ធរណីន្ទ្រវម៌្មទី២៖ ភាពខុសគ្នារវាងកំណែនានា
ខ្លឹមសារដែលបានលុបចោល ខ្លឹមសារដែលបានសរសេរបន្ថែម
បានបង្កើតទំព័រដែលផ្ដើមដោយ {{refimprove|date=September 2014}} '''Dharanindravarman I''' ({{lang-km|ធរណីន្ទ្រវរ្ម័ន... |
No edit summary |
||
បន្ទាត់ទី១៖
{{refimprove|date=September 2014}}
ព្រះបាទ យុវរាជគ្មានព្រះរាជបុត្រសម្រាប់ស្នងរាជ្យបន្តទេ ។ ដូច្នេះរាជសម្បត្តិត្រូវធ្លាក់មកលើព្រះបាទធរណិន្ទ្រវរ្ម័នទី១ ដែលជាបងបង្កើតរបស់ព្រះបាទជ័យវរ្ម័នទី៦ និងព្រះបាទយុវរាជ ។
បរិយាកាសនៃការឡើងសោយរាជ្យ
កាលនោះ ព្រះធរណិន្ទ្រវរ្ម័នទី១ នៅសាងផ្នួសជាព្រះសង្ឃនៅឡើយ ។ កាលនោះ ព្រះអង្គបានដាក់ចិត្តគំនិតរូបរាងកាយសម្រាប់បូជាថ្វាយចំពោះ ព្រះពុទ្ធសាសនារួចជាស្រេចដែរ ។ ព្រះអង្គត្រូវសឹកចាកសិក្ខាបទ មកទទួលព្រះរាជាភិសេកជាព្រះមហាក្សត្រ ។ គឺព្រាហ្មណ៍ទិវាករទៀតដែលបានរៀបចំប្រារព្ធធ្វើព្រះរាជាភិសេកស្រោច ទឹក តែតាំងថ្វាយព្រះអង្គតាមលក្ខណៈប្រពៃណីសាសនា ដើម្បីឲ្យបានទៅជាព្រះមហាក្សត្រពេញច្បាប់ ។
សិលាចារឹក បានកត់ទុកមកថា “ព្រះអង្គមិនដែលប៉ងប្រាថ្នាចង់បានរាជបល្ល័ង្កទេ ។ តែដោយសារមនុស្សម្នាជាច្រើន គ្មានអ្នកការពារ គ្មានទីពំនាក់ បានមកអង្វរព្រះអង្គ ព្រះអង្គក៏សុខចិត្តទទួលរាជសម្បត្តិតាមសំណូមពរ” ។ ព្រះអង្គគ្រប់គ្រងប្រទេសជាតិដោយសច្ចៈ យុត្តិធម៌ និងប្រុងប្រយ័ត្នជានិច្ច ។
ព្រះអង្គ គោរពគ្រប់ច្បាប់វិន័យក្រឹត្យក្រមដែលមាននៅក្នុងសង្គមជាតិ ។ ហេតុដូច្នេះហើយ ទើបបានជាព្រះអង្គសុខចិត្តរៀបអភិសេកជាមួយនឹងមហេសីរបស់ព្រះបាទ យុវរាជដែលត្រូវជាប្អូន ។ បើតាមសិលាចារឹក ដើមឡើយ ព្រះនាងត្រូវជាមហេសីរបស់ព្រះបាទជ័យវរ្ម័នទី៦ ។ បន្ទាប់មក ព្រះនាងបានក្លាយជាមហេសីរបស់ព្រះបាទយុវរាជ ។ ក្រោយដែលព្រះយុវរាជបានចូលទីវង្គត ព្រះមហេសីដដែលនេះបានក្លាយទៅជាព្រះអគ្គមហេសីរបស់ព្រះបាទ ធរណិន្ទ្រវរ្ម័នទី១ ។
អវសានជីវិត
ក្នុង រជ្ជកាលព្រះអង្គ គេសង្កេតពុំឃើញមានឯកភាព ឬការចុះសម្រុងស៊ីសង្វាក់គ្នារវាងខ្មែរនឹងខ្មែរឡើយ ។ ការបែកបាក់ទាស់ទែងខ្វែងគំនិតគ្នា ការបែងចែកជាក្រុមបក្សពួកបដិបក្ខ ក៏កើតមានដែរ ។ ដែលជាហេតុធ្វើឲ្យយើងដឹងថា មាននាម៉ឺនមន្ត្រី អ្នកកាន់សាសនាតូចធំ មិនបានពេញចិត្តនឹងព្រះមហាក្សត្រទេ ។ ឯបុព្វហេតុវិញ គេពុំអាចដឹងជាមកអំពីអ្វីដែរ ។ គេគ្រាន់តែដឹងថា ព្រាហ្មណ៍ទវាករដែលធ្លាប់តែស្មោះត្រង់បម្រើព្រះបាទជ័យវរ្ម័នទី៦ ព្រះបាទយុវរាជ រហូតមកដល់ព្រះអង្គចូលទីវង្គត បែរជាក្បត់រួមកម្លាំងជាមួយនឹងព្រះបាទសុរិយាវរ្ម័នទី២ ទម្លាក់ និងធ្វើឃាតព្រះអង្គទៅវិញ ។
ក្រោយ ដែលសោយរាជសម្បត្តិនគរកម្ពុជាបាន៥ឆ្នាំ ព្រះបាទធរណិន្ទ្រវរ្ម័នទី១ ត្រូវអស់ព្រះជន្មក្នុងគ.ស១១១២ ដោយព្រះបាទសុរិយាវរ្ម័នទី២ធ្វើឃាត ។ សិលាចារឹកប្រាសាទជ្រុង ដែលស្ថិតនៅក្នុងនគរធំ បានបញ្ជាក់ថា មានការផ្ទុះអាវុធ ប្រយុទ្ធគ្នាយ៉ាង សាហាវខ្លាំងក្លាអស្ចារ្យ ។ តែក្នុងរយៈពេលមួយថ្ងៃប៉ុណ្ណោះ ការផ្ទុះអាវុធក៏ត្រូវចប់ទៅវិញ ។ គឺព្រះបាទសុរិយាវរ្ម័នទី២ សម្រេចជោគជ័យ ដណ្ដើមយកបានរាជសម្បត្តិពីព្រះបាទធរណិន្ទ្រវរ្ម័នទី១ ។
http://choukhmer.com/history-of-cambodia/khmer-history-by-ros-chantrabot/inscriptions-and-chinese-sources-3-angkor-period-ngor/
'''Dharanindravarman I''' ({{lang-km|ធរណីន្ទ្រវរ្ម័នទី១}}) was a king of the [[Khmer Empire]], reigning from 1107 AD to 1113 AD. He ascended to the throne following the death of his younger brother, [[Jayavarman VI]]. He was murdered in battle by his great-nephew, [[Suryavarman II]]. The event is supported by the Ban That inscription.<ref>[http://books.google.com/books?id=AKzqy2_RSq4C&pg=PA112&lpg=PA112&dq=Dharanindravarman+I&source=bl&ots=gTyHvEHN9A&sig=Nn3UJqnS-D6m6aB389qqWhKOTa0&hl=en&sa=X&ei=O1twUoTDEIGxtAbZ7YGAAw&ved=0CIwBEOgBMA4#v=onepage&q=Dharanindravarman%20I&f=false The Civilization of Angkor, Charles Higham, University of California Press, 2004, pp. 112-113.]</ref>
|