ភាពខុសគ្នារវាងកំណែនានារបស់ "វិភាគចិត្តវិទ្យា"

គ្មាន​ចំណារពន្យល់ការកែប្រែ
ចិត្តវិទ្យា (Psychology)មានឫសស័ព្ទមកពីភាសាក្រិកពាក្យថា “Psyche” មានន័យថា “ចិត្ត” (ធម្មជាតសម្រាប់សន្សំអារម្មណ៍,សម្រាប់គិត គឺវិញ្ញាណ)+ពាក្យថា“logos”ដែលប្រែថា(ការសិក្សា) ” ដូច្នោះពាក្យថា “ចិត្តវិទ្យា”មានន័យថា” សាស្ត្រដែលសិក្សាអំពីចិត្ត ឬព្រឹត្តិកម្មរបស់ មនុស្ស ”។ វចនានុក្រមសម្តេចសង្ឃរាជ ជួន ណាត បានពន្យល់ថា៖ ចិត្តវិទ្យាគឺវិជ្ជាខាងចិត្ត ។ បន្ទាប់មកអត្ថន័យ របស់ចិត្តវិទ្យាបានផ្លាស់ប្តូរទៅតាមយុគសម័យ គឺអាស្រ័យទៅតាមគោល គំនិ តដែលមានឥទ្ធិពល ចំពោះអ្នកចិត្តវិទ្យា ឬចំណាប់អារម្មណ៍របស់អ្នកចិត្តវិទ្យា ក្នុងយុគសម័យ នោះ ៗ ដូចជាក្នុងយុគ គោលគំនិតក្នុងរឿង (Unconscious mind) អញ្ញាណចិត្ត ជាទីចាប់អារម្ម ណ៍និងពេញនិយម ។ ចិត្តវិទ្យាត្រូវបានគេគិតថាគឺការសិក្សាទាក់ទងនឹង (Unconsciousmind) អញ្ញាណចិត្ត ។ ប៉ុន្តែ ក្នុងយុគដែលព្រឹត្តិកម្មនិយមជាទីពេញនិយម អត្ថន័យរបស់ចិត្តវិទ្យាក៏ប្តូរទៅ សិក្សារឿងព្រឹត្តិកម្មនិយមទៅ វិញ។ទោះបីយ៉ាងណាក៏ដោយ ចិត្តវិទ្យាក្នុងយុគសម័យនីមួយៗ មិនមានអត្ថន័យតែម្យ៉ាងនោះទេ ព្រោះការស្វែងយល់ផ្នែកចិត្តវិទ្យាមានចំនួនច្រើនឡើងក្នុងអំឡុងពេលព្រមគ្នា រហូតដល់បច្ចុប្បន្ន ដែលការស្វែងយល់នឹងចំណាប់អារម្មណ៍នៃអ្នកចិត្តវិទ្យា មានអត្ថន័យផ្សេងៗពីគ្នា រហូតដល់មិន អាចកំណត់យកអត្ថន័យណាមួយពិតប្រាកដ ឬច្បាស់លាស់បានឡើយ។ជាពិសេស សមាគម ចិត្តវិទ្យាអាមេរិកកាំង (American Psychological Association: APA)អង្គការផ្នែកចិត្តវិទ្យាដែល មានឈ្មោះបោះសម្លេងជាងគេ ក្នុងលោកបានឲនិយមន័យ ” ចិត្តវិទ្យាថា គឺការសិក្សាផ្នែក វិទ្យាសាស្រ្ត ដែលទាក់ទងទៅនឹងព្រឹត្តិកម្មហើយនឹងរបៀបបែបបទផ្នែក នៃបច្ចេកបុគ្គល ” បើ និយាយឲស្រួលស្តាប់ទៅ “ចិត្តវិទ្យា”គឺការសិក្សាទាក់ទងទៅនឹង គំនិត អារម្មណ៍ហើយនឹង ព្រឹត្តិ កម្មរបស់មនុស្សដោយប្រើវិធីសាស្រ្ត ដែលជាវិទ្យាសាស្រ្ត ដូចជាសិក្សាក្នុងរឿងបុគ្គលិកលក្ខណៈ និង វិវឌ្ឍនាការ (Development) អំឡុងពេលវ័យនីមួយៗ នៃបុគ្គលជាដើម ។
 
[[ចំណាត់ថ្នាក់ក្រុម:វិភាគចិត្តវិទ្យា]]
[[ចំណាត់ថ្នាក់ក្រុម:ចិត្តវិទ្យា]]
[[ចំណាត់ថ្នាក់ក្រុម:វិជ្ជាចិត្ត]]
*http://en.wikipedia.org/w/index.php?title=Analytical_psychology&action=edit
 
[[az:Analitik psixologiya]]
[[uk:Аналітична психологія]]
[[zh:分析心理学]]
 
[[ចំណាត់ថ្នាក់ក្រុម:វិភាគចិត្តវិទ្យា]]
[[ចំណាត់ថ្នាក់ក្រុម:ចិត្តវិទ្យា]]
[[ចំណាត់ថ្នាក់ក្រុម:វិជ្ជាចិត្ត]]
១៣៣

កំណែប្រែ