បរមរាជសម្ភារ

(គ.ស ១៦២៧-១៦៣៤)
(ត្រូវបានបញ្ជូនបន្តពី ពញ្ញាតូ)

បរមរាជសម្ភារពញ្ញាតូ (អង់គ្លេស: Borom Reachsomphea) or (Ponhea To) (ប្រ.ស|គ.ស ១៦០៥-១៦៣៤) រជ្ជកាលគ្រងរាជ (គ.ស ១៦២៧-១៦៣៤) ក្រោយធ្វើពិធីរាជាភិសេកគ្រងរាជសម្បត្តិផ្លូវការណ៍ជាលើកទី២ នៅរាជធានីឧដុង្គ ព.សករាជ ២១៧៤ ត្រូវនិង គ.សករាជ ១៦៣០ ត្រូវនិង មហាសករាជ ១៥៥៣ ទ្រង់មានព្រះនាមហៅថា "ព្រះបាទសម្ដេច ព្រះបរមរាជសម្ភារ ចៅពញ្ញាតូ" ទ្រង់គឺជាបុត្រាច្បង នៃ ព្រះជ័យជេស្ឋាទី២ និង មានគូកំណាន់ចិត្ត (គូដណ្ដឹង) គឺព្រះនាង យួរវត្តី ដែលត្រូវជាបងប្អូនជីដូនមួយនិងគ្នា ប៉ុន្តែសម្ព័ន្ធភាពស្នេហានេះ បានជ្រៀតជ្រែកដោយសម្ដេចមារ (ពូ) របស់ទ្រង់គឺ សម្ដេចព្រះឧទ័យ ដែលមានតំណែងជារាជានុសិទ្ធ ក្ដោបក្ដាប់រាជកិច្ចព្រះនគរ អំឡុងពេលដែល អង្គពញ្ញាតូ យាងទៅបួសសងគុណព្រះបិតាផងដែរ ។[]

បរមរាជសម្ភារ

រជ្ជកាល ១៦២៧-១៦៣៤

រាជាណាចក្រកម្ពុជា

គ្រងរាជ ​​លើកទី១ - ១៦២៧
លើកទី២ - ១៦៣០
រាជសម័យ សម័យកាលឧដុង្គ
ព្រះនាមពេញ ​​​ព្រះបាទសម្ដេច ព្រះបរមរាជសម្ភារ ចៅពញ្ញាតូ
មរណៈនាម មិនមានកំណត់ត្រា
ក្សត្រមុន ជ័យជេស្ឋាទី២
រាជបន្ត អង្គទងរាជា
សន្តិវង្ស រាជវង្ស​ឧដុង្គ
ប្រសូត្រ ១៦០៥
បុត្រ មិនមានកំណត់ត្រា
ចូលទីវង្គត់ ១៦៣៤
ជំនឿសាសនា ពុទ្ធសាសនា និកាយថេរវាទ
(Buddha Theravada)

ការព្យួររាជបល្ល័ង

កែប្រែ

Suspension of the throne

ក្រោយពេល ព្រះជ័យជេស្ឋាទី២ យាងសោយព្រះទីវង្គត់ រាជសម្បត្តិបានផ្ទេរទៅបុត្រច្បងរបស់ទ្រង់ អង្គពញ្ញាតូ ដើម្បីជាការកាន់ទុក្ខ ដល់បិតារបស់ទ្រង់ ពញ្ញាតូ បានយាងទៅសាងផ្នួសនៅនគរវត្ត ខេត្តសៀមរាប ក្នុងឆ្នាំ ១៦២៧ នៃគ.សករាជ និងបានតែងតាំងសម្ដេចមាររបស់ទ្រង់ គឺព្រះឧទ័យ មានតំណែងជា រាជានុសិទ្ធ ឱ្យគ្រប់គ្រងរាជកិច្ចក្នុងព្រះនគរ ជំនួសទ្រង់រយៈពេល ៣ឆ្នាំ ដោយគិតចាប់ពីឆ្នាំ ១៦២៧ ដល់ឆ្នាំ ១៦៣០ នៃគ.សករាជ អំឡុងពេលដែល អង្គពញ្ញាតូ សាងផ្នួសបួសរៀននៅនគរវត្ត សម្ដេចមាររបស់ទ្រង់ ព្រះឧទ័យ បានចាប់ចិត្តស្រលាញ់ ព្រះនាងយួរវត្តី ដែលជាកំណាន់ចិត្តរបស់ អង្គពញ្ញាតូ និងបានយកទ្រង់មកធ្វើជាអ្នកម្នាងរបស់ខ្លួន ។ គ.សករាជ ១៦៣០ អង្គពញ្ញាតូ បានយាងត្រឡប់ពីនគរវត្ត មកសោយរាជសម្បត្តិផ្លូវការណ៍ នៅរាជធានីឧដុង្គវិញ ដែលមានព្រះនាម ក្នុងរាជថា "បររាជសម្ភារ" ព្រះអង្គបានតាក់តែងកំណាព្យជាច្រើនដូចជា៖ លិខិត​ផ្ញើ​ទៅ​ព្រះ​ម៉ែយួរ​វ​តី, កំណាព្យ សរសើរ​ហេមន្តមាស​, កំណាព្យ កន្លង់​មាស​មង្គល​ថ្លៃ​, កំណាព្យ ព្រលឹង​មាស​អើយ​, កំណាព្យ កាព្យនិរា​ស្ត្រ​, ច្បាប់រាជនេតិ ឬ ច្បាប់រាជសម្ភារ, ច្បាប់ទូន្មានខ្មែរ, ច្បាប់​ហៃ​សាធុ​ជន ឬ ច្បាប់ត្រីនេត្រ, កំណាព្យ ចារចុងត្នោត ដែលជាកំណាព្យចុងក្រោយដែលទ្រង់តែងឡើងមុនពេលដែល កងកម្លាំង របស់ ព្រះឧទ័យធ្វើឃាតនៅស្រុកកញ្ជរ ខេត្តក្រចេះ[]

រដ្ឋប្រហារយោធា

កែប្រែ

Military coup d'état

អំឡុងពេលដែលព្រះបរមរាជសម្ភារ បានឡើងសោយរាជ នៅរាជធានីឧដុង្គ ទ្រង់បានខកបំណងជាខ្លាំងដែលគូណ្ដឹងរបស់ខ្លួនបានក្លាយជាអ្នកម្នាងរបស់ សម្ដេចព្រះឧទ័យ ប៉ុន្តែទ្រង់នៅតែលួចទាក់ទងគ្នាជានិច្ច ក្រោយមកដែលទ្រង់យល់ឃើញថា ទ្រង់ជាស្ដេចសោយរាជមែនពិត តែទ្រង់មិនមានអំណាចត្រាសបញ្ជារលើពួកមន្ត្រីនោះទេ ការគ្រងរាជដោយគ្មានអំណាចបែបនេះ ទ្រង់ក៏សម្រេចព្រះទ័យផ្លាសរាជដំណាក់ទៅ កោះឃ្លោក (បច្ចុប្បន្ន: កោះឧកញាតី) ខេត្តកណ្ដាល ក្នុងឆ្នាំ ១៦៣២ នៃគ.សករាជ ដើម្បីស្វែងរកការគាំទ្រពីក្រុមមន្ត្រីផ្សេងៗទៀត អំឡុងពេលដែលទ្រង់ស្នាក់នៅឯរាជដំណាក់កោះឃ្លោក ទ្រង់បានតាក់តែងកំណាព្យ ជាច្រើន និងបានតាក់តែងច្បាប់មួយមានឈ្មោះថា "ច្បាប់រាជនេតិ" ក្រោយមកត្រូវបានគេហៅថា "ច្បាប់រាជសម្ភារ" (Les cpâp' ou «Codes de conduite» khmers. IV. Cpâp Rajaneti ou Cpàp' Brah Râjasambhâr) ។[] ខណៈពេលដែល ព្រះរាជសម្ភារ គង់នៅរាជដំណាក់ កោះឃ្លោក អ្នកម្នាងយួរវត្តី តែងរកលេះថាទៅធ្វើបុណ្យ នៅវត្តមួយចំនួន ក្នុងខេត្តកណ្ដាល ដើម្បីលួចទៅជួបនិង ព្រះរាជសម្ភារ ដើម្បីរួមមេត្រីស្នាហា ការយាងទៅច្រើនលើកច្រើនសារ របស់អ្នកម្នាងយួរវត្តី ក្នុងបំណងទៅជួបព្រះរាជសម្ភារ បានដឹងដល់សម្ដេចព្រះឧទ័យ ទ្រង់ខ្ញាល់ (ខឹង) យ៉ាងខ្លាំង បានប្រកាសរាជសារពីទោសសាហាយស្មនរវាង អ្នកម្នាងយួរវត្តី និង រាជសម្ភារ ថាជាទង្វើរមិនគួរគប្បីដោយមានលេះគ្រប់គ្រាន់ កងកម្លាំងរបស់សម្ដេចព្រះឧទ័យបានបើកការវាយប្រហារព្រះរាជដំណាក់ ព្រះរាជសម្ភារ នៅកោះឃ្លោក ដោយសម្ភារវុធ និង កងទ័ពរបស់ព្រះឧទ័យច្រើនជាង នៅទីបំផុតកងទ័ព សម្ដេចព្រះឧទ័យ បានវាយកាន់កាប់ព្រះរាជដំណាក់នៅកោះឃ្លោក ដោយមានការជ្រោមជ្រែង ពីសំណាក់ ពួកប៉ទុយហ្គាល់ (Portugal) ផងដែរ ។ ព្រះរាជសម្ភារ និង អ្នកម្នាងយួរវត្តី បានរត់ភៀសខ្លួនទៅដល់ស្រុកកញ្ឆរ ខេត្តក្រចេះ ទោះជាយ៉ាងណានៅតែមិនអាចរត់គេចខ្លួនបានឡើយ អ្នកម្នាងយួរវត្តីត្រូវបាន កងកម្លាំង ព្រះឧទ័យ បាញ់ដោយស្វ័យកាំភ្លើងចូលទីវង្គត់ក្នុងពេលនោះ ចំណែកឯ ព្រះជសម្ភារ បានឡើងទៅពួននៅលើចុងត្នោត ដោយសេចក្ដីមរណៈ ជិតមកដល់ ព្រះរាជសម្ភារ ក៏បានកាត់មែកត្នោតយកមកតាក់តែងបានជាកំណាព្យមួយមានឈ្មោះថា កំណាព្យ "ចារចុងត្នោត" កងកម្លាំងរបស់ ព្រះឧទ័យ បានស្វះស្វែងរកព្រះរាជសម្ភារ ក៏ប្រទះឃើញពួននៅលើចុងត្នោត ដោយទាហ៊ាន ប៉ទុហ្គាល់ពីរនាក់ ឃើញដូចនេះ ក៏ទាញស្វ័យកាំភ្លើង បាញ់ប្រហារជីវិត ព្រះរាជសម្ភារ ធ្លាក់ពីលើចុងត្នោត សោយទីវង្គត់ ដោយការធ្វើរដ្ឋប្រហារយោធា ក្នុងឆ្នាំ ១៦៣៤ នៃគ.សករាជ ក្រោយទទួលបានជោគជ័យរួចរាល់ហើយ សម្ដេចព្រះឧទ័យ មិនបានលើកបុត្ររបស់ខ្លួនឱ្យឡើងសោយរាជភ្លាមៗនោះទេ ព្រោះបុត្ររបស់ខ្លួន មានព្រះជន្មក្មេងវ័យពេក ទ្រង់ក៏សម្រេចព្រះទ័យលើក អង្គពញ្ញានូរ ដែលជាបុត្រាទី២ របស់ ព្រះជ័យជេស្ឋា ឱ្យឡើងសោយរាជនៅរាជធានីឧដុង្គ ក្នុងឆ្នាំ ១៦៣៤ នៃគ.សករាជ ដែលទ្រង់មានព្រះនាមក្នុងរាជថា "អង្គទងរាជាធិរាជ រាមារធិបតី" ។[]

ចំណារពន្យល់

កែប្រែ

នេះជាអត្ថបទប្រវត្តិសាស្ត្រពិតកម្ពុជា ដែលបានរកឃើញសំណៅឯកសារ ដែលសរសេរដោយប្រវត្តិវិទូរជនជាតិហូឡង់ក្នុងឆ្នាំ (1871) អត្ថបទទាំងមូលសរសេរជាភាសាហូឡង់ផងដែរ ក្រុមបុរាណាចារ្យ បានធ្វើការផ្ទៀងផ្ទាត់និង ឯកសារ មហាបុរសខ្មែរ ឆ្នាំ (1969) ដែលផ្ដិតយកតែឆ្នាំ ដែលមានភាពពាក់ព័ន្ធទៅនិង ព្រឹត្តិការណ៍ពិតប៉ុនណោះ រាល់ខ្លឹមសារដែលទាក់ទងនិងរឿងភាគនិទាន ដែលគេសរសេរច្របល់ក្នុង ឯកសារ មហាបុរសខ្មែរ មិនត្រូវបានយកមកសរសេរនោះទេ ។

នៅក្នុងឯកសារមួយចំនួន បានសរសេរថា បររាជសម្ភារនៃអង្គពញ្ញាតូ បានចាប់ចិត្តស្រលាញ់ប្អូនបង្កើតរបស់ខ្លួនទៅវិញ គឺ អង្គចន្ទវត្តី ឬ បុប្ផាវត្តី វាជារឿងដែលមិនអាចទៅរួច ដែលស្ដេចទៅបួសរៀនចេះដល់ការតាក់តែងកំណាព្យ មានចំណេះដឹងផ្នែកអក្សរសាស្ត្រ ទៅស្រលាញ់ប្អូនបង្កើតរបស់ខ្លួននោះទេ ដូចនេះ ក្រុមបុរាណាចារ្យ សុំទាត់ចោលចំនុចដែលបានលើកឡើងនេះទាំងស្រុង ។

បញ្ចាក់

កែប្រែ

បរមរាជសម្ភារ មានឈ្មោះ ស្រីធម្មរាជ ជាឈ្មោះ បរមងារ អំឡុងពេលទ្រង់បួសជាបុព្វជិត (ព្រះសង្ឃ) មិនមែនជាឈ្មោះក្នុងរាជឡើយ សូមឈប់នាំគេវង្វេង នាំឱ្យមានការភ័នច្រឡំឈ្មោះរបាក្សត្រកម្ពុជា ។

តំណភ្ជាប់ រជ្ជកាលគ្រងរាជ

កែប្រែ
បរមរាជសម្ភារ
(គ.ស ១៦០៥-១៦៣៤)
មុនដោយ
ជ័យជេស្ឋាទី២
រាជាណាចក្រកម្ពុជា
១៦២៧-១៦៣៤
តដោយ
អង្គទងរាជា

ឯកសារយោង

កែប្រែ
  1. Société Asiatique (1871) Journal asiatique ou recueil de mémoires, d'extraits et de notices relatifs à l'histoire, à la philosophie, aux sciences, à la littérature et aux langues des peuples orientaux, Volume 99, Publisher: Dondey-Dupré, Original from National Library of the Netherlands
  2. Majjhamanḍal Khmersiksā (2006) Bulletin Du Centre D'études Khmères (CEK), Issues 8-9, Publisher: Majajhmanḍal Khmersiksā, Original from the University of California p.25
  3. Année (1978) Bulletin de l'École française d'Extrême-Orient, Publisher: Persée digital library of open access, mostly French-language scholarly journals, established by the Ministry of National Education of France, p.402
  4. Eng Soth, Lim Yan (1969) Document of the great Khmer man (Khmer royal genealogy), Publisher: Member of the Historical Committee Ministry of Education, Youth, and Sport, OCLC Number: 1112074917