រៀនដោះលែងជីវិតអ្នកចេញពីទុក្ខ៖ ភាពខុសគ្នារវាងកំណែនានា
ខ្លឹមសារដែលបានលុបចោល ខ្លឹមសារដែលបានសរសេរបន្ថែម
បានបង្កើតទំព័រដែលផ្ដើមដោយ ១.ការខឹងក្រោធរមែងចាប់ផ្តើមពីសេចក្តីល្ងង... |
(គ្មានភាពខុសគ្នា)
|
កំណែថ្មីបំផុតនៅ ម៉ោង១៧:៥៦ ថ្ងៃព្រហស្បតិ៍ ទី២៥ ខែតុលា ឆ្នាំ២០១៨
១.ការខឹងក្រោធរមែងចាប់ផ្តើមពីសេចក្តីល្ងង់ខ្លៅ ហើយត្រូវបញ្ចប់ដោយការខូចចិត្ត សេចក្តីក្តៅក្រហាយ ស្តាយក្រោយ
២. គុណធម៌នៅក្នុងឧបនិស្ស័យដែលល្អ
៣. អ្នកដែលស្ថិតនៅក្នុងការអប់រំ ត្រូវស្តាប់ឲ្យច្រើនជាងនិយាយ ឲ្យដូចជាត្រចៀកពីរ មាត់មួយដូច្នោះដែរ
៤.ភ្លាត់ជើងនៅល្អជាងភ្លាត់មាត់
៥. ទឹកមុខអាចចង្អុលប្រាប់ពីសភាពរបស់ចិត្ត
៦. សន្សំប្រាក់បានប្រាក់ សន្សំល្អបានល្អ
៧. មិនអាចគ្រប់គ្រងខ្លួនឯងបាន មិនមែនជាអ្នកធំពិតប្រាកដទេ
៨. កុំអាងភ្លើងពណ៌បៃតងហើយ ទៅដោយមិនមើលឆ្វែងស្តាំផងនោះ
៩.លោកភ្លឺស្វាងដោយដួងអាទិត្យ ចិត្តភ្លឺស្វាងពិតដោយបញ្ញា កំណត់ត្រៃលក្ខណ៍ក្នុងសង្ខារ ចន្តាស្ងប់ទុក្ខសុខពិតហោង
១០. កិរិយាសុភាពរាបសាប្រៀបដូចផ្កាដែលស្អាត ទាំងដែលមានក្លិនក្រអូបទៀតផង
១១. ត្រូវឲ្យភាពយុត្តិធម៌ដល់មនុស្សគ្រប់គ្នា តែកុំទុកចិត្តមនុស្សទាំងអស់គ្នា
១២. ចាប់ផ្តើមពីល្អទៅមុន រមែងបញ្ចប់ដោយល្អ