ព្រះពុទ្ធសាសនា៖ ភាពខុសគ្នារវាងកំណែនានា

ខ្លឹមសារដែលបានលុបចោល ខ្លឹមសារដែលបានសរសេរបន្ថែម
No edit summary
ស្លាក: កែ​សម្រួល​តាម​ទូរស័ព្ទ កំណែប្រែពីកម្មវិធីចល័ត កំណែប្រែពីកម្មវិធីiOS
== និកាយមហាយាន == ​​និកាយមហាយានចែកចេញនៅទិសខាងជើង(ឧត្តរនិកាយ)ជាយានធំអាចផ្ទុកសត្វលោកបានច្រើនទៅកាន់គោលដៅត្រឹមព្រះពោធិសត្វ ដែលអាចជួយណែនាំប្រោសសត្វបាន។ និកាយមហាយាននិយមធម៌ថ្មីគឺជាព្រះធម៌ដែលមានបិន័យធូស្រាល ហើយគោរពប្រតិបត្តិតាមលទ្ធិអាចរិយវាទ(តាមគ្រូអាចារ្យរបស់ខ្លួនតៗគ្នា)ពុំមែនតាមពុទ្ធឱវាទដូចនិកាយហីនយានឡើយ។ ដូចនេះនិលាយមហាយានពុំគោរពតាមព្រះពុទ្ធជាធំទេ តែគោរពព្រះពោធិសត្វគឺ អវលោកិតេស្វរៈ ឬលោកេស្វរៈ មញ្ជុស្រី មៃត្រេយ ប្រាជ្ញបាមិតាជាដើម។ សព្វថ្ងៃប្រទេសដែលនិយមនិកាយមហាយានមានដូចជា ប្រទេសចិន ប្រទេសវៀតណាម
បន្ទាត់ទី៦៖
និកាយហីនយានចែកចេញជាទិសខាងត្បូងនៃប្រទេសឥណ្ឌា(ទន្ខិណនិកាយ)ជាយានតូចចង្អៀត(តាមន័យប្រៀបធៀប)ភ្ទុកសត្វលោកទៅកាន់និព្វានបានចំនួនតិច ពោលគឺក្របានសម្រេចនិព្វានព្រោះវិន័យតឹងតែងម៉ត់ចត់។ និកាយហិនយាននិយមនិកាយធម៌ចាស់គឺគោរពតាមពុទ្ធោវាទ ដែលព្រះពុទ្ធទ្រង់បានសម្តែងរួចមកហើយ(ក្នុងគម្ពីព្រះត្រៃបិដក)។ និកាយនេះគោរពព្រះពុទ្ធសមណគោតម ដែលត្រាស់ដឹងព្រះសម្មាសម្ពោធិញ្ញាណ ហើយបានចូលបរិនិព្វានហើយ។ សព្វថ្ងៃប្រទេសដែលនិយមនិកាយហីនយាមមានដូចជា ប្រទេសកម្ពុជា ប្រទេសថៃ ប្រទេសឡាវ ប្រទេសស្រីលង្កា ប្រទេសនេប៉ាល់។ល។
 
== និកាយ[[មហាយាន]] ==
== និកាយមហាយាន ==
និកាយមហាយានចែកចេញនៅទិសខាងជើង​​និកាយ[[មហាយាន]]ចែកចេញនៅទិសខាងជើង(ឧត្តរនិកាយ)ជាយានធំអាចផ្ទុកសត្វលោកបានច្រើនទៅកាន់គោលដៅត្រឹមព្រះពោធិសត្វ ដែលអាចជួយណែនាំប្រោសសត្វបាន។ និកាយមហាយាននិយមធម៌ថ្មីគឺជាព្រះធម៌ដែលមានបិន័យធូស្រាល ហើយគោរពប្រតិបត្តិតាមលទ្ធិអាចរិយវាទ(តាមគ្រូអាចារ្យរបស់ខ្លួនតៗគ្នា)ពុំមែនតាមពុទ្ធឱវាទដូចនិកាយហីនយានឡើយ។ ដូចនេះនិលាយមហាយានពុំគោរពតាមព្រះពុទ្ធជាធំទេ តែគោរពព្រះពោធិសត្វគឺ អវលោកិតេស្វរៈ ឬលោកេស្វរៈ មញ្ជុស្រី មៃត្រេយ ប្រាជ្ញបាមិតាជាដើម។ សព្វថ្ងៃប្រទេសដែលនិយមនិកាយមហាយានមានដូចជា ប្រទេសចិន ប្រទេសវៀតណាម ប្រទេសជប៉ុន ប្រទេសទីបេជាដើម។ នៅសតវត្សរ៍ទី៣នៃគ.សក្នុងរជ្ជកាលព្រះបាទអសោក ព្រះពុទ្ធសាសនាបានផ្សព្វផ្សាយពាសពេញក្នុងប្រទេសឥណ្ឌា និងទាំងក្រៅប្រទេសផងដែរ។ តាមប្រវត្តិសាស្រ្តគេបានឱ្យដឹងថា នៅពុទ្ធសករាជឆ្នាំ២៣៤ គឺតាំងពីមុនគ.ស ៣០០ឆ្នាំ ព្រះបាទអសោកជាពុទ្ធសាសនិកដ៏ឆ្នើមនៅក្នុងប្រទេសឥណ្ឌាបានបញ្ជូនសមណទូតពីព្រះអង្គគឺ ព្រះសោណត្ថេរ និងឧត្តរត្ថេរ ឱ្យនាំព្រះពុទ្ធសាសនាហីនយានឱ្យមកផ្សព្វផ្សាយនៅសុវណ្ណភូមិ។
 
==មូលហេតុនៃការរលាយបាត់ពូជសាក្យៈ និងកោលិយៈ==
នគរសាក្យៈ ឬសាកិយៈ ឬសក្កៈ ឬសក្យ និងនគរកោលិយៈ ជានគរបងប្អូនគ្នា ស្ថិតនៅត្រើយម្ខាងម្នាក់នៃទន្លេ រោហនី (Rohni) ឬ រោហិនី (Rohini)។ ពួកគេមានមោទនភាពក្រៃលែងព្រោះអាងថាជាពូជកុលសម្ព័ន្ធអាទិច្ច (Ādicca) ឬ អ៊ិកស្វាគុ (Ikśvāku) នៃសន្តតិវង្ស សុរិយវង្ស (solar dynasty) ។ ពួកមនុស្សនៅក្នុងនគរទាំងពីរប្រកាន់វណ្ណៈ ប្រពៃណី និងទំនៀមទម្លាប់រឹងត្អឹងបំផុត ពោលគឺក្សត្រនៃនគរទាំងពីរមិនអនុញ្ញាតឲ្យបុត្រា ឬ បុត្រីរបស់ពួកគេទៅរៀបអភិសេកជាមួយមនុស្សនៅនគរផ្សេងទេ គឺពួកគេរៀបការតែជាមួយនឹងបងប្អូនឯង ព្រោះពួកគេមិនចង់ឲ្យខូចពូជបរិសុទ្ធ ឬ ខូចវណ្ណៈខ្ពង់ខ្ពស់របស់ពួកគេ ។ និទាននានានៅក្នុងគម្ពីរព្រះត្រៃបិដក បានបង្ហាញឲ្យឃើញថា បិតា របស់ព្រះពុទ្ធ គឺព្រះបាទ សុទ្ធោទនៈ កើតក្នុងត្រកូលសាក្យៈ រីឯមាតារបស់ព្រះពុទ្ធគឺព្រះនាង មាយា និង មាតាចិញ្ចឹមរបស់ព្រះអង្គ គឺព្រះនាងគោតមី ជាបងប្អូននឹងគ្នា ក៏កើតក្នុងត្រកូលសាក្យៈ ។ ព្រះនាងទាំង២ គឺជាបុត្រីរបស់ឪពុកមា ខាងបិតារបស់ព្រះពុទ្ធ គឺព្រះបាទសុប្បពុទ្ធ ជាស្តេចនៃនគរទេវទហៈ ដែលជាកូនក្រុងមួយនៃនគរ សាក្យៈ ដែលសព្វថ្ងៃវាជាស្រុកតូចមួយ ឈ្មោះ រុប៉ាន់ទេហិ ([[Rupandehi District]]) នៃប្រទេសនេប៉ាល ។ ដូច្នេះ បិតា និងមាតារបស់ព្រះពុទ្ធគឺជាបងប្អូនជីដូនមួយនឹងគ្នា។ បើតាមវិទ្យាសាស្ត្រទំនើប ការធ្វើដូច្នេះគឺជាការខុសឆ្គងទាំងស្រុង ព្រោះកូនចៅជំនាន់ក្រោយរបស់ពួកគេនឹងគ្មានពូជកំណើត (ពន្ធុ) ថ្មី ដើម្បីទប់ស្កាត់ជម្ងឺសួរពូជ (congenital diseases) ឬ ដើម្បីផ្តល់ភាពវ័យឆ្លាតដល់មនុស្សជំនាន់ក្រោយទេ ។ ម្យ៉ាងទៀត មោទនភាពរបស់ត្រកូល សាក្យៈ និង ត្រកូលកោលិយៈ បាននាំមកឲ្យខ្លួនឯង នូវសង្គ្រាមបំផ្លិចបំផ្លាញដ៏សាហាវព្រៃផ្សៃមួយ តាមរយៈការសម្លាប់បំបាត់ពូជសាសន៍ពីសំណាក់នគរ [[កោសល]] ដែលជាប្រទេសដាក់អាណានិគមលើខ្លួននោះ ។ មូលហេតុមួយក្នុងចំណោមមូលហេតុជាច្រើនដែលនាំទៅដល់សង្គ្រាមប្រល័យពូជសាសន៍ នៃត្រកូលសាក្យៈ និង កោលិយៈ គឺពេលដែលនគរសាក្យៈ ប្រើល្បិចបោកបញ្ឆោត ព្រះបាទ [[បសេនទិ]] (Pasenadi) ដែលជាស្តេចគ្រងរាជលើនគរកោសល ព្រមទាំងនគរចំណុះទាំងពីរ គឺនគរ[[សាក្យៈ]] និង [[កោលិយៈ]] ។ ព្រះបាទបសេនទិ មានមហេសីរាប់សឹងមិនអស់ទៅហើយ ចុះហេតុអ្វីក៏នៅចង់រៀបអភិសេកជាមួយនឹងបុត្រីម្នាក់នៃត្រកូលទាំងពីរ ទៀត ? ការធ្វើដូច្នេះមិនមែនព្រះអង្គឲ្យតម្លៃថាត្រកូលទាំងពីរជាមនុស្សអស្ចារ្យ សម្បើមលើសគេនោះទេ គឺព្រះអង្គចង់ប្រើស្នៀតនយោបាយ និងចិត្តសាស្ត្រ ដើម្បីបំបាក់ផ្នត់គំនិតប្រកាន់វណ្ណៈចាស់គំរិលរបស់ត្រកូលទាំងពីរនេះ តាមរយៈការរៀបអភិសេកជាមួយនឹងបុត្រីនៃត្រកូលទាំងពីរ ព្រោះព្រះអង្គចង់ឲ្យបុត្រាម្នាក់របស់ព្រះអង្គមានត្រកូលកោលិយៈ ឬសាក្យៈ ដើម្បីបង្ខំឲ្យនគរទាំងពីរទទួលយកការគ្រប់គ្រងអំណាចរបស់នគរ កោសល ដោយស្របច្បាប់ តាមរយៈការបញ្ជូនបុត្រាមួយអង្គនោះមកគ្រងរាជលើនគរទាំងពីរ ។ ព្រះបាទបសេនទិ ជាមនុស្សក្នុងត្រកូល ខត្តិយៈ ដែលមនុស្សត្រកូលសាក្យៈ និងកោលិយៈ ចាត់ទុកថា ជាវណ្ណៈ ទាបជាងខ្លួន មិនអាចភ្ជាប់សាច់ឈាមបានទេ។ នគរ សាក្យៈបានប្រើល្បិចបោកប្រាស់រាក់កំភែលតាមរយៈការបញ្ជូនទាសីម្នាក់ដោយបន្លំថាជាព្រះអង្គម្ចាស់ក្សត្រីពិតប្រាកដ ។ ព្រះបាទ បសេនទិ បានលើកនាងទាសីនោះជាអគ្គមហេសី ហើយបុត្រារបស់នាងជា[[រជ្ជទាយាទ]] ដែលនឹងឡើងស្នងរាជជំនួសព្រះអង្គ ។ ល្បិចបោកនោះមិនអាចលាក់កំបាំងទុកបានយូរ ត្រូវបែកការហើយ ។ បុត្រានាងទាសី គឺព្រះអង្គម្ចាស់ [[វិទូទភៈ]] (Vidudabha) បានចងគំនុំនឹងត្រកូលសាក្យៈយ៉ាងខ្លាំងនៅពេលព្រះអង្គម្ចាស់ដឹងការពិតនៃឋានៈរបស់ម្តាយនិងឋានៈខ្លួនឯង នៅពេលព្រះអង្គយាងទៅធ្វើទស្សនកិច្ចនគរសាក្យៈ ព្រោះព្រះអង្គម្ចាស់គិតថាក្សត្រនគរនេះជាជីតាខាងម្តាយរបស់ព្រះអង្គ ។ រាជបុរសរបស់ព្រះអង្គម្ចាស់បានស៊ើបដឹងការពិតនៃពូជរបស់មាតាទ្រង់ តាមរយៈការសាកសួរនាងទាសីម្នាក់ដែលពួកក្សត្រនៃត្រកូលសាក្យៈប្រើឲ្យយកទឹកដោះស្រស់លាងសំអាតកន្លែងអង្គុយរបស់ព្រះអង្គម្ចាស់វិទូទភៈ ។ គំនុំសងសឹករបស់ព្រះអង្គម្ចាស់ វិទូទភៈ បានរាលដាលខ្លាំងទៅដល់ ព្រះបាទបសេនទិ នៅពេលព្រះអង្គបន្ទាបឋានៈរបស់នាងទាសីជាមាតារបស់ព្រះអង្គម្ចាស់ ពីអគ្គមហេសី និង ឋានៈរបស់ព្រះអង្គម្ចាស់ពីរាជទាយាទ ទៅជាអ្នកបម្រើសាមញ្ញ ទាំងពីរនាក់ ។ ព្រះអង្គម្ចាស់ និងមាតាត្រូវបានព្រះបាទ បសេនទិ លើកឋានៈឲ្យស្មើដើមវិញនៅក្រោយពេលដែលព្រះបាទបសេនទិ ទទួលបានយោបល់ណែនាំពីព្រះសាមណគោតម ។ ប៉ុន្តែគំនុំសងសឹកនៅតែឆេះរងំនៅក្នុងចិត្តរបស់ព្រះអង្គម្ចាស់ [[វិទូទភៈ]] ទើបព្រះអង្គរកគ្រប់មធ្យោបាយដើម្បីធ្វើគុត ព្រះបាទ បសេនទិ ដើម្បីរកឱកាសលើកទ័ពទៅវាយកំទេចនគរសាក្យៈ និង កោលិយៈ ។ ក្រោយពីបានធ្វើគុតបិតា និង ឡើងគ្រងរាជលើនគរ កោសល ព្រះបាទ វិទូទភៈ បានលើកទ័ពចំនួន ៣ដងទៅវាយកំទេចនគរ សាក្យៈ និង កោលិយៈ ប៉ុន្តែត្រូវព្រះពុទ្ធជួយបញ្ចៀសសង្គ្រាមបង្ហូរឈាមបានទាំង៣ លើក ។ នៅលើកទី ៤ ព្រះពុទ្ធបានគិតថា ព្រះអង្គពុំអាចស្រោចស្រង់នគរ ទាំងពីរឲ្យរួចពីអំពើអាក្រក់ដែលពួកគេបានសាងនោះទេ ដូច្នេះហើយក៏បណ្តោយឲ្យសង្គ្រាមប្រល័យពូជសាសន៍នោះកើតឡើងតាមសភាពការណ៍ជាក់ស្តែងចុះ ។ នគរកោសល បានសម្លាប់ពូជ សាក្យៈ និងកោលិយ ស្ទើរគ្មានសល់។ ពួកយុវជនដែលចូលសាងផ្នួសក្នុងសាសនាព្រះពុទ្ធនាសម័យនោះបានគេចផុតពីអំពើប្រល័យពូជសាន៍នោះ ។ អ្នកខ្លះក៏បានរត់គេចខ្លួនទៅជ្រកតាមតំបន់ភ្នំ​នៅភាគខាងជើង ស្ថិតនៅក្នុងប្រទេសនេប៉ាល សព្វថ្ងៃ ។ នេះជានិទានសង្ខេបនៃពូជមនុស្សដែលជាខ្សែញាតិទាំងខាងមាតានិងបិតារបស់ព្រះពុទ្ធ។