ជយវម៌្មទី៣ (?-៨៧៧) រជ្ជកាល (៨៣៥-៨៧៧) ជាក្សត្រទីពីរនៃកម្វុជទេឝ។ ព្រះអង្គមានបរមនាមថា ធុលីវ្រះបាទ ធូលីជេង វ្រះកម្រតេង អញ ឝ្រីជយវម៌្មទេវ។ ប្រាសាទ Sak ពិពណ៌នាថា: "នៅពេលនោះទ្រង់បានបរាជ័យដោយចាប់ដំរីព្រៃមិនបានពេលដែលទ្រង់បានយាងទៅប្រពាតព្រៃ អារុក្ខអារក្សបានសន្យាថាទ្រង់នឹងផុតគ្រោះភ័យពីសត្វព្រៃ បើសិនទ្រង់បានសាងទីសក្ការៈបូជា។" [] មានប្រាសាទមួយចំនួនបានកំណត់កាលត្រូវនឹងរជ្ជកាលរបស់ទ្រង់ ថ្វីត្បិតយ៉ាងនេះក្ដី គ្មានប្រាសាទណាមួយនិយាយថាប្រាសាទទាំងនោះជារបស់ទ្រង់ឡើយ។ ទ្រង់ប្រហែលបានចាប់ផ្ដើមគំរោងសំណង់តូចមួយដែលត្រូវបានបាត់ស្រមោលដោយសារអ្នកស្នងរាជ្យ និង ស្ថាបនិកប្រកបដោយមហិច្ឆតាខ្លាំងជាងទ្រង់ គឺវ្រះបាទឥន្ទ្រវម៌្មទី១។ ទ្រង់បានសុគតនៅឆ្នាំ ៨៧៧ ប្រហែលដោយសារការដេញចាប់ដំរីព្រៃ[] ទ្រង់មានបច្ឆាមរណនាម វ្រះបាទវិឝ្ណុលោក។ (បើរាប់ទាំងស្ទួនដល់ទៅបីអង្គ ទ្រង់ត្រូវលេខរៀងថា ជយវម៌្មទី៦)

ជយវម៌្មទី៣
វ្រះបាទ
រជ្ជកាល៨៣៥ – ៨៧៧
រាជ្យមុនជយវម៌្មទី២
រាជ្យបន្តរុទ្រវម៌្ម
ព្រះនាមពេញ
ធុលីវ្រះបាទធូលីជេងវ្រះកម្រតេងអញឝ្រីជយវម៌្មទេវ
បច្ឆាមរណនាម
វ្រះបាទវិឝ្ណុលោក
សន្តតិវង្សកៅណ្ឌិន្យ
សុគតអង្គរ កម្វុជទេឝ
សាសនាព្រហ្មញ្ញសាសនា
គោរម្យងារសំរាប់រាជ្យ
មុនដោយ
ជយវម៌្មទី២
ចក្រវរ្តិននៃកម្វុជទេឝ
៨៣៥–៨៧៧
តដោយ
រុទ្រវម៌្ម

ពង្សាវលី

កែប្រែ

កំណត់

កែប្រែ
  1. Higham, The Civilization of Angkor p. 59
  2. Briggs, The Ancient Khmer Empire p. 97

ឯកសារយោង

កែប្រែ
  • Briggs, Lawrence Palmer. The Ancient Khmer Empire. Transactions of the American Philosophical Society, 1951.
  • Higham, Charles. The Civilization of Angkor. University of California Press, 2001.