អរិយអដ្ឋង្គិកមគ្គ៖ ភាពខុសគ្នារវាងកំណែនានា

ខ្លឹមសារដែលបានលុបចោល ខ្លឹមសារដែលបានសរសេរបន្ថែម
រ៉ូបូ ដកចេញ: zh,pl,he,fr,ko,es,hu,lv,it,et,id,de,ja,bn,vi,el,simple,sh,my,sv,ar,nl,pt,ru,sr,tr,ca,fi,uk,la,cs,lt,da (strongly connected to km:អរិយដ្ឋង្គិកមគ្គ)
No edit summary
បន្ទាត់ទី១៨៖

អរិយអដ្ឋង្គិកមគ្គ

ភាសាងអ់គ្លេស [http://en.wikipedia.org/wiki/Noble_Eightfold_Path Noble Eightfold Path] (Sanskrit: āryāṣṭāṅgamārga, Sinhala: ආර්ය අශ්ටාංගික මාර්ග)
អរិយដ្ឋង្គិកមគ្គ (មគ្គដ៏ប្រសើរប្រកបដោយអង្គ៨ប្រការ) គឺជាការប្រៀនប្រដៅមួយ ដ៏សំខាន់ របស់ព្រះពុទ្ធ ដែលទ្រង់ពន្យល់ថាជា ផ្លូវនាំឲ្យដល់ការសូន្យទៅនៃទុក្ខ ហើយនិង សម្រេចការត្រាស់ដឹង ។ មគ្គនេះសម្រាប់ប្រតិបត្តិ ដើម្បីចម្រើនបញ្ញាយល់ដឹង ទៅលើបាតុភូតពិតនៃធម្មជាតិ (សច្ចៈ) ហើយនិងផ្តាច់ឫស នៃលោភៈ ទោសៈ និងមោហៈ ។ អរិយដ្ឋង្គិកមគ្គនេះ ជាសច្ចៈទី៤ ក្នុង[[អរិយសច្ច៤]] របស់ព្រះពុទ្ធ ហើយមគ្គទី១នៃអរិយមគ្គនេះ គឺការយល់ច្បាស់អំពី អរិយសច្ចៈវិញ ។ អរិយដ្ឋង្គិកមគ្គ មានឈ្មោះម្យ៉ាងទៀតថា មជ្ឈិមមគ្គ ឬផ្លូវកណ្តាល ។

អង្គមគ្គទាំងអស់ ចាប់ផ្តើមដោយពាក្យសម្មា (បាលី), សម្យញ្ច (សំស្រ្កឹត) ។ ពាក្យនេះ មានន័យថា ពេញលេញ មិនបែកខ្ញែក ជាក់ច្បាស់ ហើយអាចពន្យល់ថា ជាអ្វីដែលសុក្រិត ឥតខ្ចោះ ។

នៅក្នុងនិម្មិតរូបនៃព្រះពុទ្ធសាសនា អរិយដ្ឋង្គិកមគ្គនេះ មានតំណាងជារូបធម្មចក្រ (កង់ព្រះធម៌) ដែលកាំទាំង៨ ជាតំណាងអង្គ៨នៃមគ្គ ។
នៅក្នុងនិម្មិតរូបនៃព្រះពុទ្ធសាសនា អរិយដ្ឋង្គិកមគ្គនេះ មានតំណាងជារូបធម្មចក្រ (កង់ព្រះធម៌) ដែលកាំទាំង ៨ ជាតំណាងអង្គ​ ៨ នៃមគ្គ ។

==ប្រភពដើម==

តាមធម្មទេសនាដែលគេ ឃើញមាននៅ ក្នុងបិដកបាលីរបស់ថេរវាទ និងគម្ពីរអាគមខ្លះ ក្នុងបិដកពុទ្ធសាសនាចិន អរិយដ្ឋង្គិកមគ្គបាន រកឃើញឡើងវិញដោយព្រះពុទ្ធ សមណគោតម ក្នុងពេលស្វែងរកការត្រាស់ដឹង ។ គម្ពីរសាសនាទាំងនោះ បានពន្យល់អំពីមគ្គបូរាណមួយ ដែលបានបដិបត្តិតាម ដោយព្រះពុទ្ធជំនាន់មុន គ្រប់ៗព្រះអង្គ ។ អដ្ឋង្គិកមគ្គដ៏ប្រសើរនេះ ជាវិធីប្រតិបត្តិមួយ ដែលនាំអ្នកប្រព្រឹត្តតាម ឆ្ពោះទៅកាន់ការត្រាស់
ដឹងនិងការរំដោះខ្លួន ។ ព្រះពុទ្ធបានបង្រៀនមគ្គនេះ ដល់សាវ័កទាំងឡាយ របស់ព្រះអង្គ ដើម្បីឲ្យសាវ័កទាំងនោះ បានដើរតាមផ្លូវនេះផងដែរ ។

តាមរបៀបតែមួយ តថាគតបានរកឃើញ មគ្គបូរាណមួយ ផ្លូវបូរាណមួយ ដែលអ្នកត្រាស់ដឹងពិតប្រាកដ ពីអតីតកាល បានដើរតាម ។ ហើយអ្វីជាមគ្គបូរាណ ផ្លូវបូរាណដែលអ្នកត្រាស់ដឹង ពីអតីតកាល បានដើរតាមនោះ? គឺអរិយដ្ឋង្គិកមគ្គនេះឯងៈ សម្មាទិដ្ឋិ សម្មាសង្កប្បៈ សម្មាវាចា សម្មាកម្មន្តៈ សម្មាអាជីវៈ សម្មាវាយាមៈ សម្មាសតិ សម្មាសមាធិ...តថាគតបានដើរតាមផ្លូវនេះ ។ ដោយដើរតាមផ្លូវនេះ តថាគតបានដឹងច្បាស់ ដោយខ្លួនតថាគត អំពីជរានិងមរណៈ ដឹងច្បាស់អំពីហេតុ ដែលឲ្យជរានិងមរណៈកើតឡើង ដឹងច្បាស់អំពី ការរលត់សាបសូន្យទៅ នៃជរានិងមរណៈ ដឹងច្បាស់អំពីផ្លូវ ដែលនាំឲ្យទៅដល់ ការរលត់សាបសូន្យ នៃជរានិងមរណៈ...ដោយបានដឹងច្បាស់ ដោយខ្លួនតថាគតយ៉ាងនេះ តថាគតយកផ្លូវនោះ មកបង្ហាញដល់ភិក្ខុ ភិក្ខុនី ឧបាសកនិងឧបាសិកា ។ (នគរសូត្រ)

ការប្រតិបត្តិអរិយដ្ឋង្គិកមគ្គ ប្លែកគ្នាទៅតាមកន្លែង បង្រៀនព្រះពុទ្ធសាសនា និមួយៗ ។ នៅកន្លែងខ្លះគេប្រតិបត្តិ អរិយដ្ឋង្គិកមគ្គទាំងមូល កន្លែងខ្លះយកតែចំណែកខ្លះ មកបដិបត្តិ ឬក៏កែសម្រួល ។ ពូជពង្សអ្នកកាន់ ព្រះពុទ្ធសាសនានិមួយៗ អនុវត្តន៍មគ្គដ៏ប្រសើរនេះ ទៅតាមរបៀបដែលប្រសើរ ជាងគេបំផុត ក្នុងការធ្វើឲ្យសិស្ស នៃពូជពង្សនោះ បានរីកសម្រើន ។

ម្យ៉ាងទៀត ប្រភពខ្លះបានផ្តល់ សេចក្តីពន្យល់ ចំពោះអរិយដ្ឋង្គិកមគ្គ មួយបែបផ្សេង ទៀត ជាពិសេស ក្នុងឯកោត្តរាគម Ekottara Āgama មានការបង្រៀនទ្រឹស្តីសំខាន់ ដូចជាអរិយដ្ឋង្គិកមគ្គជាដើមនេះ ដែលខុសគ្នាអំពី អ្វីដែលមាននៅក្នុងបិដកបាលី ។

==ចំណែកនៃអរិយដ្ឋង្គិកមគ្គ==

ជួនកាលគេចែកអរិយដ្ឋង្គិកមគ្គ ជា៣ចំណែកដូចតទៅៈ

Line ៥៩ ⟶ ៧០:

តារាងវិភាគខាងលើនេះ មានឈ្មោះថា លំហាត់ថ្នាក់ខ្ពស់ ក្នុងព្រះពុទ្ធសាសនាមហាយានៈ សីលថ្នាក់ខ្ពស់ សមាធិថ្នាក់ខ្ពស់ បញ្ញាថ្នាក់ខ្ពស់ ។ ថ្នាក់ខ្ពស់ក្នុងទីនេះ សំដៅយកការហាត់រៀន ដែលនាំឲ្យទៅដល់ការរំដោះខ្លួន និងការត្រាស់ដឹង ដោយនេក្ខម្មៈ (ការចេញចាកកាម) ឬពោធិចិត្ត (ចិត្តស្វែងរកការត្រាស់ដឹង) ជាហេតុផល ។

==ការបដិបត្តិ==

តាមមហាថេរ Walpola Sri Rahula ចំណែកនៃអរិយដ្ឋង្គិកមគ្គ ត្រូវយកមកចម្រើនរួមគ្នា ច្រើនឬតិច ទៅតាមសមត្ថភាព របស់បុគ្គលអ្នកចម្រើនម្នាក់ៗ ដែលអាចធ្វើទៅបាន ។ ចំណែកទាំងអស់ ជាប់ទាក់ទងគ្នា ហើយចំណែកនិមួយៗ ជួយបណ្តុះបណ្តាល គ្នា ទៅវិញទៅមក ។ ភិក្ខុពោធិពន្យល់ថា ជាមួយនឹងកំរិតណាមួយ នៃការជឿនលឿន អង្គមគ្គទាំង៨អាចមានព្រមគ្នា ដែលអង្គមគ្គនិមួយៗ ជួយទ្រទ្រង់ ដល់អង្គមគ្គផ្សេង ទៀត ។ យ៉ាងណាក៏ដោយ មុននឹងដល់ចំណុចនេះ ភាពរៀងគ្នា តាមលំដាប់លំដោយនៃមគ្គ មិនអាចជៀសវាងបានឡើយ ។

តាមមហាថេរ Walpola Sri Rahula ចំណែកនៃអរិយដ្ឋង្គិកមគ្គ ត្រូវយកមកចម្រើនរួមគ្នា ច្រើនឬតិច ទៅតាមសមត្ថភាព របស់បុគ្គលអ្នកចម្រើនម្នាក់ៗ ដែលអាចធ្វើទៅបាន ។ ចំណែកទាំងអស់ ជាប់ទាក់ទងគ្នា ហើយចំណែកនិមួយៗ ជួយបណ្តុះបណ្តាលគ្នាទៅវិញទៅមក ។ ភិក្ខុពោធិពន្យល់ថា ជាមួយនឹងកំរិតណាមួយ នៃការជឿនលឿន អង្គមគ្គទាំង៨អាចមានព្រមគ្នា ដែលអង្គមគ្គនិមួយៗ ជួយទ្រទ្រង់ ដល់អង្គមគ្គផ្សេង ទៀត ។ យ៉ាងណាក៏ដោយ មុននឹងដល់ចំណុចនេះ ភាពរៀងគ្នា តាមលំដាប់លំដោយនៃមគ្គ មិនអាចជៀសវាងបានឡើយ ។

តាមធម្មទេសនានានា ក្នុងបិដកបាលីនិងចិន សម្មាទិដ្ឋិ សម្មាសង្កប្បៈ សម្មាវាចា សម្មា កម្មន្តៈ សម្មាអាជីវៈ សម្មាវាយាមៈ និងសម្មាសតិ ប្រើសម្រាប់ជារបស់ទ្រទ្រង់ និងជារបស់ចាំបាច់ សម្រាប់ការចម្រើនសមាធិ ។ សេចក្តីយល់ច្បាស់ អំពីសម្មាទិដ្ឋិ ជាភារៈដំបូង ហើយក៏ជារបស់នាំមុខ នៃអរិយដ្ឋង្គិកមគ្គទាំងមូល ។ បុគ្គលអ្នកបដិបត្តិ ជាដំបូងត្រូវសិក្សាឲ្យបានយល់ច្បាស់ នូវសម្មាទិដ្ឋិ ជាមុនសិន ។ កាលណាសម្មាទិដ្ឋិ បានយល់
ច្បាស់ត្រឹមត្រូវហើយ សម្មាសង្កប្បៈក៏កើតឡើង ក្នុងចិត្តរបស់យោគាវចរ ។ សម្មាសង្កប្បៈ នាំឲ្យកើតសម្មាវាចា សម្មាវាចា នាំឲ្យកើតសម្មាកម្មន្តៈ សម្មាកម្មន្តៈ នាំឲ្យកើត សម្មាអាជីវៈ សម្មាអាជីវៈ នាំឲ្យកើតសម្មាវាយាមៈ សម្មាវាយាមៈ នាំឲ្យកើតសម្មាសតិ ។ បុគ្គលអ្នកបដិបត្តិ ត្រូវបំពេញសម្មាវាយាមៈ ដើម្បីកំចាត់បង់មិច្ឆាទិដ្ឋិ (សេចក្តីយល់ខុស) ហើយចូលទៅក្នុងសម្មាទិដ្ឋិ ។ សម្មាសតិប្រើដើម្បី ស្ថិតនៅក្នុងសម្មាទិដ្ឋិជានិច្ច ។
ដូច្នេះបុគ្គលអ្នកបដិបត្តិ អាចវៀរចាកលោភៈ ទោសៈ និងមោហៈបាន ។

កាលណាសភាព នៃការទ្រទ្រង់ និងរបស់ចាំបាច់ រឹងមាំហើយ បុគ្គលអ្នកបដិបត្តិ អាចចម្រើនសម្មាសមាធិ បានដោយងាយ ។ ក្នុងពេលធ្វើសម្មាសមាធិ គេត្រូវមានសម្មាវាយាមៈ និងសម្មាសតិ ជាជំនួយដល់សមាធិ គេត្រូវពិនិត្យហើយបញ្ជាក់ អំពីសម្មាទិដ្ឋិរបស់ខ្លួន ដែលជាហេតុឲ្យ សម្មាញាណ (true knowledge) កើតឡើង បញ្ញាដ៏ត្រឹមត្រូវ នោះ នឹងកំចាត់បង់ នូវលោភៈ ទោសៈ និងមោហៈ ចេញបាន ។ កត្តាចុងក្រោយ និងជា
ទីបញ្ចប់ នៃការរំដោះដែលត្រូវកើតឡើង គឺសម្មាវិមុត្តិ (right liberation)។

==បញ្ញា==

បញ្ញា (បាលី) ឬប្រាជ្ញា (សំស្រ្កឹត) នៅក្នុងមុខងារដំបូងរបស់វា វាបង្ហាញផ្លូវតាមគំនិតយល់ច្បាស់នូវធម្មជាតិពិត ។ បញ្ញាបង្កើតឡើងដើម្បីដាស់ ឥន្រ្ទិយ (បញ្ញិន្រ្ទិយ) ឲ្យជ្រួត ជ្រាបដោយបញ្ញាយល់ដឹង ដើម្បីឃើញអ្វីៗ ទៅតាមសភាពពិតរបស់វា ។ ក្នុងដំណាក់ក្រោយរបស់វា កាលណាចិត្តបានអប់រំល្អហើយ ដោយសីលនិងសមាធិ ហើយជាមួយនឹងការរីកចម្រើន នៃសម្មាញាណ បញ្ញានឹងឡើងដល់កំរិតខ្ពស់ នៃសម្មាទិដ្ឋិនិងសម្មា សង្កប្បៈ ។

===សម្មាទិដ្ឋិ===

សម្មាទិដ្ឋិជារបៀបដ៏ត្រឹមត្រូវ ក្នុងការឃើញអំពីជីវិត ធម្មជាតិ និងពិភពលោក ទៅតាមសភាពពិតរបស់វា ហើយនិងយល់ថា តើសេចក្តីពិត ប្រព្រឹត្តិទៅយ៉ាងដូចម្តេច ។ សម្មាទិដ្ឋិផ្តល់យោបល់ដល់ បុគ្គលណានិមួយ ឲ្យចាប់ផ្តើមបដិបត្តិមគ្គដ៏ប្រសើរនេះ ។ សម្មាទិដ្ឋិពន្យល់អំពីការកើតឡើង នៃមនុស្ស សេចក្តីទុក្ខ ព្យាធិ ជរា មរណៈ និងការជាប់នៅដោយលោភៈ ទោសៈ មោហៈ ។ សម្មាទិដ្ឋិបង្ហាញផ្លូវ និងធ្វើឲ្យមគ្គ៧ទៀត មានប្រ
សិទ្ធិភាព ។ សម្មាទិដ្ឋិចាប់ផ្តើមជាមួយនឹង គំនិតនិងការចេះដឹង ប៉ុន្តែតាមរយៈនៃការ ចម្រើនសម្មាសមាធិ វាក៏ប្រែបន្តិចម្តងៗ ទៅជាបញ្ញា ដែលអាចផ្តាច់បង់នូវ ឫសគល់នៃ[[សំយោជនៈ]]របស់ចិត្តបាន ។ សេចក្តីយល់ដឹង អំពីសម្មាទិដ្ឋិ នឹងដឹកនាំបុគ្គល ឲ្យមានការរស់នៅ ប្រកបដោយគុណធម៌ ត្រង់តាមបន្ទាត់នៃសម្មាទិដ្ឋិ ។ ក្នុងបិដកបាលីនិងចិន មានសេចក្តីពន្យល់ដូច្នេះថាៈ

តើអ្វីជាសម្មាទិដ្ឋិ?

បញ្ញាឃើញច្បាស់អំពីទុក្ខ បញ្ញាឃើញច្បាស់ អំពីប្រភពនៃសេចក្តីទុក្ខ បញ្ញាឃើញច្បាស់អំពី ការរលត់សាបសូន្យនៃទុក្ខ បញ្ញាឃើញច្បាស់ អំពីផ្លូវប្រតិបត្តិ ដែលនាំទៅដល់ ការរលត់សាបសូន្យនៃទុក្ខៈ ទាំងនេះឈ្មោះថា
សម្មាទិដ្ឋិ ។

សម្មាទិដ្ឋិមាន២ប្រការគឺៈ

::*១- ទិដ្ឋិប្រកបដោយអាសវៈ ។ ទិដ្ឋិនេះជារបស់លោកិយ ដែលឲ្យផលនៃកុសលកម្ម ហើយទ្រទ្រង់កំណើត របស់សត្វមានវិញ្ញាណ នៅក្នុងវដ្តសង្សារ ។

::*២- ទិដ្ឋិមិនប្រកបដោយអាសវៈ ។ ទិដ្ឋិនេះជារបស់លោកុត្តរៈ គឺជាអង្គមួយនៃមគ្គ ហើយនឹងនាំបុគ្គលអ្នកប្រព្រឹត្ត ឆ្ពោះទៅកាន់ការត្រាស់ដឹង និងការរួចរំដោះ អំពីសង្សារវដ្ត (ការវិលកើតវិលស្លាប់ក្នុងភព) ។

សម្មាទិដ្ឋិមានលក្ខណៈច្រើន ។ ថ្នាក់បឋមរបស់វា តម្រូវសម្រាប់អ្នកបដិបត្តិ ដែលជាគ្រហស្ថ ចំណែកឯថ្នាក់ផ្សេងទៀត ដែលតម្រូវឲ្យមាន ការយល់ច្បាស់លាស់ ជាថ្នាក់សម្រាប់បុព្វជិត ។ ជាទូទៅ សម្មាទិដ្ឋិជាប់ទាក់ទង នឹងសេចក្តីយល់ច្បាស់ នូវសេចក្តីពិត៣យ៉ាងដូចតទៅនេះ៖

::១- [[ច្បាប់នៃកម្ម]] ។ សកម្មភាពនិមួយៗ (តាមផ្លូវកាយ វាចា និងចិត្ត) នឹងមានផលកម្ម ។ កម្មដែលជាកុសល ឬអកុសល នឹងឲ្យផលវិបាក តាមធម្មជាតិរបស់កម្មនោះ ។ នេះគឺជាសម្មាទិដ្ឋិ ចំពោះការអនុវត្តន៍ សីលធម៌ក្នុងលោក ។

::២- [[ត្រៃលក្ខណ៍]] ។ អ្វីៗដែលកើតឡើង តែងរលត់សាបសូន្យទៅវិញ (អនិច្ចំ) ។ បាតុភូតនៃកាយនិងចិត្ត ជារបស់មិនទៀង ជាប្រភពនៃសេចក្តីទុក្ខ និងមិនមែនខ្លួន (អនត្តា) ។

::៣- ទុក្ខំ ។ ជាតិ ការកើតឡើងនៃខន្ធ ជរា ការចាស់គ្រាំគ្រា ព្យាធិ ជម្ងឺដម្កាត់ មរណៈ សេចក្តីស្លាប់ សោកៈ សេចក្តីស្តាយស្រណោះ បរិទេវៈ ការយំទួញ ទុក្ខៈ សេចក្តីឈឺចាប់ ទោមនស្ស សេចក្តីអាក់អន់ចិត្ត ឧបាយាសៈ សេចក្តីចង្អៀតចង្អល់ចិត្ត សេចក្តីអស់សង្ឃឹម ទាំងអស់នេះជាទុក្ខ ការមិនបានអ្វីដែលខ្លួន ប្រាថ្នាចង់បាន ក៏ជាទុក្ខ ។ ការកើតឡើងនៃតណ្ហា ជាហេតុជិត ឲ្យសេចក្តីទុក្ខកើតឡើង ហើយការរលត់ទៅនៃតណ្ហា ជាហេតុជិត ឲ្យទុក្ខរលត់សាបសូន្យទៅ ។ អវិជ្ជា សេចក្តីមិនដឹងមិនយល់ គឺជាឬសគល់នៃដើមហេតុ ដែលឲ្យទុក្ខកើតឡើង ហើយការកំចាត់បង់អវិជ្ជា ជាដើមហេតុឲ្យទុក្ខរលត់ទៅ ។ ផ្លូវដែលនាំឲ្យទៅដល់ ការរំលត់ទុក្ខ គឺអរិយដ្ឋង្គិកមគ្គ ។ សម្មាទិដ្ឋិបែបនេះ លើកយកមកពន្យល់ ក្នុងនាមនៃអរិយសច្ចៈ ។

::៣- ទុក្ខំ ។ ជាតិ គឺ ការកើតឡើងនៃខន្ធ, ជរា គឺ​ ការចាស់គ្រាំគ្រា, ព្យាធិ គឺ ជម្ងឺដម្កាត់, មរណៈ គឺ សេចក្តីស្លាប់, សោកៈ គឺ សេចក្តីស្តាយស្រណោះ, បរិទេវៈ គឺ ការយំទួញ, ទុក្ខៈ គឺ សេចក្តីឈឺចាប់, ទោមនស្ស គឺ សេចក្តីអាក់អន់ចិត្ត, ឧបាយាសៈ គឺ សេចក្តីចង្អៀតចង្អល់ចិត្ត សេចក្តីអស់សង្ឃឹម ។ ទាំងអស់នេះជាទុក្ខ ការមិនបានអ្វីដែលខ្លួន ប្រាថ្នាចង់បាន ក៏ជាទុក្ខ ។ ការកើតឡើងនៃតណ្ហា ជាហេតុជិត​ឲ្យសេចក្តីទុក្ខកើតឡើង ហើយការរលត់ទៅនៃតណ្ហា ជាហេតុជិត ឲ្យទុក្ខរលត់សាបសូន្យទៅ ។ អវិជ្ជា សេចក្តីមិនដឹងមិនយល់ គឺជាឬសគល់នៃដើមហេតុ ដែលឲ្យទុក្ខកើតឡើង ហើយការកំចាត់បង់អវិជ្ជា ជាដើមហេតុឲ្យទុក្ខរលត់ទៅ ។ ផ្លូវដែលនាំឲ្យទៅដល់ ការរំលត់ទុក្ខ គឺអរិយដ្ឋង្គិកមគ្គ ។ សម្មាទិដ្ឋិបែបនេះ លើកយកមកពន្យល់ ក្នុងនាមនៃអរិយសច្ចៈ ។

សម្មាទិដ្ឋិសម្រាប់បុព្វជិត លើកយកមកពន្យល់ ដោយពិស្តាក្នុងសម្មាទិដ្ឋិសូត្រ ក្នុងសូត្រនេះ ព្រះសារីបុត្តបង្រៀនថា សម្មាទិដ្ឋិអាចសម្រេចបាន ម៉្យាងទៀតដោយការ យល់ច្បាស់នូវអ្វីដែលជា កុសលនិងអកុសល នូវ[[អាហារ៤]] (កវឡិង្ករាហារ ផស្សាហារ វិញ្ញាណាហារ មនោសញ្ចេតនាហារ) និទាន១២ ([[លោកិយបដិច្ចសមុប្បាទ១២|បដិច្ចសមុប្បាទ១២]]) ឬ[[អាសវៈ]]៣ ។ មិច្ឆាទិដ្ឋិដែលកើតមកអំពីអវិជ្ជា ជាបច្ច័យដល់មិច្ឆាសង្កប្បៈ មិច្ឆាវាចា មិច្ឆាកម្មន្តៈ មិច្ឆាអាជីវៈ មិច្ឆាវាយាមៈ មិច្ឆាសតិ និងមិច្ឆាសមាធិ ។ បុគ្គលអ្នកបដិបត្តិ ត្រូវយកសម្មាវាយាមៈ មកជាគ្រឿងកំចាត់បង់មិច្ឆាទិដ្ឋិ និងដើម្បីកាន់យកសម្មាទិដ្ឋិ ។ គេត្រូវប្រើសម្មាសតិ ដើម្បីស្ថិតនៅ ក្នុងសម្មាទិដ្ឋិជានិច្ច ។

ផលប្រយោជន៍នៃសម្មាទិដ្ឋិ គឺដើម្បីសំអាតផ្លូវរបស់គេ អំពីភាពច្របូកច្របល់ច្រើន ការភ័នច្រឡំ និងគំនិតល្ងិតល្ងង់ ។ គឺជាមធ្យោបាយ ដើម្បីឲ្យបានសេចក្តីយល់ត្រូវ ចំពោះសភាវៈពិត ។ សម្មាទិដ្ឋិត្រូវរក្សាដោយ ភាពទន់ភ្លន់ ចិត្តទូលាយ មិនជាប់ជំពាក់ក្នុងទិដ្ឋិរបស់ខ្លួន ដោយសេចក្តីមានះ ។ ធ្វើយ៉ាងនេះ សម្មាទិដ្ឋិនឹងទៅជា ផ្លូវទៅកាន់ការរំដោះ ជាជាងឧបសគ្គ ។
សម្មាទិដ្ឋិសម្រាប់បុព្វជិត លើកយកមកពន្យល់ ដោយពិស្តាក្នុងសម្មាទិដ្ឋិសូត្រ ក្នុងសូត្រនេះ ព្រះសារីបុត្តបង្រៀនថា សម្មាទិដ្ឋិអាចសម្រេចបាន ម៉្យាងទៀតដោយការ យល់ច្បាស់នូវអ្វីដែលជា កុសលនិងអកុសល នូវ[[អាហារ៤]] (កវឡិង្ករាហារ ផស្សាហារ វិញ្ញាណាហារ មនោសញ្ចេតនាហារ) និទាន ១២ ([[លោកិយបដិច្ចសមុប្បាទ១២|បដិច្ចសមុប្បាទ១២]]) ឬ[[អាសវៈ]] ៣ ។ មិច្ឆាទិដ្ឋិដែលកើតមកអំពីអវិជ្ជា ជាបច្ច័យដល់មិច្ឆាសង្កប្បៈ មិច្ឆាវាចា មិច្ឆាកម្មន្តៈ មិច្ឆាអាជីវៈ មិច្ឆាវាយាមៈ មិច្ឆាសតិ និងមិច្ឆាសមាធិ ។ បុគ្គលអ្នកបដិបត្តិ ត្រូវយកសម្មាវាយាមៈ មកជាគ្រឿងកំចាត់បង់មិច្ឆាទិដ្ឋិ និងដើម្បីកាន់យកសម្មាទិដ្ឋិ ។ គេត្រូវប្រើសម្មាសតិ ដើម្បីស្ថិតនៅ ក្នុងសម្មាទិដ្ឋិជានិច្ច ។

ផលប្រយោជន៍នៃសម្មាទិដ្ឋិ គឺដើម្បីសំអាតផ្លូវរបស់គេ អំពីភាពច្របូកច្របល់ច្រើន ការភ័ន្តច្រឡំ និងគំនិតល្ងិតល្ងង់ ។ គឺជាមធ្យោបាយ ដើម្បីឲ្យបានសេចក្តីយល់ត្រូវ ចំពោះសភាវៈពិត ។ សម្មាទិដ្ឋិត្រូវរក្សាដោយ ភាពទន់ភ្លន់ ចិត្តទូលាយ មិនជាប់ជំពាក់ក្នុងទិដ្ឋិរបស់ខ្លួន ដោយសេចក្តីមានះ ។ ធ្វើយ៉ាងនេះ សម្មាទិដ្ឋិនឹងទៅជា ផ្លូវទៅកាន់ការរំដោះ ជាជាងឧបសគ្គ ។

===សម្មាសង្កប្បៈ===

សម្មាសង្កប្បៈ អាចមានន័យថា សេចក្តីត្រិះរិះត្រូវ គំនិតត្រូវ សេចក្តីប្រាថ្នាត្រូវ ឬចំណង់ ដើម្បីផ្លាស់ប្តូរ ។ ក្នុងអង្គមគ្គនេះ បុគ្គលអ្នកបដិបត្តិ ត្រូវព្យាយាមវៀរចាក ធម៌ដែលខុសដែលជាអកុសល ។ សេចក្តីយល់ច្បាស់អំពីសម្មាទិដ្ឋិ អាចជួយគេឲ្យកើតបញ្ញា ឃើញភាពខុសគ្នា រវាងសម្មាសង្កប្បៈ និងមិច្ឆាសង្កប្បៈ ។ នៅក្នុងបិដកចិននិងបាលី មានសេចក្តីពន្យល់ដូច្នេះថាៈ

សម្មាសង្កប្បៈ អាចមានន័យថា សេចក្តីត្រិះរិះត្រូវ គំនិតត្រូវ សេចក្តីប្រាថ្នាត្រូវ ឬចំណង់ ដើម្បីផ្លាស់ប្តូរ ។ ក្នុងអង្គមគ្គនេះ បុគ្គល​អ្នកបដិបត្តិ ត្រូវព្យាយាមវៀរចាក ធម៌ដែលខុសដែលជាអកុសល ។ សេចក្តីយល់ច្បាស់អំពីសម្មាទិដ្ឋិ អាច​ជួយ​គេ​ឲ្យ​កើត​បញ្ញា ឃើញភាពខុសគ្នា រវាងសម្មាសង្កប្បៈ និងមិច្ឆាសង្កប្បៈ ។ នៅក្នុងបិដកចិននិងបាលី មាន​សេចក្តី​ពន្យល់​ដូច្នេះ​ថា៖

តើអ្វីជាសម្មាសង្កប្បៈ?

សេចក្តីត្រិះរិះចេញចាកកាម សេចក្តីត្រិះរិះមិនព្យាបាទ សេចក្តីត្រិះរិះមិនបៀតបៀន ។ មានន័យថា ចេញចាករបស់លោកិយ ហើយព្រមទទួលយក ផ្លូវសាសនា សុឆន្ទៈ និង អវិហឹង្សា ចំពោះសត្វមានជីវិតទាំងឡាយ ។

==សីល==

ដើម្បីរក្សាចិត្តឲ្យរឹងមាំក្នុងសមាធិ គេចាំបាច់ត្រូវតែវៀរចាក អកុសលកម្ម តាមផ្លូវកាយនិងផ្លូវវាចា ដើម្បីការពារកុំឲ្យកម្ម របស់កាយនិងវាចា ក្លាយជាឧបករណ៍ របស់បាបធម៌ ។ [[សិក្ខាបទ៥|សិក្ខាបទ]] ត្រូវយកមកប្រើដើម្បី ឲ្យចិត្តបរិសុទ្ធល្អ ។

===សម្មាវាចា===

សម្មាវាចា បានដល់របៀបដែល បុគ្គលអ្នកបដិបត្តិ ប្រើសំដីរបស់ខ្លួន យ៉ាងប្រពៃបំផុត ។ ក្នុងបិដកបាលី មានសេចក្តីពន្យល់ដូច្នេះថាៈ

តើអ្វីជាសម្មាវាចា? ចេតនាជាហេតុវៀរចាក កិរិយាពោលពាក្យកុហក ពាក្យញុះញង់បំបែកបំបាក់ ពាក្យទ្រគោះបោះបោក ពាក្យរាយមាយឥតប្រយោជន៍ នេះឯងហៅថា សម្មាវាចា ។ សមញ្ញផលសូត្រ Samaññaphala Sutta កេវត្តសូត្រ Kevatta Sutta និងចុន្ទកម្មរបុត្តសូត្រ Cunda Kammaraputta Sutta ពន្យល់ថាៈ

::កិរិយាបោះបង់ចោល នូវមុសាវាចា (វាចាខុស)...បុគ្គលនោះនិយាយពាក្យពិត ទ្រទ្រង់តាមសេចក្តីពិត មិនប្រែប្រួល គួរឲ្យទុកចិត្តបាន មិនជាអ្នកក្លែងបន្លំក្នុងលោក...

::កិរិយាបោះបង់ចោល នូវបិសុណាវាចា (ពាក្យញុះញង់)...អ្វីដែលបុគ្គលនោះឭ ពីមនុស្សក្នុងទីនេះ មិនយកទៅប្រាប់មនុស្សក្នុងទីនោះ ដើម្បីបំបែកបំបាក់អ្នកទាំងនោះ ពីមនុស្សក្នុងទីនេះ...ដូច្នេះអ្នកដែលបែកបាក់គ្នា ក៏បានជានឹងគ្នាវិញ ឬក៏ពង្រឹងការស្រុះស្រួលគ្នា ដែលគេមានស្រាប់ហើយ...បុគ្គលនោះស្រឡាញ់ ការស្រុះស្រួលគ្នា សេចក្តីរីករាយ ក្នុងការស្រុះស្រួលគ្នា សប្បាយនឹងការស្រុះស្រួលគ្នា និយាយពីអ្វីដែលនាំមកនូវការស្រុះស្រួលគ្នា...

::កិរិយាបោះបង់ចោល នូវផរុសាវាចា (វាចាអាក្រក់)...បុគ្គលនោះនិយាយពាក្យ ដែលពិរោះដល់ត្រចៀក ដែលជាទីស្រឡាញ់ ជាទីចូលចិត្ត ជាពាក្យគោរព ដែលធ្វើឲ្យមនុស្សទាំងឡាយ រំភើបនិងរីករាយ...

::កិរិយាបោះបង់ចោល នូវសម្ផប្បលាបវាចា (វាចាឥតប្រយោជន៍)...បុគ្គលនោះនិយាយពាក្យត្រូវតាមកាល និយាយអ្វីដែលពិត អ្វីដែលស្របគ្នានឹងទិសដៅ នឹងព្រះធម៌និងព្រះវិន័យ ។ បុគ្គលនោះនិយាយពាក្យ មានតម្លៃ សមគួរដល់កាល ដែលគួរនឹងនិយាយ ដែលមិនចេញក្រៅទិសដៅ ដែលជាប់ទាក់ទង ក្នុងទិសដៅ... ។

អភយសូត្រពន្យល់ដូច្នេះថាៈ

::ក្នុងខណៈនៃពាក្យណា ដែលព្រះតថាគតដឹងថា មិនប្រាកដ មិនពិត មិនមានប្រយោជន៍ (ឬមិនទាក់ទងនឹងទិសដៅ) មិនជាទីស្រឡាញ់ មិនជាទីពេញចិត្ត របស់ជនដទៃ ព្រះអង្គមិនពោលនូវពាក្យ ទាំងនោះទេ ។
::ក្នុងខណៈនៃពាក្យណា ដែលព្រះតថាគតដឹងថា ជាពាក្យប្រាកដ ពាក្យពិត មិនមានប្រយោជន៍ មិនជាទីស្រឡាញ់ មិនជាទីពេញចិត្ត របស់ជនដទៃ ព្រះអង្គមិន ពោលនូវពាក្យ ទាំងនោះទេ ។

::ក្នុងខណៈនៃពាក្យណា ដែលព្រះតថាគតដឹងថា ជាពាក្យប្រាកដ ពាក្យពិត ពាក្យមានប្រយោជន៍ ប៉ុន្តែមិនជាទីស្រឡាញ់ មិនជាទីពេញចិត្ត របស់ជនដទៃ ព្រះអង្គដឹងពេល ដែលគួរនឹងពោលពាក្យទាំងនោះ ។

::ក្នុងខណៈនៃពាក្យណា ដែលព្រះតថាគតដឹងថា មិនប្រាកដ មិនពិត មិនមានប្រយោជន៍ ប៉ុន្តែជាទីស្រឡាញ់ ជាទីពេញចិត្ត របស់ជនដទៃ ព្រះអង្គមិនពោលនូវពាក្យ ទាំងនោះទេ ។

::ក្នុងខណៈនៃពាក្យណា ដែលព្រះតថាគតដឹងថា ជាពាក្យប្រាកដ ពាក្យពិត មិនមានប្រយោជន៍ ប៉ុន្តែជាទីស្រឡាញ់ ជាទីពេញចិត្ត របស់ជនដទៃ ព្រះអង្គមិនពោល នូវពាក្យទាំងនោះទេ ។

::ក្នុងខណៈនៃពាក្យណា ដែលព្រះតថាគតដឹងថា ជាពាក្យប្រាកដ ពាក្យពិត ពាក្យមានប្រយោជន៍ ហើយជាទីស្រឡាញ់ ហើយជាទីពេញចិត្ត របស់ជនដទៃ ព្រះអង្គដឹងពេល ដែលគួរនឹងពោលពាក្យទាំងនោះ ។

តើព្រោះហេតុអ្វី?

ព្រោះព្រះតថាគត មានសេចក្តីអាណិតអាសូរ ចំពោះសត្វមានជីវិត ។ នៅគ្រប់កាលៈទេសៈ បើវាជារបស់មិនពិត មិនមានប្រយោជន៍ ឬមិនត្រូវតាមកាល គេមិនត្រូវនិយាយអំពីវាទេ ។ ព្រះពុទ្ធបានប្រព្រឹត្ត តាមរបៀបនេះ ដូចជានៅពេលដែល គេសួរព្រះអង្គ តែអំពីទស្សនវិជ្ជា ដែលមិនទាក់ទងនឹង ទិសដៅ (ការរំលត់ទុក្ខ) មគ្គ ឬច្បាប់វិន័យដែលព្រះអង្គបង្រៀន ជាដើម ។ នៅពេលដែលគេសួរ សំនួរដូចជា តើសកលលោក ស្ថិតនៅជាអចិន្រ្តៃយ៍ឬ? ព្រះពុទ្ធមិនព្រមទទួល សំនួរនេះទេ ដោយទ្រង់ឆ្លើយថា មិនបន្តទេ ។

===សម្មាកម្មន្តៈ===

សម្មាកម្មន្តៈអាចប្រែថា ការប្រព្រឹត្តត្រូវ ។ យ៉ាងដូច្នេះ បុគ្គលអ្នកបដិបត្តិ ត្រូវបង្ហាត់ខ្លួនឲ្យមានចរិយាល្អប្រពៃ ក្នុងសកម្មភាពផ្សេងៗ កុំធ្វើអំពើណា ដែលឲ្យពុករលួយ ឬទុក្ខទោស ដល់ខ្លួនឯងឬអ្នកដទៃ ។ ក្នុងបិដកចិននិងបាលី មានសេចក្តីពន្យល់ថាៈ

តើអ្វីជាសម្មាកម្មន្តៈ?

កិរិយាវៀរចាកការសម្លាប់សត្វ ការលួចយកទ្រព្យរបស់អ្នកដទៃ ការប្រព្រឹត្តខុសក្នុងកាម នេះមានឈ្មោះថា សម្មាកម្មន្តៈ (សច្ចវិភង្គសូត្រ Saccavibhanga Sutta) ។

ភិក្ខុ តើអ្វីជាសម្មាកម្មន្តៈ?

កិរិយាវៀរចាកការសម្លាប់សត្វ ការលួចយកទ្រព្យរបស់អ្នក ដទៃ ភាពមិនបរិសុទ្ធនៃចិត្ត (វៀរចាកមេថុនធម្ម) ។ ភិក្ខុ នេះមានឈ្មោះថា សម្មាកម្មន្តៈ (មគ្គវិភង្គសូត្រ Magga-vibhanga Sutta) ។

ចំពោះគ្រហស្ថ ចុន្ទកម្មរបុត្តសូត្រ ពន្យល់ថាៈ

តើបុគ្គលជាអ្នកបរិសុទ្ធ ក្នុងផ្លូវ៣ ដោយកាយកម្ម យ៉ាងដូចម្តេច? មានពេលដែលបុគ្គល ណាមួយបោះបង់ការសម្លាប់សត្វ វៀរចាកការសម្លាប់សត្វ បុគ្គលនោះរស់នៅ ដោយកាំ បិតបានដាក់ចុះហើយ មានកិរិយាហ្មត់ចត់ ករុណា អាណិតអាសូរ ដើម្បីសេចក្តីសុខនៃសត្វមានជីវិតទាំងឡាយ ។ បោះបង់ការយករបស់ ដែលគេមិនបានឲ្យ បុគ្គលនោះវៀរចាកការយករបស់ ដែលគេមិនបានឲ្យ ។ បុគ្គលនោះមិនយក ដោយវិធីលួច នូវរបស់ក្នុងភូមិ ឬក្នុងទីរហោឋាន ដែលជារបស់អ្នកដទៃ ហើយអ្នកទាំងនោះ មិនបានឲ្យ ។ បោះបង់ការប្រព្រឹត្តខុសក្នុងកាម បុគ្គលនោះវៀរចាក ការធ្វើខុសក្នុងកាម បុគ្គលនោះមិនទាក់ទងដោយកាម ជាមួយនឹងអ្នកដែល មាតាបិតា បងប្អូនប្រុសស្រី ឬញាតិ ឬធម៌ គ្រប់គ្រងការពារ ជាមួយអ្នកដែលមានប្តី អ្នកដែលត្រូវទទួលទោស ឬអ្នកដែលទទួលផ្កាកម្រង ពីបុរសណាមួយ ។ បុគ្គលជាអ្នកបរិសុទ្ធ ក្នុងផ្លូវ៣ ដោយកាយកម្ម យ៉ាងដូច្នេះឯង ។

ចំពោះបុព្វជិតវិញ សមញ្ញផលសូត្រ បន្ថែមថាៈ

ដោយបោះបង់ភាពបុរសមិនបរិសុទ្ធ (ធ្លាប់រួមរាក់នឹងស្ត្រី) អ្នកបួសរស់នៅ ក្នុងភាពជាបុរសលីវ ដាច់តែឯង វៀរចាកមេថុនធម្ម ដែលជាធម៌ របស់ពួកអ្នកស្រុក ។

===សម្មាអាជីវៈ===

សម្មាអាជីវៈ មានន័យថា បុគ្គលអ្នកបដិបត្តិ គួរតែជៀសវាងកុំធ្វើជំនួញ ឬប្រកបអាជីវកម្មដែល ឲ្យទុក្ខទោសដល់សត្វមានជីវិត ដោយរបៀបណាមួយ ។ ក្នុងបិដកចិននិងបាលី មានសេចក្តីពន្យល់ដូច្នេះថាៈ

តើអ្វីជាសម្មាអាជីវៈ?

ក្នុងខណៈមួយដែល សិស្សរបស់ព្រះអរិយបុគ្គល ដែលបានលះបង់ អាជីវកម្មមិនស្មោះត្រង់ បន្តការរស់នៅរបស់ខ្លួន តាមសម្មាអាជីវោ ។ នេះហៅថាសម្មាអាជីវៈ ។

ជំនួញ៥ប្រការដែល កាលណាគេអនុវត្តន៍ នឹងឲ្យនូវទុក្ខទោសគឺៈ

::១- ជំនួញគ្រឿងអាវុធៈ ការជួញអាវុធនិងគ្រឿងប្រល័យ សព្វបែបទាំងអស់ ។
::២- ជំនួញមនុស្សៈ ការជួញទាសករ ឬស្រីបេស្យា ការទិញ-លក់មនុស្សក្មេង ឬចាស់ ។
Line ១២៦ ⟶ ១៩១:
::៤- ជំនួញគ្រឿងញៀនៈ ធ្វើឧស្សាហកម្ម ឬលក់គ្រឿងស្រវឹង និងថ្នាំញៀន ។
::៥- ជំនួញថ្នាំពុលៈ ធ្វើផលិតផល ឬលក់ដូរថ្នាំពុលគ្រប់បែប ដែលសម្រាប់សម្លាប់សត្វមានជីវិត ។

==សមាធិ==

===សម្មាវាយាមៈ===

ក្នុងសម្មាវាយាមៈនេះ បុគ្គលអ្នកបដិបត្តិ ត្រូវធ្វើសេចក្តីព្យាយាម ដ៏មុតមាំ ដើម្បីលះបង់អំពើតាមផ្លូវកាយ វាចា និងចិត្ត ដែលខុសនិង ប្រកបដោយទុក្ខទោស ។ បុគ្គលនោះត្រូវតាមកាយវាចាចិត្ត ធ្វើអ្វីៗដែលល្អ និងជាប្រយោជន៍ ដល់ខ្លួនឯងនិងអ្នកដទៃ ឲ្យកើតឡើងបាន ដោយមិនគិតខ្លាចពិបាក ឬការនឿយហត់ ។ បិដកចិននិងបាលី ពន្យល់ថាៈ

ភិក្ខុ តើអ្វីជាសម្មាវាយាមៈ?

::១-មានខណៈដែលភិក្ខុ ធ្វើនូវបំណង ខំប្រឹងខ្នះខ្នែង ប្រារពសេចក្តីព្យាយាម ទ្រទ្រង់និងតាំងទុកបំណងរបស់ខ្លួន ដើម្បីអកុសលធម៌ ដែលមិនទាន់កើត កុំឲ្យកើតឡើងបាន ។

::២-បុគ្គលនោះ ធ្វើនូវបំណង ខំប្រឹងខ្នះខ្នែង ប្រារពសេចក្តីព្យាយាម ទ្រទ្រង់និងតាំងទុក បំណងរបស់ខ្លួន ដើម្បីបោះបង់ចោល អកុសលធម៌ ដែលកើតឡើងហើយ ។

::៣-បុគ្គលនោះ ធ្វើនូវបំណង ខំប្រឹងខ្នះខ្នែង ប្រារពសេចក្តីព្យាយាម ទ្រទ្រង់និងតាំងទុក បំណងរបស់ខ្លួន ដើម្បីកុសលធម៌ ដែលមិនទាន់កើត ឲ្យកើតឡើងបាន ។

::៤-បុគ្គលនោះ ធ្វើនូវបំណង ខំប្រឹងខ្នះខ្នែង ប្រារពសេចក្តីព្យាយាម ទ្រទ្រង់និងតាំងទុក បំណងរបស់ខ្លួន ដើម្បីទ្រទ្រង់ មិនរាយមាយ ធ្វើឲ្យច្រើន ធ្វើឲ្យបរិបូណ៌ ធ្វើឲ្យដុះដាល ហើយធ្វើឲ្យខ្ពស់ នូវកុសលធម៌
ដែលកើតឡើងហើយ ។ ភិក្ខុ នេះឯងហៅថា សម្មាវាយាមៈ ។

ពិតមែនតែពាក្យប្រៀនប្រដៅ ខាងលើនេះ សម្រាប់បុរសអ្នកបួស ក៏មានន័យថា ជាធម៌ សម្រាប់ភិក្ខុនី និងឧបាសក-ឧបាសិកា ផងដែរ ។

ជំហាននៃសម្មាវាយាមៈ ទាំង៤ខាងលើនេះ មានន័យសម្រាប់៖

::*១- រារាំងអកុសលធម៌ ដែលមិនទាន់កើត ក្នុងខ្លួន
::*២- បោះបង់អកុសលធម៌ ដែលកើតហើយ ក្នុងខ្លួន
::*៣- បង្កើតកុសលធម៌ ដែលមិនទាន់កើត ក្នុងខ្លួន
::*៤- រក្សាទុកកុសលធម៌ ដែលបានកើតឡើងហើយ ក្នុងខ្លួន ។

===សម្មាសតិ===

ក្នុងសម្មាសតិ បុគ្គលអ្នកបដិបត្តិ ត្រូវរក្សាស្មារតីឲ្យរឭកជានិច្ច ចំពោះបាតុភូតទាំងឡាយ ដែលកើតឡើង ប៉ះពាល់ដល់កាយនិងចិត្ត ។ គេត្រូវមានសតិរឭក និងដឹងខ្លួនប្រុងប្រយ័ត្នកុំធ្វើ អំពើដោយកាយនិងវាចា ទាំងមិនដឹងខ្លួន ឬការភ្លេចភ្លាំង ។ ក្នុងបិដកបាលី មានការពន្យល់ថាៈ

ភិក្ខុ តើអ្វីជាសម្មាសតិ?

::១- មានខណៈដែលភិក្ខុ ស្ថិតនៅផ្ចង់ស្មារតី លើកាយក្នុងកាយទាំងឡាយ ខ្លាំងក្លា ជា អ្នកដឹងខ្លួននិងមានសតិ បោះបង់ចោលនូវអភិជ្ឈា និងទោមនស្ស ដែលពាក់ព័ន្ធក្នុង លោក ។

::២- ភិក្ខុនោះស្ថិតនៅផ្ចង់ស្មារតី លើវេទនាក្នុងវេទនាទាំងឡាយ ខ្លាំងក្លា ជាអ្នកដឹងខ្លួន និងមានសតិ បោះបង់ចោលនូវអភិជ្ឈា និងទោមនស្ស ដែលពាក់ព័ន្ធក្នុងលោក ។

::៣- ភិក្ខុនោះស្ថិតនៅផ្ចង់ស្មារតី លើចិត្តក្នុងចិត្តទាំងឡាយ ខ្លាំងក្លា ជាអ្នកដឹងខ្លួន និង មានសតិ បោះបង់ចោលនូវអភិជ្ឈា និងទោមនស្ស ដែលពាក់ព័ន្ធក្នុងលោក ។

::៤- ភិក្ខុនោះស្ថិតនៅផ្ចង់ស្មារតី លើធម៌ក្នុងធម៌ទាំងឡាយ ខ្លាំងក្លា ជាអ្នកដឹងខ្លួន និង មានសតិ បោះបង់ចោលនូវអភិជ្ឈា និងទោមនស្ស ដែលពាក់ព័ន្ធក្នុងលោក ។

ភិក្ខុ នេះឯងហៅថា សម្មាសតិ ។

ពិតមែនតែពាក្យប្រៀនប្រដៅ ខាងលើនេះ សម្រាប់បុរសអ្នកបួស ក៏មានន័យថា ជាធម៌ សម្រាប់ភិក្ខុនី និងឧបាសក-ឧបាសិកា ផងដែរ ។

ភិក្ខុពោធិ ភិក្ខុមួយអង្គនៃប្រពៃណីថេរវាទ ពន្យល់បន្ថែមអំពីពាក្យសតិនេះ ដូចតទៅៈ

ចិត្តត្រូវរក្សាទុក ក្នុងសេចក្តីប្រុងប្រយ័ត្នតែម្យ៉ាង ការពិនិត្យមើលអ្វីៗ ដែលកើតឡើង ក្នុងខ្លួនរបស់យើង និងជុំវិញខ្លួនរបស់យើង ក្នុងពេលបច្ចុប្បន្ន ។ ក្នុងការបដិបត្តិសម្មាសតិ ចិត្តត្រូវបង្ហាត់ឲ្យស្ថិតនៅ ក្នុងបច្ចុប្បន្នកាល
បើកចំហរ ស្ងាត់ស្ងៀម រឭក ពិនិត្យមើលអ្វីៗដែលកំពុងកើតឡើង ។ ការវិនិច្ឆ័យ និងការបកស្រាយទាំងអស់ ត្រូវបញ្ឈប់កុំឲ្យមាន ឬបើសិនជាវាមាន ត្រូវកត់សំគាល់ ហើយបោះបង់ចោល ។
[[សតិបដ្ឋាន|មហាសតិប្បដ្ឋានសូត្រ]] ក៏បានបង្រៀនថា ដោយសារការពិនិត្យមើល ដោយសតិរឭក នូវបាតុភូតទាំងនេះ យើងអាចយល់ដឹង អំពីការកើតនិងរលត់របស់វា ហើយនិងត្រៃលក្ខណ៍៣ ដោយការពិសោធន៍ផ្ទាល់ខ្លួន ដែលនាំឲ្យវិបស្សនាបញ្ញា កើតឡើង ហើយនិងវិរាគា (អស់តម្រេកក្នុងសង្ខារ) និរោធា (រលត់អាសវៈ) ហើយនិងវិមុត្តិ (រួចរំដោះ) ។

===សម្មាសមាធិ===

សម្មាសមាធិ គឺការប្រតិបត្តិសមាធិ ។ បុគ្គលអ្នកបដិបត្តិ តំកល់ចិត្តដោយប្រុងប្រយ័ត្ន លើអារម្មណ៍តែមួយ រហូតដល់បានដល់ឧបចារចិត្ត ហើយនិង[[ឈាន]] ។ ជាប្រពៃណី ការបដិបត្តិសមាធិ អាចធ្វើបានតាមរយៈ អានាបនសតិ កសិណ ហើយនិងទន្ទេញ ពាក្យបរិកម្ម ។ សមាធិប្រើសម្រាប់ កំចាត់នីវរណធម៌៥ ដើម្បីចូលទៅក្នុងឈាន ។ ឈានជាឧបករណ៍មួយ ប្រើសម្រាប់ចម្រើនការត្រាស់ដឹង ដោយបណ្តុះបញ្ញា ហើយប្រើបញ្ញានោះដើម្បី ពិនិត្យមើលធម្មជាតិពិត នៃបាតុភូត តាមការយល់ដឹងផ្ទាល់ខ្លួន ។ ការធ្វើយ៉ាងនេះ នាំឲ្យកាត់ផ្តាច់កិលេសទាំងពួង សម្រេចធម៌ និងទីបំផុតបាន នូវការត្រាស់ដឹង ។ នៅពេលបដិបត្តិសម្មាសមាធិ បុគ្គលអ្នកបដិបត្តិ ត្រូវការពិចារណា និងបញ្ជាក់ឲ្យច្បាស់ នូវសម្មាទិដ្ឋិរបស់ខ្លួន ។ ក្នុងដំណើរការនេះ សម្មាញាណ (បញ្ញាដឹងសព្វ) នឹងកើតឡើង មានសម្មាវិមុត្តិ (រួចរំដោះគឺព្រះនិព្វាន) តាមពីក្រោយ ។ ក្នុងបិដកបាលី មាន
សេចក្តីពន្យល់ដូច្នេះថាៈ

តើអ្វីជាសម្មាសមាធិ?

::១- ក្នុងនេះ ភិក្ខុណាមួយឆ្ងាយចាកកាម ឆ្ងាយចាកអកុសលចិត្ត បានដល់ ហើយជាប់នៅ ក្នុងបឋមជ្ឈាន ដែលមិនកើតដោយកាម សម្បយុត្តដោយ វិតក្កៈ វិចារៈ បីតិ និង សុខៈ ។

::២- ដោយបន្ថយវិតក្កៈនិងវិចារៈ ភិក្ខុនោះបានដល់ ហើយជាប់នៅក្នុងទុតិយជ្ឈាន ដែលមានសេចក្តីស្ងប់ខាងក្នុង ដែលជាឯកគ្គតាចិត្ត មិនមានវិតក្កៈ មិនមានវិចារៈ មានតែបីតិនិងសុខៈ ។

::៣- ដោយលះបង់បីតិ ភិក្ខុនោះស្ថិតនៅក្នុង ឧបេក្ខា ប្រកបដោយសតិរឭក និងបញ្ញាភ្លឺស្វាង ហើយសោយសុខតាមផ្លូវកាយ ហើយបានដល់និងជាប់នៅ ក្នុងតតិយជ្ឈាន ដែលអរិយបុគ្គលហៅថា រស់នៅក្នុងឧបេក្ខា សតិរឭក និងសុខៈ ។

::៤- ដោយលះបង់សុខៈនិងទុក្ខៈ ដោយការអស់ទៅ នៃបីតិនិងទោមនស្ស ភិក្ខុនោះបានដល់ និងជាប់នៅក្នុងចតុត្ថជ្ឈាន ដែលទុក្ខក៏គ្មាន សុខក៏គ្មាន ហើយដែលជាឧបេក្ខា-សតិរឭកដ៏បរិសុទ្ធ ។
នេះឯងហៅថា សម្មាសមាធិ ។

ពិតមែនតែពាក្យប្រៀនប្រដៅ ខាងលើនេះ សម្រាប់បុរសអ្នកបួស ក៏មានន័យថា ជាធម៌ សម្រាប់ភិក្ខុនី និងឧបាសក-ឧបាសិកា ផងដែរ ។

តាមបិដកបាលីនិងចិន សម្មាសមាធិអាស្រ័យលើ ការចម្រើនអង្គមគ្គ ខាងដើមឯទៀត ។ ព្រះសម្ពុទ្ធមានព្រះបន្ទូលថា ឥឡូវនេះ ម្នាលភិក្ខុ! តើអ្វីជាអរិយសម្មាសមាធិ ដែលប្រកបដោយបច្ច័យ និងរបស់ចាំបាច់? ឯកគ្គតាចិត្តឯណានិមួយ ដែលសម្បយុត្តដោយមគ្គ៧នេះ - សម្មាទិដ្ឋិ សម្មាសង្កប្បៈ សម្មាវាចា សម្មាកម្មន្តៈ សម្មាអាជីវៈ សម្មាវាយាមៈ និងសម្មាសតិ - មានឈ្មោះថា អរិយសម្មាសមាធិ ប្រកបដោយបច្ច័យ និងរបស់ចាំបាច់ ។ មហាចត្តារីសកសូត្រ Maha-cattarisaka Sutta

==មគ្គកើតក្រោយ==

ក្នុងមហាចត្តារីសកសូត្រ Mahācattārīsaka Sutta ដែលជាគម្ពីរចិននិងបាលី ព្រះពុទ្ធទ្រង់ពន្យល់ថា ការបណ្តុះអរិយដ្ឋង្គិកមគ្គ នាំឲ្យបាន នូវអង្គមគ្គ២ថែមទៀត គឺសម្មាញាណ និងសម្មាវិមុត្តិ ។ អង្គមគ្គ២ចុងក្រោយនេះ ចាត់ចូលទៅក្នុងបញ្ញា ។

===សម្មាញាណនិងសម្មាវិមុត្តិ===

សម្មាញាណ មគ្គទី៩ គឺ ឃើញអ្វីៗទៅតាម ធម្មជាតិពិតរបស់វា ដោយការពិសោធន៍ ផ្ទាល់ខ្លួន មិនមែនតាមលក្ខណៈក្រៅ ឬតាមចិត្តចង់ របស់បុគ្គលអ្នកបដិបត្តិទេ ប៉ុន្តែ តាមធាតុពិតប្រាកដរបស់វា ។ សម្មាវិមុត្តិ មគ្គទី១០ គឺជាផលដែលកើតឡើង អំពីសម្មាញាណ ។ អង្គមគ្គទាំង២នេះ ជាផលចុងក្រោយ នៃការធ្វើត្រូវ ក្នុងការបដិបត្តិ អរិយដ្ឋង្គិកមគ្គ ដែលកើតឡើង នៅពេលចម្រើន សម្មាសមាធិ ។ សម្មាញាណកើតឡើងមុន នេះគឺ កន្លែងដែលបញ្ញាជ្រៅ ទៅក្នុងបរមត្ថសច្ចៈ (សេចក្តីពិតបំផុត) កើតឡើង ។ ចុងក្រោយដែលត្រូវកើតឡើង គឺសម្មាវិមុត្តិ នេះគឺកន្លែងដែល ការត្រាស់ដឹងមកដល់ ហើយបុគ្គលអ្នកបដិបត្តិបានដល់ ទីខ្ពស់បំផុត នៃសមាធិរបស់គេ ។

==អរិយដ្ឋង្គិកមគ្គនិងចិត្តវិទ្យា==

ក្នុងបទនិពន្ធ “ព្រះពុទ្ធសាសនាជួបនឹងវិទ្យាសាស្រ្តខាងលិច” (Buddhism Meets Western Science) លោកហ្គេវ៉ាតសុន Gay Watson ពន្យល់ថាៈ

ព្រះពុទ្ធសាសនា ជាប់ទាក់ទងនឹង ការសោយរម្មណ៍ មនោសញ្ចេតនា ការទទួលអារម្មណ៍ និងការយល់ដឹង ។ ព្រះពុទ្ធចង្អុលហេតុ នៃសេចក្តីទុក្ខ២យ៉ាង ដែលមកពីការយល់ដឹង និងអារម្មណ៍របស់ចិត្ត ។ ហេតុដែលជា អារម្មណ៍របស់ចិត្ត គឺតណ្ហា ហើយនិងគូមិនចម្រើនរបស់វា គឺសេចក្តីស្អប់ ។ ហេតុមួយទៀត ដែលជាការយល់ដឹង គឺសេចក្តីល្ងិតល្ងង់ (អវិជ្ជា) មិនដឹងមិនយល់ របៀបកើតឡើងនៃអ្វីៗ ទៅតាមសភាពពិត ឬត្រៃលក្ខណ៍ ដែលថាអ្វីៗជាទុក្ខ ជាអនិច្ចំ(មិនទៀង) ជាអនត្តា(មិនមានខ្លួន) ។

អរិយដ្ឋង្គិកមគ្គ តាមទស្សនៈនៃចិត្តវិទ្យា ជាការសាកល្បងនឹងប្តូរ ទ្រង់ទ្រាយនៃគំនិត និងឥរិយាបទ ។ គឺព្រោះហេតុនេះហើយ ដែលអង្គមគ្គទី១ ជាសម្មាទិដ្ឋិ ដែលបុគ្គលម្នាក់ៗត្រូវឃើញលោកនេះ យ៉ាងដូចម្តេច ។ នៅក្រោមចំណាត់ថ្នាក់បញ្ញា (ការចែកអរិយដ្ឋង្គិកមគ្គជា សីលសមាធិបញ្ញា) លោកទស្សនៈនេះ ជាប់ទាក់ទងជិតស្និទ្ធ នឹងអង្គមគ្គទី២ សម្មាសង្កប្បៈ ដែលទាក់ទងនឹងទ្រង់ទ្រាយ នៃគំនិតនិងបំណង ដែលគ្រប់គ្រង
លើសកម្មភាព របស់បុគ្គលម្នាក់ៗ ។ អង្គមគ្គទាំងនេះ ឃើញមានក្នុងកន្លែងការងារ ដូចជាបឋមវគ្គនៃព្រះធម្មបទ ។ អរិយដ្ឋង្គិកមគ្គក៏ជា អង្គទី៤នៃអរិយសច្ចៈដែរៈ

::ការពិសោធន៍ទាំងអស់ នាំមុខដោយចិត្ត
::ដឹងនាំដោយចិត្ត
Line ១៨៦ ⟶ ២៩០:
::ហើយសេចក្តីសុខតាមមកពីក្រោយ
::ដូចស្រមោលមិនឃ្លាត ។

ដូច្នេះ ដោយកែលោកទស្សនៈ ដែលវៀចវេរ ទាញយកអារម្មណ៍ស្ងប់ ជាជាងអារម្មណ៍ក្រខ្វក់ បុគ្គលនឹងអាចបន្ថយ សេចក្តីទុក្ខបាន ។ លោកវ៉ាតសុន ចង្អុលបង្ហាញចំណុចនេះ តាមទស្សនៈនៃចិត្តវិទ្យា ។

ការសិក្សាស្រាវជ្រាវ បានបង្ហាញថា ការធ្វើរឿយៗ ដដែលៗ នូវសកម្មភាព ការរៀនសូត្រ និងការចងចាំ ពិតជាអាចប្តូររូបរាង នៃប្រពន្ធសរសៃវិញ្ញាណ ។ ការផ្លាស់ប្តូរនេះអាចកើតឡើង តាមរយៈការធ្វើឲ្យប្រែប្រួល នៃមនោសញ្ចេតនា និងសកម្មភាព ។ វាអាចនឹងប្តូរផល នៃការពិសោធន៍ឃើញ តទៅទៀត ។

==ឯកសារ​យោង==

[[ចំណាត់ថ្នាក់ក្រុម:ព្រះពុទ្ធសាសនា]]
[[ចំណាត់ថ្នាក់ក្រុម:គន្ថធុរៈ]]