ថិតនៅលើកំពូលភ្នំបាណន់ មានចម្ងាយប្រមាណ២០ គីឡូម៉ែត្រភាគខាងត្បូងពីទីរួមខេត្តបាត់ដំបង ភ្ញៀវទេសចរត្រូវធ្វើដំណើរតាមផ្លូវលេខ ១៥៧១ ឬ ផ្លូវលេខ ៨០០ តាមដងស្ទឹងសង្កែ មានទីតាំងស្ថិតនៅភូមិបាណន់ ឃុំកន្ទឺរ២ ស្រុកបាណន់ ខេត្តបាត់ដំបង។
ប្រវត្តិប្រាសាទ
កែប្រែប្រាសាទបាណន់ត្រូវបានកសាងឡើងក្នុងសតវត្សទី១១ ដែលតួប្រាសាទលើកំពូលភ្នំនេះ មានកំពូល៥ គឺបួនជ្រុងគ្រប់ទិស និងធំមួយចំកណ្តាលប្រាសាទដែល នៅចំផ្លូវឡើងពីខាងកើត គឺប្រាសាទតាដំបងដែកដែល ពីមុនមកមានរូបសំណាកតាដំបងដែកនៅឈរចាំ ហើយចោរលួចយកចេញតែត្រូវប៉ូលិសចាប់បានក្នុង ឆ្នាំ២០០១។ កំពូលប្រាសាទ ទី២ នាទិសខាងត្បូងឈ្មោះ ប្រាសាទទម្លាក់ដូងដែលចាស់ៗ បានប្រាប់តៗមកថា ក្នុងប្រាសាទនេះមានល្អាងចុះមក ក្រោមតែពុំមានមនុស្ស ណាហ៊ានចុះទេ មានតែពិសោធន៍មើល ពេលបុណ្យទានដែលគេតែងតែយកផែ្លដូងទៅទម្លាក់ក្នុងល្អាងប្រាសាទនោះ រួចហើយមករង់ចាំមើលនៅខាងក្រោមនៃ មាត់ស្ទឹងសងែ្កដែលមានរូងមួយ ក៏ឃើញដូងនោះធ្លាក់មកចូលក្នុងស្ទឹងសងែ្កតែម្តង ។ ហើយត្រូវបានកសាងឡើងនៅពាក់កណ្តាល សតវត្សទី១១ និងបញ្ចប់នៅចុងសតវត្សទី១២ ព្រះមហាក្សត្រខ្មែរដំបូងដែលបានកសាងប្រាសាទនេះព្រះនាមព្រះបាទឧទយាទិត្យវរ្ម័នទី២ (១០៥០ - ១០៦៦) និងបញ្ចប់ដោយព្រះបាទជ័យវរ្ម័នទី៧ (១១៨១ - ១២១៩) ប្រាសាទនេះកសាងនៅលើកំពូលភ្នំបាណន់ ជាប់គ្នាពីមួយទៅមួយដូចប្រាសាទអង្គរវត្ត កសាងឡើងអំពីថ្មបាយគ្រាម និងថ្មភក់លក្ខណៈនៃប្រាសាទនេះគឺ វាស្ថិតនៅលើកំពូលភ្នំ ហើយនៅជើងភ្នំមានល្អាងពីរ គឺល្អាង បិទមាស និងល្អាងឈូង នៅជើងភ្នំមានដើមឈើជាច្រើនប្រភេទដុះចំរុះគា្ន ដែលផ្តល់ជាម្លប់ដ៍ត្រជាក់សម្រាប់ភ្ញៀវទេសចរ នៅបរិវេណជើងភ្នំមានភោជនីយដ្ឋាន និងតូបលក់អាហារ ផ្លែឈើ និងវត្ថុអានុស្សាវរីយ៍ មានសន្តិសុខយាមកាមធានាសន្តិសុខ និងសុវត្ថភាពបានយ៉ាងល្អ ហើយមានស្រះទឹកធំទូលាយ ដែលភ្ញៀវអាចទិះទូកលេខ និងសម្រាក់យកខ្យល់អាកាស រមណីយដ្ឋាននេះជាកន្លែងពិសេសសម្រាប់សម្រាកលំហែកាយនៅឳកាសថ្ងៃឈប់សម្រាក់ផ្សេងៗ ។
រូបភាព
កែប្រែ-
ទិដ្ឋភាពពីភ្នំបាណន់
-
ប្រាសាទបាណន់
-
មើលពីបាណន់ទៅក្រៅ