ផាត់ កាញ៉ុល
អ្នកម្នាង ផាត់ កាញ៉ុល កើតនៅឆ្នាំ១៩២០ - ០១ កុម្ភៈ ១៩៧០ គឺជាព្រះមហេសីទី១របស់ព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ។ អ្នកម្នាងជាមាតារបស់សម្ដេចរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី (០៨ មករា ១៩៤៣ - ១៨ វិច្ឆិកា ២០១៩) និងសម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ (០២ មករា ១៩៤៤ - ២៨ វិច្ឆិកា ២០២១)។ អ្នកម្នាងនិងព្រះបាទ នរោត្តម សីហនុ បានលែងលះនៅឆ្នាំ១៩៤៦។ អ្នកម្នាង ផាត់ កាញ៉ុល បានទទួលមរណភាពនៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ១៩៧០ ក្នុងជន្មាយុ៥០ឆ្នាំ។ [១]
សូមមើលផងដែរ
កែប្រែឯកសារយោង
កែប្រែ- ↑ ដកស្រង់ចេញពីគេហទំព័រសារព័ត៌មានវីគីភីឌាភាសាអង់គ្លេស