អរិយដ្ឋង្គិកមគ្គ
អរិយអដ្ឋង្គិកមគ្គ ឬ អង្គិកមគ្គ ឬ អរិយមគ្គ (The Noble Path) គឺជាធម៌សំខាន់មួយក្នុងចំណោមធម៌ទាំងឡាយដែលព្រះពុទ្ធទ្រង់បានបង្រៀនភិក្ខុ និង បរិស័ទដើម្បីការរលត់អស់ទៅនៃទុក្ខទាំងពួង ជាផ្លូវឆ្ពោះព្រះនិព្វាន ។ អរិយអដ្ឋង្គិកមគ្គ ជាពាក្យផ្សំមកពី ៤ បទ គឺ អរិយ ប្រែថា ប្រសើរ, អដ្ឋ ប្រែថា ៨, និង អង្គៈ ប្រែថា អង្គ ឬ តួ, និង មគ្គ ប្រែថា ផ្លូវ ។ ដូច្នេះ អដ្ឋង្គិកមគ្គ មានន័យថា មាគ៌ាឬផ្លូវមានអង្គ ៨ ដ៏ប្រសើរ ។ តើអង្គទាំង ៨ របស់អរិយមគ្គមានអ្វីខ្លះ ? ហេតុអ្វីទើបហ៊ានពោលថា "ប្រសើរ" ? អង្គទាំង ៨ នោះគឺ សម្មាទិដ្ឋិ (ការយល់ត្រូវ), សម្មាសង្កប្បៈ (ការត្រិះរិះត្រូវ), សម្មាវាចា (ការពោលពាក្យសម្តីល្អគួរស្តាប់ និងត្រូវកាលទេសៈ), សម្មាកម្មន្តៈ (ការធ្វើការងារត្រូវតាមក្បួនខ្នាត ឬ នីតិវិធី), សម្មាវាយាមៈ (ការព្យាយាមត្រូវ), សម្មាអាជីវៈ (ការប្រកបរបរចិញ្ចឹមជីវិតត្រូវ), សម្មាសតិ (ការមានសេចក្តីរឭកត្រូវ ឬ ផ្ចង់ស្មារតីត្រូវ), និង សម្មាសមាធិ (ការតាំងចិត្តមាំត្រូវ) ។ ការហ៊ានពោលថាមគ្គទាំង ៨ ជាផ្លូវដ៏ប្រសើរ ព្រោះថាវាជាផែនទីចង្អុលទិសឲ្យអ្នកប្រតិបត្តិតាម អាចសម្រេចគោលដៅដ៏សំខាន់ក្នុងជីវិត ពោលគឺការរំលត់អស់នូវទុក្ខទាំងពួង ដែលធ្វើឲ្យគេរស់នៅក្នុងជីវិតប្រកបដោយបរមសុខ ឬ ព្រះនិព្វាន ។
បកប្រែជាភាសាដទៃ The Noble Eightfold Path | |
---|---|
Pali: | ariyo aṭṭhaṅgiko maggo |
Sanskrit: | āryāṣṭāṅgamārga |
Burmese: | မဂ္ဂင်ရှစ်ပါး (IPA: [mɛʔɡɪ̀ɴ ʃɪʔ pá]) |
Chinese: | 八正道 (pinyin: Bāzhèngdào) |
Japanese: | 八正道 (rōmaji: Hasshōdō) |
Korean: | 팔정도 (RR: Paljeongdo) |
Mongolian: | [qutuγtan-u naiman gesigün-ü mör] Error: {{Lang}}: text has italic markup (help) |
Thai: | อริยมรรคมีองค์แปด |
Glossary of Buddhism |
The Noble Eightfold Path is sometimes divided into three basic divisions, as follows:[១][២]
Division | Eightfold Path factors | Acquired factors |
---|---|---|
Wisdom (Sanskrit: prajñā, Pāli: paññā) | 1. សម្មាទិដ្ឋិ | 9. Superior right knowledge |
2. សម្មាសង្កប្បៈ | 10. Superior right liberation | |
Ethical conduct (Sanskrit: śīla, Pāli: sīla) | 3. សម្មាវាចា | |
4. សម្មាកម្មន្ដៈ | ||
5. សម្មាអាជីវៈ | ||
Concentration (Sanskrit and Pāli: samādhi) | 6. សម្មាវាយាមៈ | |
7. សម្មាសតិ | ||
8. Right concentration |
- សម្មាទិដ្ឋិគឺការយល់ត្រូវ, ការដឹងក្នុងអរិយសច្ចៈ៤, គឺការដឹងថាអ្វីជាទុក្ខ, ការដឹងនូវមូលហេតុជាទីកើតឡើងនៃទុក្ខ, ការដឹងវិធីរំលត់ទុក្ខ, និង ការដឹងក្នុងការប្រតិបត្តិតាមវិធីរំលត់ទុក្ខ។
- សម្មាសង្កប្បៈ គឺការត្រិះរិះត្រូវ, គឺការពិចារណាក្នុងការចេញចាកកាម, ការពិចារណាក្នុងការមិនព្យាបាទ ឬ បៀតបៀនមនុស្សដទៃ, សត្វដទៃ, រួមទាំងខ្លួនឯង និង បរិស្ថានដែលខ្លួនឯង និង មនុស្សសត្វរស់នៅ ។
- សម្មាវាចា គឺការពោលពាក្យសម្តីនិយាយល្អត្រឹមត្រូវ គួរស្តាប់ និង ត្រូវតាមកាលទេសៈ; គឺចេតនាវៀរចាកការនិយាយកុហក, ការនិយាយញុះញង់គេ, ការនិយាយទ្រគោះ, ឬ ការនិយាយរោយរាយឥតប្រយោជន៍ ។
- សម្មាកម្មន្តៈ គឺការធ្វើសកម្មភាព ឬ ការងារត្រឹមត្រូវតាមក្បួនខ្នា ឬ នីតិវិធី; គឺចេតនាវៀរចាកការសម្លាប់សត្វ, ការវៀរចាកការលួចទ្រព្យអ្នកដទៃ, និង ការវៀរចាកការប្រព្រឹត្តិធម៌មិនប្រសើរទាំងពួង ។
- សម្មាអាជីវៈ គឺការប្រកបរបររកស៊ីចិញ្ចឹមជីវិតត្រឹមត្រូវ ស្របច្បាប់ជាតិ និង អន្តរជាតិ ឬការលះបង់នូវការចិញ្ចឹមជីវិតខុស (មានដូចជា ជំនួញ ៥ ប្រការ គឺ ជួញគ្រឿងស្រវឹង, ជួញគ្រឿងញៀន, ជួញមនុស្ស, ជួញសត្វ, ជួញសាស្ត្រាវុធនានា ។ល។), និងត្រូវប្រកបរបរចិញ្ចឹមត្រឹមត្រូវតាមច្បាប់រដ្ឋ និង ច្បាប់សាសនា ។
- សម្មាវាយាមៈ គឺការព្យាយាមត្រូវ គឺព្យាយាមញុំាងឆន្ទៈឲ្យកើតឡើង, ប្រឹងប្រែងប្រារព្ធព្យាយាម, ផ្គងចិត្តទុកតាំងព្យាយាមមាំដើម្បីញុំាងពួកអកុសលធម៌ដ៏លាមកដែលមិនទាន់កើតកុំឲ្យកើតឡើងបាន, ញុំាងឆន្ទៈដើម្បីលះបង់នូវពួកអកុសលធម៌ដែលកើតឡើងហើយ, ព្យាយាមញុំាងកុសលធម៌ទាំងឡាយដែលមិនទាន់កើតឲ្យកើតឡើង, ញុំាងពួកអកុសលធម៌ដែលកើតឡើងហើយ ឲ្យតាំងនៅកុំឲ្យភ្លេចភ្លាំងទៅវិញ, ឲ្យចម្រើនធំទូលាយពេញបរិបូរណ៌ ។
- សម្មាសតិ គឺការរឭកត្រូវ, ការពិចារណារឿយៗនូវសតិប្បដ្ឋាន ៤, គឺពិចារណានូវកាយក្នុងកាយ មានព្យាយាមជាគ្រឿងដុតកំដៅកិលេស, មានការដឹងខ្លួន, កំចាត់បង់នូវអភិជ្ឈា និង ទោមនស្សក្នុងលោកចេញ, ពិចារណារឿយៗនូវវេទនាក្នុងវេទនា, នូវចិត្តក្នុងចិត្ត, នូវធម៌ក្នុងធម៌ទាំងឡាយ ។
- សម្មាសមាធិ គឺការតាំងចិត្តមាំត្រូវ, ការស្ងាត់ចាកអកុសលធម៌ទាំងឡាយ បានដល់នូវឈានទាំងឡាយមានបឋមជ្ឈានជាដើម។
បុគ្គលដែលមិនប្រមាថហើយនៅក្នុងធម្មវិន័យ ដើរតាមផ្លូវប្រកបដោយអង្គ ៨ ប្រការដ៏ប្រសើរ បុគ្គលនោះនឹងអាចលះបង់កំណើត (ជាតិ), សង្សារ និង សម្រេចព្រះនិព្វាន ដែលជាទីបំផុតនៃកងទុក្ខ ។
យោង
កែប្រែ- គហដ្ឋសីល ដោយ មុនីកោសល្យ នៅ ហៃឡុង
- ↑ "Culavedalla S".
- ↑ Bhikkhu Bodhi. "The Noble Eightfold Path: The Way to the End of Suffering". Access to Insight. Retrieved 2010-07-10.