ស្រីមារៈ៖ ភាពខុសគ្នារវាងកំណែនានា

ខ្លឹមសារដែលបានលុបចោល ខ្លឹមសារដែលបានសរសេរបន្ថែម
តាមការស្រាវជ្រាវថ្មីព្រះអង្គព្រះនាម ថា ឝ្រីមារញ រឺ ស្រីមារញ មិន ស្រីមារៈ តាមឯកសារចាស់ទេ សូមអរគុណ
ស្លាក: ការបញ្ជូនបន្តថ្មី
បន្ទាត់ទី១៖
| dynasty =#បញ្ជូនបន្ត [[ឝ្រីមារញ]]
{{Infobox monarch
| name =ឝ្រីមារញ
| title = កុរុង
| image =
| caption =
| reign = គ.ស ២២០-២២៨
| coronation =
| full name = កុរុងឝ្រីមារញ
| predecessor =កុរុង[[ផានផាន]]
| successor =កុរុង[[ផ្វានជិនឝឹង]]
| spouse = ត្រូវជាប្អូនស្ដេចឝ្រីមារ៍ (ចាម្ប៍)
| issue = [[ផ្វានជិនឝឹង]] [[ផ្វានឆាង]]
| royal house =
| dynasty = ឝ្រីមារញ
| father =
| mother = មិនស្គាល់
| birth_date = ?
| birth_place = [[ភ្វូណាន|នគរភ្វូណាន]]
| death_date = គ.ស ២២៨
| death_place = នគរភ្វូណាន
| date of burial =
| place of burial =
|}}
 
កុរុង'''ឝ្រីមារញ''' ឬ'''ស្រីមារៈ''' (ចិន:范師蔓 [ផ្វានឝ៊ឺម៉ាន], ភិងអ៊ិង:Fàn Shīmàn រឺ យ៉ាត់ផេង:faan6si1maan6 រឺ ផ្វានស៊ីម៉ាន ជាកន្តាំង) (គ.ស ?-២២៨) រជ្ជកាល (គ.ស ២២០-២២៨) ព្រះអង្គ ឝ្រីមារញ គឺជាព្រះរាជាខ្មែរដំបូងបំផុតដែលទ្រង់យកព្រះនាម "វម៌្ម" ប្រើដំបូងគេបង្អស់ ហើយព្រះនាម វម៌្ម នេះ បានត្រូវព្រះមហាក្សត្រខ្មែរទ្រង់ប្រើប្រាស់ជារៀងរហូត។ ការ​បាន​ទទួល​រាជ​សម្បត្តិ​របស់​កុរុងឝ្រីមារញ បើ​និយាយ​តាម​ច្បាប់​រាជ​សន្តតិវង្ស​ឈ្មោះ​ថា ទម្លាយ​សិទ្ធិ​របស់​ព្រះ​រាជ​កុមារ​រជ្ជទាយាទ​បង់ តែ​នេះ​ប្រហែល​ជា​ដោយ​ហេតុ​ព្រះ​រជ្ជទាយាទ​នៅ​កុមារ​តូច​ពេក ទាំង​ដោយ​ហេតុ​ព្រះ​ឝ្រីមារញសេនាបតី​មាន​សមត្ថភាព ធ្លាប់​បាន​ទទួល​អំណាច​សម្រេច​ការ​ផែនដី​តាំង​ពី​ដំបូង​មក​ជា​ទី​និយម​របស់​ប្រជាជន​ទូទៅ គណៈកម្មការ​រាជ​សន្តតិវង្ស ទើប​ព្រមព្រៀង​អញ្ជើញឝ្រីមារញសេនាបតី​ឲ្យ​ឡើង​សោយរាជ្យ។ ព្រះអង្គ​ត្រូវ​បាន​នាម៉ឺន​សព្វមុខ​មន្ត្រី​តូច​ធំ ជ្រើសរើស​ជា​ព្រះមហាក្សត្រ។ ការតែងតាំង​នេះ​ប្រហែល​ជា​មិន​បាន​ធ្វើ​ឲ្យ​ស្ដេចត្រាញ់​តូច​ធំ​ជិត​ឆ្ងាយ​សប្បាយ​ចិត្ត​ទេ។ ដូច្នេះ​ហើយ ទើប​បាន​ជាកុរុងឝ្រីមារញ ត្រូវ​លើក​ទ័ព​ទៅ​វាយ​បង្ក្រាប​ស្ដេច​ទាំង​នោះ​ជាមុន។ កុរុងឝ្រីមារញ ជាស្ដេចសឹកដ៏ខ្លាំងពូកែ។ ព្រះអង្គបានធ្វើសង្គ្រាមតាមផ្លូវគោកផង តាមផ្លូវទឹកផង ហើយពង្រឹងអំណាចរបស់ព្រះអង្គ លើដែនដីភាគខាងក្រោម "កម្ពុជាក្រោមសព្វថ្ងៃ" លើភាគកណ្ដាលនៃទន្លេមេគង្គ ហើយរឹបដាក់ជាចំណុះនូវរដ្ឋតូចៗនៅភាគខាងជើង [[ជ្រោយម៉ាឡាយូ]] ដើម្បីត្រួតពិនិត្យលើផ្លូវគោក និងទីសំចតទាំងឡាយចន្លោះ[[ឈូងសមុទ្របេងកាល់]] និង[[ឈូងសមុទ្រសៀម]]។ ព្រះអង្គទ្រង់សោយទិវង្គតក្នុងពេលដែលទ្រង់បំពេញបេសកកម្មមួយនៅប្រទេស[[ម៉ាឡេស៊ី]]។ ឯកសារ​ប្រវត្តិសាស្ត្រ​ចិន​បាន​សរសេរ​កត់​បន្ត​ទៀត​ថា ព្រះអង្គ​ជា​អ្នកចម្បាំង​ម្នាក់​ដ៏​ក្លាហាន​អង់អាច​អស្ចារ្យ។ ព្រះអង្គ​ធ្លាប់​បាន​បញ្ជា​ឲ្យ​ធ្វើ​ទូក​[[សំពៅ]]​ធំៗ​សម្រាប់​ធ្វើ​ដំណើរ​ឆ្លង​កាត់​ចុះ​ឡើង​តាម​សមុទ្រ​ទន្លេ​នានា។ ទូក​សំពៅ​ទាំងនោះ អាច​ផ្ទុក​មនុស្ស​បាន​ប្រហែល​ជា​៧០០​នាក់។ ព្រះអង្គ​បាន​ធ្វើ​សង្គ្រាម​ច្បាំង​វាត​ទឹកដី​ទៅ​គ្រប់​ទិសទី​រហូត​ទៅ​ដល់​ [[ជ្រោយមល្លកា]] យក​នគរ​ជា​ច្រើន​មក​ដាក់​ជា​ចំណុះ។ ព្រះអង្គឝ្រីមារញ បាន​ធ្វើ​សង្គ្រាម​ទាំង​តាម​ផ្លូវ​ទឹក​ទាំង​តាម​ផ្លូវ​គោក ដើម្បី​កាន់​កាប់​តំបន់​ទឹកដី និង​សមុទ្រ ពី​ឈូងសមុទ្រ​បេងកាល់ មក​ឈូងសមុទ្រ​សៀម សព្វថ្ងៃ។ គឺ​ក្នុង​គោលបំណង​ក្ដោប​ត្រួតត្រា​គ្រប់គ្រង​ផ្លូវ​ទាក់ទង​ធ្វើ​ដំណើរ​ទាំង​ប៉ុន្មាន តាម​សមុទ្រ​ក៏​ដូចជា​តាម​ដីគោក។ ក្នុង​ពេល​ប្រតិបត្តិការ​មួយ ដោយ​ព្រះអង្គ​ចាប់​ផ្ដើម​មាន​ជំងឺ ព្រះអង្គ​បាន​បញ្ជូន​កូន​ឈ្មោះ ជិនឝឹង ឲ្យ​ដឹក​នាំ​ទ័ព​ចេញ​ច្បាំង​ជំនួស​ព្រះអង្គ។ ព្រះអង្គឝ្រីមារញ បាន​ទុក​ក្មួយ​ឈ្មោះ ធរណីន្ទ្រវម៌្ម​ ដែល​មាន​កងពល​ប្រមាណ​២០០​នាក់ នៅ​ជិត​សម្រាប់​ការពារ។ ធរណីន្ទ្រវម៌្ម ជា​កូន​ប្រុស​របស់​បងស្រី​ព្រះអង្គ។ តែ មេទ័ព​ធរណីន្ទ្រ​បែរ​ជា​ឆ្លៀត​ឱកាស​ដ៏​ល្អ​នេះ ធ្វើ​រដ្ឋប្រហារ សម្លាប់​កុរុងឝ្រីមារញ ជា​មា ហើយ​ប្រកាស​តាំង​ខ្លួន​ជា​ព្រះមហាក្សត្រ​នគរភ្វូណាន។ កាលបើ​ឡើង​សោយរាជ្យ​ភ្លាម ក៏​ចាត់​កងទ័ព​ឲ្យ​ចេញ​ទៅ​ធ្វើ​ឃាត​កូន​កុរុងឝ្រីមារញ ជិនឝឹង ដើម្បី​បំបាត់​កុំ​ឲ្យ​មាន​គូ​ប្រជែង​ត្រឹមត្រូវ​តាម​ច្បាប់​ដែល​អាច​នាំ​មក​នូវ​ការ​សៅហ្មង​ទៅ​ថ្ងៃ​ក្រោយ។ ព្រឹត្តិការណ៍​នេះ បាន​កើត​នៅ​ក្នុង​គ្រិស្តសករាជ​ ២៣០។ អ្នកប្រវត្តិវិទូ​ខ្លះ​មាន​ជំនឿ​ថា កុរុងផ្វានចាន កាល​បើ​បាន​ក្លាយ​ទៅ​ជា​ព្រះមហាក្សត្រ​មាន​ព្រះ​នាម​ [[ធរណីន្ទ្រវម៌្ម (វ្នំ)|ធរណីន្ទ្រវម៌្ម]]។
==សង្គ្រាមវាតទឹកដី==
ការ​ផែនដី - ដំបូង​ទ្រង់​ឲ្យ​រួបរួម​ទាហាន​ជើង​គោក ជើង​ទឹក​នឹង​ទ្រង់​ឲ្យ​សាង​ទូក​ចម្បាំង​ជាច្រើន ស្ដេច​បាន​លើក​ទ័ព​ជើង​ទឹក​ទៅ​កម្រាប​ស្រុក​ផ្សេងៗ ដ៏​តាំង​នៅ​តាម​ជួរ​មាត់​សមុទ្រ​សៀម​សមុទ្រ​សព្វ​ថ្ងៃ​នេះ រហូត​ទៅ​ដល់​ពាក់​កណ្ដាល​ដែន​ម៉ាលយូ បាន​ស្រុក​ជាង ១០ រួម​បញ្ចូល​ជា​ព្រះ​រាជ​អាណាខែត្រ​របស់​ព្រះ​អង្គ ស្រុក​ដែល​ប្រាកដ​ឈ្មោះ​ក្នុង​សេចក្ដី​កត់​ហេតុ ៩ គឺ​ស្រុក [[ត្យូទូតន់]] (k'iu-tou-k'ouen) [[គិវឆេ]] (Kieou-tche) [[ទៀនស៊ុន]] (Tien-Souen) [[ឡង់យ៉ាស៊ីវ]] [[តម្ព្រលិង្គ]] [[តាន់អិវលៀង]] [[កោះក្រៈ]] [[នដាស]] និង ​[[ប៉េរ័ក]]។ [[តម្ព្រលិង្គ]] គឺ​ជា​មណ្ឌល​[[ស្រីធម្មនគរ]] ([[នគរ​ស្រីធម្មរាជ]])។ ចំណែក​ភាគ​ប៉ែក​ខាង​កើត ទ្រង់​បាន​លើក​ទ័ព​ទៅ​ពង្រីក ដល់​ទៅ​[[វោក័ន]] គឺ​[[ស្រុក​ញ៉ាត្រាង​]]សព្វ​ថ្ងៃ​នេះ។
ក្រោយ​បំផុត ស្ដេច​បាន​លើក​ទ័ព​ជើង​គោក​ទៅ​វាយ​ប្រទេស ១ នៅ​ទិស​ខាង​លិច ចិន​ហៅ កិងលិង ឬ គិមលិង ត្រូវនឹងខ្មែរថា [[កំពែងមាស]] ប្រែ​ថា​ព្រំ​ប្រទល់​ដែន​មាស ធៀប​នឹង​នឹង​ភាសា​មគធៈ ត្រូវ​នឹង​សុវណ្ណភូមិ [[សុវណ៌កុដ្យ]] (កំពែងមាសក្នុងអត្ថបទសំស្ក្រឹត.នៅប្រទេសភូមាខាងត្បូង រឺ លើជ្រោយម៉ាឡេយូ) អ្នក​ប្រវត្តិសាស្ត្រ​កំណត់​ថា កិងលិង គឺ​ប្រទេស​[[មន]] តែ​ទ្រង់​វាយ​បាន​សម្រេច ឬ​ពុំ​បាន​ទេ មិន​ប្រាកដ មាន​តែ​សេចក្ដី​ថា ស្ដេច​សោយទិវង្គត​ក្នុង​គ្រា​ទៅ​ធ្វើ​ព្រះ​រាជ​សង្គ្រាម​នោះ។ ដោយ​ហេតុ​ទ្រង់​បាន​បំពេញ​ព្រះ​រាជ​ករណីយកិច្ច​ពង្រីក​ព្រះ​រាជ​អាណាខែត្រ​ឲ្យ​ធំ​ទូលាយ​យ៉ាង​នេះ តាម​ឋានៈ​នៃ​ព្រះ​អង្គ​ជា​ខត្តិយៈ (អ្នក​ចំបាំង) ក៏​ប្រាកដ​ព្រះ​កិត្តិយស​ជា​រាជាធិរាជ​នឹង​ជា​ក្សត្រិយ៍​សឹក ១ អង្គ​ក្នុង​ប្រវត្តិសាស្ត្រ។
 
==រាជវង្ស==
*ទ្រង់ក៏ជាព្រះញាតិវង្សនៃព្រះបាទ[[ហ៊ុនទៀន]] និងព្រះនាង[[លីវយី]]ដែរ
**ព្រះ​អគ្គមហេសី​ត្រូវ​ជា​កនិដ្ឋភគិនី​របស់​ក្សត្រិយ៍​[[ឝ្រីមារ (ចាម)|ឝ្រីមារ]] (ចាម្ប៍) នៅ[[វោក័ន]] ទ្រង់​មាន​ព្រះ​រាជ​ឱរស ២ អង្គ៖
***[[ផ្វានជិនឝឹង]]។
***[[ផ្វានឆាង]]។
***ព្រះបាទ[[ធរណីន្ទ្រវម៌្ម (ភ្វូណាន)|ធរណីន្ទ្រវម៌្ម]]នៃនគរភ្វូណាន ព្រះរាជភាគិនេយ្យរបស់ព្រះ[[ឝ្រីមារញ]] ដែលជាបុត្ររបស់ព្រះភគិនីរបស់ព្រះអង្គ
***ព្រះបាទ[[អស្សាជយ]] ជាញាតិនៃព្រះបាទឝ្រីមារញ
 
==ឯកសារយោង==
*ប្រវត្តិសាស្ត្រខ្មែរដោយលោក រស់ ចន្ត្រាបុត្រ។
*[[ព្រះ​រាជ​ពង្សាវតារ]]​ភាគ​ទី ១ [[ភ្វូណាន|សម័យនគរ​ភ្នំ]] ដោយ ក្រសេម-ទេពពិទូរ
 
{{s-start}}
{{s-reg}}
{{s-bef|before=កុរុង[[ផានផាន]]}}
{{s-ttl|title=[[កម្ពុជាសម័យអាណាចក្រភ្វូណាន#អាណាចក្រភ្វូណាន៖ សតវត្សទី២-៧|កុរុងភ្វូណាន]] រឺ [[វ្យាធបុរ]]|years= គ.ស ២២០-២២៨}}
{{s-aft|after=កុរុង[[ផ្វានជិនឝឹង]]}}
{{s-end}}
[[ចំណាត់ថ្នាក់ក្រុម:ក្សត្រនៃនគរភ្វូណាន]][[ចំណាត់ថ្នាក់ក្រុម:ក្សត្រនៃវ្យាធបុរ]][[ចំណាត់ថ្នាក់ក្រុម:រាជវង្សឝ្រីមារញ]][[ចំណាត់ថ្នាក់ក្រុម:កវីបណ្ឌិតនៃភ្វូណាន]][[ចំណាត់ថ្នាក់ក្រុម:កវីបណ្ឌិតនៃវ្យាធបុរ]]