បញ្ជីព្រះមហាក្សត្រកម្ពុជា៖ ភាពខុសគ្នារវាងកំណែនានា

ខ្លឹមសារដែលបានលុបចោល ខ្លឹមសារដែលបានសរសេរបន្ថែម
Pichnat Thong បានប្ដូរទីតាំង ទំព័រ បញ្ជីព្រះមហាក្សត្រកម្ពុជា ទៅ ព្រះមហាក្សត្រកម្ពុជា: គោលរួមគឺអំពីព្រះមហាក្សត្រ មិនមែនត្រឹមតែបញ្ជីទេ
ស្លាក: ការបញ្ជូនបន្តថ្មី
 
ស្លាក: Removed redirect
បន្ទាត់ទី១៖
{{Infobox Monarchy
#បញ្ជូនបន្ត [[ព្រះមហាក្សត្រកម្ពុជា]]
|font_color = black
|royal_title = ព្រះមហាក្សត្រ
|realm = កម្ពុជា
|coatofarms = Royal Arms of Cambodia.svg
|coatofarms_article = ព្រះរាជសិង្ហាកម្ពុជា
|image = King Norodom Sihamoni.jpg|500
|incumbent = [[នរោត្តម សីហមុនី]]
|his/her = ព្រះករុណា
|first_monarch = [[ស្វ័យកម្ពុជ]] និង ម្ចាស់ក្សត្រី ស្រីមេរ៉ា
|date = ដើមសតវត្សទី១ គ.ស ៥២
}}
 
'''ព្រះមហាក្សត្រកម្ពុជា'''គឺជា ព្រះប្រមុខរដ្ឋនៃ[[ព្រះរាជាណាចក្រកម្ពុជា]] ទ្រង់គ្រងរាជ្យសម្បត្តិ ប៉ុន្តែទ្រង់មិនកាន់អំណាចឡើយ ព្រះមហាក្សត្រ ទ្រង់ជាព្រះប្រមុខរដ្ឋមួយជីវិត អង្គព្រះមហាក្សត្រ មិនអាចនរណារំលោភបំពានបានឡើយ ព្រះមហាក្សត្រ ព្រះអង្គទ្រង់ជានិមិត្តរូបនៃឯកភាពជាតិ និង និរន្តរ៍ភាពជាតិ។
ព្រះមហាក្សត្រ ទ្រង់ជាអ្នកធានាឯករាជ្យជាតិ អធិបតេយ្យ និងបូរាណភាពទឹកដី នៃព្រះរាជាណាចក្រកម្ពុជា ទ្រង់ជាអ្នកធានាការគោរពសិទ្ធិ និងសេរីភាពរបស់ប្រជាពលរដ្ឋ និង ការគោរពសន្ធិសញ្ញាអន្តរជាតិ។
ព្រះមហាក្សត្រ ទ្រង់មានតួនាទីខ្ពង់ខ្ពស់ជាអាជ្ញាកណ្ដាល ដើម្បីធានាការប្រព្រឹត្តទៅនៃអំណាចសាធារណៈឲ្យមានភាពទៀងទាត់ ។
របបរាជានិយមកម្ពុជា ជារបបជ្រើសតាំង។ ព្រះមហាក្សត្រទ្រង់ឥតមានព្រះរាជអំណាចចាត់តាំងព្រះរជ្ជទាយាទ សម្រាប់គ្រងរាជ្យសម្បត្តិឡើយ។ ក្នុងករណីដែលព្រះមហាក្សត្រ ពុំអាចបំពេញព្រះរាជភារៈជាព្រះប្រមុខរដ្ឋបានដូចធម្មតា ដោយព្រះអង្គទ្រង់ប្រឈួនជាទម្ងន់ មានការបញ្ជាក់ដោយក្រុមគ្រូពេទ្យជំនាញ ជ្រើសរើសដោយប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា និង នាយករដ្ឋមន្ត្រី នោះប្រធានព្រឹទ្ធសភា បំពេញភារកិច្ចប្រមុខរដ្ឋជំនួសព្រះអង្គក្នុងឋានៈជា ព្រះរាជានុសិទ្ធិ។
 
តំណែងជា[[ប្រមុខរដ្ឋ]] ជំនួសព្រះមហាក្សត្រក្នុងឋានៈជាព្រះ[[រាជានុសិទ្ធិ]]នេះ អាចនឹងដូរឥស្សរជនផ្សេងទៀត ក្នុងករណីដូចដែលបានចែងក្នុងវាក្យខ័ណ្ឌខាងលើ តាមឋានានុក្រមដូចតទៅ:
 
* ក-[[អនុប្រធាន]]ទី១ [[ព្រឹទ្ធសភា]]
* ខ-[[អនុប្រធានទី១]] រដ្ឋសភា
* គ-អនុប្រធានទី២ ព្រឹទ្ធសភា
* ឃ-[[អនុប្រធានទី២]] [[រដ្ឋសភា]]
 
នៅពេលព្រះមហាក្សត្រទ្រង់ចូលទិវង្គត ប្រធានព្រឹទ្ធសភាទទួលភារកិច្ចជាប្រមុខរដ្ឋស្ដីទី ក្នុងឋានៈជាព្រះរាជានុសិទ្ធិនៃព្រះរាជាណាចក្រកម្ពុជា។
ក្នុងករណីដែលប្រធានព្រឹទ្ធសភា ពុំមានលទ្ធភាពបំពេញភារកិច្ចជាប្រមុខរដ្ឋស្ដីទីជំនួស ព្រះមហាក្សត្រ ក្នុងពេលព្រះអង្គចូលទិវង្គត ការទទួលភារកិច្ចជាប្រមុខរដ្ឋស្ដីទីក្នុងឋានៈជាព្រះរាជានុសិទ្ធិ ត្រូវអនុវត្តតាមវាក្យខ័ណ្ឌទី ២ និង ទី ៣ នៃមាត្រា ១១ ថ្មី។ ក្នុងរយៈវេលា ៧ ថ្ងៃយ៉ាងយូរ ព្រះមហាក្សត្រថ្មី នៃព្រះរាជាណាចក្រកម្ពុជាត្រូវបានជ្រើសរើសដោយក្រុមប្រឹក្សារាជ្យសម្បត្តិ។
 
សមាសភាពនៃក្រុមប្រឹក្សារាជ្យសម្បត្តិមាន៖
 
* ប្រធានព្រឹទ្ធសភា
* ប្រធានរដ្ឋសភា
* នាយករដ្ឋមន្ត្រី
* សម្ដេចព្រះសង្ឃរាជ គណៈមហានិកាយ និងគណៈធម្មយុត្តិកនិកាយ
* អនុប្រធានទី ១ និងអនុប្រធានទី ២ ព្រឹទ្ធសភា
* អនុប្រធានទី ១ និងអនុប្រធានទី ២ រដ្ឋសភា
 
ការរៀបចំ និង ការប្រព្រឹត្តទៅនៃក្រុមប្រឹក្សារាជ្យសម្បត្តិ នឹងមានកំណត់ក្នុងច្បាប់មួយ។
ត្រូវបានជ្រើសរើសជាព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាសមាជិកនៃព្រះរាជវង្សានុវង្សខ្មែរ ដែលមានព្រះជន្មាយុយ៉ាងតិច ៣០ ព្រះវស្សាហើយដែលជាព្រះរាជបច្ឆាញាតិ នៃព្រះមហាក្សត្រ អង្គឌួង ឬ ព្រះមហាក្សត្រ នរោត្តម ឬ ក៏ព្រះមហាក្សត្រ ស៊ីសុវត្ថិ។ មុនចូលគ្រងរាជ្យសម្បត្តិ ព្រះមហាក្សត្រទ្រង់ថ្លែងសច្ចាប្រណិធាន ដូចមានចែងក្នុងឧបសម្ព័ន្ធទី ៤។ ព្រះជាយានៃព្រះមហាក្សត្រ មានព្រះរាជឋានៈជាព្រះមហេសី នៃព្រះរាជាណាចក្រកម្ពុជា។ ព្រះមហេសី នៃព្រះរាជាណាចក្រកម្ពុជា ពុំមានព្រះរាជសិទ្ធិធ្វើនយោបាយទទួលតួនាទីជាអ្នកដឹកនាំរដ្ឋ ឬជាអ្នកដឹកនាំរាជរដ្ឋាភិបាល ឬទទួលតួនាទីរដ្ឋបាល ឬនយោបាយឡើយ។ ព្រះមហេសី នៃព្រះរាជាណាចក្រកម្ពុជា ទុកព្រះរាជកាយពលបំពេញព្រះរាជភារៈបំរើប្រយោជន៍សង្គម មនុស្សធម៌ សាសនា និង ជួយព្រះមហាក្សត្រក្នុងព្រះរាជកាតព្វកិច្ចផ្នែកពិធីការ និង ការទូត។ ប្រការដែលព្រះមហាក្សត្រ ទ្រង់គ្រងរាជ្យសម្បត្តិ ប៉ុន្តែទ្រង់មិនកាន់អំណាចឡើយ ហើយដែលមានចែងក្នុងវាក្យខ័ណ្ឌទី ១ នៃមាត្រា ៧ នៃរដ្ឋធម្មនុញ្ញនេះ មិនអាចសុំកែប្រែបានជាដាច់ខាត។
ព្រះមហាក្សត្រព្រះអង្គទ្រង់ទាក់ទងជាមួយព្រឹទ្ធសភា និងរដ្ឋសភាដោយព្រះរាជសារ។ ព្រះរាជសារនេះ ព្រឹទ្ធសភា និង រដ្ឋសភា មិនអាចយកទៅជជែកពិភាក្សាឡើយ។ ព្រះមហាក្សត្រទ្រង់តែងតាំងនាយករដ្ឋមន្ត្រី និង ទ្រង់តែងតាំងគណៈរដ្ឋមន្ត្រី តាមបែបបទដែលមានចែងក្នុងមាត្រា ១១៩ ថ្មី។ ព្រះមហាក្សត្រទ្រង់ទទួលសវនាការជាផ្លូវការពីរដងក្នុងមួយខែ ឱ្យនាយករដ្ឋមន្ត្រី និង គណៈរដ្ឋមន្ត្រីចូលគាល់រាយការណ៍ទូលថ្វាយទ្រង់ជ្រាបអំពីសភាពការណ៍ នៃប្រទេសជាតិ។ តាមសេចក្ដីស្នើរបស់គណៈរដ្ឋមន្ត្រី ព្រះមហាក្សត្រទ្រង់ឡាយព្រះហស្តលេខាលើព្រះរាជក្រឹត្យតែងតាំង ផ្លាស់ប្ដូរ ឬ បញ្ចប់ភារកិច្ចមន្ត្រីជាន់ខ្ពស់ស៊ីវិល និង យោធា ឯកអគ្គរាជទូត និង ប្រេសិតវិសាមញ្ញ និងពេញសមត្ថភាព។ តាមសេចក្ដីស្នើរបស់ឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រម ព្រះមហាក្សត្រទ្រង់ឡាយព្រះហស្តលេខាលើព្រះរាជក្រឹត្យតែងតាំង ផ្លាស់ប្ដូរ ឬ ដកចៅក្រមផ្នែកយុត្តាធិការ។ នៅពេលប្រជាជាតិប្រឈមមុខនឹងគ្រោះថ្នាក់ ព្រះមហាក្សត្រទ្រង់ប្រកាសប្រទានដំណឹងជាសាធារណៈ ដាក់ប្រទេសជាតិស្ថិតនៅក្នុងភាពអាសន្នក្រោយពីបានមតិឯកភាពពី នាយករដ្ឋមន្ត្រី ប្រធានរដ្ឋសភា និង ប្រធានព្រឹទ្ធសភា។ ព្រះមហាក្សត្រទ្រង់ជាមេបញ្ជាការកំពូល នៃកងយោធពលខេមរភូមិន្ទ។ អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ ត្រូវបានតែងតាំងឡើងដើម្បីបញ្ជាកងយោធពលខេមរភូមិន្ទនេះ។ ព្រះមហាក្សត្រទ្រង់គង់ជាព្រះអធិបតី នៃឧត្ដមក្រុមប្រឹក្សាការពារជាតិដែលនឹងត្រូវបង្កើតឡើងដោយច្បាប់មួយ។ ព្រះមហាក្សត្រទ្រង់ប្រកាសសង្គ្រាម ក្រោយការអនុម័តរបស់រដ្ឋសភា និងព្រឹទ្ធសភា។ ព្រះមហាក្សត្រទ្រង់ទទួលសារតាំងឯកអគ្គរដ្ឋទូត ឬ ប្រេសិតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសក្រៅមកប្រចាំព្រះរាជាណាចក្រកម្ពុជា។
 
ព្រះមហាក្សត្រទ្រង់ឡាយព្រះហស្តលេខាលើសន្ធិសញ្ញា និង អនុសញ្ញាអន្តរជាតិ ហើយទ្រង់ប្រទានសច្ចាប័នលើសន្ធិសញ្ញា និង អនុសញ្ញាទាំងនេះក្រោយបានទទួលការអនុម័តយល់ព្រមពីរដ្ឋសភា និង ព្រឹទ្ធសភា។ ព្រះមហាក្សត្រទ្រង់មានព្រះរាជសិទ្ធិបន្ធូរបន្ថយទោស និង លើកលែងទោស។ ព្រះមហាក្សត្រ ទ្រង់ឡាយព្រះហស្តលេខាលើព្រះរាជក្រមប្រកាសឲ្យប្រើរដ្ឋធម្មនុញ្ញ ច្បាប់ ដែលរដ្ឋសភាបានអនុម័ត និង ព្រឹទ្ធសភាបានពិនិត្យចប់សព្វគ្រប់រួចហើយ និង ទ្រង់ឡាយព្រះហស្តលេខាលើព្រះរាជក្រឹត្យតាមសេចក្ដីស្នើសុំពី គណៈរដ្ឋមន្ត្រី។ ក្នុងពេលដែលព្រះមហាក្សត្រប្រឈួន ហើយត្រូវព្យាបាលព្រះរោគនៅបរទេស ក្នុងពេលនោះព្រះមហាក្សត្រមានសិទ្ធិផ្ទេរអំណាចឡាយព្រះហស្តលេខានៅ លើព្រះរាជក្រម ឬ ព្រះរាជក្រឹត្យខាងលើនេះ ទៅប្រមុខរដ្ឋស្ដីទីចុះហត្ថលេខាជំនួសដោយព្រះរាជសារប្រគល់ សិទ្ធិ។ ព្រះមហាក្សត្រ ទ្រង់បង្កើត និង ប្រទានគ្រឿងឥស្សរិយយសជាតិ។ ព្រះមហាក្សត្រ ទ្រង់សម្រេចប្រទានឋានន្តរសក្ដិ ឋានៈយោធា និង ស៊ីវិលតាមច្បាប់កំណត់។ ក្នុងរយៈពេលព្រះមហាក្សត្រទ្រង់អវត្ដមាន ប្រធានព្រឹទ្ធសភាទទួលភារកិច្ចជាប្រមុខរដ្ឋស្ដីទី។ ក្នុងករណីដែលប្រធានព្រឹទ្ធសភា ពុំមានលទ្ធភាពបំពេញភារកិច្ចជាប្រមុខរដ្ឋស្ដីទីជំនួសព្រះ មហាក្សត្រ ពេលព្រះអង្គទ្រង់អវត្ដមាន ការទទួលភារកិច្ចជាប្រមុខរដ្ឋស្ដីទី ត្រូវអនុវត្តតាមវាក្យខ័ណ្ឌទី ២ និងទី ៣ នៃមាត្រា ១១ ថ្មី។​ <ref>រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា-(Constitutional)</ref> <ref>ក្រុមប្រឹក្សាធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា [https://www.ccc.gov.kh/other_law_detail_kh.php? Constitutional Council of Cambodia CCC.gov.kh] </ref>
 
== គ្រឿងរាជព្រះមហាក្សត្រកម្ពុជា ==
'''ព្រះចៅក្រុងកម្ពុជា''' មានទំនៀមទំម្លាប់ប្រពៃណីតាំងតែពីរដ្ជកាលបុរាណមកថា ក្សត្រទាំងឡាយណាដែលរាជាភិសេកគ្រងរាជសម្បត្តិសោយរាជជា ព្រះមហាក្សត្រ ពេញលក្ខណះបានលុះត្រាតែមានគ្រឿងទ្រង់រាជ គឺ ព្រះខាន់រាជ្យ១ ព្រះលំពែងជ័យ១ និង គ្រឿងព្រះបញ្ចរក្សត្រ ប៉ុនែ្តចំណេរក្រេាយមកគេបានបញ្ចូលព្រះលំពែងជ័យ និង ព្រះខ័នរាជ្យ ចូលទៅជាគ្រឿង បញ្ចកុដភ័ណ្ឌ ឬ រាជកុដភ័ណ្ឌ ទៅវិញ ៕
=== គ្រឿងរាជកុដភ័ណ្ទទាំង៥ នៃព្រះចៅក្រុងកម្ពុជា រួមមាន ៖ ===
 
* ១. '''ព្រះ​ខ័ន​រាជ្យ''' ៖ គឺ​ជា​ដាវ​ដ៏​ពិសិដ្ឋ​កសាង​អំពី​មាស ជា​កេរមរតក តាំង​ពី​ព្រះមហាក្សត្រ​សម័យ​អង្គរ។ អាវុធ​ដ៏​ជា​ទីសក្ការៈ​នេះ​ត្រូវ​បាន​គេ​កសាង​ឡើង​ប្រកប​ដោយ​សោភ័ណ្ឌភាព​ខ្ពស់ ដែល​មាន​ក្បូរក្បាច់​រចនា ដ៏​វិសេសវិសាល ហើយ​ក៏​ជា​អាវុធ​ពិសេស​បំផុត​សម្រាប់​ព្រះមហាក្ស័ត្រិយ៍​គ្រង​រាជ្យ​ក្នុង​សន្តិភាព និង​យុត្តិធម៌។ ព្រះខ័នរាជ​មាន​ប្រវែង ១,១០ម៉ែត្រ។ ព្រខ័នរាជ្យជាអាវុធដ៏ពិសិទ្ធដែលត្រូវតែនៅជាប់ព្រះកាយព្រះមហាក្សត្រ អាវុធនេះទ្រង់មិនអាចយកមកប្រេីប្រាស់ជាមួយសាមញ្ញជនបានឡេីយ លុះត្រាតែប្រេីប្រាស់សម្រាប់សម្លាប់ មេទ័ព ឬ ព្រះចៅក្រុងនគរដ៏ទៃ ៚
 
* ២. '''ព្រះមកុដរាជ្យ''' ៖ កសាង​អំពី​មាស​ទម្ងន់​១គីឡូក្រាម និង​មាន​ដាំ​លម្អ​ទៅ​ដោយ​ត្បូង​ពេជ្រ​ចំនួន
២០​៨៦គ្រាប់ ហើយ​ដែល​ព្រះមហាក្សត្រ ទ្រង់​គ្រង​តែ​ថ្ងៃ​សោយរាជ្យ​សម្បត្តិប៉ុណ្ណោះ។
 
* ៣. '''ព្រះ​វាលវីជនី''' ៖ គឺ​ជា​ផ្លិត​ធ្វើ​អំពី​រោម​សត្វ ក្ងោកស និង​ដង​អំពី​មាស សម្រាប់​ប្រើ​ក្នុង​ព្រះរាជ​ពិធី​រាជា​ភិសេក។
 
* ៤. '''ព្រះ​សុពណ៌បាទុកា''' ៖ គឺ​ជា​ស្បែក​ជើង​ធ្វើ​អំពី​មាស​សុទ្ធ សម្រាប់​ព្រះ​មហាក្សត្រ​គ្រង​នៅ​ថ្ងៃ​ឡើង​សោយរាជ្យ។
 
* ៥. '''ព្រះមហាស្វេតឆ័ត្រ''' ៖ ជាឆ័ត្រដ៏ប្រណិតធេី្វអំពីក្រណាត់ សូត្រមាស មានថ្នាក់ ៩ ជាន់ សម្រាប់ដាក់គ្រងលេីព្រះរាជបល័្លង។
 
សំនួរ ៖ ហេតុអ្វីព្រះមហាក្សត្រ [[នរោត្ដម សីហមុនី]] ទ្រង់មិនគ្រងមកុជ និង កាន់ព្រះខ័នរាជ្យ នាថៃ្ងរាជាភិសេកសោយរាជសម្បត្តិកាលពីឆ្នាំ ២០០៤ ៚
ចមេី្លយ ៖ បានជាទ្រង់មិនគ្រងគ្រឿងទ្រង់រាជ ព្រោះថាទ្រង់ជាព្រះមហាក្សត្រគ្រងរាជដោយប្រតិបត្តិតាមរដ្ឋធម្មនុញ្ញ ឆ្នាំ១៩៩៣ ទ្រង់មិនកាន់អំណាចឡេីយ ហេតុដូចនេះបានជានាថៃ្ងគ្រងរាជសម្បត្តិ គ្រឿងទ្រង់រាជ ទាំង៥ ត្រូវបានដាក់តាំងបូជាជាតំណាង ៚
 
គួរបញ្ជក់ផងដែលថា គ្រឿងទ្រង់រាជ្យនៃនគរក្រុងកម្ពុជាដែលបានប្រេីប្រាស់មករាប់រយឆ្នាំ នៃរាប់ជំនាន់ស្តេចត្រូវបានបាត់បង់អស់នៅក្នុងសម័យកម្ពុជានៃសង្គ្រាមផ្ទៃក្នុង | Cambodia of Civil War (គ.ស ១៩៧០-១៩៩២) ឯគ្រឿងគ្រងរាជដែលប្រេីក្នុងរជ្ជកាលព្រះបាទ [[នរោត្ដម សីហនុ]] ជាគ្រឿងដែលធេី្វឡេីងវិញនៅក្រេាយឆ្នាំ ១៩៩៣ ៕
<ref>@ Royal du Cambodge, Published: 7 January 2017</ref>
 
== បាវចនាព្រះមហាក្សត្រ ព្រះចៅក្រុងកម្ពុជា ==
<center><gallery>
Image:Royal Standard of the King of Cambodia.svg|ទង់ព្រះមហាក្សត្រកម្ពុជា
Image:Royal Arms of Cambodia.svg|ព្រះរាជសង្ហាកម្ពុជា
</gallery></center>
 
==ព្រះមហាក្សត្រកម្ពុជាក្នុងគ្រប់សម័យកាល==
 
<small>''សម្គាល់:កាលបរិច្ឆេទទាំងអស់ក្នុងគ្រឹស្តសករាជ។''</small>
===[[ហ៊្វូណន]] (៦៨–៦២៧ គ.ស.) ===
{| class="wikitable"
! style="background-color:#F0DC82" width=10% | លេខរៀង
! style="background-color:#F0DC82" width=20% | ព្រះនាម
! style="background-color:#F0DC82" width=25% | នាមផ្សេងទៀត
! style="background-color:#F0DC82" width=20% | រាជ្យ
|-
| align="center" | ០១
| align="center" | [[សោម (រឿងនិទាន)|សោម]]
| align="center" | មិនស្គាល់
| align="center" | មុ.គ.ស. - 0១ គ.ស.
|-
| align="center" | ០២
| align="center" | [[សោមា]]
| align="center" | លីវយី<br/>(រឿងទេវកថាខ្មែរ: នាងនាគ)
| align="center" | ប្រ.ពាក់កណ្ដាលសតវត្សទី១-៥២ នៃគ.ស
|-
| align="center" | ០៣
| align="center" | [[កៅណ្ឌិន្យទី១]]
| align="center" | ហ៊ុនទៀន<br/>(រឿងទេវកថាខ្មែរ: ព្រះថោង)
| align="center" | ក្រោយមកទៀតក្នុងសតវត្សរ៍ទី១
|-
| align="center" | ០៤
| align="center" | មិនស្គាល់
| align="center" | មិនស្គាល់
| align="center" | ក្រោយមកទៀតក្នុងសតវត្សរ៍ទី២
|-
| align="center" | ០៥
| align="center" | [[ហ៊ុនប៉ានហួង]]
| align="center" | ហ៊ុនផានខ្វាង
| align="center" | ក្រោយមកទៀតក្នុងសតវត្សរ៍ទី២-១៩៨
|-
| align="center" | ០៦
| align="center" | [[ផានផាន]]
| align="center" | ហ៊ុនផានផាន
| align="center" | ១៩៨-២០១
|-
| align="center" | ០៦
| align="center" | [[ស្រីមារៈ]]
| align="center" | ហ្វាន់ចេម៉ាន់
| align="center" | ២០១-២២៥
|-
| align="center" | ០៧
| align="center" | មិនស្គាល់នាមដើម
| align="center" | [[ផ្វានជិនឝឹង]]
| align="center" | ២២៥
|-
| align="center" | ០៨
| align="center" | [[ធរណីន្ទ្រវម៌្ម (ភ្វូណាន)|ធរណីន្ទ្រវម៌្ម]]
| align="center" | Fàn Zhān
| align="center" | ២២៥-២៤៤
|-
| align="center" | ០៩
| align="center" | មិនស្គាល់នាមដើម
| align="center" | [[ផ្វានឆាង]]
| align="center" | ២៤៤
|-
| align="center" | ១០
| align="center" | [[អស្សាជយ]]
| align="center" | ហ្វាន់ស៊ីយុន
| align="center" | ២៤៤-២៨៩
|-
| align="center" | ១១
| align="center" | មិនស្គាល់
| align="center" | មិនស្គាល់
| align="center" | ២៨៩-៣៥៧
|-
| align="center" | ១២
| align="center" | មិនស្គាល់
| align="center" | Tiānzhú Zhāntán
| align="center" | ៣៥៧-៤១០
|-
| align="center" | ១៣
| align="center" | [[កៅណ្ឌិន្យទី២]]
| align="center" | កៅឆេយូ
| align="center" | ៤១០-៤៣៤
|-
| align="center" | ១៤
| align="center" | [[ស្រីឥន្ទ្រវរ្ម័ន]]
| align="center" | Chílítuóbámó
| align="center" | ៤៣៤-៤៣៥
|-
| align="center" | ១៥
| align="center" | មិនស្គាល់
| align="center" | មិនស្គាល់
| align="center" | ៤៣៥-៤៣៨?
|-
| align="center" | ១៦
| align="center" | មិនស្គាល់
| align="center" | មិនស្គាល់
| align="center" | ៤៣៨?-៤៨៤
|-
| align="center" | ១៧
| align="center" | [[កៅណ្ឌិន្យជ័យវរ្ម័ន]]
| align="center" | ចោយេប៉ាម៉ោ
| align="center" | ៤៨៤-៥១៥
|-
| align="center" | ១៨
| align="center" | [[រុទ្រវរ្ម័ន]]
| align="center" | លីវតោប៉ាម៉ោ
| align="center" | ៥១៤-៥៥០
|-
| colspan=4 align="center" style="background:#E6E6E6;" | សង្គ្រាម[[នគរភ្នំ|ហ្វូណន]]-[[ចេនឡា]]: ៥៥០-៦២៧
|-
| align="center" | ១៩
| align="center" | (Pvirakvarman I)
| align="center" | មិនស្គាល់
| align="center" | ៥៥០-៦០០
|-
| align="center" | ២០
| align="center" | (Mhenteractvarman I)
| align="center" | មិនស្គាល់
| align="center" | ៦០០-៦១៥
|-
| align="center" | ២១
| align="center" | (Nteractvarman I)
| align="center" | មិនស្គាល់
| align="center" | ៦១៥-៦២៧
|}
 
===[[ចេនឡា]] (៥៥០—៨០២)===
{| class="wikitable"
! style="background-color:#F0DC82" width=10% | លេខរៀង
! style="background-color:#F0DC82" width=20% | ព្រះនាម
! style="background-color:#F0DC82" width=20% | រាជ្យ
|-
|
|align="center" |[[ឝ្រុតវម៌្ម (ចេនឡា)|ឝ្រុតវម៌្ម]]
|align="center" |៥៥០-៥៥៥
|-
|
|align="center" |[[ឝ្រេឝ្ឋវម៌្ម|ឝ្រេឝ្ឋវម៌្ម]]
|align="center" |៥៥៥-៥៦០
|-
|
|align="center" |[[វីរវម៌្ម]]
|align="center" |៥៦០-៥៧៥
|-
|
|align="center" |[[កម្វុជរាជលក្ឝ្មី (ចេនឡា)|ព្រះនាងកម្វុជរាជលក្ឝ្មី]]
|align="center" |៥៧៥-៥៨០
|-
| align="center" | ១
| align="center" | [[ភវវរ្ម័នទី១]]
| align="center" | ៥៨០-៦០០
|-
| align="center" | ២
| align="center" | [[មហេន្ទ្រវម៌្ម (ក្សត្រចេនឡា)|មហិន្ទ្រវរ្ម័ន]]
| align="center" | ៦០០-៦១៦
|-
| align="center" | ៣
| align="center" | [[ឦសានវរ្ម័នទី១]]
| align="center" | ៦១៦-៦៣៥
|-
| align="center" | ៤
| align="center" | [[ភវវរ្ម័នទី២]]
| align="center" | ៦៣៩-៦៥៧
|-
| align="center" | ៥
| align="center" | [[ជ័យវរ្ម័នទី១]]
| align="center" | ៦៥៧-៦៨១
|-
| align="center" | ៦
| align="center" | ព្រះនាង[[ជ័យទេវី]]
| align="center" | ៦៨១-៧១៣
|}
 
=== [[សម័យមហានគរ|អង្គរ]] (៨០២-១៤៣១) ===
 
{| class="wikitable"
| width="10%" height="47" align="center" | <font color="#000080">'''លេខរៀង'''</font>
| width="25%" height="47" align="center" | <font color="#000080">'''ព្រះមហាក្សត្រ'''</font>
| width="20%" height="47" align="center" | <font color="#000080">'''ព្រះនាមផ្ទាល់'''</font>
| width="20%" height="47" align="center" | <font color="#000080">''' រជ្ជកាល'''</font>
|-
| ១
| [[ជយវម៌្មទី៣]]
| មិនស្គាល់
| align="center" | ៨០២-៨៥០
|-
| ២
| [[ជយវម៌្មទី៤]]
| មិនស្គាល់
| align="center" | ៨៥០-៨៧៧
|-
| ៣
| [[រុទ្រវម៌្មទី២]]
| ឥន្ទ្រវម៌្ម
| align="center" | ?-?
|-
| ៤
| [[ប្ឫថិវេន្ទ្រវម៌្ម]]
| ឥន្ទ្រវម៌្ម
| align="center" | ?-?
|-
| ៥
| [[ឥន្ទ្រវម៌្មទី១]]
| ឥន្ទ្រវម៌្ម
| align="center" | ៨៧៧-៨៨៩
|-
| ៦
| [[យសោវម៌្មទី១|យឝោវម៌្មទី១]]
| [[យឝោវធ៌ន]]
| align="center" | ៨៨៩
|-
| ៧
| [[ហឝ៌វម៌្មទី២]]
| ហឝ៌វម៌្ម
| align="center" | ៨៨៩-៩២៥
|-
| ៨
| [[ឦឝានវម៌្មទី២]]
| ឦឝានវម៌្ម
| align="center" | ៩២៥-៩២៨
|-
| ៩
| [[ជយវម៌្មទី៥]]
| ជយវម៌្ម
| align="center" | ៩២៥-៩៤១
|-
| ១០
| [[ហឝ៌វម៌្មទី៣]]
| ហឝ៌វម៌្ម
| align="center" | ៩៤១-៩៤៤
|-
| ១១
| [[រាជេន្ទ្រវម៌្មទី២]]
| រាជេន្ទ្រវម៌្ម
| align="center" | ៩៤៤-៩៦៨
|-
| ១២
| [[ជយវម៌្មទី៦]]
| ជយវម៌្ម
| align="center" | ៩៦៨-១០០១
|-
| ១៣
| [[ឧទយាទិត្យវម៌្មទី១]]
| ឧទយាទិត្យវម៌្ម
| align="center" | ១០០១-១០០២
|-
| ១៤
| [[ជយវីរវម៌្ម]]
| ជយវីរវម៌្ម
| align="center" | ១០០២-១០០៨
|-
| ១៥
| [[សូរ្យវម៌្មទី១|សូយ៌្យវម៌្មទី១]]
| សូយ៌្យវម៌្ម
| align="center" | ១០០២-១០៥០
|-
| ១៦
| [[ឧទយាទិត្យវម៌្មទី២]]
| ឧទយាទិត្យវម៌្ម
| align="center" | ១០៥០-១០៦៦
|-
| ១៧
| [[ហឝ៌វម៌្មទី៤]]
| ហឝ៌វម៌្ម
| align="center" | ១០៦៦-១០៨៥
|-
| ១៨
| [[ន្ឫបតេន្ទ្រវម៌្មទី២]]
| ន្ឫបតេន្ទ្រវម៌្ម
| align="center" | ១០៨៥-១១១៣
|-
| ១៩
| [[ជយវម៌្មទី៧]]
| ជយវម៌្ម
| align="center" | ១០៨០-១១០៧
|-
| ២០
| [[យុវរាជទី២]]
| មិនស្គាល់
| align="center" | ១១០៧-?
|-
| ២១
| [[ធរណេន្ទ្រវម៌្មទី២]]
| ធរណេន្ទ្រវម៌្ម
| align="center" | ១១០៧-១១១៣
|-
| ២២
| [[សូយ៌្យវម៌្មទី២]]
| សូយ៌្យវម៌្ម
| align="center" | ១១១៣-១១៥០
|-
| ២៣
| [[ហឝ៌វម៌្មទី៥]]
| ធរណេន្ទ្រវម៌្ម
| align="center" | ១១៥០-១១៥១
|-
| ២៤
| [[ធរណេន្ទ្រវម៌្មទី៣]]
| ធរណេន្ទ្រវម៌្ម
| align="center" | ១១៥១-១១៦?
|-
| ២៥
| [[យឝោវម៌្មទី២]]
| យឝោវម៌្ម
| align="center" | ១១៦?-១១៦៥
|-
| ២៦
| [[ត្រិភុវនាទិត្យវម៌្ម]]
| ត្រិភុវនាទិត្យវម៌្ម
| align="center" | ១១៦៥-១១៧៧
|-
| colspan=4 valign="middle"| ការលុកលុយរបស់[[ចាម្ប៉ា|ចាម]]: ១១៧៧-១១៨១
|-
| ២៧
| [[ជយវម៌្មទី៨]]
| ជយវធ៌ន
| align="center" | ១១៨១-១២១៨
|-
| ២៨
| [[ឥន្ទ្រវម៌្មទី២]]
| ឥន្ទ្រវម៌្ម
| align="center" | ១២២០-១២៤៣
|-
| colspan=4 valign="middle"| [[សៀម]]បានបង្កើតនៅឆ្នាំ១២៣៨កំឡុងរជ្ជកាលនៃឥន្ទ្រវម៌្មដោយ ពុកឃុន [[ស្រីឥន្ទ្រាទិត្យ]]នៅ[[នគរសុខោទ័យ|សុខោទ័យ]] មួយក្នុងចំណោមខេត្តខ្មែរ ។
|-
| ២៩
| [[ជយវម៌្មទី៩]]
| ជយវម៌្ម
| align="center" | ១២៤៣-១២៩៥
|-
| ៣០
| [[ស្រេន្ទ្រវម៌្មទី២]]
| ឥន្ទ្រវរម៌្មទី៣
| align="center" | ១២៩៥-១៣០៨
|-
| ៣១
| [[ស្រេន្ទ្រជយវម៌្ម]]
| ឝ្រីជយវម៌្ម
| align="center" | ១៣០៨-១៣២៧
|-
| ៣២
| [[ជយវម៌្មទី១០]]
| សីហនុរាជ
| align="center" | ១៣២៧-១៣៣?
|-
| ៣៣
| [[អង្គជ័យ]]
| ពញាជ័យ
| align="center" | ១៣៣៦-១៣៤០
|-
| ៣៤
| [[និព្វានបាទ]]
| និព្វានចក្រ
| align="center" | ១៣៤០-១៣៤៦
|-
| ៣៥
| [[សិទ្ធានរាជា]]
|
| align="center" | ១៣៤៦-១៣៤៧
|-
| ៣៦
| [[លំពង្សរាជា]]
| លំពង្សរាជា
| align="center" | ១៣៤៧-១៣៥៣
|-
| colspan=4 valign="middle"| ការលុកលុយរបស់សៀម: ១៣៥២-១៣៥៧
|-
| ៣៧
| [[បាសាត]]
|
| align="center" | ១៣៥៣-១៣៥៥
|-
| ៣៨
| [[បាអាត]]
|
| align="center" | ១៣៥៥-១៣៥៥
|-
| ៣៩
| [[កំបង់ពិសី]]
|
| align="center" | ១៣៥៥-១៣៥៧
|-
| ៤០
| [[ស្រីសុរិយោវង្ស]] រឺ [[ស្រីសុរិយោទ័យទី១]]
|
| align="center" | ១៣៥៧-១៣៦៦
|-
| ៤១
| [[បរមរាមាធិបតី]]
| បរមរាមា
| align="center" | ១៣៦៦-១៣៧៣
|-
| ៤២
| [[ធម្មាសោករាជ]] រឺ [[បរមសោករាជ]]
| ធម្មាសោក
| align="center" | ១៣៧៣-១៣៩៤
|-
| colspan=4 valign="middle"| ការលុកលុយរបស់សៀម: ១៣៩៤ (៥ខែ) ។
|-
| ៤៣
| [[ឥន្ទរាជា]]
| ពញាព្រែក
| align="center" | ១៣៩៤-១៤០១
|-
| ៤៤
| [[ស្រីសុរិយោពណ៌ទី២]] រឺ បរមរាជាទី២
| ពញាយ៉ាត
| align="center" | ១៤០១-១៤៦៣
|}
 
 
{{Section stub}}
 
== ឯកសារយោង ==
 
{{DEFAULTSORT:Ruler Of Cambodia}}
[[Category:បញ្ជីមហាក្សត្រ]]
[[Category:មហាក្សត្រកម្ពុជា]]
[[Category:ប្រមុខរដ្ឋកម្ពុជា]]