ប្ឫថិវេន្ទ្រទេវី
ព្រះនាងប្ឫថិវេន្ទ្រទេវី (សតវត្សទី៩) ទ្រង់ជាមាតានៃព្រះបាទឥន្ទ្រវម៌្មទី១។ តាមរយៈសិលាចារឹកប្រាសាទព្រះគោ បានធ្វើកិច្ចឧទ្ទិសនៅថ្ងៃចន្ទ ទី២៥ មករា ឆ្នាំគ.ស ៨៨០ (សិលាចារឹក K.៧១៣ ប្រាង្គប្រាសាទបីគូសាងឱ្យ ព្រះមហាក្សត្រដែលបានសោយទិវង្គតបីអង្គ និងព្រះមហេសីរបស់ពួកទ្រង់ត្រូវបានសាងឡើងដោយព្រះអង្គជាប្រភេទប្រាសាទ រំលឹក "អនុស្សាវរីយ៍" តាមរយៈអ្វីដែលយើងបានដឹងដោយសិលាចារឹកជាច្រើននៅតាមក្លោងទ្វារនៃប្រាសាទ: ប្រាង្គកណ្ដាលឧទ្ទិសដល់ជយវម៌្មទី៣ក្រោមបច្ឆាមរណនាមថា បរមេស្វរ និងព្រះមហេសីទ្រង់ ធរណេន្ទ្រទេវី (K.៣២០ ក) ប្រាង្គខាងជើងឧទ្ទិសដល់រុទ្រវម៌្មទី២ (បានបូជាឧទ្ទិសជារុទ្រេស្វរ) និង រាជេន្ទ្រទេវីទី២ (K.៣១៨ ក) មាតាបិតារបស់មាតាទ្រង់ និងប្រាង្គខាងត្បូងឧទ្ទិសដល់ ប្ឫថិវេន្ទ្រវម៌្ម (ឧទ្ទិសឱ្យជាប្ឫថិវេន្ទ្រេស្វរ) និង ប្ឫថិវេន្ទ្រទេវី (K.៣១៥ ក) និង K.៧១៣ ខ )។
ប្ឫថិវេន្ទ្រទេវី | |
---|---|
រជ្ជកាល | កំឡុងសតវត្សទី៩ |
រាជ្យមុន | រាជេន្ទ្រទេវីទី២ |
រាជ្យបន្ត | មិនស្គាល់ |
ស្វាមី/មហេសី | ប្ឫថិវេន្ទ្រវម៌្ម |
បុត្រ | ព្រះឥន្ទ្រវម៌្មទី១ |
សុគត | អង្គរ កម្វុជទេឝ |
សាសនា | ព្រហ្មញ្ញសាសនា |