វត្តសារាវន្ត៖ ភាពខុសគ្នារវាងកំណែនានា

ខ្លឹមសារដែលបានលុបចោល ខ្លឹមសារដែលបានសរសេរបន្ថែម
ទំព័រថ្មី៖ '''វត្តសារាវន្ត'''ឬ'''វត្តសារាវ័នតេជោ'''ស្ថិតនៅចន្លោះផ្លូវលេខ១៧...
 
No edit summary
 
បន្ទាត់ទី១៖
[[File:Saravoan Techo Pagoda (Wat Saravan).jpg|thumb]]
'''វត្តសារាវន្ត'''ឬ'''វត្តសារាវ័នតេជោ'''ស្ថិតនៅចន្លោះផ្លូវលេខ១៧៨និង១៧២ កាត់ទទឹងមុខ វត្តដោយផ្លូវលេខ១៩ក្នុងទឹកដីនៃសង្កាត់ជ័យជំនះ [[ខណ្ឌដូនពេញ]] [[រាជធានីភ្នំពេញ]]។ វត្តសារាវ័នតេជោ សព្វថៃ្ងនេះកាលពីដំបូងឡើយគឺជាទីព្រៃលិចទឹកមួយឈ្មោះថា "បឹងរាំង"<ref>ឯកសារដែលចងក្រងសរសេរឡើងដោយលោកសំ ចាន់រ៉េន</ref>។ ទីបឹងនេះ ក្រោយមកក៏ ក្លាយ​ទៅជាទីទួលមួយដែលមានដើមរាំងភ្នំ និងដើមរាំងទឹកដុះមីរដេរដាសទ្រប់ទ្រុល។ នៅសម័យលោកយាយពេញ​កសាងទីទួល[[វត្តភ្នំ]]ឲ្យក្លាយជាវត្តអារាមសម្រាប់តម្កល់ព្រះពុទ្ធរូប ដែល​គាត់​យកបានមកពីរូងដើមគគីរអណែ្តតទឹកនោះ គឺជាសម័យ​ដែលមានមនុស្សម្នា​ជាច្រើនបានមករស់​ក្នុងតំបន់ផេ្សងៗនៃ[[ក្រុងភ្នំពេញ]]សព្វថៃ្ង។ នៅសម័យនោះជាសម័យនៃការនិយម មគធៈភាសា និងសំស្រឹ្កត ហេតុដូចេ្នះហើយទើបអ្នកចំណូលថ្មីដែលមករស់នៅ​តំបន់វត្តសារាវ័ន​កាលពីសម័យនោះហៅ​ទីទួលនោះជាភាសាបាលីថា'''ទួលសាលវ័ន'''។