ផ្លាតូ

ផ្លាតូ / ប្លាតុង (ជា​ភាសាអង់គ្លេស៖ Plato, ជា​ភាសាក្រិច៖ Πλάτων, Plátōn, "broad") (៤២៨ ឬ ៤២៧ មុន​គ្រិស្តសករាជ – ៣៤៨ ឬ ៣៤៧ មុន​គ្រិស្តសករាជ) គឺជា​ទស្សនវិទូ​ក្រិច​បុរាណ ដែល​បាន​រួម​ចំណែក​បង្កើត​នូវ​មូលដ្ឋាន​សម្រាប់​ទស្សនវិជ្ជា​លោកខាងលិច​ជាមួយ​គ្រូ​របស់​គាត់ សូក្រាត និង​សិស្ស​របស់​គាត់ អារីស្តូត​។ ផ្លាតូ ក៏​ជា​គណិតវិទូ អ្នកនិពន្ធ​នៃ​ទស្សនវិជ្ជា​បែប​សន្ទនា និង​ជា​អ្នកបង្កើត​សាលា​ទស្សនវិជ្ជា​ជាន់ខ្ពស់​អាកាដឺមី (Academi) នៅ​ក្រុងអាតែន ដែល​ជា​វិទ្យាស្ថាន​គរុវិជ្ជា​ជាន់ខ្ពស់​ដំបូងបង្អស់​នៅ​លោកខាងលិច​។ ផ្លាតូ​គឺជា​សិស្ស​របស់​សូក្រាត និង​បាន​ទទួល​ឥទ្ធិពល​យ៉ាងខ្លាំង​ពី​ការ​ត្រិះរិះ​របស់​សូក្រាត ដូច​ដែល​ផ្លាតូ​បាន​និយាយ​ថា​ការ​ស្លាប់​របស់​គ្រូ​គាត់​គឺជា​រឿង​អយុត្តិធម៌​បំផុត​។

ជីវប្រវត្តិ

កែប្រែ

គ្រាដំបូងនៃជីវិត

កែប្រែ

មាត្រាដំបូង ជីវិតគ្រាដំបូងរបស់ផ្លាតូ

ទីកន្លែងកំណើតនិង គ្រូសារ

កែប្រែ

ទីកន្លែងនិង ពេលវេលានៃការចាប់កំណើតរបស់ផ្លាតូពិតប្រាកដគ្មាននរណាដឹងទេ ប៉ុន្តែវាមិនប្រាកដថា គាត់ក្លាយជាអ្នកវណ្ណៈអភិជននិង ជាក្រុមគ្រូសារដែលមានធនធានយូមកហើយ អ្នកដែលមានចំនះវិជ្ជាជាច្រើនជឿថា គាត់បានកើតក្នុងរដ្ធ អាតែន ( Athens ) រឺ អាជេនណា ( Aegina ) ក្នុងចន្លោះឆ្នាំ ៤២៩និង ឆ្នាំ៤២៣ មុនគ.ស ។ ឪពុករបស់គាត់គឺជា លោក អារីសតុន ( Ariston ) ដែលស្របតាមទំនៀមទំលាប់ដែលប្រឆាំងជំទាស់ រាយការណ៏ដោយ ឌីអូជេនឡាធៀស ( Diogenes Laertius ) លោកអារីសតុន ( Ariston ) មានដើមកំណើតមកពីស្ដេចនៃទីក្រុងអាតែន ( Athens ) ខូឌ្រឺស ( Codrus ) និង ស្ដេច មេសសានា ( Messenia ) ស្ដេចមីឡានទឺស ( Melanthus ) ម្ដាយរបស់ផ្លាតូ ( Plato ) គឺមានដើមកំណើតមកពីសាឡូន ( solon ) គឺជាគ្រូសារដែលមានអំនួតដោយសារតែមានការទំនាក់ទំនងជាមួយក្រុមគ្រូសារចៅក្រមក្នុងទីក្រុងអាតែន និង ទំនុងកំណាព្យសាឡូន ( solon ) ផឺរីកស្យន ( Perictionce ) គឺជាប្អូនស្រីរបស់ ឆាមមីស៏ន ( Charmides ) ហើយគឺជា រាជវង្សនៃក្រីធីស ( Critias ) អ្នកទាំងពីនេះជាអ្នកដែលមានឋានៈខ្ពស់នៃជនប្រើអំណាចផ្ដាច់ការទី ៣០ ក្នុងការចែងទុក នៃរបបអប្បជនាធិបតេយ្យនៅពេលដែលធ្វើតាមការដួលរលំនៃទីក្រុងអាតែន ( Athens ) នៅចុងបញ្ចប់នៃសង្គ្រាមផេលឡូផននេសសៀន ( Peloponnesian )ក្នុងឆ្នាំ ៤០៤ ដល់ឆ្នាំ ៤០៣ មុនគ.ស ចំនែកផ្លាតូ ( Plato ) វិញមានការរំជួលចិត្តចំពោះខ្លួនគាត់យ៉ាងខ្លាំង ចំនែក អារីតូន( Ariston ) និង ផឺរីសៀន ( Perictione ) មានកូនដ៏ទៃចំនួនបីនាក់ទៀតហើយកូនពីនាក់គឺជាកូនរបស់អាឌីមេនធឺស ( Adeimantus )និង ក្លាខន( Glaucon )និងកូនស្រីផុតថូន( Potone ) ម្ដាយរបស់ស្ពីស៊ីផឺស( Speusippus )

ប្ល៉ាតុងមានឪពុកឈ្មោះAriston និងម្ដាយឈ្មោះPérictioné។

លោកជាអ្នកក្រុងអាតែន។ម្ដាយរបស់់លោកជាប់់ខ្សែញាតិជា មួយSolon,អ្នកតែងច្បាប់់និងកំណាព្យដ៏ល្បីម្នាក់់ជាប់់នាមក្នុង បណ្ដាបណ្ឌិតទំាងប្រាំពីររបស់់ប្រទេសក្រិក។បណ្ឌិតSolonមាន បងប្រុសឈ្មោះDropidesដែលបង្កើតជាបន្តបន្ទាប់់Callaischosហើយ Critias ដែលបានធ្វើជាចៅក្រមក្នុងបណ្ដាចៅក្រមទំាងសាបសិប ហៅថាTrentes,និងGlaucon បន្តមកទៀតCharmide និង Périctioné ដែលបានរៀបការជាមួយAristonហើយបង្កើតPlaton មកក្នុងជំនាន់់ទី៦រាប់់បន្តពីSolon។ចំណែកឯឪពុករបស់់Platonវិញ,ឮគេ ថាតវង្សត្រកូលពីCodrusដែលជាកូនរបស់់MélanthosដែលThrasylos ជាអ្នកប្រវត្តិសាស្រ្តបានប្រាប់់ថាជាកូនចៅរបស់់អាទិទេពPoseidon។ Speusippeនៅក្នុងសៀវភៅ Le banquet de Platon,Cléarque នៅក្នុងសៀវភៅÉloge de Platon ហើយនិងAnaxilédès ក្នុងសៀវភៅ Traité de la philosophieភាគពីរ បាននិយាយរៀបរាប់់រឿង មួយដែលឮពេញក្រុងអាតែនថា៖កាលពីPerictionéទើបធំពេញវ័យក្រមុំ, Aristonចង់់ចាប់់រំលោភ ប៉ុន្តែក៏បានឃើញមុខអាទិទេពApollonចេញមកជួយ សង្រ្គោះPérictionéហើយថែរក្សានាងអោយនៅព្រហ្មចារីរហូតទាល់់ ដល់់ពេលសំរាលកូនប្ល៉ាតុងមកនៅថ្ងៃទី៧ឧសភាជាថ្ងៃខួបកំណើតរបស់់ Apollonនៅឯក្រុងDelphes។Hermippe និយាយថា ប្ល៉ាតុង បានទទួល មរណភាពក្នុងពិធិជប់់លៀងអាពាហ៏ពិពាហ៏មួយក្នុងជន្មាយុ៨១ឆ្នាំ។ ក្នុងពេលកំពុងប្រលងប្រជែងការនិពន្ធរឿងផ្នែកសោកនាដកម្ម,ស្រាប់់តែ ប្ល៉ាតុងបានជួបសូក្រាតនៅខាងមុខរោងល្ខោនDionysos ហើយក្រោយ ពីបានសំណេះសំណាលគ្នានោះមក,ប្ល៉ាតុងក៏បានដុតចោលរឿងនិពន្ធទំាងអស់់ ដែលលោកបានសរសេរ ដោយនិយាយឡើងថា៖ Hephaistoឯងមកទីនេះមក!ប្ល៉ាតុងឥឡូវនេះត្រូវការឯង។ចាប់់តំាងពី កាលនោះមកដល់់អាយុ២០ឆ្នាំ,ប្ល៉ាតុងក៏បានក្លាយខ្លួនជាសាវ័ករបស់់ សូក្រាត។ប្ល៉ាតុងក្នុងទ្រឹស្ដីអំពីគំនិតបាននិយាយថា៖បើសិនសតិចងចាំ មានមែន,នោះក៏មកពីតែមានគំនិតក្នុងវត្ថុពិត ដោយសារថាសតិចងចាំ គឹជាសតិចងចំាអំពីអ្វីមួយដែលនៅនឹង(មិនកំរើកឬគ្មានចលនា) ហើយដែលមាននៅតទៅហើយថាមានតែគំនិតទេដែល ស្ថិតនៅនឹង(សំរាក)។យុត្តិធម៌,ការប្រុងប្រយ័ត្ន,សេចក្ដីក្លាហាននិង គតិបណ្ឌិតគឺជាទ្រព្យសម្បត្តិរបស់់ព្រលឹង,សម្ផស្សស្អាត,រូបរាងល្អ, សុខភាពល្អ និងកំលំាងកាយគឺជាទ្រព្យសម្បត្តិរបស់់ខ្លួនប្រាណ,មិត្តភក្ដិ, សុភមង្គលនៃមាតុភូមិ,ភាពសំបូររុងរឿងគឺជាទ្រព្យសម្បត្តិខាងក្រៅ។ ពេលវេលាគឺជារូបភាពនៃអនន្តកាល ហើយមាននៅជានិច្ចជាកាលតទៅ គ្មានទីបញ្ចប់់។ពេលវេលាគឺជាចលនាមេឃព្រោះថាយប់់,ថ្ងៃនិងខែ។ល។ គឺជាចំណែករបស់់ពេលវេលា។ដូច្នេះអ្នកណាដែលលុបបំបាត់់ការបង្កើត ពិភពលោកបាន ក៏លុបបំបាត់់ពេលវេលាបានដែរ។ចាប់់តំាងពី ពិភពលោកត្រូវបានបង្កើតមក,ពេលវេលាក៏កើតមានឡើង។បន្ទាប់់ពី ពេលវេលាកើតមានហើយ,ព្រះអាទិត្យ,ព្រះចន្ទ និងភពនៃប្រព័ន្ធ ព្រះអាទិត្យទំាងអស់់ត្រូវបានកកើតឡើងដែរ។ដើម្បីអោយសត្វ លោកបានស្គាល់់ចំនួនម៉ោងនិងចំនួនលេខ ទើបព្រះបានផ្ដល់់ពន្លឺ ព្រះអាទិត្យអោយពួកគេ។មានមិត្តភាពបីប្រភេទគឺ៖ ១_មិត្តភាពដែលកើតមកមានពីធម្មជាតិ ២_មិត្តភាពដែលកើតមកមានពីសង្គម ៣_មិត្តភាពដែលកើតមានមកពីការទទួលអោយស្នាក់់នៅ

មិត្តភាពប្រភេទទីមួយគឺជាមិត្តភាពដែលកើតមានរវាងឪពកុម្ដាយនិង កូន។គឺជាមិត្តភាពដែលគ្រប់់សត្វលោកចូលរួមចំណែក។ មិត្តភាពប្រភេទទីពីរគឺជាមិត្តភាពសង្គមដែលកើតមកពីការជួបជុំគ្នា ការទៅលេងគ្នាទៅវិញទៅមកដោយគ្មានជាប់់សាច់់ញាតិគ្នានឹងគ្នា។ រីឯមិត្តភាពប្រភេទទីបីកឺជាមិត្តភាពដែលកើតមានឡើងពីការទទួល អោយស្នាក់់នៅដល់់អ្នកដែលមិនស្គាល់់មកពីទីឆ្ងាយ។ ជួនកាលគេបន្ថែមប្រភេទមិត្តភាពមួយទៀតជាមិត្តភាពទីបួនគឺ មិត្តភាពនៃសេចក្ដីស្រលាញ់់។

ស្រាវជ្រាវនិងបកប្រែដោយថេន​ម៉ារឌីនៅឯsambatt's blog

ឯកសារយោង

កែប្រែ