ពុទ្ធសករាជ គឺត្រូវបានរាប់ចាប់តាំងពីព្រះពុទ្ធជាម្ចាស់ទ្រង់ចូលបរិនិព្វានបានមួយថ្ងៃគឺមួយថ្ងៃក្រោយថ្ងៃពេញបរណ៌មី ខែវិសាខគឹថ្ងៃ១រោចខែពិសាខ។ ការរាប់ពុទ្ធសករាជរបស់សៀម មិនដូចស្រីលង្កា ឬខ្មែរយើងទេ គឺគេរាប់មួយឆ្នាំក្រោយព្រះពុទ្ធបរិនិព្វាន តែបើតាមសង្កេតឃើញថា សៀមរាប់ក្រោយមួយឆ្នាំហើយថែមទាំងមិនរាប់ក្រោយមួយថ្ងៃនៃថ្ងៃពេញបុណ្ណមីខែវិសាខទៀតផង គឺសៀមពុទ្ធសករាជ ឡើងនៅថ្ងៃទី១នៃគស។

ពុទ្ធសករាជ និង បុណ្យចូលឆ្នាំខ្មែរ

កែប្រែ
មាន​ប្រជាពលរដ្ឋខ្មែរយើង​ជាច្រើន បាន​យល់ច្រឡំ​រាប់​ពុទ្ធសករាជ​ភ្ជាប់​ទៅ​នឹង​ពិធីបុណ្យចូលឆ្នាំថ្មី​ប្រពៃណីខ្មែរ​។ នេះ​គឺជា​ការភាន់ច្រឡំ​មួយ ដែល​យើង​មិន​ត្រូវ​ឲ្យ​មាន​តទៅទៀត​។ នេះ​ប្រហែលជា​បណ្ដាលមក​អំពី យើង​មិន​បាន​ដឹងច្បាស់​ទេ​ថា ពិធីបុណ្យចូលឆ្នាំខែ្មរ គេ​បាន​ប្រារព្ធ​ចាប់តាំងពីពេល​ណា​មក ហើយ​រាប់ចាប់ពី​ពេលណា​មក ទើប​បាន​ជា​ធ្វើ​ឲ្យ​យើង​មាន​ការភាន់ច្រឡំ​យ៉ាងដូច្នេះ​។
តែការរាប់នេះ វាបានក្លាយទៅជាទំនៀមទំលាប់ជាយូរមកហើយ ព្រោះរាល់ពេលបុណ្យចូលឆ្នាំម្តងៗ គឺគេតែងនាំគ្នារាប់ថ្ងៃចូលឆ្នាំថ្មីថែមមួយឆ្នាំមុនពេលថ្ងៃវិសាខបូជាមកដល់ដែលចន្លោះពីខែមេសា ឬខែឧសភាជារៀងរាល់ឆ្នាំ។ ជាឧទាហរណ៍ ឆ្នាំវក អដ្ឋស័ក ពុទ្ធសករាជ ២៥៦០ គ្រិស្តសករាជ ២០១៦ នៅពេលដល់ឆ្នាំរកា គឺឆ្នាំរកា នព្វស័ក ពុទ្ធសករាជ ២៥៦១ គ្រិស្តសករាជ ២០១៧ ។ ក្នុងនោះយើងឃើញគ្រប់ក្រសួង មន្ទីរ ទីស្តីការគណៈរដ្ឋមន្ត្រី បណ្តាសហគ្រាស ស្ថាប័នឯកជន ជាច្រើន បានដាក់ស្លាកសញ្ញាតាមឆ្នាំខាងលើនេះ នៅតាមវត្តអារាម សាលារៀន និងកន្លែងសាធារណៈជាច្រើននៅទូទាំងប្រទេស ដែលប្លែកពីប្រទេសថៃ ដែលគេដាក់ថា ឆ្នាំរកា ព.ស ២៥៦០ ឯខ្មែរយើងដាក់ថា ឆ្នាំរកា ព.ស​ ២៥៦១។