ប្រាសាទតាសោម

ឈ្មោះ: ប្រាសាទតាសោម
អ្នកកសាង: ព្រះបាទជ័យវរ្ម័នទី៧
កាលបរិច្ឆេទកសាង: សតវត្សទី១២
ឧទ្ទិសថ្វាយ: ព្រះពុទ្ធសាសនាមហាយាននិងលោកេស្វរៈ
ស្ថាបត្យកម្ម: រចនាបថបាយ័ន
ទីតាំង: ខេត្តសៀមរាប

ប្រវត្តិប្រាសាទ កែប្រែ

ប្រាសាទតាសោម ត្រូវបានកសាងក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ នៅចុងសតវត្សទី១២ ក្នុងគោលបំណងធ្វើជាអាគារព្រះពុទ្ធសាសនាមហាយានឧទ្ទិសដល់លោកេស្វរៈព្រោះគេឃើញផ្ដែរូនលោកេស្វរៈនៅខាងក្នុងគេឃើញសញ្ញាកាកបាទដូចតាព្រហ្ម។ លោក ហង់រី ម៉ាហ្សាល់ បានធ្វើការសម្អាតប្រាសាទនេះក្នុងឆ្នាំ១៩៣០ ហើយចំពោះព័ត៌មានជាក់លាក់ និងលម្អិតមិនបានបកស្រាយឡើង ដោយសារគ្មានសិលាចារឹកឬភស្តុតាងអ្វីឡើយ។ សំណង់ប្រាសាទតាសោម ត្រូវបានសាងសង់ដោយថ្មភក់ និងថ្មបាយក្រៀមមានកំពែងខណ្ឌចែកចំនួន២ជាន់ ហើយមានខ្លោងទ្វារចេញចូលចំនួនពីរបែរមុខទៅទិសខាងកើត និងទិសខាងលិច។ ខ្លោងទ្វារនីមួយៗមានលម្អមានមុខបួនធំៗដូចគ្នានិងប្រាសាទបន្ទាយក្តីនិងប្រាសាទតាព្រហ្មដែរ។ ប្រាសាទនេះមានសភាពទ្រុឌទ្រោមយ៉ាងខ្លាំង ហើយក៏ត្រូវបានជុសជ្រុលទាំងស្រុងនោះទេ ប៉ុន្តែគ្រាន់តែធ្វើការអភិរក្សនៅផ្នែកខ្លះនៃប្រាសាទដោយគម្រោងរបស់អង្គការ មូលនិធិសំណង់ប្រាសាទពិភពលោក (WORLD MONUMENT FUND) និងអជ្ញាធរជាតិអប្សរាប៉ុណ្ណោះ[១]

វិចិត្រសាល កែប្រែ

ឯកសារយោង កែប្រែ

  1. សៀវភៅ មគ្គុទ្ទេសក៍អាណាចក្រអង្គរ ដោយលោក ហែម សោភ័ន្ត ឆ្នាំ២០១៥ ទំព័រទី១៦៣។

កូអរដោនេ: 13°27′52″N 103°54′46″E / 13.46444°N 103.91278°E / 13.46444; 103.91278