ចូលឆ្នាំខ្មែរ

សង្ក្រាន្តឆ្នាំថ្មី
(ត្រូវបានបញ្ជូនបន្តពី ពិធីបុណ្យចូលឆ្នាំខែ្មរ)

ចូលឆ្នាំខ្មែរ (អង់គ្លេស: Khmer New Year) គឺជាពិធីបុណ្យ​ចូលឆ្នាំថ្មីរបស់កម្ពុជា ដែលកំណត់តាម ប្រតិទិនពុទ្ធសាសនា (Buddhist calendar) តាមដំណើរគោលចររបស់ ព្រះចន្ទ ដែលរាប់តាមរង្វាស់នៃឆ្នាំ ចន្ទគតិ (Lunar calendar) នៅក្នុងវប្បធម៌របស់កម្ពុជា ពិធីបុណ្យនេះត្រូវបានគេហៅថា ពិធីបុណ្យ គិម្ហៈរដូវ "បុណ្យរដូវក្ដៅ" (The Hot Season) នៃវិស្សមកាលតូច (Small vacations) ដែលបានមកពីអរិយធម៌ នៃវប្បធម៌ ប្រទេសឥណ្ឌា ដែលហៅថ្ងៃចូលឆ្នាំថ្មីថា "សង្ក្រាន្ត" (Sangkranta) ដែលពាក្យ សង្ក្រាន្ត ជាភាសាដើម នៃពាក្យ (សំស្ក្រឹត-Sanskrit) ដែលត្រូវបានប្រជាជនកម្ពុជា ឱ្យនិយមន័យថា (សង្ក្រាន្ត​ខ្មែរ​-Sangkrant Khmer) គឺជាថ្ងៃចូលឆ្នាំថ្មី ដែលប្រារព្ធ​ឡើងរៀងរាល់ ថ្ងៃទី១៣ ឬ ថ្ងៃទី១៤ ខែមេសា (April) ជារៀងរាល់ឆ្នាំ ប្រជាពលរដ្ឋ​កម្ពុជា​គ្រប់រូប និងត្រូវបានឈប់សំរាកពីការងារដើម្បីចូលរួមអបអរថ្ងៃចូលឆ្នាំថ្មីរបស់ពួកគេ ដែលមានរយៈពេលពេញមួយសប្ដាហ៍ ។​[១]

មហោទរាទេវី

Surya god journey with his own Sun Change the three Era of Cambodia
ឈ្មោះ​ផ្លូវការណ៍ ចូលឆ្នាំខ្មែរ
ចាប់ផ្ដើម ស.វទី៧ នៃបុណ្យមេសារាសី
សម្គាល់ហៅ សង្ក្រាន្តខ្មែរ
ប្រភេទបុណ្យ បុណ្យចូលឆ្នាំថ្មី
ប្រារព្ធដោយ ជនជាតិខ្មែរ
រយៈពេល ៣ ឬ ៤ ថ្ងៃ
ថ្ងៃចាប់ផ្ដើម ១៣ ឬ​ ១៤​ រៀងរាល់ខែមេសា
ព្រេងនិទាន ចូលឆ្នាំខ្មែរ ភាភទាក់ទងទៅនិងសាសនា

ហិណ្ឌូសាសនា
ពុទ្ធសាសនា
មានជំនឿទៅលើពួកទេវតា

ទំនៀមពិធី
  • ការតុបតែងដេគ័រផ្ទះ
  • ទំនៀមផ្ជួរគោមផ្កាយ
  • សែនទទួលទេវតា
  • លេងល្បែងប្រជាប្រិយ
  • ទំនៀមលេងជះទឹក និង ប៉ាតម្ស៉ៅ
  • លេងល្បែងប្រពៃណីខ្មែរ
  • រាំកំសាន្តសិល្បៈតន្ត្រី
  • ពូនភ្នំខ្សាច់
  • លាងជម្រះបដិមារព្រះ
  • លាងជម្រះឱពុកម្ដាយ និង យាយតា
  • លាងជម្រះព្រះសង្ឃ និង ចាស់ព្រឹទ្ធាចារ្យ
  • ទំនៀមព្រះសង្ឃចេញស្រោចទឹក ថ្ងៃទី១៧
  • ការដង្ហែរបដិមារព្រះ ថៃ្ងទី១៧

ទំនៀមមុនចូលឆ្នាំខ្មែរ កែប្រែ

Traditions Before Khmer New Year

មុនថ្ងៃចំនូលឆ្នាំខ្មែរមកដល់ ប្រជាជនខ្មែរគ្រប់រូបនិងធ្វើដំណើរនិវត្តគ្រប់ទិសទីមកស្រុកកំណើតរបស់ពួកគេវិញ ដើម្បីជួបជុំក្រុមគ្រួសាររបស់ពួកគេ រៀងរាល់មួយឆ្នាំម្ដង បន្ទាប់មក ពួកគេនិងរៀបចំសំអាតផ្ទះសម្បែង និងតុបតែង លម្អផ្ទះសម្បែងផងដែរ ជាមួយនិង ប្រពៃណីព្យួគោមផ្កាយ (Star Lantern) ដែលពួកគេមានជំនឿថា ពន្លឺគោមផ្កាយ និងនាំមកនូវ សិរីសួស្ដី លាភសំណាង និង ភាពមានបានផងដែរ ក្រៅពីនេះទៀតមានលេងល្បែងកំសាន្តប្រជាប្រិយខ្មែរ នៅតាមភូមិស្រុករបស់ពួកគេផងដែរ ដូចជា៖ ចោលឈូង លាក់កន្សែង ទាញព្រ័ត្យ បោះអង្គុញ ស្ដេចចង់ ពង្រាត់សង្សា ក្លែងចាប់កូនមាន់ ផ្សេងៗ ក្រៅពីល្បែងកំសាន្តទាំងនេះ ក៏មានល្បែងកំសាន្តមួយប្រភេទទៀតហៅថា ពិធីលេងជះទឹក តាមទីលំនៅនីមួយៗ តែងមានធុងទឹកនៅពីមុខផ្ទះរបស់ពួកគេ ដើម្បីជះទឹកទៅលើអ្នកដំណើរ ដែលពួកគេមានជំនឿថា ភាពមិនល្អដែលតោងទាមយើងគ្រប់គ្នាតាំងពីឆ្នាំចាស់ និងត្រូវលាងសំអាតជម្រះចេញក្នុងឆ្នាំថ្មីនេះ ដែលជាទំនៀមមួយមិនអាចចោលបាននូវក្នុងវប្បធម៌ប្រពៃណីខ្មែរ ដែលទាក់ទងនិង កិច្ចពិធីស្រង់ព្រះពុទ្ធអង្គ និង ស្រង់ព្រះរស់ដែលជាឪពុកម្ដាយ យាយតា របស់យើងផងដែរ ។​[២]

  • កំណត់ចំណាំ ៖ ពិធីលេងជះទឹក នៅកម្ពុជាមានប្រវត្តិមកយូលង់ណាស់មកហើយ តាំងពីសម័យសង្គមរាស្ត្រនានិយមមកម៉្លេះ ហើយត្រូវបានខូចរូបរាង្គដោយជនខិលខូចមួយចំនួន លេងដោយអសីលធម៌ ដោយការចងថង់ទឹកគប់ទៅលើអ្នកដំណើរ បង្ករជារបួសស្នាម ដួលគ្រោះថ្នាក់ពេលកំពុងធ្វើដំណើរថែមទៀតផង ដូចនេះហើយ បង្កើតបានការវែកញែកទៅដល់ពលរដ្ឋទូទៅ អំពីការហាមប្រាម និង ចង់លុបចោលនៅពិធីដ៏ល្អនេះ រហូតដល់ប្រទេសជិតខាង ដាក់ចូលជាពិធីលេងជះទឹកយ៉ាងធំក្នុងប្រទេសរបស់ពួកគេទៀតផង ដូចនេះសូមកុំបោះបង់ពិធីនេះអី ហើយសូមលេងដោយមានការគោរពទៅលើសីលធម៌ របស់អ្នកដ៍ទៃផងដែរ សូមអរគុណ ។
  • កំណត់ចំណាំ ៖ ខ្មែរពីបុរាណកាល លេងជះទឹក ដោយសេចក្ដីថ្លៃថ្នូរ "ជះ" ការជះនៅភាពមិនល្អចេញទៅក្រៅ ឬ ជះភាពមិនល្អនៃឆ្នាំចាស់ចេញពីខ្លួនរបស់យើង ពាក្យជះទឹកមិនដូចគ្នា និង ពាក្យបាញ់ទឹកនោះទេ ។ ការលេងជះទឹក ប្រកបដោយអត្ថន័យ ទឹកជាគ្រឿងមង្គល នៃសិរីទាំង៣ប្រការផងដែរ ការលេងជះទឹកតាមប្រពៃណីខ្មែរបុរាណ ទឹកមួយធុងមានផ្កា មានទឹកអប់ មានផ្ទឹល ឬ បោយទឹក ឬ ត្រឡោកដូង ដួសជះលើអ្នកដំណើរ នៅតាមផ្លូវតូចៗ ក្នុងភូមស្រុក ឬ សហគមន៍ ឬ លេងតាមតំបន់ដែលកំណត់ឱ្យលេង ការលេងជះទឹកមិនគួរលេងតាមផ្លូវជាតិធំៗនោះទេ ព្រោះនាំឱ្យមានការឆ្គាំឆ្គង បង្កើតជាគ្រោះថ្នាក់ផ្សេងៗ ការវែកញែកចោទប្រកាន់ដៀលគ្នាទៅវិញទៅមក អំពីការលេងជះទឹកនៅកម្ពុជាអំឡុងថ្ងៃសង្ក្រាន្តឆ្នាំថ្មី គឺជារឿងមិនល្អនោះទេ ពាក្យចាស់បុរាណបានពោលថា ត្រីមួយកន្ត្រកបើស្អុយមួយ គឺស្អុយទាំងអស់ ដូចគ្នានិង ការលេងជះទឹក បើមានជនណាម្នាក់លេងមិនល្អ លេងដោយគ្មានសីលធម៌ នោះអ្នកលេងដ៏ទៃទៀតនិងត្រូវគេត្មិះដៀលដូចគ្នា ពីព្រោះអ្វី អ្នកដែលត្មិះដៀលទាំងនោះ មិនបានរៀនសូត្រជ្រៅជ្រះនោះទេ ពួកគេច្រើនជាពួកអវិជ្ជា និង មិនបានយល់ដឹងពីក្រមសីលធម៌ក្នុងការគិតពិចារណាក្នុងការនិយាយស្ដី នោះទេ ត្រីមួយកន្ត្រកបើស្អុយមួយ ត្រូវដកត្រីនោះចេញ មិនគួរប្រើពាក្យដៀលត្រីក្នុងកន្ត្រកជារួមនោះទេ បើមានជនណាម្នាក់លេងមិនល្អ លេងដោយគ្មានសីលធម៌ ត្រូវចាប់បុគ្គលនោះយកទៅអប់រំ មិនមែនប្រើពាក្យត្មិះដៀលមកលើអ្នកលេងទាំងអស់នោះទេ ព្រោះអ្នកលេងមានក្មេងចាស់ដូចគ្នា គួរប្រើពាក្យ សូមលេងជះទឹកដោយការទទួលខុសត្រូវ មិនគួរប្រើពាក្យដៀលត្មិះល្បែងដែលដូនតាបង្កើតនោះទេ ព្រោះល្បែងនីមួយៗសុទ្ធតែមានអត្ថន័យ សូមកុំប្រើការស្មាន ឬ ការវិនិច្ឆ័យណាមួយតាមចិត្តគំនិតរបស់លោកអ្នកដោយគ្រាន់នៅតែក្នុងផ្ទះ ហើយលឺគេថា បែបនេះ ឬ បែបនោះ ដោយខ្លួនឯងផ្ទាល់ មិនបានចុះផ្ទាល់ទៅតាមតំបន់ភូមស្រុកដែលប្រជាពលរដ្ឋ បានលេងនៅល្បែងខុសគ្នាណាខ្លះតាមទម្លាប់ ភូមស្រុក និង សហគមន៍ របស់ពួកគេ ។

ពិធីលេងជះទឹក និង ប៉ាតម៉្សៅ កែប្រែ

Water Throwing and Powder Ceremony

 
Khmer New Year water throwing 1960s at Phnom Penh, Photograhy by Bettmann Archive and this photo keep on the Corbis image of United State 1974.

ក្នុងតំណាលនិទានអំពី មហាសង្ក្រាន្តសូត្រ បានបរិយាយអំពី ទឹក ជាគ្រឿង នាំមកនូវ សិរីមង្គល ទាំង បីប្រការ សម្រាប់ជាមង្គលដល់ មនុស្សលោកទាំងពួង "ពេលព្រឹក លាងមុខ" "ពេលថ្ងៃ លាងទ្រូង" និង "ពេលល្ងាច លាងជើង" ។ ក្នុង ឱកាសសង្រ្កាន្តឆ្នាំថ្មី នេះផងដែរ ប្រជាជនខ្មែរ ក៏មាននូវកិច្ចពិធី ស្រង់ព្រះរស់ (ឪពុកម្តាយ) ចាស់ព្រឹទ្ធាចារ្យ ព្រះសង្ឃ និង ពុទ្ធបដិមា ផងដែរ ។ ការលេងជះទឹក ក្នុងថ្ងៃបុណ្យចូលឆ្នាំ ប្រពៃណីជាតិកម្ពុជា ទំនងត្រូវបានបង្កើតចេញពីពិធីស្រង់ព្រះ របស់អ្នកស្រុកតំបន់អង្គរ ដែលកើតមានក្នុងរាជ ព្រះបាទ ជ័យវរ្ម័នទី៧ ដែលពណ៌នាអំពី អ្នកស្រុកតំបន់អង្គរបានប្រមូលទឹកមកពីគ្រប់ទិសទី ដើម្បីលាងជំរះស្រោចស្របលើព្រះពុទ្ធបដិមារដែលមានចំនួន ២៥អង្គ ដែលត្រួវបានគេយកមកដង្ហែរនាពេលនោះ ដែលពិធីស្រង់ព្រះពុទ្ធអង្គនេះ បានប្រាព្ធឡើងនៅក្នុងតំបន់ នៃ ប្រាសាទព្រះខ័ន តារយៈសិលាចរឹក ដែលពណ៌នាអំពីព្រឹត្តិការណ៍នេះ ចេញផ្សាយដោយ កម្ពុជសុរិយា នៃ ក្រុមជំុនំទំនៀមទម្លាប់ខ្មែរ ពុទ្ធសនបណ្ឌិត្យកម្ពុជា ។[៣] យោងតាមកំណត់ត្រារបស់លោក ចូវតាក្វាន់ (Zhou Daguan) ដែលជារាជ្យទូត នគរយ័ន (Yuan dynasty) មកពីប្រទេសចិនបច្ចុប្បន្ន ដែលបានកត់ត្រាអំពីពិធីចូលឆ្នាំខ្មែរ នាសម័យកាលអង្គរ ក្នុងឆ្នាំ ១២៩៧ នៃគ.សករាជ ដែលពណ៌នាអំពី អ្នកស្រុកតំបន់អង្គរបានប្រមូលទឹកមកពីគ្រប់ទិសទី ដើម្បីជំរះលាងស្រោចស្របលើព្រះពុទ្ធបដិមារផងដែរ ដូចនេះបានបញ្ចាក់ឱ្យឃើញថា ពិធីស្រង់ព្រះ និង ទំនៀមលេងជះទឹករបស់កម្ពុជាបច្ចុប្បន្នទំនងកើតចេញពីពិធីស្រង់ព្រះ អំឡុងថ្ងៃចូលឆ្នាំខ្មែរ តាំងពីសម័យកាលចក្រភពអង្គរមកម៉្លេះ ហើយទំនៀមលេងជះទឹកនេះបានរីកសាយមកដល់បច្ចុប្បន្ននេះ ។[៤][៥]

កំណត់ត្រា នៃទំនៀមលេងជះទឹកក្នុងអំឡុង ចូលឆ្នាំខ្មែរ កែប្រែ

Noted of Khmer New Year water throwing tradition

  • ទំនៀមលេងជះទឹកក្នុងថ្ងៃចូលឆ្នាំខ្មែរ អំឡុងឆ្នាំ 1890

នៃកំណត់ត្រា របស់លោក James George Frazer ក្នុងកំណត់ត្រាមួយនៃការសិក្សារបស់លោក ស្ដីពីទំនៀមទម្លាប់ និង សាសនា នៅកម្ពុជា The Golden Bough: A Study in Comparative Religion, Volume 2.[៦]

  • ទំនៀមលេងជះទឹកក្នុងថ្ងៃចូលឆ្នាំខ្មែរ អំឡុងឆ្នាំ 2002

នៃកំណត់ត្រា របស់លោក Beverley Palmer, Rough Guides (Firm) ក្នុងសៀវភៅ The Rough Guide to Cambodia.[៧]

  • ទំនៀមលេងជះទឹកក្នុងថ្ងៃចូលឆ្នាំខ្មែរ អំឡុងឆ្នាំ 2005

នៃកំណត់ត្រា របស់លោក Peter North ក្នុងសៀវភៅ CultureShock! Cambodia.[៨]

វប្បធម៌កម្ពុជានៃទំនៀមលេងជះទឹក ក្នុងអំឡុងចូលឆ្នាំខ្មែរ តែងត្រូវបានលាបពណ៌ពីក្រុមមនុស្សមួយចំនួន បូករួមទាំងព្រះសង្ឃមួយចំនួនៅកម្ពុជា ដែលពួកគាត់មានការយល់ដឹងតិចតួច ទាក់ទងនិង ទំនៀមទម្លាប់ព្រពៃណីរបស់កម្ពុជា គួបផ្សំនិងរបត់សង្គ្រាមនៅកម្ពុជា ទំនៀមលេងជះទឹកត្រូវបានទ្រុឌទ្រោម និង អន់ថយជាបន្តបន្ទាប់ រហូតធ្វើឱ្យពលរដ្ឋមួយចំនួនយល់ថា វាមិនមែនជាប្រពៃណីរបស់ខ្មែរ ឬ ខ្មែរទទួលឥទ្ធិពលពីប្រទេសដ៏ទៃ បុគ្គលមួយចំនួនតែងយល់ច្រឡំថា ចូលឆ្នាំខ្មែរ គឺជាចូលឆ្នាំពុទ្ធសាសនា នោះដោយសារតែពួកគេមិនបានធ្វើការសិក្សាទៅលើវប្បធម៌ជាតិកម្ពុជា ចូលឆ្នាំខ្មែរ គឺជាពិធីបុណ្យមេសៈរាសី នៃសាសនាព្រហ្មញ្ញ ដែលផ្លាសបូរ ឆ្នាំសករាជ នៅកម្ពុជា ដោយសារតែប្រតិទិនកម្ពុជា បានផ្លាសប្ដូរជាបន្តបន្ទាប់ ពីចុល្លសករាជ មហាសករាជ និង ពុទ្ធសករាជ ទើបឆ្នាំសករាជ ត្រូវបានកំណត់ដោយការប្ដូរព្រមគ្នាក្នុងអំឡុងពេលចូលឆ្នាំខ្មែរ នៃថ្ងៃមហាសង្ក្រាន្ត ដោយសារតែខែមេសា អាកាសធាតុក្ដៅខ្លាំង ខុសពីខែផ្សេងៗ ទើបប្រពៃណីលេងជះទឹក ត្រូវបានពេញនិយមនាសម័យកាលអង្គរ ដោយផ្អែកលើកិច្ចពិធីនៃការលាងជំរះព្រះបដិមារ ដែលត្រូវបានចាប់ផ្ដើមក្នុង ស.វទី១១ ក្នុងរាជព្រះបាទ សូរ្យវរ្ម័នទី១ ដែលទទួលបាន ព្រះកែវមរកត ក្នុងអំឡុងពេលនោះ ។ ដូចនេះហើយ ចូលឆ្នាំខ្មែរ គឺជាចូលឆ្មាំរបស់ជាតិសាសន៍ខ្មែរ គ្រប់ពណ៌សម្បុរ មិនមែនជាការចូលឆ្នាំរបស់ព្រះសង្ឃនោះទេ ព្រះសង្ឃមិនអាចលេងសប្បាយ ដូចពលរដ្ឋទូទៅនោះទេ ព្រោះអាចខុសច្បាប់វិន័យ វត្តជាទីសំណាក់ធម៌ មិនគួរឱ្យមានការចាក់តន្ត្រីសម័យរាំរែកនៅក្នុងទីធ្លាវត្តនោះឡើយ ដូចច្នេះសូមធ្វើការបែងចែកឱ្យបានច្បាស់លាស់ វត្តអារាម អាចបង្កើតឱ្យមានពិធីសប្បាយៗបែបសីលធម៌ផ្សេងៗទៀត ដូចជា៖ លេងជះទឹក ប៉ាតម្ស៉ៅ លេងល្បែងប្រជាប្រិយ ឬ អាចចាក់ត្រឹមតន្ត្រីបែបប្រជាប្រិយខ្មែរប៉ុនណោះ ដូចជា៖ រាំវង់ សារ៉ាវ៉ាន់ ឡាំលាវ កន្ទ្រឹម ម៉ាកឌីហ្សុន ជៀសវាងបទរាំញាក់ផ្សេងៗ ។

អត្ថន័យនៃការលេងប៉ាតម៉្សៅ កែប្រែ

The Meaning of Playing Powder

 
The Meaning of Playing Powder of Khmer New Year from An illustration of the Hindu significance of Mount Kailash. It shows the holy family of Shiva and Ganesha celebration the Holi powder From the 18th century.

ការលេងប៉ាតម៉្សៅ ក្នុងថ្ងៃចូលឆ្នាំខ្មែរ ទំនងជាទទួលឥទ្ធិពលពីវប្បធម៌ឥណ្ឌា នៃពិធីប៉ាតម៉្សៅពណ៌ ឬ ប៉ាតល័ក្ស ក្នុងពិធីបុណ្យ "ហូលី"(Holi) គឺជាពិធីបុណ្យមួយនៅក្នុងសាសនាហិណ្ឌូ ដែលគេស្គាល់ថាជាពិធីបុណ្យពណ៌ (Festival of Colors) ។ ដែលជាពិធីបុណ្យប្រារព្ធនូវសេចក្តីស្រឡាញ់ដ៏អស់កល្ប និងដ៏ទេវភាពរបស់ ព្រះគ្រឹស្នា (Radha Krishna) វាក៏បង្ហាញពីជ័យជំនះដែលអំពើល្អយកឈ្នះទៅលើអំពើអាក្រក់ផងដែរ តាមរយៈព្រេងកថានៃ អវតារ ព្រះវិស្ណុ ដែលបានក្រឡាខ្លួនជា នរៈសិង្ហ (Narasimha Narayana) ដែលយកឈ្នះ "ហិរណយក្សសិបុ" (Hiranyakashipu) ភាពល្បីល្បាញនៃពិធីបុណ្យនេះបានហូរចូលមកតំបន់អាសុីគ្នេយ៍ផងដែរ ព្រោះពិធីបុណ្យនេះប្រារព្ធខុសពេលវេលា និង ពិធីបុណ្យចូលឆ្នាំខ្មែរ តែមួយខែ ប៉ុនណោះ ដែលពិធីបុណ្យនេះប្រារព្ធនៅខែមីនា ។ ដោយម៉្សៅពណ៌ប្រហែលជាអាចប៉ះពាល់ដល់សុខភាព ទើបពលរដ្ឋកម្ពុជាពីមុនៗមក លេងត្រឹមការប៉ាតម្ស៉ៅស ដែលមិនប៉ះពាល់ដល់សុខភាព ការលេងប៉ាតម្ស៉ៅក្នុងថ្ងៃចូលឆ្នាំខ្មែរ របស់កម្ពុជាមានការពេញនិយមលេងខ្លាំងអំឡុងឆ្នាំ ២០០០ មកម៉្លេះបើគិតមកដល់ពេលនេះមានរយៈពេលជាង ២០ ឆ្នាំហើយ ដោយចាស់ពីដើមលោកយល់ថា មនុស្សមិនស្គាល់គ្នាសោះ ពួកគេអាចលេងប៉ាតម្សៅជាមួយគ្នា បង្កើតភាពស្និតស្នាល និង ក្ដីស្រលាញ់ ហើយអាចនាំពួកគេចាកឆ្ងាយពីល្បែងពាលាមួយចំនួន ក្នុងថ្ងៃចូលឆ្នាំខ្មែរនេះផងដែរ ។[៩] [១០]

ប្រការយល់ខុស កែប្រែ

  • ការលេងជះទឹក និង ប៉ាតម៉្សៅ ប្រជាពលរដ្ឋចូលរួមលេងកំសាន្តរាប់សែននាក់ មិនមានករណីស្លាប់ដោយការលេងបែបនេះទេ បើសិនជាមានផលប៉ះពាល់ បង្កើតជារបួសស្នាមផ្សេងៗក៏មាន មិនដល់ 1% នៃប្រជាជនដែលបានចូលរួមលេងកំសាន្តនោះដែរ ។
  • អ្នកមិនចូលចិត្តលេងបែបនេះ ពួកគេអាចវាងផ្លូវ ពាក់អាវភ្លៀង មុនពេលផ្ដើមចូលឆ្នាំខ្មែរ និង ក្រោយពេលចូលឆ្នាំខ្មែរ ១ថ្ងៃ ទៅ២ថ្ងៃ ឬ មិនឆ្លងកាត់តំបន់ដែលគេលេងនេះ ហើយការលេងកំសាន្តបែបនេះ មានរៀងរាល់មួយឆ្នាំម្ដងប៉ុនណោះ ។
  • ការយករូបភាព នៃការលេងជះទឹក និង ប៉ាតម៉្សៅអសីលធម៌ នៃក្រុមបុគ្គលមួយចំនួនតូច មកវាយប្រហារពិធីលេងជះទឹករបស់ខ្លួនទាំងមូល ។
  • ប្រជាជនថៃ និង ឡាវ ដែលមាន ពិធីលេងជះទឹក និង ប៉ាតម៉្សៅ ដូចគ្នាទៅនិងកម្ពុជា ហើយក៏មានរូបភាព អសីលធម៌ និង ការបង្កររបួស្នាមផងដែរ តែពួកគេនៅតែលេងកំសាន្ត ផ្ទុយនិងផ្នត់គំនិតនៃបុគ្គលខ្មែរមួយចំំំនួន ដែលពួកគេប្រើពាក្យវាយប្រហារ ពិធីរបស់ខ្លួន ហើយចោទថាពិធីរបស់ខ្លួនចម្លងបរទេសថែមទៀតផង ។
  • ផ្នត់គំនិតនៃការយល់ខុស ក្នុងពិធីជះទឹកនៅកម្ពុជា ក្នុងអំឡុងថ្ងៃចូលឆ្នាំ មនុស្សចំនួន 100% បានលេងនូវពិធីជះទឹកនេះ ក្នុងនោះមានមនុស្ស 5% បានរងគ្រោះ ដោយការបៀតបៀន ការកេងបន្លំលួចរបស់ គ្រោះថ្នាក់រអិលដួល ការជះទឹកកខ្វក់ដាក់ផ្សេងៗ ក្នុងចំនោមមនុស្ស 5% ដែលរងគ្រោះនេះពួកគេបានផុសលើបណ្ដាញសង្គមវាយប្រហារមកលើអ្នកលេងជះទឹក ចំនួន 95% ផ្សេងទៀតដោយចោទបែបនេះ ឬ បែបនោះ ទាំងអ្នកដែលលេងជះទឹក 95% នេះលេងដោយសប្បាយរីករាយ មិនមានហេតុប៉ះពាល់អ្វីកើតឡើងនោះទេ ដូចនេះមិនគួរប្រកាន់ច្រើនអំពីពិធីជះទឹកនេះឡើយ ហើយវាមិនមានផលចំណេញអីដល់ថ្ងៃរីករាយក្នុងពិធីបុណ្យចូលឆ្នាំខ្មែរនោះទេ ។
  • ផ្នត់គំនិតនៃការយល់ខុស អំពីការលេងប៉ាតម៉្សៅក្នុង

ថ្ងៃចូលឆ្នាំខ្មែរ ឧទាហរណ៍ មានការលេងប៉ាតម៉្សៅជាង 1000 តំបន់នៅទូទាំងប្រទេសកម្ពុជា ក្នុងនោះ មានរូបភាព អសីលធម៌នៃការលេងប៉ាតម៉្សៅ ដោយការបន្លំស្ទាប បន្លំលួចរបស់ផ្សេងៗ 2 ទៅ 3 តំបន់ ក្នុងរូបភាពដូចគ្នានេះ ហើយជនរងគ្រោះក្នុងតំបន់តិចតួចនេះ ពួកគេបានលើកយកបញ្ហានេះទៅផុសវាយប្រហារការលេងប៉ាតម្ស៉ៅជារួម ក៏ដូចជាតំបន់ដែលបានលេង 900 ផ្សេងទៀត នៅទូទាំងប្រទេសកម្ពុជា ដែលមិនមានករណីដូចនេះ ហើយពិធីសប្បាយៗរបស់ជាតិធំៗ ត្រូវដួលរំលំ និង អាចបាត់រូបរាង្គទាំងស្រុង នៃគំនិតអត្មានិយមរបស់ពួកគេ ។

  • ហេតុអ្វីពលរដ្ឋខ្មែរមួយចំនួនចូលចិត្តលេងជះទឹក នៅតាមដងផ្លូវ ឬ តាមផ្លូវក្នុងភូមិរបស់ពួកគេ ជាការពិតណាស់ នេះប្រហែលជាពួកគេ មានវិបិត្តលុយកាក់ ឬ ប្រជាជនដែលមានជីវភាពខ្វះខាត មិនអាចដើរលេងតាមរម្មណីយ៍ដ្ឋានផ្សេងៗបាន ហើយពួកគេបានប្រមូលផ្ដុំគ្នា លេងជះទឹក នៅតាមដងផ្លូវដើម្បីបង្កើតបរិយាកាសរីករាយក្នុងថ្ងៃចូលឆ្នាំរបស់ខ្លួនប៉ុនណោះ ប្រការដែលសំខាន់នោះ គឺការយោគយល់គ្នា មនុស្សមួយចំនួនដែលប្រកាន់ខ្លួនមិនចង់ប៉ះពាល់ទឹកក្នុងពេលដែលពលរដ្ឋលេងពិធីជះទឹក ពួកគេច្រើនជាមនុស្សវាយរិក ឬ ជាមនុស្សប្រកាន់ច្រើន ហើយភាគច្រើនជាអ្នកមានជីវភាពធូរធារ ហើយពួកគេអាចធ្វើដំណើរគ្រប់រម្មណីយដ្ឋានសប្បាយៗដែលពួកគេចង់ទៅ ។
  • រីករាយចូលឆ្នាំខ្មែរ (Happy Khmer New Year)
  • សួស្ដីចូលឆ្នាំខ្មែរ (Hello Khmer New Year)
  • រីករាយឆ្នាំថ្មី (Happy New Year)
  • សួស្ដីឆ្នាំថ្មី (Hello New Year)
  • Songkran (សង់ក្រាន) Thai pronounciation
  • Sangkran (សាំងក្រាន) Khmer pronounciation from official 1896

វិចារណកថា កែប្រែ

  • នៅពេលដែលពិធីលេងជះទឹក ដែលមានតាំងពីសម័យអង្គរត្រូវដួលរំលំ រលត់រលាយ ជាមួយនិងពិធីលេងប៉ាតម៉្សៅ ក្នុងសម័យកាលបច្ចុប្បន្ន ដោយភាពអត្មានិយមរបស់អ្នកមួយចំនួនតូចដែលចូលរួមតិះដៀលមកលើទំនៀមនេះ ក្រោយមកពិធីនេះត្រូវបានធ្លាក់ចូលក្នុងដៃប្រទេសជិតខាង អនគតនៃចូលឆ្នាំខ្មែរ មានតែពលរដ្ឋផឹកគ្រឿងស្រវឹង ស្រែកច្រៀងរាំលេងកំសាន្ត អង្គុយលេងបៀរ ចាក់អាប៉ោងគ្រប់ៗផ្ទះ ហើយបរទេសដែលមើលមកក្នុងរូបភាពបែបនេះ និងយល់ថា ជាជនជាតិមួយដែលពោពេញទៅដោយវប្បធម៌ពាលាអាវ៉ាសែ នោះហើយដែលឈានទៅរកនៃការរលាយរលត់នៃទំនៀមដូនតាយ៉ាងពិតប្រាកដ ។

អ្វីដែលក្រុមបុរាណាចារ្យព្រួយបារម្ភ! កែប្រែ

ប្រទេសដែលចូលឆ្នាំ ខែមេសា (April) ឥណ្ឌា ភូមា ថៃ ឡាវ និង ចិនយូណាន គេមានទំនៀមលេងជះទឹកនិង ប៉ាតម្ស៉ៅដូចគ្នាទាំងអស់ ស្រាប់តែមានប្រជាជនខ្មែរមួយចំនួន នៅតែមានគំនិតយល់ថា កម្ពុជាមិនមានលេងទេ ប្រទេសយើងវាទៅជាខុសគេវិញ នោះនិងមានន័យថា យើងមិនមែនជាជាតិសាសន៍ដែលមានអរិយធម៌ខ្ពង់ខ្ពស់នោះទេ ហើយគេនិងវាយប្រហារថា យើងជាជាតិសាសន៍ស្ថិតក្រោមអណានិគមប្រទេសទាំងនោះ ហើយទទួលរងឥទ្ធិពលវប្បធម៌ពីប្រទេសទាំងអស់នោះវិញទៀត ចឹងមានន័យថាទោះជាចក្រភពខ្មែរធំយ៉ាងណា ក៏គេមិនបានទទួលឥទ្ធិពលពីយើងដែរ ហើយពិតណាស់គឺឈានដល់ការបាត់បង់ពិធីស្រង់ព្រះ ដែលមានភាពពាក់ព័ន្ធជាមួយទឹកដែលជាគ្រឿងមង្គល ហើយដួលទៅទាំងអស់ដោយពាក្យមួយឃ្លា យើងក្រោមអណានិគមគេ ទទួលយកទំនៀមស្រង់ព្រះតាមបែបពុទ្ធសាសនាថេរវាទពីគេថែមទៀត ដល់ពេលយើងខុសគេ ទាញកំណត់ត្រា រឿងកុបិលមហាព្រហ្ម ដែលចេញពីភ្នំកៃឡាប្រទេសឥណ្ឌា ថាយើងចម្លងលំនាំរឿងពីគេទាំងស្រុង ដែលមានន័យថា ខ្មែរមិនមែនទទួលឥទ្ធិពលពីវប្បធម៌ឥណ្ឌា ហើយបំប្លែងទៅជាបែបផែន Version សម្រាប់ខ្លួននោះទេ បែរជានាំឱ្យយល់ច្រឡំហើយបរទេសគិតថា ខ្មែរទៅជាក្រោមអណានិគមគេហើយ ទទួលឥទ្ធិពលវប្បធម៌ពីប្រទេសទាំងនោះវិញទៀត ។ ការមានចិត្តស្រលាញ់វប្បធម៌ និង ថែរក្សាមរតកវប្បធម៌ជាតិ គឺជារឿងល្អណាស់ តែកុំមានគំនិតអភិរក្សនិយម រហូតដល់បិទការគិតរបស់ខ្លួន បើរៀនមុខជំនាញផ្សេង ដែលផ្ទុយនិងជំនាញវប្បធម៌ប្រវត្តិសាស្ត្រជាតិ ចូលកុំតាំងខ្លួនឡើងមកពន្យល់បង្គាប់គេអំពីវប្បធម៌ប្រវត្តិសាស្ត្តជាតិខ្លួន ព្រោះអាចនាំឱ្យគេវង្វេង វិនាសអន្តរាយ ។ ត្រូវគិតឱ្យបានវែងឆ្ងាយ ត្រូវគិតឱ្យបានគ្រប់ជ្រុងជ្រោយ ត្រូវគិតឱ្យបានច្រើនចំនុចជាមុនសិន ត្រូវគិតរកភាពចំនេញ ឬ មិនចំនេញ ជាមុនសិន សឹមយើងយកមកថ្លឹងថ្លែង កុំគិតអ្វីមួយត្រឹមចុងច្រមុះរបស់ខ្លួន ។ យើងឆ្លងកាត់សង្គ្រាមប៉ុលពត រលាយឯកសារជាតិជិតអស់ម្ដងហើយ បើយើងនៅតែបន្តវែកញែកខាំគ្នា រឹតតែរលាយលើសដើម ជនជាតិយើងមកដល់ ស.វទី២១ នេះ គឺជា ស.វ ដែលកំពុងប្រកួតជែងប្រទេសផ្សេងៗក្នុងតំបន់ មិនគួរឱ្យមានការអប់រំកូនខ្មែរ ឱ្យរស់នៅតែសម័យប្រើទានទេ ចូលឆ្នាំខ្មែរ ១ឆ្នាំមានការលេងសប្បាយតែប៉ុន្មានថ្ងៃទេ កុំតឹងតែងហួសហេតុ បិទសិទ្ធសេរីភាពក្មេងៗនិងយុវជន ធ្វើឱ្យក្មេងៗ និងយុវជនរងសម្ពាធផ្លូវចិត្ត ត្រូវក្រឡេកមើលប្រទេសគេ ក្មេងៗនិងយុវជនគេរីកចម្រើនដល់ណាហើយ ។ មួយវិញទៀត បើតាមគំនិតរបស់ខ្មែរមួយចំនួនដែលមានការយល់ដឹងបានតិចតួចថា ល្បែងប្រជាប្រិយ មានបោះអង្គញ់ លាក់កន្សែង ខ្លែងឆាបកូនមាន់ គួរលេងជារបស់ខ្មែរ កុំលេងជះទឹក ប៉ាតម៉្សៅ តាមប្រទេសជិតខាង នោះសបញ្ជាក់ប្រាប់បរទេសក្នុងលោកថា ចក្រភពខ្មែរគ្មានឥទ្ធិពលវប្បធម៌ទៅលើគេទេព្រោះប្រទេសទាំងនោះគេមិនបាន យកល្បែងប្រជាប្រិយទាំងនេះទៅលេងផុសផុលតាមខ្មែរទេ មានន័យថាប្រទេសយើងរឹតតែក្រោមអណានិគមគេ នោះហើយគឺចប់ដោយគ្មានពាក្យថ្លាថ្លែង ។

ស្រាយគំនិត អំពីទំនៀមលេងជះទឹកប៉ាតម៉្សៅ កែប្រែ

ក្រុមបុរាណាចារ្យ ជូនជាគំនិតដល់ពលរដ្ឋខ្មែរគ្រប់វ័យ ប្រទេសដែលចូលឆ្នាំ ខែមេសា (April) ឥណ្ឌា ភូមា ថៃ ឡាវ និង ចិនយូណាន គេមានទំនៀមលេងជះទឹក និង ប៉ាតម្ស៉ៅនេះ បូកចំនួនប្រជាពលរដ្ឋទាំង 5 ប្រទេសនេះយកទៅបញ្ចូលគ្នា គឺមានចំនួនអ្នកលេងទំនៀមនេះ រាប់រយលាននាក់ ហើយគេលេងគ្រប់វ័យពីក្មេងដល់ចាស់រហូតដល់មន្ត្រីធំៗ នេះមិនទាន់គិតទៅលើទេសចរណ៍បរទេសចំរុះជាតិសាសន៍ដែលគេមកលេងផង ហើយជនដែលគ្មានការត្រិះរិះពិចារណា ទៅដៀលត្មិះលើទំនៀមដែលគេលេងនេះ តើបរទេសទូទាំងពិភពលោក និងមើលមក ថាយើងជាជនជាតិថ្លៃថ្នូរដែលមានការអប់រំ ឬ ជាជាតិសាសន៍កុលសម្ព័ន្ធក្រោមអាណានិគមគេ ! សូមប្រជាពលរដ្ឋមួយចំនួនដែលមានគំនិតអគតិគិតឡើងវិញ ហើយសូមឈប់បំពុលសង្គម ។

វិបាក កែប្រែ

ដូនតាខ្មែរបន្សល់ទុកមរតកវប្បធម៌ខ្មែរដ៏សំបូរបែប យើងជាកូនខ្មែរត្រូវចេះកែខៃយកទៅអភិវឌ្ឍន៍តុបតែងល្អបន្ថែម មិនគួរឈ្លោះប្រកែកគ្នានូវរបស់ដូនតាដែលបន្សល់ទុកឱ្យទេ ។

  • អ្នកមិនចូលចិត្តលេងជះទឹកប៉ាតម៉្សៅ ក៏បបួលអ្នកមិនចូលចិត្តលេងដូចគ្នា ទៅលេងល្បែងប្រជាប្រិយដែលខ្លួនចូលចិត្តទៅ ។
  • អ្នកមិនចូលចិត្តបទសម័យដែលគេច្រៀង ក៏ទៅស្ដាប់បទបុរាណដែលមានគេច្រៀងទៅ ។
  • អ្នកមិនចង់ត្រូវទឹកដែលគេលេង ក៏ពាក់អាវភ្លៀង រកថង់ស្បោងមកច្រក បង្ការទៅ ។
  • អ្នកដែលមិនចង់លឺសម្លេងកងរំពងថ្ងៃចូលឆ្នាំ ក៏ទៅកន្លែងលំហែរស្ងាត់ណាមួយ សំរាកមួយរយៈសិនទៅ ។
  • សប្បាយយ៉ាងណា ត្រូវមានព្រំដែន ត្រូវគិតគូពីទំនៀមវប្បធម៌របស់ខ្លួនផងដែរ ១.សែនទេវតា ២.ពូនភ្នំខ្សាច់ និងការ ចែកទាន ៣.ស្រង់ព្រះ,ជីដូនតា,ឪពុកម្ដាយ, ព្រះសង្ឃ នេះជាអត្ថន័យសំខាន់ក្នុងកិច្ចពិធីចូលឆ្នាំខ្មែររបស់យើង ។
  • លេងជះទឹក ទាក់ទងនិង មហាសង្ក្រាន្តសូត្រ ទឹកជាគ្រឿងមង្គល ទាក់ទងនិង កិច្ចពិធីស្រង់ព្រះ
  • លេងប៉ាតម៉្សៅ ទាក់ទងនិងទេវកថាហិណ្ឌូ ព្រះឥសូរ យកគ្រឿងម៉្សៅប៉ាតទៅលើ ព្រះគណេស ព្រះតំណាងឱ្យលាភសំណាង ។
  • ការលេងល្បែងប្រជាប្រិយ បោះអង្គញ់ លាក់កន្សែង ចោលឈូង មិនមានសេចក្ដីនិទានតំណាលណាមួយទាក់ទងនិងពិធីចូលឆ្នាំខ្មែរទេ គ្រាន់តែការលេងសប្បាយបែបនេះគេយកមកបន្ថែមនៅរដូវចូលឆ្នាំប៉ុនណោះ ដែលគេលេងនៅចុងខែមីនា រហូតដល់បញ្ចប់ ឬ ក្រោយការចូលឆ្នាំប៉ុន្មានថ្ងៃ ។

ប្រការមិនគួរលេង ក្នុងពិធីជះទឹក និង ប៉ាតម៉្សៅ កែប្រែ

 
Don't Do This in Khmer New Year Sangkran
  • ការលេងគប់ថង់ទឹក
  • ការលេងគប់ប៉េងប៉ោងទឹក
  • ការលេងបាញ់ទឹកទៅរកផ្ទៃមុខអ្នកដំណើរ
  • ការលេងជះទឹកសាប៊ូលើអ្នកដំណើរ
  • ការលេងបាញ់ទឹក និង ជះទឹកទៅលើអ្នកដំណើរ ដែលបានលើកដៃជាសញ្ញា បញ្ចាក់ពីការមិនយល់ព្រម
  • ការលេងបាញ់ទឹក និង ជះទឹក ទៅលើអ្នកដំណើរដែល ស្លៀកសំលៀកពាក់ទៅវត្ត ជាពិសេសប្រការលេងខុសឆ្គង ទៅលើអ្នកស្លៀកហូលផាមួង
  • ការចាប់ប៉ាតម៉្សៅហួសហេតុ បណ្ដាលឱ្យចូលបំពង់ខ្យល់ ដកដង្ហើម
  • ការប៉ាតម៉្សៅប៉ះពាល់ភ្នែក
  • ការលេងប៉ាតធ្យូង ប៉ះពាល់ទៅដល់សុខភាពស្បែក

ដូចនេះ មិនគួរលេងបាញ់ទឹក ជះទឹក ឬ ប៉ាតម៉្សៅ ក្នុងប្រការហាមប្រាមដែលបានរៀបរាប់នៅខាងលើនេះទេ សូមលេងដោយក្រមសីលធម៌ និង សេចក្តីថ្លៃថ្នូរ ។

ស្រាយចម្ងល់ កែប្រែ

  • រាប់ចាប់ពីសមញ្ញជន ព្រះសង្ឃ រហូតដល់គ្រូ បណ្ឌិតដេប៉ាតឺម៉ង់ មួយចំនួន ពួកគាត់តែងលើកឡើងថា មិនគួរលេងជះទឹកប៉ាតម៉្សៅទេ នាំឱ្យបាត់បង់

ល្បែងប្រជាប្រិយខ្មែរ មានជាអាថ៍ បោះអង្គុញ លាក់កន្សែង ចោលឈូង ទាញព្រ័ត្យ ល-។ !!

ចំណារពន្យល់ ល្បែងប្រជាប្រិយខ្មែរ មិនបានបាត់បង់ទៅណាតាមការយល់ឃើញរបស់អ្នកមួយចំនួននោះឡើយ ព្រោះរបៀបលេងទាំងអស់មានការចងក្រងក្នុងសៀវភៅឯកសាររួចរាល់អស់ហើយ របស់ក្រុមជំនុំទំនៀមទម្លាប់ខ្មែរ កត្តា ដែលអ្នកមួយចំនួននោះយល់ថា ល្បែងប្រជាប្រិយខ្មែរ មិនសូវឃើញលេង ក្នុងថ្ងៃចូលឆ្នាំ ពីព្រោះ មនុស្សរាប់លាននាក់មិនអាចប្រមូលផ្ដុំគ្នាលេងតែល្បែងប្រជាប្រិយតែមួយមុខនោះទេ ត្បិតមនុស្សម្នាក់ៗមានចិត្តលេងអ្វីដែលខ្លួនពួកគេចង់លេង ដោយគ្មានការបង្ខិតបង្ខំ ប៉ុន្តែប្រសិនជាពួកគេលេងនៅល្បែងសុីសងក្នុងថ្ងៃចូលឆ្នាំខ្មែរ នោះទើបជាទង្វើរខុសច្បាប់ ។

ប្រសិនបើ គ្មានសោះនៃពិធីលេងជះទឹក និង ប៉ាតម្សៅ ក្នុងថ្ងៃចូលឆ្នាំខ្មែរចំនួន 3ថ្ងៃនេះ តើនិងមានផលប៉ះពាល់អ្វីខ្លះ ?

ឧទាហរណ៍៖ វត្តមួយបង្កើតឱ្យមានល្បែងប្រជាប្រិយខ្មែរ ប៉ុន្តែទីធ្លាវត្តនោះ បង្កើតល្បែងប្រជាប្រិយបានតែ 2 ទៅ 3 មុខប៉ុនណោះ ហើយក្នុងមួយមុខអាចលេងលើសពី 10នាក់ បើធៀបនិងការចូលរួមលេងសរុបគឺ 50 ទៅ 100 នាក់អីចឹងទៅ ក្នុងមួយវត្ត តើមនុស្សចំនួន 1ពាន់នាក់ផ្សេងទៀតដែលគាត់កំពុងឈរមើល ហើយចង់លេងដែរនោះ គាត់បានអ្វីលេង ? ស្របពេលដែលពេលវេលារកំពុងដើរទៅមុខ ? ចុះបើចំនួនដល់រាប់មុឺននាក់កំពុងឈរមើល តើពួកគាត់បានអ្វីលេង ? ចុះបើចំនួនដល់រាប់លាននាក់កំពុងឈរមើល តើពួកគាត់បានអ្វីលេង ?

  • ការិះគន់ដែលគ្មាន សតិវិចារណា បុរាណាចារ្យ មិនអាចទទួលយកបាន នៅតាមភូមិមួយចំនួនធំក្នុងប្រទេសកម្ពុជា ផ្ទះរបស់ពួកគេចាប់ផ្ដើមធ្វើរបងខណ្ឌព្រុំដី ដើម្បីសំគាល់ ភាពស្របច្បាប់នៃដីធ្លីរបស់ពួកគេ ដូចនេះតាមភូមិបច្ចុប្បន្ន មិនមានទីធ្លាសម្រាប់លេងល្បែងប្រជាប្រិយខ្មែរនោះទេ តើក្មេងៗក្នុងភូមិទាំងនោះលេងបានដោយរបៀបណា ? តើឱ្យពួកគេលេងតាមចិញ្ចើមផ្លូវ ឬយ៉ាងណា ? ពួកគេអាចប្រឈមមុខនិង គ្រោះថ្នាក់ចរាចរណ៍ខ្ពស់ផងដែរ ។
  • បំណកស្រាយ គ្រប់វត្តអារ៉ាម នៅតែបង្កើតឱ្យមានល្បែងប្រជាប្រិយខ្មែរ នៅមុនថ្ងៃចូលឆ្នាំខ្មែរមួយសប្ដាហ៍ ឬ បង្កើតឱ្យមានក្នុងវេលា ៣ថ្ងៃនេះដដែល ជាពិសេស ពន្យល់ពីរបៀបលេង ឬ ពិធីលេងទៅកាន់ក្មេងៗជំនាន់ក្រោយ ហើយពលរដ្ឋដែលបានចូលរួមលេង ក៏លេងទៅ ហើយបើអត់ក៏អត់ទៅ ល្បែងប្រជាប្រិយខ្មែរ អត់មានបាត់ និង រត់ទៅណាទេ សូមអរគុណ ។
  • ប្រសិនជាបាត់ ទំនៀមលេងជះទឹក និង ប៉ាតម៉្សៅវិញ មានផលប៉ពាល់ជាច្រើនដែលមិនអាចនឹកស្មានដល់ មនុស្សរាប់លាននាក់ ចូលឆ្នាំមិនដឹងលេងអ្វី ដូចនេះ ពលរដ្ឋមួយភាគធំដែលមានជីវភាពធូរធារ គាត់និងធ្វើទេសចរណ៍ ទៅលេងជះទឹកក្នុងប្រទេសដទៃ លំហូរលុយចេញទៅក្រៅប្រទេស ធ្វើឱ្យចរន្តសេដ្ឋកិច្ចបានបែកចេញមួយផ្នែក ចំណែកទេសចរណ៍បរទេស គាត់មិនឃើញមានអ្វីលេងដូចនេះមិនធ្វើដំណើរកំសាន្តចូលមក

ប៉ះពាល់ដល់ វិស័យជើងហោះហើរ វិស័យសណ្ឋាគារ រម្យណីយដ្ឋានផ្សេងៗ មិនមានទេសចរណ៍អន្តរជាតិទៅលេង ប៉ះពាលសេដ្ឋកិច្ចជាតិមួយភាគធំ គ្មានចរន្តលុយវិល សម្រាប់ការចាយវាយក្នុងប្រទេស ប៉ះពាល់ទៅដល់ការលក់ទំនិញអាហារ តាមតំបន់ទេសចរណ៍ថែមទៀត ។ មនុស្សរាប់លានអត់អីលេង ក៏អង្គុយលេងល្បែងសុីសងក្នុងផ្ទះរបស់ពួកគេរៀងខ្លួនៗ ចូលឆ្នាំក្លាយជាវប្បធម៌ពាលាអាវ៉ាសែ តាមផ្នត់គំនិតដ៏សំរាម របស់ជនអគតិមួយចំនួននោះ ។

សេចក្ដីពិរោធ៖ រាប់ចាប់ពី សមញ្ញជន ព្រះសង្ឃ រហូតដល់គ្រូ បណ្ឌិតដេប៉ាតឺម៉ង់ មួយចំនួន ដែលតិះដៀលពិធីលេងជះទឹក របស់ដូនតាអង្គរ គំនិតរបស់ពួកគេមិនបានមួយជំនិតនៃយុវជនជាតិនិយមសៀមម្នាក់ផងនោះទេ ។

ព្រេងនិទាន គោមផ្កាយ កែប្រែ

The Legend of Star Lantern

 
Cambodia version, The Legend of Star Lantern Kirtimukha swallow all of Star planet symbols of Black hole, in the story of Skanda Purāna.
 
Cambodian Star Lantern are always celebrated during the Khmer New Year April which is meaningful in the Hindu mythology.

ព្រេងនិទាន គោមផ្កាយ ដែលដកស្រង់ចេញពីគម្ពីរ Skanda Purāna ដ៏ធំរបស់ សាសនាហិណ្ឌូ ដែលនិទានពី ការកកើតនៅ សភាវៈសុីមិនចេះឆ្អែត "កាឡា" (Kala) ដែលជានិមិត្តសញ្ញានៃ ប្រហោងខ្មៅ (Black Hole) នៅក្នុងចក្រវាឡ (In the universe) ដែលត្រូវបានប្រសិទ្ធនាមថា "កិត្តិមុខ" (Kirtimukha) ដែលមានឆ្លាក់ជាប់នៅតាមផ្ដែរនៃប្រាសាទមួយចំនួនរបស់កម្ពុជា ។[១១]

នាថ្ងៃមួយដែល "ព្រះឥន្ទ្រ" (Indra) និង ព្រះហស្បាទី (Brihaspati) ដែលជាតារានិករ នៃ ភពព្រហស្បតិ៍ បានធ្វើដំណើរទៅភ្នំកៃឡាសដើម្បីទៅជួបព្រះនាងគង្គា ដោយល្បីថាទ្រង់មានសម្រស់ស្អាតដាច់គេនាជម្ពូទ្វីប និងចង់ទៅប្រឡោមស្នេហ៍មកធ្វើជាប្រពន្ធរបស់ខ្លួន ធ្វើដំណើបានពាក់កណ្តាលផ្លូវ ព្រះឥសូរ បានក្រឡាខ្លួនជាឥសីម្នាក់មករារាំងផ្លូវដើម្បីសាកល្បងជាមួយព្រះឥន្ទ និង ព្រះហស្បាទី ។ ព្រះឥន្ទបានឱ្យ ឥសីនោះចេញពីផ្លូវ តែឥសីពុំព្រមចេញ ព្រះឥន្ទក៏គំរាមឥសីដោយអាវុធ វជ្រ ដែលជាសិល៍កាំរន្ទះរបស់ខ្លួន និងបានចោលវាត្រូវដៃរបស់ព្រះឥសូរ ដោយសេចក្ដីគ្រោធខឹង ឥសីនោះក៏បើកភ្នែកទីបីអគ្គីនេត្រ បាញ់ប្រហារទៅ ព្រះឥន្ទ្រ ឯព្រះហស្បាទី ឃើញដូចនេះបានហក់ទៅជួយ ព្រះឥន្ទ្រ គេចចេញពីថាមពលភ្នែកទី៣ របស់ឥសីនោះ ថាមពលភ្នែកទីបីរបស់ឥសីនោះ បានរត់ទៅប៉ះនិងស្រទាប់ចក្រវាឡ បង្កើតបានជា សភាវៈសុីមិនចេះឆ្អែត "កាឡា" ។ កាឡា បានលេបយកដួងតារានិករទាំងអស់នៅក្នុងចក្រវាឡ ព្រះហស្បាទី ឃើញដូចនេះក៏ពោលថា បើសភាវៈនេះលេបយក ដួងផ្កាយទាំងអស់ នោះចក្រវាឡ ទាំងមូល និងប្រែជាខ្មៅងងឹតអន្ធកាល រីឯឥសីនោះ បានក្រឡាខ្លួនជា ព្រះឥសូរវិញ ព្រះឥន្ទ្រ និង ព្រហស្បាទី ក៏ស្គាល់ថា នេះគឺជាមហាទេវៈ ក៏លត់ជង្គង់សូមឱ្យព្រះឥសូរអភ័យទោស និង សូមឱ្យបញ្ឈប់សភាវៈកាឡា ព្រះឥសូរក៏យល់ព្រម និងបានហាម "កាឡា" មិនឱ្យលេបដួងផ្កាយបន្តទៀត តែកាឡាបានពោលទៅវិញថា ខ្ញុំសុីមិនឆ្អែតសោះ តើធ្វើដូចម្ដេចទើបខ្ញុំឈប់ឃ្លានបាន ? ព្រះឥសូរ ក៏មានបន្ទូលថា ចូលឯងសុីកន្ទុយខ្លួនឯងចុះ ឯងនិងឆ្អែត "កាឡា" បានសុីកន្ទុយរបស់ខ្លួនព័ទ្ធមួយជុំដល់មុខរបស់ខ្លួនវិញ ក៏រលត់សង្ខារស្លាប់ទៅ ដោយ "កាឡា" ជាសភាវៈដ៏ស្មោះត្រង់ ព្រះឥសូរ បានប្រសិទ្ធនាមវាថា "កិត្តិមុខ" មុខដ៏មានកិត្តិនាម ។ ព្រេងនិទាន ដ៏មានអត្ថន័យនេះ ដែលជាការប្រែសម្រួលរបស់កម្ពុជា បានផ្សារភ្ជាប់និងទំនៀមទម្លាប់ ប្រពៃណីវប្បធម៌ នៃការផ្ជួរគោមផ្កាយ ក្នុងរដូវកាលបុណ្យចូលឆ្នាំខ្មែរមកដល់បច្ចុប្បន្ននេះ ចំណែកឯការនិពន្ធបន្ថែមប្រែសម្រួលផ្សេងទៀតមានទៅតាមបែបផែនផ្សេងគ្នារបស់អ្នកពិន្ធផ្សេងៗផងដែរ ។

ការសម្ដែងរបាំត្រុដិ កែប្រែ

Trod Dance Performance

យោង​តាម​សៀវភៅ ​(​របាំ​ប្រជាប្រិយ​ខ្មែរ​) នៃ​ក្រុម​ជំនុំ​ទំនៀមទម្លាប់​ខ្មែរ លើក​ឡើង​ថា របាំ​ត្រុដិ​ជារបាំប្រជាប្រិយ​មួយ​បែប ​ដែលគេសម្ដែងលេង​ដើម្បី​ប្រសិទ្ធពរ​ជ័យ សិរី​សួស្តី​ជូន​ដល់​អ្នកស្រុក​ក្នុង​ឱកាស​ចូល​ឆ្នាំ​ថ្មី ប្រពៃណីជាតិខ្មែរ ។ ឈ្មោះ​ថា «​ត្រុដិ​» ជា​ពាក្យ​ដើម​មក​ពី​ភាសាសំស្ក្រឹត​ប្រែ​ថា «​ផ្តាច់ ឬ កាត់​ផ្តាច់​» គឺ​សំដៅ​ដល់​ការ​ផ្តាច់​ឆ្នាំ ឬ​ការ​កាត់​ផ្តាច់​ឆ្នាំ​ចាស់​ចូល​ឆ្នាំ​ថ្មី ហើយ​ដែល​នៅ​មាន​ជាប់​នាម​ព្រះរាជ​ពិធី​មួយ​ហៅ​ថា «​ត្រស្តិ​សង្ក្រាន្ត​» មកដល់សព្វថ្ងៃ ។ ដូចនេះ​ឃើញ​ថា ឈ្មោះ​របាំ​ត្រុដិ​បញ្ជាក់​ថា សម្រាប់​ប្រកប​ឡើង​នៅ​ពេល​ដំណាច់ឆ្នាំ នីមួយ​ៗ ។ "ប្រដាប់ប្រដារ​និង​របៀប​លេង" តាម​ធម្មតា​វង់​របាំ​ត្រុដិ​មាន​ក្រុម​តូច ក្រុម​ធំ​យោង​ទៅ​តាម​ការ​និយម​របស់​អ្នកស្រុក និង​និយម​តាម​ចំនួន​មនុស្ស​ដែល​ស្ម័គ្រចិត្ត​ចូល​លេង ។ ឯ​ប្រដាប់ប្រដារ​សោត​ក៏​និយម​ទៅ​តាម​នោះ​ដែរ ប៉ុន្តែ​យើង​អាច​រក​មើល​ទាំងអស់​ឲ្យ​ឃើញ​ថា តើ​វង់​ត្រុដិ​ពេញលេញ​នោះ​ប្រដាប់​មានឈ្មោះ​អ្វីខ្លះ គឺ​មាន គ្រឿង​ភ្លេង ៖

  • «​ក​ញ្ចា​រ​» ដង​ធ្វើ​ពី​ពីងពង់​ប្រវែង​២ ម៉ែត្រ មាន​បន្ទះ​រនាប​តូចឆ្មារ​ភ្ជាប់​នៅ​ចុង ហើយ​ខ្វែងគ្នា​ពត់​ង​ទន្ទាំ​មាន​សណ្ឋាន​ដូច​ស្នែង​៤ ។ នៅ​ចុង​បន្ទះ​រនាប​មាន​ចងខ្សែ​ខ្វែង​ពី​ចុង​មួយ​ទៅ​ចុង​មួយ ហើយ​ត្រង់​កណ្តាល​ខ្សែ​ខ្វែង​នេះ​មាន​បណ្តោយ​ផ្លែ​អង្គញ់​ដែល​ចោះ​យក​គ្រាប់​ចេញ​អស់ ហើយ​ដាក់​គ្រាប់​ក្រួស ឬ​កម្ទេច​ដែក​ទៅ​ក្នុង​នោះ​ប្រយោជន៍​ឲ្យ​ឮ​សូរ កាលណា​គេ​បុក​ដង​វា​នឹង​ដី​តាម​ចង្វាក់​ស្គរ ។
  • «​ចង្ក្រង់​ដំបែ​» ៖ ចង្ក្រង់​ចង​បន្តោង​នឹង​ខ្សែទាម​គោ ហើយ​ចង​ភ្ជាប់​នឹង​ដង​ឫស្សី​ដែរ ។ កាលណា​គេ​បុក​នឹង​ដី​ក៏​មាន​សូរ ប្រាវ​ៗ តាម​ចង្វាក់ ។
  • «​ចង្ក្រង់​រ៉ូង​» ៖ ចង្ក្រង់​នេះ​ចង​ព្យួរ​នឹង ចង្កេះ​មនុស្ស​តែ​ម្តង ដោយ​ចង​គួប​គ្នា​ជា ចង្កោម​ៗ ។
  • «​ស្គរ​» ៖ ស្គរអារក្ស គឺ​ស្គរ​ដែល​ធ្វើ​ពី​ដី​ដុត​ពាស​ស្បែក​ថ្លាន់ ។
  • «​ប៉ីពក​» ៖ មាន​តែ​១​ប៉ុណ្ណោះ​។
  • «​ទ្រអ៊ូ ឬ​ទ្រសោ​» ៖ ត្រូវ​មាន​ទាំង​ពីរ ។
  • «​សន្ទូច​» ៖ ដង​ពីងពង់​វែង​មាន​សណ្ឋាន ដូច​សន្ទូច​ចង​ចុង​ដូច​ចន្ទោល​រទេះ ដោយ​មាន ព្យួរ​ថង់​មួយ​នៅ​ចុង​សម្រាប់​ទទួល​វត្ថុ​ជា​ទាន ។

គ្រឿង​តែង ៖

  • មុខ​ត្លុក ៖ ធ្វើ​ពី​ឆ្អឹង​ឫស្សី​ពាស​ក្រដាស ឬ​ស្មាច់ ឬ​ខ្មុក ។
  • មកុដ ៖ គេ​ធ្វើ​ពី​ក្រដាស​លាប​កាវ និង​បិទ ឲ្យ​ក្រាស់​តម្រួត​គ្នា​ទៅ​ជា​រឹង គឺ​ស្មាច់ ឬ​ខ្មុក ហើយ​ផាត់​ពណ៌ ។
  • ​ស្នែង​ប្រើស ៖ គេ​យក​ផ្តៅ​មក​ព័ទ្ធ​ធ្វើ​ឆ្អឹង ហើយ​យក​ក្រដាស​បិទ​ពី​ក្រៅ​ឲ្យ​ក្រាស់​ព័ទ្ធ​ឲ្យ​មាន​រាង​ដូច​ស្នែង ឬ​ជួនកាល​គេ​យក​ស្នែង​ប្រើស​មែនទែន​មក​ស៊ក​ភ្ជាប់​នឹង​ផ្តៅ​ពាក់​ឲ្យ​ជាប់​នឹង​ក្បាលមនុស្ស​ក៏​មាន ។
  • ​ស្នែងទន្សោង​៖ ស្នែងទន្សោង​គេ​ធ្វើ​ប្រហែល​គ្នា​នឹង​ស្នែង​ប្រើស​ដែរ គឺ​ជួន​គេ​យក​ស្នែង​មែនទែន​មក​ធ្វើ ជួន​គេ​ស្មាច់​ក្រដាស​ឲ្យ​ក្រាស់ ។
  • កន្ទុយក្ងោក ៖ យក​កន្ទុយក្ងោក​មែនទែន​មក​កាន់ ហើយ​កាច់​កែ​ឲ្យ​មាន​សណ្ឋាន​ដូច​សត្វ​ក្ងោក​មែនទែន ។
  • ​ក្រចក ៖ យក​ផ្តៅ​ប្រវែង​០,២០​ម៉ែត្រ ទៅ​បិត​ចុង​ឲ្យ​ស្រួច រោល​ភ្លើង​ពត់​ឲ្យ​ង ហើយ​យក​អំបោះ​ចង​គល់​ភ្ជាប់​នឹង​ម្រាម​៤ ឯ​មេដៃ​មិន​ពាក់​ទេ ។[១២]

ព្រះរាជពិធី ត្រស្តិសង្ក្រាន្ត កែប្រែ

Royal cut off the old year ceremony

ព្រះរាជពិធី ត្រស្តិសង្ក្រាន្ត (អ.ថ.ត្រស់តិ សង់ក្រានតៈ) គឺជាពិធី ព័ទ្ធ​ខ្សែសីម៉ា សូត្របាលីគាថា ភាណៈយក្ស ហៅអន្ទងស្ដេចយក្ស សម្ដេចព្រះវេស្សវ័ណ ស្ដេចនៃពួកអាសុរា ឱ្យមកបណ្ដេញ​ខ្មោចព្រាយបិសាច ឱ្យចេញពី ព្រះបរមរាជវាំង ដែលប្រព្រឹត្តទៅវេលា ចំនួន ៤ថ្ងៃ ដែលគិតចាប់ពីថ្ងៃ ១២រោច ១៣រោច ១៤រោច និង ១៥រោច ខែផល្គុន ជារៀងរាល់ឆ្នាំ ។ ព្រះរាជពិធី​នេះ តែងធ្វើឡើងក្នុងព្រះទីនាំង ទេវានិច្ឆ័យ នៅក្នុងរោងមណ្ឌលទាំង៥ ដែលនៅខាងក្រៅកំពែងព្រះបរមរាជវាំង មានអំបោះឆៅ ពណ៌ស ព័ទ្ធជុំវិញ​កំពែងរាជវាំង និងព័ទ្ធគ្រប់រោងមណ្ឌលទាំង៥ រហូតដល់ក្នុង ព្រះទីនាំង ទេវានិច្ឆ័យ ដែលយកទៅព័ទ្ធដល់គ្រែសូត្ររបស់ព្រះសង្ឃ និងចេញព័ទ្ធដល់រាជវង្សានុវង្សរបស់អង្គព្រះមហាក្សត្រ ក្រៅពីនេះមានបន្ថែមនៅអំបោះ ភ្លុកចំនួន២បែប បែបទី១ ដាក់ព័ទ្ធជារង្វង់មូលជុំវិញអង្គព្រះមហាក្សត្រ ដើម្បីជាកិច្ចការពារ និង ដាក់ព័ទ្ធជុំវិញសិរសា របស់ពួកនាហ្មឺនសព្វមុខមន្ត្រី បែបទី២ ហៅថា ខ្សែរអភិសមរៈ សម្រាប់ព្រះរាជាទ្រង់ពាក់ឈៀងអង្សាម្ខាង និងពួកនាហ្មឺនសព្វមុខមន្ត្រីពាក់ឈៀងស្មាម្ខាង គេមានដាក់ដង្វាយ "ដំបងពេជ្រ" ជាតំណាងឱ្សសម្ដេចព្រះវេស្សវ័ណផងដែរ ដើម្បីបង្ការ ពួកខ្មោចព្រាយបិសាច បច្ចុប្បន្ន​គេអាចធ្វើពិធីកាត់ៗ សង្ខេបមកត្រឹម១ថ្ងៃ ត្រូវនិងថ្ងៃ១៥រោច ខែផល្គុន ។ នៅថ្ងៃ១៥រោច ខែផល្គុន ព្រះរាជា ឬ ប្រមុខរាជរដ្ឋាភិបាល ត្រូវរៀបចំពិធី និមន្ត​ព្រះ​ភិក្ខុ​សង្ឃ​រាជ ទាំង៣ គណៈនិកាយ សូត្រ​បាលី​អាដានាដិយសូត្រ តាំង​ពី​បើកកិច្ចពិធីបញ្ជាន់ឆ្នាំថ្មី រហូតដល់បញ្ចប់ពិធី (សូត្រ​ផ្លាស់​គ្នា) មាន​បាញ់​កាំភ្លើង​ធំ​ៗ​​គ្រប់​ទិស​ធំ​ទាំង ៤ គ្រប់ខេត្តក្រុងស្រុកត្រូវទូងស្គរជ័យ អុចធូប​សម្បូងសង្រូង ២១សសៃ តំណាងឱ្យការប្រកាសប្រាប់អស់ទេវតា ទាំង ២១ ច្រក ឱ្យយដឹងលឺពីការកាត់ផ្ដាច់ឆ្នាំចាស់នេះ ។[១៣]

ទំនៀមចូលឆ្នាំខ្មែរ កែប្រែ

Khmer New Year Tradition

 
Million of Cambodian always Devata Sangkran Worship During Khmer New Year Sangkran Every Year.

តាមទំនៀមចូលឆ្នាំខ្មែរ គេចែកវេលាចូលឆ្នាំជា ៣ថ្ងៃ ថ្ងៃទី១ ហៅថា៖ ថ្ងៃ មហាសង្ក្រាន្ត (Maha Sangkran Day), ថ្ងៃទី២ ហៅថា៖ ថ្ងៃ វារៈវ័នបត (Vonnabot Day), ថ្ងៃទី៣ ហៅថា៖ ថ្ងៃ វារៈឡើងស័ក (Leungsak Day), រីឯការកំណត់ថ្ងៃ ម៉ោង នាទីដែលឆ្នាំចាស់ត្រូវផុតកំណត់ ហើយទេវតាឆ្នាំថ្មីត្រូវចុះមកទទួលតំណែងពីទេវតាឆ្នាំចាស់នោះ គេអាចដឹងបានដោយប្រើក្បួន ហោរាសាស្ត្រខ្មែរបុរាណ (អង់គ្លេស: Zodiac Khmer) គឺក្បួនមហាសសង្ក្រាន្ត តាមរយៈក្រុមព្រាហ្មណ៍ បាគូ ប្រចាំនៅក្នុង ព្រះបរមរាជវាំង ។ ប្រសិនបើថ្ងៃចូលឆ្នាំនាឆ្នាំបន្ទាប់ ជាន់គ្នានិងឆ្នាំចាស់ គេត្រូវបន្ថែមថ្ងៃវ័នបត មួយថ្ងៃទៀត ដែលធ្វើឱ្យថ្ងៃវ័នបតមានចំនួនដល់ទៅ ២ថ្ងៃ ហើយថ្ងៃទី២ នៃថ្ងៃវ័នបត ត្រូវបានចាត់ទុក ជាថ្ងៃខ្វាក់ (Blind Vonnabot Day) ដែលធ្វើឱ្យទំនៀមនៃថ្ងៃចូលឆ្នាំ មានរហូតដល់ ៤ថ្ងៃ ។ ថ្ងៃចាប់ផ្ដើម នៃពិធីបុណ្យចូលឆ្នាំខ្មែរ ត្រូវបានចាត់ទុកជាថ្ងៃពិសេសមួយ នៃកិច្ចពិធីសែនទទួលទេវតាឆ្នាំថ្មី ដែលកំណត់ការសែនព្រេន តាមម៉ោងកំណត់យាងមករបស់ទេវតា ដែលពលរដ្ឋខ្មែរគ្រប់រូប បានរៀបចំនូវគ្រឿងរណ្ដាប់ទទួលទេវតា ផងដែរ ។[១៤]

រណ្ដាប់ទទួលទេវតា កែប្រែ

យោង​តាម​ក្បួន​នៃ​ព្រះ​រាជពិធី​សង្ក្រាន្ត​ចូល​ឆ្នាំ​ថ្មី ដែល​មាន​ចែង​នៅ​ក្នុង​សៀវភៅ​ព្រះ​រាជពិធី​ទ្វាទសមាស ភាគ​ទី​១ របស់ក្រុមជំនុំទំនៀមទម្លាប់ខ្មែរ ចេញផ្សាយដោយ ពុទ្ធសនបណ្ឌិត្យកម្ពុជា ឆ្នាំ ១៩៥២ បានរៀបរាប់ពីរឿងពលីការ នៃរណ្ដាប់​ទទួល​ទេវតាដូចតទៅ៖ មាន​រាន​ទេវតា​៧​ថ្នាក់​មួយ សម្រាប់​តាំង​គ្រឿង​ដង្វាយ និង​មាន​ភ្លេងពិណពាទ្យ ១​វង់ សម្រាប់​លេង​ទទួល ។ គេ​ត្រូវ​ក្រាល​កំរាលតុ​តាមពណ៌មង្គល របស់ទេវតាដែលយាងមក និង មានក្រាលសំពត់ស សម្រាប់ថ្វាយបង្គំទទួលទេវតាផងដែរ ។ គ្រឿងពលីការ មានកូនចេកកន្ទុយប្រើស១ ផ្ទិលមាស១ ឬ ផ្ទិលប្រាក់១ សម្រាប់ទេវតាលោកប្រោះព្រំ បាយ​សី​ធំ ១​គូ ស្លាធម៌ ១​គូ ទឹក​អប់ ១​គូ ទៀន ៥ ធូប ៥ ១​គូ លាជ ៥​កែវ ផ្កា ៥​កែវ ស្លា​បារី​ដាក់​ជើង​ពាន ១​គូ ចេកនួន ឬ​ចេក​ណាំវ៉ា ១​គូ ពែ​ព្រះ​ភូមិ​១ ពែ​ព្រះ​កេតុ​១ មានផ្លែឈើ នំចំនី និង ភេសជ្ជៈ ផងដែរ ។ រីឯព្រះដង្វាយដែលចាំបាច់បំផុតនោះ គឺ ព្រះដង្វាយតាម ភក្សាហារ របស់ទេវតា ដែលកំណត់ដោយព្រាហ្មណ៍បាគូ ។

មហាសង្ក្រាន្ត កែប្រែ

Maha Sangkran

 
ព្រះសូរិយា នាំព្រះទិត្យរបស់ខ្លួនមកផ្លាសប្ដូរស័ករាជថ្មីនាជម្ពូទ្វីប

ថ្ងៃទី១ ហៅថា "មហាសង្ក្រាន្ត" មានន័យថា ឆ្នាំថ្មីដ៏ប្រសើរ (The Great New Year) ដែលសម្គាល់ទៅលើការប្រារព្ធពិធីចូលឆ្នាំថ្មីដ៏ធំ ដែលរាប់បញ្ចូលគ្នា នៃការផ្លាសឆ្នាំ របស់ មហាសករាជ ចុល្លសករាជ ពុទ្ធសករាជ ក្នុងថ្ងៃតែមួយតាងដោយ ពិធីត្រុដិ ដែលជាកិច្ចពិធីផ្ដាច់ឆ្នាំចាស់ ។[១៥] ដោយពាក្យថា "សង្ក្រាន្ត" ( ន. ) សង់ក្រាន or សង្ក្រាន្ត or សង្រ្កាន្តិ ( សំ. ) (សង្រ្កាន្តិ) មានន័យថា៖ ដំណើរ​ឃ្លាត​ចាក​ទី; ការ​ឈាន​ចូល​ដល់; ដំណើរ​ដែល​ព្រះ​អាទិត្យ​ចរ​ចូល​ដល់​ទី​ជួបមួយ​ជុំ​រាសី​ចក្រ គឺ​ដំណើរ​ដែល​ដើម​និង​ចុង​នៃ​រាសី​ចក្រ​ជួបគ្នា ពេញ​គ្រប់​ជា​មួយ​ឆ្នាំ (ដំណើរ​ដាច់​ឆ្នាំ​ចាស់​ផ្លាស់​ឆ្នាំ​ថ្មី), ពិធី​ចូល​ឆ្នាំ​ថ្មី សង្រ្កាន្ត​មាន​បី​ថ្ងៃ​គឺ​ថ្ងៃ​ទី ១ ជា​ថ្ងៃ​ចូល​ឆ្នាំ, ថ្ងៃ​ទី ២ ជា ពារ​កណ្ដាល ឬ​ហៅ​ថា វ័នបត (ថ្ងៃ​ខ្វាក់), ថ្ងៃ​ទី ៣ ជា ពារ​ឡើង​ស័ក គឺ​ផ្លាស់​ស័ក​ថ្មី​នៅ​ថ្ងៃ​នេះ​ឯង : ថ្ងៃ​សង្រ្កាន្ត, ពិធី​សង្រ្កាន្ត ។[១៦]

សិទ្ធិការ្យ ទេវតាមហាសង្ក្រាន្ត កែប្រែ

The power journey of Devata Maha Sangkran

សិទ្ធិការ្យ ដែលមានន័យថា ដំណើរប្រកបដោយអំណាច

  • បើទេវតាថ្ងៃអាទិត្យ ព្រះនាម ទុង្សាទេវី យាងចុះមក ដោយកិរិយាចេញច្បាំង នៃវេលាណាមួយក្នុ​ងវេលាទាំង ៤ នោះ ព្រះនគរច្រើនមានវិបត្តិអំពី ទិន្នផលកសិកម្ម កើតឡើងបណ្ដាលអំពីគ្រោះរាំងស្ងួត ។
  • បើទេវតាថ្ងៃច័ន្ទ ព្រះនាម គោរាគៈទេវី យាងចុះមក ដោយកិរិយាចេញច្បាំង នៃវេលាណាមួយក្នុង វេលាទាំង ៤ នោះ បណ្ដាលមន្ត្រីអ្នកមុខអ្នកការ ច្រើនអស់បុណ្សស័ក្ដិ និង អាប់យ័ស្ត ។
  • បើទេវតាថ្ងៃអង្គារ ព្រះនាម រាក្យៈសាទេវី យាងចុះមក ដោយកិរិយាចេញច្បាំង នៃវេលាណាមួយក្នុង វេលាទាំង ៤ នោះ ព្រះនគរ និង កើតចម្បាំងរាំងជល់ និង បញ្ចាមិត្ត កើតកលយុគ្គសង្គ្រាម ឬ មានទំនាស់និង ប្រទេសដ៍ទៃ និង សំបូរទៅដោយជំងឺរាតត្បាតជាអនេក ។
  • បើទេវតាថ្ងៃពុធ ព្រះនាម មណ្ឌាទេវី យាងចុះមក ដោយកិរិយាចេញច្បាំង នៃវេលាណាមួយក្នុង វេលាទាំង ៤ នោះ តាងអំពីព្រះមហាក្សត្រ និង តាងអំពីក្រុមមន្ត្រី ច្រើនទទួលបាន គ្រឿងបណ្ដាការ និង ការលើកសរសើរយ័ស្តពីប្រទេសដទៃ ប៉ុន្តែក្មេងៗតូច ច្រើនកើតជំងឺតម្កាត់ផ្សេងៗរងគ្រោះជាអនេក ។
  • បើទេវតាថ្ងៃព្រហស្បតិ៍ ព្រះនាម កិរិណីទេវី យាងចុះមក ដោយកិរិយាចេញច្បាំង នៃវេលាណាមួយក្នុង វេលាទាំង ៤ នោះ ព្រះពិក្ខុសង្ឃ គណៈសង្ឃ និង ជនចាស់ជរាទាំងឡាយ ច្រើនមានសេចក្ដីទោម្នេញក្ដៅក្រហាយចិត្តជាច្រើនអនេក ផ្ទៃមេឃពោពេញ ដោយព្យុះភ្លៀងផ្គររន្ទះ ។
  • បើទេវតាថ្ងៃសុក្រ ព្រះនាម កិមិរាទេវី យាងចុះមក ដោយកិរិយាចេញច្បាំង នៃវេលាណាមួយក្នុង វេលាទាំង ៤ នោះ ដំណាំផល្លានុផល ស្រូវអង្ករ ប្រកបដោយភាពបរិបូរណ៌ ប៉ុន្តែផ្ទៃមេឃពោពេញ ដោយខ្យល់ច្រើន បណ្ដាលឱ្យមាននូវព្យុះសង្ឃរាធំៗ ។
  • បើទេវតាថ្ងៃសៅរ៍ ព្រះនាម មហោទរាទេវី យាងចុះមក ដោយកិរិយាចេញច្បាំង នៃវេលាណាមួយក្នុង វេលាទាំង ៤ នោះ ព្រះនគរនិងមានគ្រោះអន្តរាយ បណ្ដាលហេតុមកពីភ្លើង កើតមានវិបត្តិប្រាក់កាក់ និងកើតមានចោរកម្មច្រើន ។

ប្រការ៖ សិទ្ធិការ្យ ទេវតាមហាសង្ក្រាន្ត នៃកិរិយាចេញច្បាំង របសទេវតាមហាសង្ក្រាន្តទាំង៧អង្គ បុរាណចារ្យមិនឱ្យធ្វើសេចក្ដី ព្យាករណ៍ទំលាយឱ្យមហាជនដឹងឡើយ នាំឱ្យកើតមានចលាចលក្នុងព្រះនគរ ។[១៧]

គ្រឿងរណ្ដាប់ហែទេវតា មហាសង្ក្រាន្ត កែប្រែ

Devata Maha Sangkrant Parade Accessories

ពលរដ្ឋខ្មែរមួយចំនួនធំ តែងឆ្ងង់ថា ហេតុអ្វីកម្ពុជាមិនមានរូភាព ឬ វីដេអូ ឯកសារអំពីការហែទេវតា មហាសង្ក្រាន្ត ពីអតីតកាល ក៏ដូចជា ពីសម័យសង្គមរាស្ត្រនិយម ក៏ដូចជាសម័យសាធារណៈរដ្ឋខ្មែរ !! នោះក៏ដោយសារតែ កាហែរក្បួនតំណាងទេវតា មហាសង្ក្រាន្ត បុរាណចារ្យ ចាត់ទុកជាភាពមុឺងម៉ាត់ ម៉ត់ចត់ មិនអាចធ្វើលេងសើច និងធ្វើឱ្យរួចពីដៃបានឡើយ បើថវិកាមិនដល់សម្រេចមិនធ្វើតែម្ដង ។ អំពីគ្រឿងទេវតា

  • ប្រការទី១៖ បុរាណចារ្យ ត្រូវជ្រើសរើសយកមនុស្សស្រីរូបណា ដែលមានរូបសម្បត្តិល្អស្អាត និង ត្រូវមាន

កិរិយាមាយាទល្អ ។

  • ប្រការទី២៖ សម្លៀកបំពាក់ទេវតាត្រូវធ្វើពីតម្បាញសូត្រល្អបំផុត ជាមួយនិងការចាក់ខ្សែរមាស ប្រដេញជាមួយគ្រាប់អង្កាំយ៉ាងសម្រិតសម្រាង ។
  • ប្រការទី៣៖ គ្រឿងអភរណៈ រឺយើងស្គាល់ថា ត្បូងលម្អកាយរបស់ទេវតា ត្រូវគ្រងដោយត្បូងមានតម្លៃពិតប្រាកដ និង ប្រើប្រាសដោយចំនួនច្រើន មានជាអាថ៍ ខ្សែរក ខ្សែរដៃ ជញ្ជៀន ការដាំនៅលើស្បៃឆៀង ការដាំនៅលើមកុដ ផងដែរ ។
  • ប្រការទី៤៖ ព្រះមកុដរបស់ទេវតាសង្ក្រាន្ត ត្រូវធ្វើពីមាសសុទ្ធ និង មានដាំនូវត្បូងជាច្រើន និង មានដាំនៅគ្រាប់ពេជ្រផងដែរ ។
  • ប្រការទី៥៖ គ្រឿងសាស្ត្រាវុធ របស់ទេវតាសង្ក្រាន្ត ត្រូវធ្វើពីឈើខ្លឹមល្អៗ ការសិតដោយមានខ្នាតច្បាស់លាស់ អមទៅដោយការស្រោបគ្រឿងមាស និង គ្រឿងប្រាក់ ឬ ធ្វើចេញមកពីភ្លុកដំរីផងដែរ ។
  • ប្រការទី៦៖ ទេវតាសង្ក្រាន្ត ត្រូវយាងប្រថាប់លើរាជរថ ដែលមានក្បាលសត្វពាហណៈ ដែលតំណាងឱ្យយានជំនិះរបស់ទេវតានីមួយៗផងដែរ ។ នៅពីលើរាជរថ ត្រូវបាំងដោយ ឆត្រអភិរម្យ និង ត្រូវមានព្រះមន្ត្រីឆ្មាំ ចំនួន ២៧ អង្គ ចែកចេញជា ៣ ជួរតាមហែរហម រាជរថនេះផងដែរ ។ នៅក្នុង រាជរថនេះដដែល ត្រូវមានព្រះភីលៀង ២ អង្គឈរកាន់ផ្លិតសែនត្វ័ននៃជំហៀងម្ខាងៗ សម្រាប់បាំងខ្យល់ឱ្យតួឯកទេវតា និង ៤ អង្គទៀតផ្នែកខាងក្រោយត្រូវកាន់ផ្លិត បាំងសែង បាំងសូន សម្រាប់ការបាំងកាំរស្មីពន្លឺដល់ទេវតា និង ២ អង្គទៀតត្រូវកាន់ផ្លិត វិជនី សម្រាប់បក់នាំនូវវាយោដល់តួឯកទេវតា ។
  • ប្រការទី៧៖ ព្រះសិរសា កុបិលមហាព្រហ្មត្រូវមានព្រះភ័ក្រ ធ្មេចព្រះនេត្រ រលត់ខន្ធ (khandha) គឺ​ជាពាក្យបាលី ដែល​ត្រូវ​​នឹង​ពាក្យ​ថា​ ស្កន្ធ (skandha) នៅ​ក្នុង​ភាសា​សំស្រ្កឹត ។ ខន្ធ​ គឺជា​បាតុភូត នៃញាណ ទាំង៥ យ៉ាង ដែល​ជាមូលដ្ឋាននៃវិញ្ញាណ​ឲ្យដឹងអំពីខ្លួន​ ។ នៅ​ក្នុងបញ្ចក្ខន្ធ​គ្មានអ្វីជា ​របស់​អញទេ ចំណែកទ្រឹស្តី

​​​ពុទ្ធសាសនា​ថេរវាទ អះអាង​ថា​ សេចក្តី​ទុក្ខកើតឡើង​នៅ​ពេល​​ណា​ចិត្ត​មនុស្ស​​ជាប់ជំពាក់ (ឧបាទាន) ជាមួយនឹងខន្ធ ៥ ឬ ញាណទាំង៥ របស់មនុស្ស ដូចនេះហើយទើបពលរដ្ឋខ្មែរបច្ចុប្បន្ន ផ្សារភ្ជាប់និង ជំនឿការអុជធូប ៥សរសៃ ដើម្បីឧទ្ទិសដល់អរុក្ខ អារ័ក្ស អ្នកតា ទេវតា មកដល់ពេលបច្ចុប្បន្ននេះ ។

  • ប្រការទី៨៖ ព្រះសិរសា កុបិលមហាព្រហ្ម ត្រូវដាក់នៅលើ រាជរថបុស្បុក ដែលមានក្បាលនាគចំនួន ៣៨ តំណាងឱ្យ អភិប្រាយ​មង្គលសូត្រ ៣៨ ប្រការ ផងដែរ ។ គេត្រូវជ្រើសយក មនុស្សប្រុសមានមាឌធំតែងជាទេវតា រក្សាទិសធំទាំង៤ ដើរអមនៅក្បួនរាជរថ ជាមួយនិង ព្រះមន្ត្រី ដែលស្លៀកពាក់ជាមន្ត្រីកងទ័ពទេវតាតាមដង្ហែរក្បួន ចំនួន ២៧ អង្គផងដែរ ។
  • ប្រការទី៩៖ ដែលជាប្រការចុងក្រោយ ត្រូវមានក្រុមភ្លេងទេវតា ប្រដាប់ទៅដោយ គ្មោះ ស្គរ និង ក្រុមភ្លេងពិណពាទ្យ ជាមួយនិង ទេវតាកាន់ជ័យទង់ ផងដែរ ។

វារៈវ័នបត កែប្រែ

Vonnabot Day

 
Khmer New Year Sand Hill Ceremony in seconds day of Veareak Vonnabot It means the day of giving

ថ្ងៃទី២ ហៅថា "វារៈវ័នបត" មានន័យថា ថ្ងៃផ្ដល់ផល្លានុផល ឬ ការផ្ដល់ជូន នូវអំណោយបន្តិចបន្តួច ដើម្បីជួយទៅដល់ ជនក្រីក្រ អ្នកបម្រើ អ្នកដែលគ្មានផ្ទះ សំបែង និង ជនក្រីក្រជាច្រើនទៀត ​ក្រុមគ្រួរសារ​ យកចិត្តទុកដាក់ ទៅលើការឧទិ្ទស ផល្លានុផលទៅដល់ ជីដូនជីតា ឬ អ្នកមានគុណរបស់ពួកគេ ដើម្បីទទួលបាននូវអានិសង្ស ។

  • ថ្ងៃទី ២ នៃថ្ងៃវ័នបត ម្នាក់ ៗ ភ្ញាក់ពីព្រលឹម ខុសពីធម្មតា កូនចៅរៀបចំវត្ថុជាច្រើនមុខ យ៉ាងសមរម្យ មានសំលៀកបំពាក់ថ្មីថ្មោងនិងចំណីអាហារ យកទៅជូនដល់មាតាបិតា ជីដូនជីតា និង គ្រូបាធ្យាយ ។ ការធ្វើ​រ​បៀបនេះ បង្ហាញ់ឲ្យឃើញនូវការគោរពនិងការដឹងគុណរបស់កូនចៅចំពោះអ្នកមានគុណ និង ចាស់ព្រឹទ្ធាចារ្យ ។ គ្រួសារបរិច្ចាកលុយ​កាក់ដាក់ទានដល់ជនក្រីក្រ ដល់អ្នកបម្រើ និងគ្រួសារទុគ៌តទាំងឡាយ រួចហើយគេនាំគ្នាទៅវត្ត ដើម្បីធ្វើបុណ្យ​ឧទ្ទិសកុសលដល់បុព្វការីជន ។ ក្នុងថ្ងៃទី ២ នេះ ពុទ្ធបរិស័ទនិយមធ្វើពិធីពូនភ្នំខ្សាច់ គេពូនភ្នំធំមួយចំកណ្ដាល និងភ្នំតូចៗ បួនសង្ខាង ធ្វើរាជវ័តព័ទ្ធជុំវិញ មានទ្វារចេញចូលបានទាំងបួនទិស​ ដែលហៅថា វាលុកចេតិយ ។ វាលុក​ចេតិយ គឺជាតំណាង ចុឡាមណីចេតិយ ជាទីដែលពួកទេព្ដាសាងបញ្ចុះព្រះមោលី (ព្រះកេសធាតុ) និង ព្រះទាឋាធាតុ (ព្រះចង្កូមកែវ) របស់ព្រះសម្មាសម្ពុទ្ធជាម្ចាស់ នៅឯឋានត្រៃត្រឹង្ស ដោយសំគាល់ថា បានផលានិ​សង្សច្រើនផង បានរួចរំដោះអំពីគ្រោះចង្រៃ ក្នុងឆ្នាំចាស់ចេញស្រឡះផង និងបានទទួលសិរីសួស្ដី ក្នុងឆ្នាំថ្មីពេញមួយឆ្នាំ ម្យ៉ាងទៀត ខ្មែរយើងតែងមានជំនឿថា គ្រាប់ខ្សាច់មួយ​គ្រាប់ៗ ដែលចាក់ពូននោះ អាចផ្ដល់អានិសង្សដល់អ្នកដែលបានពូននោះឲ្យបានរួចរំដោះនូវបាបគ្រោះនិងកម្ម​ពៀរវេរាទាំងពួងទៀតផង ។

មហាសង្ក្រាន្តសូត្រ ក៏បានបញ្ជាក់ អំពីអានិសង្សនៃការពូនភ្នំខ្សាច់នោះថា "ពេលសង្ក្រាន្តថ្មីចូលមកដល់ ព្រះបាទ​"បសេនទិកោសល" បានចូលទៅទូលសួរ ព្រះដ៏មានព្រះភាគថា (ព្រះដ៏ចម្រើន) មុនពេលព្រះអង្គទ្រង់បរិនិព្វានទៅ បើដល់សង្ក្រាន្ត​ចូលឆ្នាំថ្មីម្ដងៗ តើខ្ញុំព្រះអង្គគួរបំពេញបុញ្ញកម្មអ្វីខ្លះ? "ព្រះដ៏ចម្រើនត្រាស់ថា" បពិត្រមហារាជ! គួរសាងវាលុកចេតិយនៅឆ្នេរស្ទឹង ឬ ទន្លេហើយនាំយកគ្រឿង​សក្ការៈមានទៀន ធូប គ្រឿងក្រអូប ផ្កាភ្ញីជាដើម មកបូជាថ្វាយចុះ​ ព្រះអង្គក៏បានត្រាស់បញ្ជាក់អំពីអានិ​សង្សនៃការកសាងវាលុកចេតិយ ជាព្រះបាលីគាថាយ៉ាង ដូច្នេះថា៖ "វាលុកចេតិយំ កត្វា យេ​ នរា អថ នារិយា អន្នំ បានំ វត្ថំ បប្ផំ គន្ធវិលេបនាទីនិ អាហរិត្វា ចេតិយំ បូជំ កត្វា​ សទ្ធាយ ច អានិសំសំ មហប្ផលំ ទ្វេ កុលេ ឧប្បជ្ជតិ ខត្តិយេ ចាបិ ព្រាហ្មណេ ហីនេ កុលេ ន ជាយន្តិ ពាលុកស្ស ឥទំ​ ផលំ " ប្រែថា៖ នរៈនារីណាដែលបានសាង វាលុកចេតិយ ហើយបានយកនូវបាយ ទឹក សំពត់ ផ្កា គ្រឿងក្រអូប គ្រឿង​លាប ជាដើម បូជាព្រះចេតិយនោះ ដោយសទ្ធាជ្រះថ្លា នរៈនារីនោះ រមែងបានទទួលនូវផលានិសង្សច្រើន រមែង​ទៅកើតក្នុងត្រកូលពីរគឺ ខត្តិយត្រកូល និងព្រាហ្មណត្រកូល មិនទៅកើតក្នុងត្រកូលថោកទាបឡើយ ។[១៨] [១៩]

ការលេងល្បែងប្រជាប្រិយខ្មែរ ក្នុងថ្ងៃវារៈវ័នបត កែប្រែ

Khmer Folk Games in Vonnabat Day

ក្នុងថ្ងៃវារៈវ័នបត នៃពិធីបុណ្យចូលឆ្នាំខ្មែរ ពលរដ្ឋក្មេងចាស់ងើបពីព្រលឹម រៀបចំម្ហូបអាហារ ទៅវត្តដើម្បើចូលរួមក្នុងពិធីពូនភ្នំខ្សាច់ ដើម្បីធ្វើកិច្ចរំដោះកម្មពៀរផង និង ជាថ្ងៃផ្ដល់ផល្លានុផល ទៅឱ្យជនទីទាល់ក្រដែលបានទៅប្រមូលផ្ដុំតាមវត្ត អារាមនីមួយៗផង ការទទួលបាននូវអានិសង្សនេះហើយ ដែលបុរាណាចារ្យលោកសម្គាល់ហៅថាជា "ថ្ងៃត្រាសបុណ្យ" ក្រោយពេលដែលបញ្ចប់ពិធីពូនភ្នំខ្សាច់ នាពេលព្រឹក ពលរដ្ឋក៏បន្តលេងល្បែងប្រជាប្រិយខ្មែរក្នុងពេលនោះ លេងរហូតដល់ថ្ងៃរសៀល ឬ បញ្ឈប់ត្រឹមព្រះអាទិត្យអស់សុដង្គត ហើយពលរដ្ឋខ្លះអាចនៅបន្តដើម្បីបន្តធ្វើពិធីសូត្រឆ្លងភ្នំខ្សាច់ នាពេលព្រលប់ផងដែរ ។[២០]

ល្បែងប្រជាប្រិយខ្មែរ ដែលបានដកស្រង់ចេញពីឯកសារ នៃក្រុមជំនុំទំនៀមទម្លាប់ខ្មែរ រៀបរៀងដោយ លោក ចាប ពិន អធិបតីក្រុមជំនុំ អ្នកស្រី ពេជ្រ សល់, លោក លី ធាមតេង, លោក ស្ដើងធូរ និង ផ្នែកគំនូរដោយលោក ចាប នូ ដែលបានចុះផ្សាយក្នុងឆ្នាំ 1964 ចេញផ្សាយដោយ ពុទ្ធសនបណ្ឌិត្យកម្ពុជា ។[២១]

ល្បែងប្រជាប្រិយខ្មែរមានដូចតទៅ៖ កែប្រែ

  • ល្បែងស្ដេចចង់ មាន័យថា អ្នកធ្វើស្ដេចមិនត្រូវមានចិត្តលំអៀងនោះទេ គេចែកក្រុមលេងជា២ផ្នែក ប្រុស និង ស្រី ដែលជ្រើសយកចំនួនគូ ឱ្យឈរម្ខាងគ្នា ហើយស្ដេចចង់ត្រូវ អង្គុយកណ្ដាល ក្រុមស្រី ត្រូវឡើង

មកខ្សឹបប្រាប់ស្ដេចជាមុន នៃការស្រលាញ់ទៅកាន់ក្រុមប្រុស ហើយក្រុមប្រុសត្រូវឡើងខ្សឹបបន្ត កាលណាពួកគេខ្សឹបការស្រលាញ់ឈ្មោះដូចគ្នា ស្ដេចចង់និងស្រែកថា អៀវ ដែលតម្រូវឱ្យអ្នកខ្សឹបលើកទី២ នៃគូរទី១ ត្រូវអៀវដៃគូររបស់គេទៅម្ខាងទៀត គេធ្វើការចូលខ្សឹបឆ្លាសគ្នាទៅវិញទៅមករហូតដល់រកឃើញអ្នកឈ្នះនៃគូរចុងក្រោយ ភាគីដែលចាញ់ ត្រូវចូលមកអៀវភាគគីដែលឈ្នះទាំងអស់ព្រមគ្នា ទៅផ្នែកម្ខាងទៀតនៃទីរបស់ខ្លួនដែលចាញ់ អ្នកដែលត្រូវបានគេអៀវ និង ស្រែកបន្តថាអៀវៗ អៀវៗ រហូតដលទីនៃភាគីខាងចាញ់ ទើបសន្មតថាបញ្ចប់ល្បែង ។

  • ល្បែងចោលឈូង មានន័យថា ល្បែងផ្សងគូ គេចែកក្រុមលេងជា២ផ្នែក ប្រុស និង ស្រី ដែលជ្រើសយកចំនួនគូ ឱ្យឈរម្ខាងគ្នា ដែលឃ្លាតពីគ្នាទាំងសងខាងប្រហែល ៨ ទៅ ១០ ម៉ែត្រ គេយកក្រមារឺ កន្សែងមកឆ្នូលអោយមូលចងរឹតអោយតឹងណែនល្អ ទុកអោយមានកន្ទុយបន្ដិចហៅថា «ឈូង» សំរាប់កាន់បោះរឺចោលទៅមករកគ្នា ។ ការលេងល្បែងចោលឈូងមាន ២ បែប ទី១ហៅថា "ឈូងច្រៀងរាំ" ដែលតម្រូវឱ្យខាងប្រុស ឬ ខាងស្រី ច្រៀងនូវឃ្លាបោះឈូង ប្រកបដោយពាក្យចុងជួន (ស្រៈ ា ិ ី ុ អូ -ល-) រួចហើយគេលេបខាយពាក្យជួននោះទៅលើខាងប្រុស រួចគេពោលថា ចាំទទួលឈូងអូន ឬ ឈូងបង នៅពេលដែលខាងប្រុស ឬ ខាងស្រីចាប់បាននូវឈូងនោះ គេនិងចោលឈូងនោះទៅរកនរណាម្នាក់ បើចោលខុសចាត់ទុកជាឈូងស្អុយ បើចោលត្រូវ ម្នាក់ណាហើយត្រូវចាត់ទុកជា គូដែលគេផ្សង ដែលម្នាក់នោះត្រូវច្រៀងផងរាំផង យកឈូងនោះមកឱ្យភាគីដែលបានចោលត្រូវនេះ ដែលគេសន្មតហៅថា ច្រៀងរាំជូនឈូង ហើយអ្នកដែលមិនត្រូវបានគេចោលឈូងត្រូវមិនចាំបាច់ ច្រៀងរាំយកឈូងមកនោះទេ ។

បែប ទី២ហៅថា "ឈូងលោះខ្ញុំ" លេងដូចឈូងបែបទី១ដែរ ខុសត្រង់ ភាគីដែលចោលឈូងត្រូវនរណាម្នាក់នៃភាគីម្ខាងទៀត ត្រូវចាប់យកម្នាក់នោះមកឃាត់ទុក រួចតម្រូវឱ្យភាគីម្ខាងទៀតចោលឈូង ដើម្បីលោះគ្នីគ្នាមកវិញ បើភាគីម្ខាងទៀតមិនអាចលោះគ្នីគ្នារបស់ខ្លួនមកវិញបានទេ និង ត្រូវចាត់ទុកថាចាញ់ ហើយអ្នកដែលត្រូវបានគេឃាត់ទុកតម្រូវឱ្យចងបិទភ្នែក រួចប្រលែងឱ្យដេញចាប់ភាគីដែលជាអ្នកឈ្នះ បើចាប់បានសមាជិកណាម្នាក់ក្នុងពេលកំពុងចងបិទភ្នែក នោះនិងត្រូវបានរួចខ្លួន ហើយសន្មតថាបញ្ចប់ល្បែង ។

  • ល្បែងខ្លែងចាប់កូនមាន់ មានន័យថា ល្បែងការពារសមាជិក គេចាត់ម្នាក់ដែលមានមាឌធំឡើងធ្វើជាមេហ្វូងហៅថា "មេមាន់" សមាជិកជាច្រើនចាត់ធ្វើកូនមាន់ ហើយចាត់ម្នាក់ទៀត ឱ្យធ្វើជាខ្លែង ចាំចាប់កូនមាន់ ។ ម្នាក់ៗ ត្រូវចងក្រម៉ាក្រវ៉ាត់ចង្កេះឱ្យតឹងណែន ដើម្បីការពារកុំឱ្យរបូតសម្លៀកបំពាក់ គេត្រូវយកឈើមកគងលើគ្នា រួចឧបកិច្ចថា ភ្នក់ភ្លើង រួចមេមាន់ប្រាប់ឱ្យកូនមាន់តោងចង្កេះបន្តគ្នាជាជួរ រួចដើរក្រវែលៗជុំវិញ ទៅលេបខាយចំអក ឱ្យអ្នកតាងជាសត្វខ្លែងថា៖ ចាប់កូនខ្លែងប្រឡែងកូនអក ពពេចញ៉ែកញ៉កកូនអញតែមួយ ។ ជីកអន្លុងដាំត្រកួន ទន្សាយរត់ពួន ត្រកួនឡើងលាស់ ទៀន១គូតាំងយូបាំងព្រះ វារៈបីដងដល់ផ្ទះតានៅ ឬ ដល់ផ្ទះដូននៅ ? បន្ទាប់មកមេមាន់ស្រែកប្រាប់ថាដល់ហើយ មកដល់មុខខ្លែង មេមាន់សួរថា តាៗសុំភ្លើង ឬ ដូនៗសុំភ្លើង ខ្លែងសួរថា យកធ្វើអី យកមកដុតខ្យង ឱ្យតាសុីផង យកសំបក បើតាមិនសុីហើយចាប់កូនមុខ ឪពុកមិនឱ្យ ចាប់បានកូនក្រោយ សូមតាឬដូនយកចុះ រួចខ្លែងត្រូវយកដុំឈើឱ្យមេមាន់ បោះរមៀលខាងក្រោមប្រឡោះជួរជើង បើត្រូវសមាជិកណាម្នាក់ត្រូវដកហូតយកចុះ រួចមេមាន់ត្រូវដើរ ក្រវែលម្ដងទៀត ហើយប្ដូរចម្រៀងថា ចាប់កូនខ្លែងប្រឡែងកូនមាន់ បើមេមកទាន់យកកូនទៅលាក់ លាក់ឯណាលាក់ក្បាលដំណេក ភ្ញាក់ពីដេកវាយកូនទូងតាំង វារៈបីដងដល់ផ្ទះតានៅ ឬ ដល់ផ្ទះដូននៅ ? ក្នុងការសុំភ្លើងដដែល បើសិនជាដុំឈើនៅតែរមៀលត្រូវកូនមាន់ ខ្លែងនៅតែមានសិទ្ធដកសមាជិករហូតដល់អស់ បើដុំឈើមិនរមៀលត្រូវទេ ខ្លែងត្រូវចេញមកឆាបកូនមាន់ កាលណាខ្លែងចាប់បានសមាជិកណាមួយដែលបានបែកចេញពីជួរ កូនមាន់ដែលចាប់បានក្ដី កូនមាន់ដែលឃាត់ទុកក្ដី នោះត្រូវខ្លែងដាក់ទោស ឱ្យដើរដំណើរសត្វផ្សេងៗ ជុំវិញខ្លែងចំនួន៣ជុំ ហើយត្រូវសន្មតថាបញ្ចប់ល្បែង ។
  • ល្បែងលាក់កន្សែង មានន័យថា ល្បែងរវាសរវៃ គេបបួលគ្នាពី ៦ - ទៅ ១២ នាក់ ឬ ច្រើនជាងនេះ រួចគេឱ្យអង្គុយចោងហោងជាកងរង្វង់ នាក់អង្គុយត្រូវដាក់ដៃម្ខាង ឆ្វេង ឬ ស្ដាំ បោះមកខាងក្រោយ ។ ទើបគេយកកន្សែង មកបត់ជាពីរពួតធ្វើជារំព័ត បន្ទាប់មកគេចាត់អ្នកលេងម្នាក់ ត្រូវកាន់លាក់កន្សែងនេះ ដើរជារង្វង់ពីក្រោយដោយស្រែកច្រៀងពោលថា លាក់កន្សែង ឆ្មាខាំកែងអូសលោងៗ គេលាក់បណ្ដើរ ច្រៀងបណ្ដើរ ហើយក្រឡេកទៅមើលអ្នកអង្គុយ បើមានអ្នកណាម្នាក់ ងៀកក្រោយលួយមើល ត្រូវចាប់បានគេនិងពិន័យ ដោយដាក់ឱ្យអង្គុយនៅកណ្ដាលវង់មិនឱ្យកាន់កន្សែងចំនួន ៣ លើក ។ រួចហើយគេលាក់ទៅឱ្យអ្នកអង្គុយម្នាក់នៅក្នុងដៃ អ្នកអង្គុយនោះត្រូវដេញវាយអ្នកអង្គុយបន្ទាប់ដែលមិនដឹងខ្លួននិងមិនបានត្រៀមជាមុន ឱ្យរត់ព័តមួយជុំមកទីអង្គុយរបស់ខ្លួនវិញទើបរួចខ្លួន ទើបគេបន្តបែបនេះរហូតដល់គ្រប់សមាជិកដែលបានលេងទើបសន្មតថាបញ្ចប់ល្បែង ។

វារៈឡើងស័ក កែប្រែ

Leungsak Day

 
Srong Preah during Khmer New Year Leungsak Day origin of Khmer Empire during Suryavarman I found Emerald Buddha from Sri Lanka, he celebration washing the buddha statue on third day of New Year Sangkran 11th century.

ថ្ងៃទី៣ ហៅថា "វារៈឡើងស័ក" មានន័យថា ការផ្លាសប្ដូរ លំដាប់ស័ក នៃឆ្នាំសករាជ (Saka Era) ដែលមានស័កទាំង១០ ដូចជា៖ ឯក​ស័ក, ទោស័ក, ត្រី​ស័ក, ចត្វាស័ក, បញ្ចស័ក, ឆស័ក, សប្តស័ក, អដ្ឋស័ក, នព្វស័ក, សំរឹទ្ធិស័ក ដើម្បីសម្គាល់ឆ្នាំ នៃក្បួនហោរាសាស្ត្រក្នុងការគណនា ចុល្លសករាជ និង មហាសករាជ ចងក្រងដោយលោក Félix Gaspard Faraut ក្នុងឆ្នាំ ១៩១០ ដោយសៀវភៅនោះមានឈ្មោះថា (Astronomie Cambodgienne) លោកបានរៀនក្បួនតម្រាតារាសាស្ត្រខ្មែរនេះ ពីលោកឧកញ៉ាធិបតី ចាងហ្វាងដួង ។[២២]

  • ថ្ងៃទី ៣ នៃថ្ងៃឡើងស័ក មានការស្រង់ ព្រះពុទ្ធបដិមាករ និង ព្រះរស់ ដែលមានន័យថា មាតា​បិតា ឬ ជីដូនជីតា ។ ការងូតទឹកជម្រះកាយជូនចំពោះ មាតាបិតា ឬ ជីដូនជីតា កូនចៅបានទទួលនូវពរសព្វសាធុ​ការ ក៏ដូចជាការដឹងគុណ ចំពោះពួកគាត់ក្នុងការផ្ដល់កំណើត និង កិច្ចខិតខំបីបាច់ថែរក្សា ដែលពួកគាត់មានចំពោះកូនៗ កិច្ចតបស្នងនេះហើយ ដែលកូនចៅទទួលបានដំបូន្មានល្អៗ សម្រាប់អប់រំខ្លួន ក៏ដូចជាសាបព្រួសនូវទង្វើរដ៏ល្អនេះចំពោះកូនចៅជំនាន់ក្រោយរបស់ពួកគេផងដែរ ។ មហាសង្ក្រាន្តសូត្រ ក្នុងគម្ពីរ សុត្តជាតក បញ្ជាក់ថាអានិសង្សនៃការស្រង់ទឹក ព្រះសង្ឃ និង មាតាបិតា កាល​ថ្ងៃ​សង្ក្រាន្តចូលមកជិតដល់ព្រះបាទ "បសេនទិកោសល" បានរៀបចំឆាកយ៉ាងស្អាត នៅឆ្នេរស្ទឹងមួយរួចហើយក៏និមន្ត​ព្រះពុទ្ធ និង ព្រះសង្ឃស្រង់ទឹក ដោយមានសមាទានសីល ប្រគេនភត្តាហារចំពោះព្រះពុទ្ធ និង ព្រះសង្ឃទាំងអស់ ក្នុងទីនោះផង ។ ដោយមានក្នុងពំនោលថា៖ អ្នកណាបានស្រង់ទឹកព្រះសង្ឃ មាតាបិតា និង គ្រូឧបជ្ឈាយ៍ និងបាន​ទទួលអានិសង្សច្រើនណាស់ លុះដល់អនាគតជាតិនិងបានទៅកើតក្នុងទេវលោកឋាននិងបានជាស្ដេចចក្រ​ពត្តិ​ មានបុណ្យបារមីច្រើន មានរូបសម្បត្តិល្អ មានទ្រព្យសម្បត្តិច្រើន មានសេចក្ដីសុខគ្រប់បែបយ៉ាង ។[២៣]
  • ក៏ដូចជាតាមរយៈកំណត់ត្រាលោក ទេពពិទូរ ឈឹម ក្រសេម ការស្រង់បានបដិមា ព្រះកែវមរកត ក្នុងរាជព្រះបាទ សូរ្យវរ្ម័នទី១ ទ្រង់សោមនស្សណាស់ឱ្យទទួលទុកក្នុងព្រះបរមរាជវាំង ក្នុងរវាងឆ្នាំ ១០៤០ នៃគ​.សករាជ ជាមួយនិងកិច្ចពិធីស្រង់ព្រះផងដែរ ហើយភាពល្បីល្បាញនៃកិច្ចពិធីបានដឹងដល់ ព្រះបាទ អនុរុទ្ធ ដែលសោយរាជ្យសម្បត្តិផ្លូវការណ៍ នៃអាណាចក្របាកាន បានជ្រាបដឹងដំណឹងនេះទ្រង់បានត្រាសបញ្ជារ ឱ្យរាជបម្រើនាំរាជសារមកស្នើសុំយកព្រះកែវមរកត ត្រឡប់ទៅកាន់ប្រទេសភូមាវិញផងដែរ តាមរយៈកំណត់ត្រានេះ យើងអាចយល់បានថា កិច្ចពិធីស្រង់ព្រះពុទ្ធអង្គ អាចនឹងកើតមានតាំងពីសម័យកាលអង្គរមកម៉្លេះ ។[២៤]

ការលេងល្បែងប្រពៃណីខ្មែរ ក្នុងថ្ងៃវារៈឡើងស័ក កែប្រែ

Khmer Traditional Games in Leungsak Day

បងប្អូនខ្មែរមួយចំនួន តែងយល់ច្រឡំពាក្យ ល្បែងប្រជាប្រិយខ្មែរ ទៅនិងពាក្យ ល្បែងប្រពៃណីខ្មែរ ដែលបុរាណាចារ្យ លោកបានបញ្ចាក់ពីភាពខុសគ្នានៃឈ្មោះរួចទៅហើយ គ្រាន់តែបងប្អូនមួយចំនួនយល់ច្រឡំប៉ុនណោះ ល្បែងប្រពៃណីខ្មែរ ជាល្បែងដែលគេតម្រូវឱ្យមានការប្រកួតប្រជែងគ្នា ដោយការល្បងប្រាជ្ញា ឬ ល្បងកម្លាំង ដោយសន្មតថា ជាកីឡាល្បែងបែបប្រពៃណី ដែលឈានទៅរកជាម្ចាស់ជើងឯក ដែលបុរាណាចារ្យលោកឱ្យកំណត់លេងជាការសម្គាល់នៃថ្ងៃឡើងស័ក ថ្ងៃដែលថ្នាក់ដឹកនាំតាមតំបន់បានប្រគល់រង្វាន់ជ័យលាភី តែងតាំងដល់អ្នកដែលបានឈ្នះក្នុងកម្មវីធីប្រកួតផ្សេងៗ ក្នុងថ្ងៃបង្ហើយថ្ងៃទី៣ នៃថ្ងៃវារៈឡើងស័កនេះ ។[២៥]

  • ការប្រកួតលេងអុក
  • ការប្រជល់មាន់
  • ប្រដាល់គុនខ្មែរ (Kun Khmer Boxing)
  • ការសម្ដែងគុនល្បុកតោ (Bokator Performance)
  • ការប្រកួតបាញ់ព្រួញ
  • ការប្រណាំរទេះគោ
  • ការប្រណាំងរទេះសេះ
  • ការប្រណាំងរទេះក្របី
  • ការប្រមូលទឹកយក មកលេងជះទឹក និង បាតម៉្សៅ

ធំបំផុតនៃថ្ងៃចុងក្រោយ ។

ទំនៀមក្រោយចូលឆ្នាំខ្មែរ កែប្រែ

Traditions after Khmer New Year

 
ថ្ងៃទី១៧ មេសា ជាថ្ងៃដែលកំណត់ដោយការបើកច្រកទ្វារសករាជ ភាពមិនល្អអាចនិងកើតមាននូវថ្ងៃនេះ ដូចនេះទំនៀមហែរទេវរូប និង ទំនៀមព្រះសង្ឃចេញមកស្រោយទឹកក្នុងថ្ងៃឆ្លងនៃឆ្នាំថ្មី ដើម្បីលាងជម្រះភាពមិនល្អទាំងពួង

ក្រោយចូលឆ្នាំខ្មែរមួយថ្ងៃ ពោលគឺថ្ងៃទី១៧ គណៈសង្ឃទាំង៣និកាយ នៃព្រះរាជាណាចក្រកម្ពុជា និង ប្រាប់ឱ្យ ព្រះសងរាជ្យគ្រប់វត្ត នាំព្រះសង្ឃគ្រប់ៗអង្គ ចេញមកប្រស់ព្រំ ទឹកមន្តតាមភូមិស្រុករបស់ប្រជាជនខ្មែរ ដើម្បីបោសសំអាតនៅអំពើអាក្រក់ដែលកើតមាននៅក្នុងប្រទេសកម្ពុជាពីមុនមក រំលឹកនៃការចងចាំ ថ្ងៃ១៧ មេសា ដែលពួក ខ្មែរក្រហម បានចូលមកកាន់កាប់ដឹកនាំប្រទេសកម្ពុជាទាំងស្រុងរហូតដល់មានការកាប់សម្លាប់ប្រជាពលរដ្ឋអស់រាប់លាននាក់ ។ ព្រះសង្ឃគ្រប់អង្គ នាថ្ងៃរសៀលនេះ និង ចេញមកដង្ហែរ ព្រះពុទ្ធបដិមារ ជាមួយទេវរូបរបស់ សាសនាព្រហ្មញ្ញ មាន ព្រះវិស្ណុ ព្រះព្រហ្ម ព្រះឥសូរ ព្រះគណេស ជាមួយនិងការ សូត្រមន្តប្រស់ព្រំទឹក ដើម្បីបណ្ដេញ ពពួកបិសាច ដែលនាំយកភាពមិនល្អ មកថ្ងៃទី១៧នេះ ។[២៦]

តំណាលនិទាន មាននិទានអំពីថ្ងៃទី១៧ មេសា ដែលឆ្លងសករាជរួច ដែលច្រកទ្វារបិសាច និង ច្រកទ្វារទេវតាបានបើកដំណាលគ្នា បង្កើតបានជាចម្បាំងរវាងពួកទេវតា និង ពួកបិសាច ពួកទេវតាបានបើកច្រកទ្វារទាំង២១ ដើម្បីចេញធ្វើចម្បាំងនិងពួកបិសាច ដូចនេះហើយទើបពលរដ្ឋខ្មែរមាននូវកិច្ច ជំនឿការអុជធូប ទាំង២១សសៃ ដើម្បីឧទ្ទិសសំបូងរូង មកដល់បញ្ចុប្បន្ននេះ ។ នៅក្នុងព្រះគុម្គីរពុទ្ធសាសនាមហាយាន នាប្រទេសចិន បាននិទានអំពីពួកបិសាច ដែលដឹកនាំដោយស្ដេចបិសាចឈ្មោះ "អូធាន" បានច្បាំងដណ្ដើមកាន់កាប់ឋានសួគ៌របស់ព្រះឥន្ទនាពេលនោះ ខាងទេវតាបានច្បាំងចាញ់ ហើយពួកបិសាចបានគ្រប់គ្រងនៅឋានទាំង៣ ដើម្បីបង្ក្រាបពួកបិសាចបាន ព្រះពុទ្ធ បានទៅចាប់បដិសន្ធិជា មនុស្សលោក មករួមនិងពួកទេវតា ចេញមកប្រយុទ្ធជាមួយនិងពួកបិសាច ទើបអាចយកឈ្នះពួកបិសាចបាន និទានចង់ពន្យល់ថា ព្រោះបើព្រះពុទ្ធ សម្លាប់ពួកបិសាច ក្នុងទម្រង់ជាព្រះ នោះទ្រង់និងដាច់អាបត្តិដោយការសម្លាប់សត្វ មិនអាចក្លាយជាព្រះអរហន្តឡើយ ។ និទាននៅក្នុងគម្ពីរគ្រឹស្តសាសនា របស់ពួកអុឺរ៉ុប ថ្ងៃទី១៧ មេសា ដូចគ្នា ជាថ្ងៃដែលព្រះយេស៊ូគ្រឹស្ត លោករស់ឡើងវិញម្ដងទៀត ។

តឹកតាងនៃចម្លាក់ ព្រះទេវៈទាំងអស់ដែលជិះលើសត្វយានជំនិះរបស់ខ្លួន គ្រប់ព្រះហត្ថកាន់ទៅដោយគ្រប់សាស្ត្រាវុធ ដែលឆ្លាក់ នៅជ្រុងថែវខាងលិចចំហៀងខាងជើង នៃ ប្រាសាទអង្គរវត្ត ពណ៌នាអំពីព្រឹត្តិការណ៍នៃការបើកច្រកទ្វារទេវតាទាំង២១ ដើម្បីធ្វើចម្បាំងរវាងពួកទេវៈ និងពួកបិសាច ។

ក្នុងនោះ មានព្រះសូរិយា បរនូវរាជរថចម្បាំងរបស់ខ្លួនអូសដោយ អស្សតរ ៧ ក្បាល នៅខាងក្រោមព្រះសូរិយា មានទេពនិករទាំង ៩ ចេញមកធ្វើចម្បាំងផងដែរ ។ មានរូបចម្លាក់ទេវតារក្សាទិសទាំង៨ ផងដែរ ដែលលោកគង់លើយានជំនិះរបស់ខ្លួន និងប្រដាប់ទៅដោយគ្រឿងសាស្ត្រាបវុធក្នុងព្រះហត្ថ ដូចជា៖

  • ១. ព្រះកុវេរៈ គង់លើយក្ស ថែរក្សាទិសឧត្ដរ លោកជាអធិបតីលើពួក យក្ស លោកមានឈ្មោះមួយទៀតថា សម្ដេចព្រះវេស្សវ័ណ ។
  • ២. ព្រះវារុណ គង់លើហង្ស ថែរក្សាទិសបស្ចឹម លោកជាអាទិទេពតំណាងឱ្យគង្គា ដែលមានន័យថា ទឹក មានជាអាថ៍ ភ្លៀង ស្ទឹង ទន្លេ សមុទ្រ ។
  • ៣. ព្រះស្កន្តៈ គង់លើមយូរា (ក្ងោក) ថែរក្សាទិសនារតី លោកជាបុត្ររបស់ ព្រះឥសូរ
  • ៤. ព្រះវាយុ គង់លើសេះ ថែរក្សាទិសពាយ័ព្យ លោកជាអាទិទេពតំណាងឱ្យខ្យល់ ឬ ព្យុះ ។
  • ៥. ព្រះឥន្រ្ទ គង់លើដំរីក្បាលបី ថែរក្សាទិសបូព៌ា លោក ជាស្ដេចគ្រប់គ្រងពួកទេវតា ទាំង៣៣ពួក ។
  • ៦. ព្រះយមរាជ គង់លើក្របី ថែរក្សាទិសទក្សិណ លោកជាស្ដេចដែលគ្រប់គ្រង ឋាននរក និងជាអ្នកកាន់ច្បាប់ ក្ដោបក្ដាប់នៃព្រលឹងវិញាណខ្មោចទាំងអស់ ព្រះយមរាជ មានសៀវភៅកំណត់ហេតុជីវិតរបស់មនុស្សទាំងអស់នៅលើផែនដី ហើយនៅពេលដែលមនុស្សណាអស់ជីវិត ព្រះយមរាជ នឹងបញ្ជូនកូនចៅរបស់ខ្លួន ឱ្យទៅយកព្រលឹងវិញ្ញាណមនុស្សនោះ មកឋាននរកដើម្បីកាត់ក្តី ។
  • ៧. ព្រះអគ្គី គង់លើរមាស ថែរក្សាទិសអគ្នេយ៍ លោកជាអាទិទេពតំណាងឱ្យភ្លើង លោកជាកូនច្បងរបស់ ព្រះព្រហ្ម លោកមានមុខ២ តំណាងឱ្យថាមពល២ គឺ ពន្លឺ និង កំដៅ ។
  • ៨. ព្រះឥសានៈ គង់លើរាជសីហ៍ ថែរក្សាទិសឥសានលោកជាអាទិទេពតំណាងឱ្យអាកាស និងជាព្រះដែលតំណាងឲ្យថាមពល ដែលមើលមិនឃើញនោះគឺ "សំឡេង" ។

តើសហគមន៍ពលរដ្ឋខ្មែរ អាមេរិកកាំង គួរចូលឆ្នាំខ្មែរយ៉ាងដូចម្ដេច? កែប្រែ

How should the Cambodian-American community celebration Khmer New Year?

  • រៀងរាល់មួយឆ្នាំម្ដង នៃថ្ងៃចូលឆ្នាំខ្មែរ យើងតែងសង្កេតឃើញថា ពលរដ្ឋខ្មែរអាមេរិកាំង តែងតែមានសេចក្ដីនឹករលឹកទៅដល់ថ្ងៃចូលឆ្នាំរបស់ខ្លួន ហើយពួកគេនិងបង្កើតឱ្យមានក្បួនព្យុហយាត្រា (Parade Khmer New Year) ជាប្រចាំឆ្នាំ ដែលជារឿងល្អប្រពៃណាស់ ក៏ប៉ុន្តែ ក្បួនព្យុហយាត្រា របស់ពួកគេជារៀងរាល់ឆ្នាំមើលទៅហាក់បីដូចជាដំណើរធម្មតា មិនមានអ្វីដែលធ្វើឱ្យសារទររំភើបសោះ មិនមានការលើកយកអត្ថន័យណាមួយក្នុងនិទានចូលឆ្នាំយកទៅបង្ហាញដល់ជនបរទេសសោះ គួរមានក្បួនដង្ហែរ គោមផ្កាយ ក្បួនដង្ហែរទេវតាសង្ក្រាន្ត ក្បួនដង្ហែរក្បាលព្រហ្ម ក្បួនដង្ហែបដិមារព្រះពុទ្ធធំៗគង់លើរតនបល្ល័ងផ្កាឈូក ដូចជាមិនឃើញមានសោះ (រកអត្ថន័យ នៃពាក្យចូលឆ្នាំមិនឃើញនោះទេ) ហើយពួកគេប្រមូលផ្ដុំគ្នាទៅវត្ត ក្រៅពីចូលវត្តរួចមានលេងល្បែងប្រជាប្រិយតិចតួច ហើយអង្គុយញាំអីធម្មតា លក្ខណៈបែប (Picnic) គ្រួសារដោយឡែកៗពីគ្នា មិនមានអ្វីសម្គាល់ជាភាពធំដុំក្នុងថ្ងៃចូលឆ្នាំខ្មែរនោះទេ !!

ពលរដ្ឋខ្មែរអាមេរិកកាំង គួរបង្កើតឱ្យមានក្បួនព្យុហយត្រាពេលល្ងាច មានដង្ហែរគោមរូបផ្កាយ រូបព្រះផ្សេងៗ តំណាងឱ្យ ក្បួនហែរទេវតា បង្កើតឱ្យមានពិធីប៉ាតម៉្សៅ ក្នុងពេលប្រារព្ធពិធីហែរក្បួន ជាកិច្ចទទួលនូវសេចក្ដីក្រអូប ជាងនោះទៅទៀតគួរមានបាញ់នៅភ្លើងកាំជ្រួចផងដែរ គម្ពីរពុទ្ធសាសនានៅកម្ពុជា បានបញ្ចាក់ថា វត្តអារាម ជាទីស្ងប់ស្ងាត់ផងដែរ តាមរយៈ លោកទេព ពិទូរឈឹមក្រសេម មន្ត្រីជាន់ខ្ពស់នៃពុទ្ធសនបណ្ឌិត្យកម្ពុជា ធ្លាប់លើកឡើងថា មិនគួរឱ្យមានការរាំរែកវក់វីនៅពីមុខព្រះពុទ្ធបដិមាករនោះទេ វាជាអំពើបាប យើងក្រឡេកទៅមើលវត្តអារាមជាច្រើននៅកម្ពុជាបានធ្លាក់ចុះនៅក្រមសីលធម៌ជាខ្លាំងការចាក់ធុងបាសដម្លង់នៅតាមវត្តអារាម ដោយញាក់ញ័រ កន្ត្រាក់ៗចាក់សុទ្ធតែបទ Remix នៅពីមុខព្រះវិហារ នៅចំពីមុខព្រះពុទ្ធអង្គថែមទៀត ហើយមានអ្នកខ្លះក៏ឈានទៅដល់ការវាយតប់គ្នាក្នុងវត្តអារាមផងដែរ នេះហើយជាអំពើអន្តរាយនៃសីលធម៌ទំនៀមវប្បធម៌ជាតិ ។ ព្រះសង្ឃមួយចំនួនដែលគាត់រៀនព្រះគម្ពីពុទ្ធសាសនាបានតិច ក៏កើតជាក្ដីទោម្នេញមិនដឹងទាក់ទាញក្មេងៗយុវជនបែបណាមកវត្តលេងកំសាន្ត មានតែចាក់ធុងបាសតម្លង់ក្នុងវត្តអារាម យ៉ាងអនាធិបតេយ្យ ទាំងដែលគ្រប់វត្តអារាមជាទីស្ងប់ស្ងាត់នៃព្រះធម៌ ។ ព្រះសង្ឃមួយចំនួនដែលបួសជំពាក់ដោយគលេស នៃតណ្ហាកាមគុណ បានបង្កើតឱ្យមានការរាំរែក ពាសពេញវត្ត ប្រាសចាកពីពាក្យថា វត្តជាទីសំណាក់ធម៌ និង ជាទីស្ងប់ស្ងាត់ ព្រះសង្ឃមួយចំនួននៅមិនទាន់យល់ពីវដ្តរបស់មនុស្ស ដែលសប្បាយ ក្នុងរូបភាពជា កុមារតូច កុមារជំទង់ កុមារពេញវ័យ ចូលដល់វ័យមនុស្សធំ វ័យមនុស្សចាស់ ក៏ធ្លាក់ចុះនៃការសប្បាយជាបន្តបន្ទាប់ ហើយធុញទ្រាន់និងការសប្បាយរបស់ក្មេងៗដែលកើតឡើងជាបន្តបន្ទាប់រហូតដែលយើងថា វដ្តនៃមនុស្ស (ភាពសប្បាយជាកង់រង្វង់)

  • បុរាណចារ្យ លោកខំសយោគសាសនាទាំងពីរបញ្ជូលគ្នា ដែលចាត់ទុក ព្រហ្មញ្ញសាសនា ជាឪពុក ចាត់ទុកពុទ្ធសាសនា ជាម្ដាយ សាសនាទាំងពីរបានចូលគ្នាជាធ្លុងមួយ បង្កើតបានជាទំនៀមខាងផ្នែកអាណាចក្រ និង ទំនៀមខាងផ្នែកពុទ្ធចក្រ ដើម្បីឱ្យប្រទេសជាតិរីកចម្រើនរុងរឿង ដូចបណ្ដាលប្រទេសដទៃ ផ្នត់គំនិតដ៏ល្អឯកនេះហើយ នៅទទួលរងនូវការលាបពណ៌គ្នាគ្រប់រូបភាព ។

ព្រេងនិទាន ចូលឆ្នាំខ្មែរ កែប្រែ

Khmer New Year Legends

 
Brahma Avatar Lokesvara cut his head scarifice to Dhamabal Kumar

តាមរយៈមហាសង្ក្រាន្តសូត្រ ឆ្នាំ 1892 របស់លោក ឧកញ៉ា ហោរ៉ាធិបតី ទិព្វនៃ្យ នេត្យដួង ជាសម្ដេចហោរា ទីប្រឹក្សាផ្ទាល់ របស់ព្រះបាទនរោត្ដម បាននិទានអំពី ទេវៈ មហាព្រហ្ម បានបែងភាគជា អវតារ លោកកេរ្តិ៍ស្វារៈ ជាសក្កទេវរាជនៃឋានទេវតា បានកាត់ផ្ដាច់ សិរសារបស់ខ្លួនហៅថា កុបិល ដែលបានមកពីពាក្យ "ក្បិល" មានន័យថា ការកាត់ផ្ដាច់ ។ មហាព្រហ្ម ដែលជា អវតារ លោកកេរ្ត៍ស្វារៈ (Avatar Lokesvara) មានព្រះភ័ក្រ មុខបួន តំណាងឱ្យ ព្រហ្មវិហារធម៌ទាំង៤ មាន៖ មេត្តា ករុណា មុទិតា និង ឧបេក្ខា ។ តាមរយៈរឿងអក្សរសិល៍ខាងលើ យើងមានភស្តុតាងជាច្រើនទៀត តាមរយៈ ប្រាសាទបាយ័ន ដែលសាងសង់ ដោយព្រះបាទ ជ័យវរ្ម័នទី៧ ឧទ្ទិសចំពោះ អវតារ លោកកេរ្ត៍ស្វារៈ ក្នុងគោលគំនិតនៃការបង្រួម ព្រហ្មញ្ញសាសនា និង ព្រះពុទ្ធសាសនា ឱ្យក្លាយជាសាសនាតែមួយ ដើម្បីបង្កើតបានអរិយធម៌សាសនាដ៏រុងរឿងសម្រាប់មហានគររបស់ព្រះអង្គ ។[២៧]

ព្រហ្មវិហារធម៌ទាំង៤ កែប្រែ

4 Brahma-vihara

មេត្តា កែប្រែ

Mettā

មេត្តា ឬ មេត្រី (សំស្ក្រឹត: मैत्री) សេចក្តីស្រឡាញ់ សេចក្តីរាប់អានគ្នា សេចក្តីសណ្ដោសប្រណី បំណងឱ្យអ្នក​ដទៃ​បាននូវសេចក្តីសុខ ។

ករុណា កែប្រែ

Karuṇā

ករុណា (សំស្ក្រឹត: करुणा) សេចក្តីអាណិតអាសូរចំពោះខ្លួនឯង និង អ្នកដ៏ទៃ ដោយមិនចង់ឃើញនូវសេចក្ដីទុក្ខ របស់អ្នកដ៏ទៃ និងមានចិត្តប្រាថ្នាចង់ឱ្យអ្នកដ៏ទៃ ឆាប់រួចចាកសេចក្តីទុក្ខនោះ ។

មុទិតា កែប្រែ

Muditā

មុទិតា (សំស្ក្រឹត: मुदिता) សេចក្តីរីករាយត្រេកអរ នៅពេលឃើញអ្នកដទៃ បានទទួលសេចក្តីសុខចម្រើន មានចិត្តត្រេកអរ និងអ្នកដទៃ ពេលឃើញអ្នកដទៃបានល្អ មិនមានចិត្តច្រណែន​និន្ទា​ឈ្នានីសឡើយ ។

ឧបេក្ខា កែប្រែ

Upekṣā

ឧបេក្ខា (សំស្ក្រឹត: उपेक्षा) សេចក្តីមិនលម្អៀងចិត្ត ការរក្សាចិត្តជាកណ្ដាល មានទស្សនៈវិស័យវែងឆ្ងាយ ប្រកបដោយសេចក្ដីត្រិះរិះ និងពិចារណា តាមរយៈការប្រតិបត្តិនៃចក្ខុ ។

មហាសង្ក្រាន្តសូត្រ កែប្រែ

Maha Sangkran Sutra

និទានអំពី សិរីមង្គលទាំង៣ប្រការ កែប្រែ

Tales about the three kinds of glory


 
Kobil Maha Brahma cut his head worshiping to Dhammabal Kumar and keep his head in cave of Mount Kailas.

មានតំណាលនិទានថា នៅដើមនៃភទ្ទកប្ប មានសេដ្ឋីម្នាក់លោកមានកូនប្រុសម្នាក់ឈ្មោះថា "ធម្មបាលកុមារ" (Dhamabal Kumar) ដែលមាននូវចំណេះវិជ្ជាដ៏វិសេស ចេះភាសាសត្វ ​និងបានរៀនចេះចប់គម្ពីរត្រៃវេទតាំងពីអាយុបាន ៧ឆ្នាំ ។ សេដ្ឋីបិតាបានសាងប្រាសាទមួយ នាឆ្នេរទន្លេជាប់ដើមជ្រៃធំមួយ ដែលជាទីលំនៅរបស់បក្សីទាំងពួង ដើម្បីធ្វើការសម្មាធិ និងហាត់រៀន "ធម្មបាលកុមារ"បានក្លាយជាអាចារ្យក្មេងសមែ្តងមង្គលទេសនាផេ្សងៗដល់មនុស្សទាំងពួងផងក្នុងលិទ្ធិ ពុទ្ធសាសនា ។ គ្រានោះការសាបព្រោះព្រះពុទ្ធសាសនារបស់ធម្មបាលកុមារបានល្បីរន្ទឺដល់ "កុបិលមហាព្រហ្ម" (Kobil Maha Brahma) or (អង់គ្លេស: Avatar Lokesvara) ជាទេពនៃ "ទេវៈមុខ៤" ដែលជាអ្នកសមែ្តងមង្គលដល់មនុស្សទាំងពួងក្នុងលទ្ធិ ព្រហ្មញ្ញសាសនា ។ ពេលនោះកុបិលមហាព្រហ្ម បានប្រមើលមើលហើយឆ្ងល់ថាហេតុអ្វីបានជាព្រះពោធិសត្វ (Bodhisattva) ទៅចាប់កំណើតជាធម្មបាលកុមារហើយប៊ែរជាចង់លើកពុទ្ធសាសនាឱ្យល្បីរន្ទឺជាង ព្រហ្មញ្ញសាសនា របស់អត្មាអញទៅវិញ!? ដើម្បីចង់ផ្ចាញ់ព្រះពោធិសត្វ ដែលចាប់កំណើតជាធម្មបាលកុមារ កុបិលមហាព្រហ្មក៏ក្រឡាខ្លួនជា "សមណព្រាហ្មណ៍" (Brahmanism) យាងចុះមកសួរនៅចំណោទប្រស្នា "៣ប្រការ" ដល់ធម្មបាលកុមារ ដោយសន្យាទុកថា បើដោះប្រស្នាបានអាត្មាដែលជាសមណព្រាហ្មណ៍ នេះបាន អាត្មាអញនិងកាត់ក្បាលបូជា ចំពោះធម្មបាលកុមារ តែបើធម្មបាលកុមារដោះប្រស្នានេះមិនរួចទេ អាត្មាអញនិងកាត់ក្បាលធម្មបាលកុមារ ដើម្បីបូជាចំពោះព្រហ្មញ្ញសាសនាវិញ ។ ធម្មបាលកុមារសុំឱ្យពន្យារពេលចំនួន ៧ថៃ្ងសិន ដើម្បីគិតប្រស្នា លុះកន្លងទៅ ៦ថៃ្ងហើយក៏នៅតែគិតមិនឃើញដឹងខ្លួនថាព្រឹកនេះនឹង ត្រូវស្លាប់ដោយអាជ្ញាកុបិលមហាព្រហ្មជាប្រាកដហើយដូចេ្នះ គួរតែរត់ ទៅលាក់ខ្លួន ពួនអាត្មាឱ្យឆ្ងាយប្រសើរជាង ។ ការគេចវេះរបស់ធម្មបាលកុមារបានទៅសម្រាកនៅ ដើមត្នោត មួយដែលជាសំបុកសត្វឥន្រី្ទញីឈ្មោលមួយគូអាស្រ័យនៅ ។

    • ឥន្ទ្រីទាំងនោះធ្វើជាជជែកគ្នាថា៖
    • ឥន្ទ្រីញីសួរថា :តើព្រឹកនេះយើងបានអាហារអ្វីស៊ី?
    • ឥន្រី្ទឈ្មោលឆ្លើយថា : យើងនឹងស៊ីសាច់ ធម្មបាលកុមារ ដែលត្រូវកុបិលមហាព្រហ្ម សម្លាប់ ព្រោះដោះប្រស្នាមិនរួច។
    • ឥន្រី្ទញីសួរថា តើប្រស្នានោះដូចមេ្តច ?
    • ឥន្រី្ទឈ្មោលឆ្លើយថា : តើវេលាព្រឹកសិរីសួសី្តស្ថិតនៅត្រង់ណានៃមនុស្ស ?

"ប្រស្នាទី១ ត្រូវឆ្លើយថា នៅមុខ"ហេតុនេះទើបមនុស្សទាំងឡាយត្រូវយកទឹកលប់មុខ ដើម្បីជាមង្គលនៅ ពេលព្រឹក ។​

    • ឥន្ទ្រីឈ្មោលបន្ត តើថៃ្ងត្រង់សិរីសួស្ដីស្ថិតនៅត្រង់ណា នៃមនុស្ស ? "ប្រស្នាទី២ ត្រូវឆ្លើយថា នៅដើមទ្រូង" ដែលហេតុនោះពេលថ្ងៃត្រង់ក្ដៅខ្លាំងទើបមនុស្សត្រូវយកទឹកលាងទ្រូងដើម្បីជាមង្គលនៅពេលថ្ងៃ ។
    • ឥន្ទ្រីឈ្មោលបន្តទៀត តើវេលាព្រលប់ចូលដេកសិរីសួស្ដីស្ថិតនៅត្រង់ណា នៃមនុស្ស? "ប្រស្នាទី៣ ត្រូវឆ្លើយថា នៅជើងហេតុនេះ ទើបមនុស្សទាំងឡាយត្រូវយកទឹកលាងជើងមុននិងចូលដេកដើម្បីជាមង្គល នៅពេលយប់ ។ ធម្មបាលកុមារបានលឺដូចេ្នះ មានចិត្តសប្បាយរីករាយយ៉ាងខ្លាំង ក៏ត្រឡប់ទៅអាស្រមវិញដើម្បីដោះប្រស្នានៅថៃ្ងទី៧ជាថ្ងៃចុងក្រោយដែលជាថ្ងៃអាទិត្យ ។ ក្រោយមកធម្មបាលកុមារបានឆ្លើយដោះស្រាយប្រស្នានោះរួចពី "សមណព្រាហ្មណ៍" នោះ ព្រាហ្មណ៍នោះក៏សុខចិត្តចាញ់និងកាត់ក្បាលដើម្បីបូជា ។ ព្រាហ្មណ៍នោះមុននិងកាត់ក្បាលរបស់ខ្លួន បានក្រឡាខ្លួនជា កុបិលមហាព្រហ្មវិញ រួចហៅបុត្រីខ្លួនទាំង៧អង្គ មកប្រាប់ថា ឥឡូវបិតាត្រូវកាត់ក្បាលបូជាចំពោះធម្មបាលកុមារ ដែលចាញ់ភ្នាល់ប្រស្នានោះ តែបើដាក់ក្បាលបិតានៅលើផែនដី ក៏នឹងកើតជាភ្លើងឆេះទាំងលោកធាតុ ហើយបើបោះទៅលើអាកាសនិងគ្មានភ្លៀងរាំងស្ងួត បើចោលក្នុងមហាសមុទ្រទឹកនិងរីងស្ងួតហួតអស់ ចូលបុត្រីយកក្បាលបិតាទៅតម្កល់នារូងភ្នំកៃឡាស (អង់គ្លេស: Mount Kailash) ដូចេ្នះសូមបុត្រីទាំង៧ យកពានមកទទួលក្បាលរបស់បិតា បណ្ដាំចប់ហើយ កបិលមហាព្រហ្មក៏កាត់ក្បាលហុច ទៅយឱ្យនាង "ទុង្សាទេវី" ដែលជាកូនច្បង ។ នាង ទុង្សាទេវី ក៏យកពានមាសទៅទទួលក្បាលបិតារួចហោះ ហែប្រទក្សិណភ្នំព្រះសុមេរុរាជ ជុំចក្រវាឡ តាមផ្លូវព្រះអាទិត្យចរគម្រប់ចំនួន ៦០នាទី ហើយក៏ដង្ហែព្រះសិរសាបិតា ទៅប្រតិស្ឋានទុក ក្នុងមណ្ឌលនៅក្នុងគុហាគន្ធមាលី នាទីភ្នំនៃភំ្នកៃឡាស រួចបូជានៅគឿ្រងទិព្វផេ្សងៗ រួចហើយក៏ជុំនំអស់ទេវតា និងទេពនិករ (Teravada) នៃលទ្ធិវេទ (អង់គ្លេស: Ved) ទាំងមួយសែនកោដិទៅស្រង់ទឹក អនោតត្តមហាស្រះ ដែលមានទឹកហូរចេញពីបំពង់ថ្មកែវ នៃមាត់ព្រះគោឧសភារាជ ដែលជាយាន្តជំនិះរបស់ "ព្រះឥសូរ" ដោយភាពត្រជាក់ត្រជុំក្សេមក្សាន ព្រះហរទ័យ ទើបនាំគ្នាសមទានសីលដោយសេចក្ដីសមនស្សរីករាយគ្រប់ៗព្រះអង្គក្នុង "ភគវតីសភាសាលា" ដែល "ព្រះវិស្វកម្មទេវបុត្រ" ជាជាងវិស្វករ នៃឋានសួគ៌ និមត្តថ្វាយ ហើយបន្ទោរបង់នូវអពមង្គលឱ្យជ្រះស្រឡះដើម្បីចម្រើននូវសុភមង្គល សិរីសួស្ដីជន្មាយុយុឺនយូរ ដល់មនុស្សសត្វលោកទាំងឡាយ ឱ្យទទួលបាននូវសេចក្ដីសុខតរៀងទៅ ។ លុះ​ដល់​គម្រប់ ១ឆ្នាំជា សង្ក្រាន្ត ​នាងទេវតា​ទាំង ៧ អង្គ ​ក៏​ផ្លាស់​វេនគ្នា មក​អញ្ជើញ ព្រះសិរ​សាកុបិលមហាព្រហ្ម ដែលរក្សាទុកក្នុងរូងភ្នំទឹកកកនាភ្នំកៃឡាស ខេត្តហេមពាន នាំចេញមកតម្កល់លើពានមាសហោះហើរប្រទក្សិណ ភ្នំព្រះសុមេរុរាជ ចំនួន ៦០នាទី ទើបយាងត្រឡប់ទៅតម្កល់ទុក ព្រះសិរសាបិតា នៅកន្លែងដើមវិញ រួចទើប​​ត្រឡប់ទៅស្ថានទេវលោកវិញ ។ [២៨]

ពន្យល់និទាន កែប្រែ

  • តួអង្គ កុបិលមហាព្រហ្ម គឺជា អវតារ លោកកេរ្តិ៍ស្វារៈ (Avatar Lokesvara) តំណាងឱ្យ ព្រហ្មវិហារធម៌ទាំង៤ មាន៖ មេត្តា ករុណា មុទិតា និង ឧបេក្ខា ។
  • តួអង្គ ធម្មបាលកុមារ គឺជា តួអង្គ ព្រះពោធិសត្វ (Bodhisattva) ក្នុងពុទ្ធសាសនាមហាយាន បុគ្គលដែលអាចដល់ព្រះនិព្វានបាន ប៉ុន្តែពន្យារពេលធ្វើសេចក្ដីប្រស់មេត្តាដល់សត្វលោកដែលរងទុក្ខ ។
  • នៅពេលដែល កបិលមហាព្រហ្ម កាត់ព្រះសិរសាររបស់ខ្លួន ទ្រង់បានធ្មេចព្រះនេត្រ (បិទភ្នែក) រលត់ខន្ធ (khandha) គឺជា​បាតុភូត នៃញាណ ទាំង៥ របស់មនុស្ស ដូចនេះហើយទើបពលរដ្ឋខ្មែរបច្ចុប្បន្ន ផ្សារភ្ជាប់និង ជំនឿការអុជធូប ៥សរសៃ ដើម្បីឧទ្ទិសដល់អរុក្ខ អារ័ក្ស អ្នកតា ទេវតា មកដល់ពេលបច្ចុប្បន្ននេះ ។
  • ហេតុអ្វី ព្រះកេស កុបិលមហាព្រហ្ម មិនអាចបោះចោលនៅលើអាកាស លើដី និងក្មុងសមុទ្រ ដែលបណ្ដាលឱ្យលោកធាតុទាំងអស់ឆេះវិនាស នោះដោយសារតែ ព្រះកេសរបស់ទ្រង់បានស្រូបយកថាមពលភ្នែកទី៣ របស់ព្រះឥសូរ នៅពេលដែលព្រះឥសូរបានប្រើថាមពលភ្នែកទី៣ ដែលមានសីតុណ្ហភាពជាង ១លានអង្សារ ដុតបំផ្លាញព្រះកេសទី៥ របស់មហាព្រហ្ម ហើយកម្ដៅដែលសេសសល់ក្នុងព្រះកេសរបសមហាព្រហ្មទាំង៤ មានកម្ដៅរហូតដល់ ៥០០០ (៥ពាន់) ទៅ ១០០០០ (១មុឺន) អង្សាសេរ ទើបនិទានឱ្យយកព្រះកេសរបស់ទ្រង់តម្កល់នៅរូងភ្នំទឹកកក ដែលជាភាពត្រជាក់ នាភ្នំកៃឡាស

(Mount Kailash) ។

  • តួអង្គ ទេវតាមហាសង្ក្រាន្ត ទាំង៧ ដែលជាបុត្រី ទាំង៧របស់ កបិលមហាព្រហ្ម គឺតំណាងឱ្យថ្ងៃទាំង៧ នៅលើផែនដី ដែលរាប់ចាប់ពីកូនច្បង តំណាងឱ្យថ្ងៃអាទិត្យ រហូតដល់ថ្ងៃសៅរ៍ ដែលជារង្វាស់នៃឯក្កតាប្រចាំសប្ដាហ៍ផងដែរ ។
  • តួអង្គ ព្រះវិស្វៈកម្មទេវបុត្រ គឺជាតួអង្គ តំណាងឱ្យ ព្រះពិស្ណុការ ជាជាងវិស្វៈករ នៃឋានសួគ៌ ដែលគ្រប់ការសាសង់ទាំងអស់នៅកម្ពុជា ត្រូវសែនព្រេនឧទ្ទិសបួងសួងដល់ទ្រង់ ដើម្បីជាសេចក្ដីសុខក្នុងការងារសាងសង់នេះ ។
  • ពាក្យត្រូវ: កុបិលមហាព្រហ្ម ដកស្រង់ពីច្បាប់ដើម 1945
  • ពាក្យមិនត្រឹមត្រូវ: កបិលមហាព្រហ្ម មិនមានក្នុងច្បាប់ដើម

ទេវតាសង្ក្រាន្តទាំង៧ កែប្រែ

The 7 Devata Sangkran

ទេវតាសង្ក្រាន្តទាំង៧ សម្ដែងកិរិយា អំពីការចេញហែ សិរសា កបិលមហាព្រហ្ម ដោយកំណត់ទៅតាមពេលវេលាច្បាស់លាស់ ជាមួយនិង ឈ្មោះទេវតាសង្ក្រាន្តទាំង ៧ និង គ្រឿងអាភរណៈ នៃដំណើរមកដល់ដែលបានចងក្រងដោយក្រុម កិច្ចការនៃ ក្រុមជំនុំទំនៀមទម្លាប់ខ្មែរ ពុទ្ធសនបណ្ឌិត្យកម្ពុជាក្នុងឆ្នាំ ១៩៦០ ។ [២៩]

  • បេីចេញហែរនៅវេលាព្រឹកព្រលឹម ដល់ថ្ងៃត្រង់ (ទ្រង់ឈរ) មិនកាន់ខ្សែរបង្ហៀរ ៦ : ០០ ព្រឹក > ១២ : ០០ ថ្ងៃត្រង់
  • បេីចេញហែរវេលាថ្ងៃត្រង់ ទល់នឹងព្រលប់ (ទ្រង់អង្គុយពាក់ឆៀង) ១២ : ០០ ថ្ងៃត្រង់ > ៦ : ០០ ល្ងាច
  • បើចេញហែរនៅវេលាព្រលប់ ទៅទល់អធ្រាត្រ (ទ្រង់ផ្ទំបេីកព្រះនេត្រ) ៦ : ០០ ល្ងាច > ១២ : ០០ អធ្រាត្រ
  • បេីចេញហែរនៅវេលាអធ្រាត្រ ទៅទល់ភ្លឺ (ទ្រង់ផ្ទំបិទព្រះនេត្រ) ១២ : ០០ រំលងអធ្រាត្រ > ៦ : ០០ ព្រឹក
ពណ៌អម្ពរពស្ត្រា តំណាងថ្ងៃ ព្រះនាម លម្អរព្រះកាណ៌ គ្រឿងអាភរណៈ អលង្ការត្បូង ភក្សាហារ គ្រឿងសាស្ត្រាវុធ ក្នុងព្រះហត្ថ យាន្តជំនិះ ជាសំស្ក្រឹត
ថ្ងៃអាទិត្យ ទុង្សាទេវី សៀត ផ្កាទទឹម បទុមរាគ
"ត្បូងទទឹម" (Ruby)
សោយផ្លែឧទុម្ពរ

(ផ្លែល្វា)

ឆ្វេង-ខ្យងស័ង្ខ | ស្តាំ-កងចក្រ ហ្គារូដា गरुड (គ្រុឌ)
ថ្ងៃច័ន្ទ គោរាគៈទេវី សៀត ផ្កាអង្គាបុស្ប កែវមុក្តា

"គជ់ខ្យង" (Pearl)

សោយតេលំ तैल
(ប្រេងល្ង ឬ ប្រេងសណ្ដែក)
ឆ្វេង-ឈើច្រត់ | ស្តាំ-ព្រះខ័ន វ្យាឃ្រ व्याघ्र (ខ្លាធំ)
ថ្ងៃអង្គារ រាក្យៈសាទេវី សៀត ផ្កាឈូក កែវមោរ៉ា

"ត្បូងសមុទ្រ​" (Coral)

សោយលោហិត (ឈាម) ឆ្វេង-ធ្នូ |ស្តាំ- ត្រីសូល៍ អស្សតរ अश्व (សេះ)
ថ្ងៃពុធ មណ្ឌាទេវី សៀត ផ្កាចម្ប៉ា កែវពិទូរ្យ
"ត្បូងភ្នែកឆ្មា"
(Cat'S Eye Gem)
សោយទឹកដោះសប្បិ
(ទឹកដោះគោច្អិន)
ឆ្វេង-ឈើច្រត់ | ស្តាំ-ម្ជុល គទ្រភៈ गर्दभ (លា)
ថ្ងៃព្រហស្បតិ៍ កិរិណីទេវី សៀត ផ្កាមណ្ឌា (ផ្កាមន្ទារ) មរកត

"ត្បូងពណ៌បៃតង"
(Emerald)

សោយសណ្ដែក ល្ង ឆ្វេង-កាំភ្លើង វជ្រ | ស្តាំ-កង្វេរដំរី គជសារ​ कुञ्चर (ដំរី)
ថ្ងៃសុក្រ កិមិរាទេវី សៀត ផ្កាចង្កុលណី
(ផ្ការំចង់)
ផុស្សរាគ புஷ்பராகம்

"ត្បូងពណ៌លឿង" (Topaz)

សោយចេកណាំវ៉ា ឆ្វេង-ពិណ | ស្តាំ-ព្រះខ័ន មហឹសា महिष (ក្របី)
ថ្ងៃសៅរ៍ មហោទរាទេវី សៀត ផ្កាត្រកៀត
(ផ្កាកំប្លោក)
និលរ័តន៍
"ត្បូងពណ៌ខៀវ ឬ ត្បូងកណ្ដៀង"

(Sapphire)

សោយសាច់ទ្រាយ ពពួក ក្ដាន់ ឈ្លូស ឆ្វេង-ត្រីសូល៍ | ស្តាំ-កងចក្រ មយូរ៉ា मयूर (ក្ងោក)

អត្ថន័យនៃពណ៌មង្គលប្រចាំថ្ងៃទាំង៧ កែប្រែ

The meaning of 7 color glory of daily happiness

អត្ថន័យនៃសំលៀកបំពាក់ ពណ៌មង្គលប្រចាំថ្ងៃ នៃសប្ដាហ៍របស់កម្ពុជា ដែលបានដកស្រង់ចេញពីពណ៌មង្គលរបស់ទេវតាសង្ក្រាន្តទាំង៧ ដែលជាពណ៌តំណាងឱ្យថ្ងៃកំណើតរបស់ពួកគេ បុរាណខ្មែរលោកមានជំនឿយ៉ាងមុតមាំថា ប្រសិនបើពួកគេអនុវត្តដោយស្លៀកពាក់ តាមពណ៌នៃថ្ងៃកំណើតរបស់ពួកគេ នោះពួកគេនិង ជួបនូវភាពជោគជ័យ សុភមង្គល ភាពសុខដុមរមនា សុខភាពល្អ និងសំណាងល្អ, ពណ៌តំណាងថ្ងៃនិមួយៗមានអត្ថន័យដូចតទៅ៖ [៣០]

  • ថ្ងៃអាទិត្យ      (Red) ពណ៌ក្រហម តំណាងឱ្យថ្ងៃវីរៈភាព ភាពអង់អាចក្លាហាន ។

ថ្ងៃអាទិត្យ ជាក្រុមមនុស្សដែលមិនចេះអែបអបអ្នកដ៏ទៃ បើមានចិត្តពិរោធ (ខឹង) និងកើតជាភ្លើងខ្លាំង ដូចនេះរមែងធ្វើឱ្យកិច្ចការរបស់ខ្លួនតែង ខូចខាតអាសាបង់ឥតការ និង ស្ដាយក្រោយជានិច្ច បុរាណចារ្យ លោកឱ្យប្រើពណ៌ក្រហមដើម្បីជាមង្គល ចេះគ្រប់គ្រងអារម្មណ៍ ដែលធ្វើឱ្យខ្លួនគេយល់ថា ខ្លួនរបស់គេនិងធ្វើតែការងារចាំបាច់ សម្រាប់រូបគេផ្ទាល់ប៉ុណ្ណោះ ។

  • ថ្ងៃច័ន្ទ      (Bright yellow) ពណ៌លឿងទុំ តំណាងឱ្យថ្ងៃសោមនស្ស ភាពរីករាយ ។

ថ្ងៃច័ន្ទ ជាក្រុមមនុស្ស ដែលសេពគប់មិត្តភក្តិ បានល្អតែដំបូងប៉ុណ្ណោះ លុះយូរទៅច្រើនព្រងើយៗដាក់គ្នា ហើយក៏បាត់បង់ទំនាក់ទំនងដែលអាចបង្កើតជាឱ្យកាស និងប្រយោជន៍ដល់រូបគេ បុរាណចារ្យ លោកឱ្យប្រើពណ៌លឿងទុំដើម្បីជាមង្គល ចេះធ្វើសេចក្ដីសោមនស្ស ចេះរក្សាទំនាក់ទំនង ការប្រាស្រ័យទាក់ទង ដើម្បីបានជាប្រយោជន៍តទៅមុខទៀត ។

  • ថ្ងៃអង្គារ      (Royal Purple) ពណ៌ស្វាយ តំណាងឱ្យថ្ងៃអាថ៍កំបាំង ភាពជឿជាក់លើខ្លួនឯង ។

ថ្ងៃអង្គារ ជាក្រុមមនុស្ស ដែលពោពេញទៅដោយហេតុផលច្រើន គេច្រើនមានសេចក្ដីភ័យព្រួយច្រើនទៅលើរឿងការងារអ្វីមួយ ជាមនុស្សខ្លាចមុខខ្លាចក្រោយ ធ្វើកិច្ចការអ្វីមួយច្រើនអែអង់ និងពឹងពាក់ទៅលើអ្នកដទៃ បុរាណចារ្យ លោកឱ្យប្រើពណ៌ស្វាយ ដើម្បីជាមង្គល បង្កើនសេចក្ដីក្លាហាន និងភាពជឿជាក់លើខ្លួនឯង នោះកិច្ចការអ្វីៗក៏បានសម្រេចផងដែរ ។

​​* ថ្ងៃពុធ      (Olive drab ) ​ពណ៌សុីលៀប តំណាងឱ្យថ្ងៃសុទិដ្ឋិនិយម ភាពជាអ្នកដឹកនាំ ។ ថ្ងៃពុធ ជាក្រុមមនុស្ស ដែលច្រើនតែមើលងាយការងារ និង ស្ថានកាល ហើយចូលចិត្តនិយាយអួតអាងទៅអ្នកដ៏ទៃ និងមិនចេះខ្លាចអ្នកណាឡើយ ដូចនេះហើយរូបគេផ្ទាល់ច្រើនសម្បូរគេស្អប់ បុរាណចារ្យ លោកឱ្យប្រើពណ៌សុីលៀប ជាមង្គលដើម្បីឱ្យមានគំនិតសុទិដ្ឋិនិយម ការយល់ល្អគិតល្អចំពោះអ្នកដទៃ ទើបអាចដឹកនាំខ្លួនឯងបានល្អគេចចេញពីការស្អប់ខ្ពើមផងដែរ ។

ថ្ងៃព្រហស្បតិ៍ ជាក្រុមមនុស្ស ដែលមិនចូលចិត្តការនិយាយស្ដីច្រើន ហើយការងាររបស់គេច្រើនមានប្រសិទ្ធភាព ព្រោះគេជាមនុស្សម៉ត់ចត់ចំពោះការងារផងដែរ តែគេច្រើនមានសេចក្ដីថ្នាំងថ្នាក់ចំពោះអ្នកជុំវិញខ្លួន ដោយការគិតអវិជ្ជមានទៅលើអ្នកដ៏ទៃ និងការចាប់កំហុសរបស់អ្នកដ៏ទៃ បុរាណចារ្យ លោកឱ្យប្រើពណ៌បៃតង ជាមង្គលដើម្បីឱ្យរូបគេចេះវិនិច្ឆ័យ ថ្លឹងថ្លែង ព្រោះការចាប់កំហុសអ្នកដ៏ទៃ បង្កើតបានតែការមិនចុះសម្រុងគ្នា និងមិនធ្វើឱ្យរូបគេមានភាពរីកចម្រើនរុងរឿងនោះទេ ។

  • ថ្ងៃសុក្រ      (Blue) ពណ៌ខៀវ តំណាងឱ្យថ្ងៃប្ដេជ្ញាចិត្ត ភាពអំណត់ព្យាយាម ។

ថ្ងៃសុក្រ ជាក្រុមមនុស្ស ដែលមិនទុកចិត្តអ្នកដ៏ទៃជាងរូបគេផ្ទាល់នោះទេ ទោះក្នុងសភាពណា ការណាក៏ដោយ រូបគេចូលចិត្តសួរដេញដោល បញ្ជាក់សំដីគ្នាណាស់ បុរាណចារ្យ លោកឱ្យប្រើពណ៌ខៀវ ជាមង្គល ព្រោះភាពអំណត់ព្យាយាម និងការប្ដេជ្ញាចិត្តរបស់អ្នក សុទ្ធតែកើតមានបានដោយសារថ្វីដៃរបស់ខ្លួនផ្ទាល់ ។

  • ថ្ងៃសៅរ៍      (Dark Purple) ពណ៌ព្រីងទុំ តំណាងឱ្យថ្ងៃរាក់ទាក់ ​ភាពប្រាកដនិយម ។ ថ្ងៃសៅរ៍ ជាក្រុមមនុស្ស ដែលចូលចិត្តជួយអ្នកដទៃ ច្រើនជាទីទុកចិត្តដល់អ្នកដ៏ទៃ ដោយបែបនេះហើយ ទើបរូបគេទទួលបានអំណោយជារឿយៗ ពីអ្នកដ៏ទៃ ហើយជាអ្នកពូកែរៀបពាក្យពេចន៍ច្រើនចាក់បណ្ដោយ ហើយចេះប្រើពាក្យផ្អែមគ្រប់កាលៈទេសៈ បុរាណចារ្យ លោកឱ្យប្រើពណ៌ព្រីងទុំ ឬ ស្វាយក្រម៉ៅ ជាមង្គល ព្រោះភាពរាក់ទាក់របស់អ្នក និងបង្កើនភាពប្រាកដនិយមទៅលើផ្នត់គំនិតរបស់អ្នកដ៏ទៃ ដែលមានគំនិតមិនល្អទៅលើរូបអ្នក ។

អត្ថន័យ នៃពិធីបុណ្យចូលឆ្នាំខ្មែរ កែប្រែ

The meaning of Khmer New Year

ពិធីបុណ្យចូលឆ្នាំខ្មែរ (Khmer New Year) មានន័យថា ពិធីបុណ្យឆ្លងឆ្នាំថ្មី របស់ប្រជាជាតិខ្មែរ ដែលផ្សារភ្ជាប់ទៅនិងវប្បធម៌ចម្រុះរបស់ពួកគេ ។ បុរាណចារ្យ លោកឱ្យប្រើពាក្យ "ចូលឆ្នាំខ្មែរ" ជាផ្លូវការណ៍ ដើម្បីសម្គាល់ថា នេះជាពិធីចូលឆ្នាំថ្មីរបស់ជាតិសាសន៍ខ្មែរ ដែលមានតាំងពីការរាប់ឆ្នាំ តាមប្រតិទិន ចុល្លសករាជ (Chulasakaraj) ដែលកម្ពុជាចាប់ផ្ដើមរាប់ក្នុងឆ្នាំ ៦៣៧ នៃគ.សករាជ ដែលគិតចាប់ពី ស.វទី៧ មកម៉្លេះ ដែលគេបានតាំងវេលា តាមផ្កាយនក្ខត្តឬក្ស ចូលមកកាន់មេសៈរាសី ដែលមានស័កចំនួន ១០ ប៉ុណ្ណោះ ដូចជា៖ ឯក​ស័ក, ទោស័ក, ត្រី​ស័ក, ចត្វាស័ក, បញ្ចស័ក, ឆស័ក, សប្តស័ក, អដ្ឋស័ក, នព្វស័ក, សំរឹទ្ធិស័ក ។

កាតព្វកិច្ចចូលរួមរបស់ប្រជាជនខ្មែរ កែប្រែ

ក្នុងនាមជាប្រជាជាតិខ្មែរ ត្រូវចូលរួមថែរក្សា ការពារ លើកស្ទួយ ទំនៀមចូលឆ្នាំខ្មែរ របស់យើងដូចម្ដេចខ្លះ ?

ការរក្សានូវអត្ថន័យចូលឆ្នាំខ្មែរ

  • ការតែងដេគ័រលម្អផ្ទះ នៅថ្ងៃចូលឆ្នាំ ។
  • ថែរក្សាវប្បធម៌នៃការព្យួរគោមផ្កាយ ។
  • មានធុងទឹកនៅពីមុខផ្ទះ សម្រាប់ជះទៅលើអ្នកដំណើរ ទំនៀមមិនអាចកែប្រែ និងលុបចោលបាន របស់ដូនតាអង្គរ តំណាងឱ្យសិរីសួស្ដីបីប្រការ ។
  • នៅតែរក្សាការលេងជះទឹក និងប៉ាតម៉្សៅ នាំប្រជាជនចាកឆ្ងាយ អំពីល្បែងសុីសងពាលា នៅថ្ងៃចូលឆ្នាំ ។
  • រាជការទៅប៉ូលិសមានសមត្ថកិច្ច ឬ មន្ត្រីអាជ្ញាធរ នៅពេលឃើញអ្នកណាម្នាក់ បានលេងជះទឹក និង ប៉ាតម៉្សៅ ដោយខ្វះក្រមសីលធម៌ ដូចជា៖ ការជះទឹកកខ្វក់ ការគប់ថង់ទឹក ការបន្លំស្ទាបប្រដាប់ភេទផ្សេងៗ អាជ្ញាធរត្រូវចុះចាប់ពួកគេយកទៅអប់រំ បើមាននូវការរាជការណាមួយ ក្នុងរូបភាពបែបនេះពិតមែន ។
  • គ្រប់វត្តអារាម មានបង្ហាញនូវទស្សនីយភាពរបាំប្រជាប្រិយ ដូចជា៖ របាំគោះត្រឡោក របាំគោះអង្រែ របាំក្ងោកប់ៃលិន ការសម្ដែងល្ខោន និងការសម្ដែងយីកេផ្សេងល។

ថ្ងៃនៃមហាសង្ក្រាន្ត កែប្រែ

Date of Great Maha Sangkran

ឆ្នាំ ថ្ងៃចូលឆ្នាំ ទេវតាសង្ក្រាន្ត ពណ៌មង្គល ម៉ោងមកដល់ សត្វតំណាងឆ្នាំ
2020 13 មេសា គោរាគៈទេវី ពណ៌លឿងទុំ 20:48 PM ឆ្នាំជូត (កណ្ដុរ)
2021 14 មេសា មណ្ឌាទេវី ពណ៌សុីលៀប 04:00 AM ឆ្នាំឆ្លូវ (គោ)
2022 14 មេសា កិរិណីទេវី ពណ៌បៃតង 10:00 AM ឆ្នាំខាល (ខ្លា)
2023 14 មេសា កិមិរាទេវី ពណ៌ខៀវ 16:00 PM ឆ្នាំថោះ (ទន្សាយ)
2024 13 មេសា មហោទរាទេវី ពណ៌ព្រីងទុំ 22:24 PM ឆ្នាំរោង (នាគ)
2025 14 មេសា គោរាគៈទេវី ពណ៌លឿងទុំ 04:48 AM ឆ្នាំម្សាញ់ (ពស់)
2026 14 មេសា រាក្យៈសាទេវី ពណ៌ស្វាយ 10:48 AM ឆ្នាំមមី (សេះ)
2027 14 មេសា មណ្ឌាទេវី ពណ៌សុីលៀប 16:48 PM ឆ្នាំមមែ (ពពែ)
2028 13 មេសា កិរិណីទេវី ពណ៌បៃតង 23:12 PM ឆ្នាំវក (ស្វា)
2029 14 មេសា មហោទរាទេវី ពណ៌ព្រីងទុំ 05:36 AM ឆ្នាំរកា (មាន់)
2030 14 មេសា ទុង្សាទេវី ពណ៌ក្រហម 11:36 AM ឆ្នាំច (ឆ្កែ)
2031 14 មេសា គោរាគៈទេវី ពណ៌លឿងទុំ 17:36 PM ឆ្នាំកុរ (ជ្រូក)
2032 13 មេសា រាក្យៈសាទេវី ពណ៌ស្វាយ 00:00 AM ឆ្នាំជូត (កណ្ដុរ)
2033 14 មេសា កិរិណីទេវី ពណ៌បៃតង 06:24 AM ឆ្នាំឆ្លូវ (គោ)
2034 14 មេសា កិមិរាទេវី ពណ៌ខៀវ 12:24 PM ឆ្នាំខាល (ខ្លា)
2035 14 មេសា មហោទរាទេវី ពណ៌ព្រីងទុំ 18:24 PM ឆ្នាំថោះ (ទន្សាយ)
2036 14 មេសា គោរាគៈទេវី ពណ៌លឿងទុំ 01:12 AM ឆ្នាំរោង (នាគ)
2037 14 មេសា រាក្យៈសាទេវី ពណ៌ស្វាយ 07:12 AM ឆ្នាំម្សាញ់ (ពស់)
2038 14 មេសា មណ្ឌាទេវី ពណ៌សុីលៀប 13:12 PM ឆ្នាំមមី (សេះ)
2039 14 មេសា កិរិណីទេវី ពណ៌បៃតង 19:12 PM ឆ្នាំមមែ (ពពែ)
2040 14 មេសា មហោទរាទេវី ពណ៌ព្រីងទុំ 02:00 AM ឆ្នាំវក (ស្វា)
2041 14 មេសា ទុង្សាទេវី ពណ៌ក្រហម 08:00 AM ឆ្នាំរកា (មាន់)
2042 14 មេសា គោរាគៈទេវី ពណ៌លឿងទុំ 14:00 PM ឆ្នាំច (ឆ្កែ)
2043 14 មេសា រាក្យៈសាទេវី ពណ៌ស្វាយ 20:00 PM ឆ្នាំកុរ (ជ្រូក)
2044 14 មេសា កិរិណីទេវី ពណ៌បៃតង 02:48 AM ឆ្នាំជូត (កណ្ដុរ)
2045 14 មេសា កិមិរាទេវី ពណ៌ខៀវ 08:48 AM ឆ្នាំឆ្លូវ (គោ)
2046 14 មេសា មហោទរាទេវី ពណ៌ព្រីងទុំ 14:48 PM ឆ្នាំខាល (ខ្លា)
2047 14 មេសា ទុង្សាទេវី ពណ៌ក្រហម 20:48 PM ឆ្នាំថោះ (ទន្សាយ)
2048 14 មេសា រាក្យៈសាទេវី ពណ៌ស្វាយ 03:36 AM ឆ្នាំរោង (នាគ)
2049 14 មេសា មណ្ឌាទេវី ពណ៌សុីលៀប 09:36 AM ឆ្នាំម្សាញ់ (ពស់)
2050 14 មេសា កិរិណីទេវី ពណ៌បៃតង 15:36 PM ឆ្នាំមមី (សេះ)

ប្រវត្តិចូលឆ្នាំខ្មែរ កែប្រែ

Khmer New Year History

ប្រវត្តិចូលឆ្នាំខ្មែរ ត្រូវបានគេយល់ឃើញថាបានប្រារព្ធលើកដំបូងតាំងពី ស.វទី៧ មកម៉្លេះ ដោយការចាប់ផ្ដើមរាប់នៅប្រតិទិនជាលើកដំបូងរបស់កម្ពុជានោះគឺ ចុល្លសករាជ (ច.សក) ចាប់ផ្ដើមរាប់ចាប់ពីថ្ងៃចន្ទ ១២កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ១១៨១, នេះបើយោងតាមវចនានុក្រមខ្មែរ ភាគ ១ ទំព័រ ១៥២ ។ រីឯព្រះរាជពង្សាវតាក្រុងកម្ពុជា ដែលរៀបរៀងដោយលោក ទេពពិទូរ ឈឹម ក្រសេម នោះ ក៏បានឱ្យដឹងដែរថាព្រះបាទ ជ័យវរ្ម័នទី១ ទ្រង់បានចេញព្រះរាជឱង្ការឱ្យប្រើប្រាស់ចុល្លសករាជជាលើកដំបូង ក្នុងពុទ្ធសករាជ ១១៨១ ត្រូវនឹងគ្រិស្ដសករាជ ៦៣៧ ពោលគឺក្នុងពេលដែលទ្រង់ឡើងសោយរាជ្យសម្បត្តិនៅរាជធានីឦសានបុរៈ គឺនៅតំបន់ប្រាសាទសំបូរព្រៃគុក ខេត្តកំពង់ធំ បច្ចុប្បន្ន ។ ចុល្លសករាជ (Chulasakaraj) ដែលកម្ពុជាហៅថា សករាជតូច ព្រោះមានការសម្គាល់ឆ្នាំតែ ១០ ប៉ុនណោះ ដូចជា៖ ឯកស័ក (១) ទោស័ក (២) ត្រីស័ក (៣) ចត្វាស័ក (៤) បញ្ចស័ក (៥) ឆស័ក (៦) សប្តស័ក (៧) អដ្ឋស័ក (៨) នព្វស័ក (៩) សំរឹទ្ធស័ក (១០) ។[៣១] ក្រោយមកដោយសារ ចុល្លសករាជ ជាសករាជតូច មិនអាចកំណត់ខែឆ្នាំ តាមឯក្កតា ជាក់លាក់បាន កម្ពុជាក៏ផ្លាសប្ដូរមកប្រើប្រតិទិន "មហាសករាជ" (Mahasakaraj) ដែលកម្ពុជាហៅថា សករាជធំ ដោយចាប់ផ្ដើមរាប់ជាលើកដំបូង នាស.វទី៩ គ.សករាជ ៨៨៩ ត្រូវនិងរជ្ជកាលព្រះបាទ យសោវរ្ម័នទី១ ដែលមហាសករាជ បានចាប់កំណើតនៅ ប្រទេសឥណ្ឌា នៅថ្ងៃ១កើតខែចេត្រ គ.សករាជ ៧៨ ត្រូវនិងថ្ងៃទី១៤ ខែមីនា ដែលយកឈ្មោះតាមព្រះបាទ (សក/សៈកៈ) ។ ប្រតិទិនរបស់ មហាសករាជ គិតតាមដំណើរគោលចរ របស់ព្រះច័ន្ទ នៃរង្វាស់ឆ្នាំ "ចន្ទគតិ" ដូច្នេះ ការរាប់មហាសករាជ គេត្រូវគិតតាមថ្ងៃខែ របស់ចន្ទគតិ មិនគិតតាមសុរិយាគតិឡើយ មហាសករាជថ្មី គេរមែងរាប់ចាប់ពីថ្ងៃ១កើត ខែចេត្រ ជារៀងរាល់ឆ្នាំ ទើបព្រះបរមរាជវាំងមាននូវកិច្ចពិធី ត្រស្តិសង្ក្រាន្ត ដែលធ្វើឡើង៣ថ្ងៃ មុនថ្ងៃ១កើត ខែចេត្រជារៀងរាល់ឆ្នាំ ធ្វើនៅថ្ងៃទី ១៣.១៤.១៥ រោចខែផល្គុន ។ មហាសករាជ មានការរាប់សម្គាល់ខែទាំង១២ នៃចន្ទគតិ ដូចជា៖ ១.បុស្ស (Bŏss) ២.មាឃ (Méakh) ៣.ផល្គុន (Phâlkŭn) ៤.ចេត្រ (Chêtr) ៥.ពិសាខ (Pĭsakh) ៦.ជេស្ឋ (Chésth) ៧.អាសាឍ (Asath) ៨.ស្រាពណ៍ (Srapôn) ៩.ភទ្របទ (Phôtrôbât) ១០.អស្សុជ (Âssŏch) ១១.កត្តិក (Kâtdĕk) ១២.មិគសិរ (Mĭkôsĕr) ។[៣២] រហូតដល់ចុងសម័យអង្គរ យោងតាមកំណត់ត្រាលោក ចូវតាខ្វាន់ (Zhou Daguan) ដែលមកដល់អាណាចក្រខ្មែរ ក្នុងឆ្នាំ ១២៩៦ នៃគ.សករាជ លោកបានធ្វើដំណើរចេញពីតំបន់អ្នកស្រុកចេនឡា មកតាមបឹងទន្លេសាប មកដល់តំបន់អង្គរ ក្នុងខែសីហា លោកអាចយល់ច្រឡំនៅ ពិធីបុណ្យអុំទូក ថាជាពិធីបុណ្យចូលឆ្នាំ របស់កម្ពុជាដែលធ្វើឡើងនៅខែ មិគសិរ ត្រូវនិងខែទី១១ របស់ចិន ដែលលោកបានពណ៌នាអំពីការប្រកួតអុំទូក មានបណ្ដែតគោម និង អុចកាំជ្រួច ផងដែរ រហូតលោកបន្តស្នាក់នៅអស់ពេល ៨ខែ លោកបានកត់ត្រាអំពីពិធីបុណ្យរដូវក្ដៅរបស់កម្ពុជា ដែលអ្នកស្រុកនាតំបន់អង្គរបានលេងជះទឹកដាក់គ្នារយៈពេលជាច្រើនថ្ងៃ និងបានប្រមូលទឹកមកពីគ្រប់ទិសទីនាថ្ងៃចុងក្រោយ យកមកស្រោចស្រពបដិមារព្រះពុទ្ធដែលគេបានយកមកដង្ហែរចំនួន ២៥អង្គ ផងដែរ ។ អរិយធម៌កម្ពុជា បានប្រារព្ធពិធីចូលឆ្នាំរបស់ខ្លួនតាំងពីខែចេត្រ ដែលត្រូវជាខែទី៤ នៃខែមេសា តាំងពីស.វទី៧ មកម៉្លេះ តែដោយភាពល្អៀងនៃប្រតិទិនចន្ទគតិ ខែទី១២ មិគសិរ អាចល្អៀងមកខែទី១ ហើយខែចេត្រទី៤ អាចល្អៀងមកខែទី៥ ហើយខែបន្តបន្ទាប់ទៀតមានការល្អៀងចូលគ្នាជាបន្តបន្ទាប់ ទើបកម្ពុជាសំរេចប្ដូរមករាប់ សុរិយាគតិវិញ ក្នុងសម័យអណាព្យាបាលបារាំង រហូតមកដល់បច្ចុប្បន្ននេះ មានន័យថាយើងចូលឆ្នាំ នៅមេសៈរាសី តាមប្រតិទិនពុទ្ធសាសនាដដែល គ្រាន់តែយើងផ្លាសប្ដូរឯក្កតានៃការរាប់លំដាប់ខែប៉ុនណោះ ដោយប្ដូរពីចន្ទគតិ ទៅសុរិយាគតិ វិញដើម្បីភាពជាក់លាក់នៃរង្វាស់ខែក្នុងមួយឆ្នាំ ។ ដោយសុរិយាគតិ គេគិតតាមក្បួនរាសីចក្រ ដែលព្រះអាទិត្យធ្វើដំណើរចេញពី មីនរាសី (Pisces) គឺជាសញ្ញាហោរាសាស្ត្រទីដប់ពីរ និងចុងក្រោយនៅក្នុងរាសីចក្រ វាលាតសន្ធឹងពី 330° ទៅ 360° នៃរយៈបណ្តោយលំហអាកាស នៅក្រោមរាសីចក្រត្រូពិច ព្រះអាទិត្យឆ្លងកាត់តំបន់នេះនៅចន្លោះថ្ងៃទី 19 ខែកុម្ភៈ ដល់ថ្ងៃទី 20 ខែមីនា ហើយធ្វើដំណើរចូលដល់ មេសរាសី (Aries) ទីតាំងនៅអឌ្ឍគោលលំហអាកាសខាងជើង ដោយព្រះអាទិត្យនិងដើរត្រង់ពីលើក្បាល ហៅថា "សាមញ្ញសង្ក្រាន្ត" កំដៅព្រះអាទិត្យឡើងក្ដៅជាងខែទាំងពួង ប្រជាប្រុសស្រីនិងបានសំរាកពីស្រែចម្ការរបស់ពួកគេ បន្ទាប់មកពួកគេអាចប្រមូលទិន្នផលក្នុងខែនេះផងដែរសម្រាប់ការត្រៀមអបអរពិធីបុណ្យចូលឆ្នាំថ្មីរបស់ខ្លួន ដោយសារតែអាកាសធាតុក្ដៅនេះហើយទើបកើតមានទំនៀមលេងជះទឹករបស់ដូនតាខ្មែរបុរាណ មកដល់បញ្ចុប្បន្ននេះ ។[៣៣]

ចន្ទគតិ កែប្រែ

ចន្ទគតិ បា. ( ន. ) ដំណើរព្រះចន្ទ : លើកខែតាមចន្ទគតិ, កំណត់ថ្ងៃខែតាមចន្ទគតិ ។ ចន្ទគតិកាល បា. ( ន. ) កាលរដូវដែលកំណត់តាមដំណើរព្រះចន្ទក្នុងឆ្នាំមួយៗ ចែកជារដូវមាន ៣ គឺ ហេមន្តៈ រដូវរងា មាន ៤ ខែ រាប់តាំងពីថ្ងៃ ១ រោច ខែកត្ដិក ទៅដល់ថ្ងៃពេញបូណ៌មីខែផល្គុន, គិម្ហៈ រដូវក្ដៅមាន ៤ ខែ រាប់ពីថ្ងៃ ១ រោចខែផល្គុន ទៅដល់ថ្ងៃពេញបូណ៌មីខែអាសាឍ, វស្សា រដូវភ្លៀងមាន ៤ ខែ រាប់ពីថ្ងៃ ១ រោចខែអាសាឍ ទៅដល់ថ្ងៃពេញបូណ៌មីខែកត្ដិក, រួមទាំងបីរដូវជា ១២ខែ ត្រូវជា គម្រប់១ឆ្នាំ, តែបើឆ្នាំ ដែលមានអធិកមាសលើស ខែអាសាឍ ២ ដង នោះ ត្រង់គិម្ហៈរដូវ មាន ៥ខែ គឺរាប់ពីត្រឹមថ្ងៃ ១រោច ខែផល្គុន ទៅដល់ថ្ងៃពេញបូណ៌មី ខែទុតិយាសាឍ, ឆ្នាំនោះមាន ១៣ ខែ, ហៅថា ឆ្នាំមានអធិកមាស ។ បើឆ្នាំមានអធិកវារៈ ត្រង់ខែជេស្ឋត្រូវមាន ៣០ថ្ងៃ ខុសពីធម្មតា ខែអាសាឍ ជួនកាលមាន ២ដង

  • មុនឈ្មោះ – បឋមាសាឍ
  • ក្រោយឈ្មោះ – ទុតិយាសាឍ

បើយកលេខប្រើជាជំនួសខែ បឋមាសាឍ ត្រូវដាក់លេខ ៨ ក្រោមសូន្យ ( ᧠ ), ខែ ទុតិយាសាធ ត្រូវដាក់លេខ ៨ ពីរតម្រួតលើគ្នា ( ᧰ ) ចន្ទមណ្ឌល ក្នុងអាកាសក៏ហៅថា ខែដែរ : សំពះព្រះខែ, ខែរះ, និង ខែលិច ។ ទុតិយាសាឍ –យ៉ាសាត បា.; សំ. ( ន. ) (ទុតិយាសាឡ្ហ; ទ្វិតីយាសាឍ) ឈ្មោះខែអាសាឍទី ២ គឺខែអាសាឍក្រោយ ជាគូគ្នានឹងខែអាសាឍទី ១ គឺខែអាសាឍមុនដែលហៅថា បឋមាសាឍ (មានតែក្នុងឆ្នាំណាដែលមានអធិកមាស គឺឆ្នាំដែលត្រូវលើកខែអាសាឍ ២ ដងបំពេញតាមចន្ទគតិ) ហៅខែ ទុតិយាសាឍ ។

កំណត់ត្រា ពាក្យ សង្ក្រាន្ត កែប្រែ

 
Sangkran of Cambodia inscription around 10th century.

ចំពោះពាក្យសង្ក្រាន្ត កែប្រែ

ថ្មីៗនេះនៅថ្ងៃទី 25 ខែមីនា ឆ្នាំ 2024 មានការប្រតិកម្មចំរុះគ្នាទៅលើពាក្យ "សង្ក្រាន្ត" មួយចំនួនថាមិនគួរប្រើ យើងគួរប្រើពាក្យ បុណ្យចូលឆ្នាំថ្មី ដោយខ្លាចថាចម្លងថៃ ឯមួយចំនួនទៀតថាគួរតែប្រើ ពាក្យសង្ក្រាន្ត ព្រោះមាននៅលើសិលាចារឹក ផ្សេងៗ ។ ក្រុមបុរាណាចារ្យ បានដឹងតាំងពី 5 ឆ្នាំមុនថាថៃនិងត្រៀមឯកសារ ដើម្បីដាក់ពិធីចូលឆ្នាំរបស់ខ្លួនទៅ UNESCO ដោយប្រើប្រាសឈ្មោះថា Songkran ហើយគេនិងសម្រេច ដូចនេះ តើយើងប្រើពាក្យសង្ក្រាន្តបានឬទេ ? សង្ក្រាន្ត ជាពាក្យសំស្ក្រឹត ដែលបុរាណខ្មែរយកមកប្រើ ទោះជា ឥណ្ឌាជាម្ចាស់នៃពាក្យនេះពិតមែន ប៉ុន្តែរបៀបសរសេរជាពាក្យ "សង្ក្រាន្ត" បែបនេះមិនមានក្នុងកំណត់ត្រាសិលាចារឹកណាមួយរបស់ឥណ្ឌានោះទេ គេឃើញមានការសរសេរបែបនេះ ជាទម្រង់អក្សរសាស្ត្រខ្មែរប៉ុនណោះ ដូចនេះយើងនៅតែប្រើពាក្យនេះបានធម្មតា ហើយពាក្យ "សង្ក្រាន្ត" ដែលថៃយកទៅដាក់គឺចេញ ពីសិលាចារឹកប្រាសាទរបស់ខ្មែរពីបុរាណកាលដូចគ្នា តែដោយសារថៃបានជាប់ក្មុងបេតិភណ្ឌពិភពលោកទៅហើយ ដូចនេះការផ្ដល់តម្លៃឱ្យគ្នាតារយៈការទូត យើងមិនត្រូវទោមនស្ស រឿងនេះឡើយ ។ ហើយពាក្យថា បុណ្យចូលឆ្នាំថ្មី យើងមិនគួរប្រើជាពាក្យផ្លូវការណ៍ឡើយ ព្រោះពាក្យនេះអាចប្រើបាន នូវវេលាចូលឆ្នាំរបស់ពួកលោកខាងលិចទៀត គឺ ចូលឆ្នាំសកល ដែលសម្ដៅដល់ការចូលឆ្នាំថ្មីដូចគ្នា ដូចនេះ ក្រុមបុរាណាចារ្យលើកទឹកចិត្ត ពាក្យដែលយើងគួរប្រើប្រាសជាផ្លូវការណ៍គឺ បុណ្យចូលឆ្នាំខ្មែរ ឬ សង្ក្រាន្តខ្មែរ ដែលសម្ដៅដល់ពិធីបុណ្យចូលឆ្នាំរបស់ជនជាតិខ្មែរគ្រប់ពណ៌សម្បុរមិនថាពួកគេនៅទីណាឡើយ បើទោះជាពួកគេនៅក្រៅប្រទេសក្ដី ហើយតំបន់ដែលប្រារព្ធពិធី យើងប្រើពាក្យថា សង្ក្រាន្តដដែល ឧទាហរណ៍: អង្គរសង្ក្រាន្ត សង្ក្រាន្តវត្តភ្នំ សង្ក្រាន្តសៀមរាប សង្ក្រាន្តបាត់ដំបង សង្ក្រាន្ត LA, Sangkran Long Beach ល ។ បើសិនជាអ្នកមួយចំនួនទទូចថា ថៃប្រើពាក្យសង្ក្រាន្តហើយ យើងមិនគួរប្រើទេ ក្រុមបុរាណាចារ្យ ចង់សួរទៅអ្នកវិញថា អ្នកសំអាងលើសិលាចារឹកណាមួយនៅក្នុងប្រទេសថៃ ? បើថៃមិនទទួលស្គាល់ពាក្យ សង្ក្រាន្តដែលសរសេរតាមដូនតាខ្មែរ ដូចនេះថៃត្រូវសរសេរជាទម្រង់ប្រកបបែបថៃ "សុងក្រាន" ដោយមិនពាក់ព័ន្ធទៅនិងទម្រង់អក្សររបស់ដូនតាខ្មែរ "សង្ក្រាន្ត" ។

  • Songkran = សុងក្រាន សរសរជាទម្រង់ដូនតាថៃ
  • Sangkran = សង្ក្រាន្ត សរសរជាទម្រង់ដូនតាខ្មែរ ។
  • រាល់ពេលដែលមានការចងក្រងប្រពៃណីចូលឆ្នាំ របស់ជាតិសាសន៍ អាសុីអាគ្នេយ៍ បើសិនជាគេចងក្រងថា ថៃមានទំនៀមលេងជះទឹកក្នុងថ្ងៃចូលឆ្នាំ គេនិងប្រើពាក្យថា ដូច្នេះ ទំនៀមលេងជះទឹកក្នុងថ្ងៃចូលឆ្នាំ ក៏មាននៅភូមា កម្ពុជាដែរ គេមិនហ៊ានប្រើពាក្យណាមួយ សង្កត់យកពិធីនេះទៅផ្ដាច់មុខជារបស់ខ្លួនទេ សូម្បីតែសាស្ត្រាចារ្យថៃផ្ទាល់ក៏ដូចគ្នា សូមមើលការចងក្រង: The Journal of the Siam Society Volumes 48-51, ដែលចេញផ្សាយក្នុងឆ្នាំ 1963 ។
  • មានអ្នកចំនួនទៀត និយាយថា ថៃគេមិនប្រើចុល្លសករាជទេ ទើបគេ ហៅសុងក្រាន ខ្មែរយើងចូលឆ្នាំ នៅខែមិគសិរ មិនមែនចូលឆ្នាំនៅថ្ងៃសង្ក្រាន្ត ឯណាឯណី មានចូលមើលអត្ថបទ លោកចូវតាក្វាន់ នៅបណ្ណាល័យប្រទេសចិនទេ លោកបានភ័ន្តច្រឡំពិធីបុណ្យចូលឆ្នាំខ្មែរ ក្នុងខែកក្ដិក នោះគឺជាពិធីបុណ្យអុំទូក ដែលត្រូវនិងខែវិច្ឆិកា ហើយលោកបន្តស្នាក់នៅរហូតដល់បានជួបពិធីស្រង់ព្រះក្មុងខែចេត្រ ដែលនោះហើយទើបជាថ្ងៃសង្ក្រាន្ត ។ សង្ក្រាន្ត ជាពាក្យសំស្ក្រឹត ការវិវឌ្ឍន៍នូវអក្សរខ្មែរ និង ភាសាខ្មែរ ទើបមានការបកប្រែពាក្យ សង្ក្រាន្តនេះថា ចូលឆ្នាំថ្មី ដែលជាខេមរៈភាសា ដោយសារប្រទេសកម្ពុជាប្រើ ខេមរៈភាសា ជាភាសាផ្លូវការណ៍ ទើបយើងនិយាយថា បុណ្យចូលឆ្នាំថ្មី ហើយបុណ្យចូលឆ្នាំថ្មី ប្រារព្ធដោយជាតិសាសន៍ណា គឺ ជាតិសាសន៍ខ្មែរ តើធ្វើដូចម្ដេច ទើបសម្គាល់បុណ្យនេះថា ជាបុណ្យជាតិសាសន៍ខ្មែរ ដូចនេះត្រូវប្រាប់គេថា បុណ្យចូលឆ្នាំខ្មែរ (Khmer New Year) ហើយក្នុងបុណ្យចូលឆ្នាំខ្មែរ មានអ្វីខ្លះ ? មានការរៀបចំសង្ក្រាន្ត សង្ក្រាន្តសៀមរាប ល-។ ហើយក្នុងសង្ក្រាន្តមានអីខ្លះ មានសិល្បៈល្បែងរបាំផ្សេងៗ... ។

តើយើងចង់ប្រាប់ឈ្មោះ បុណ្យចូលឆ្នាំរបស់យើងទៅកាន់បរទេស ជាភាសាសំស្ក្រឹត ឬ ជាខេមរៈភាសា ? ចុះបើយើងប្រើទាំងពីរ មានទៅខាតបង់អី ដូនតាខ្មែរ បង្កើតចូលឆ្នាំ ឱ្យយើងបានសប្បាយ មិនមែនឱ្យយើងយកមកវែកញែកឈ្លោះគ្នាទេ ។

អ្វីដែលក្រុមបុរាណាចារ្យព្រួយបារម្ភ! កែប្រែ

ប្រទេសដែលចូលឆ្នាំ ខែមេសា (April) ឥណ្ឌា ភូមា ថៃ ឡាវ និង ចិនយូណាន គេមានទំនៀមលេងជះទឹកនិង ប៉ាតម្ស៉ៅដូចគ្នាទាំងអស់ ស្រាប់តែមានប្រជាជនខ្មែរមួយចំនួន នៅតែមានគំនិតយល់ថា កម្ពុជាមិនមានលេងទេ ប្រទេសយើងវាទៅជាខុសគេវិញ នោះនិងមានន័យថា យើងមិនមែនជាជាតិសាសន៍ដែលមានអរិយធម៌ខ្ពង់ខ្ពស់នោះទេ ហើយគេនិងវាយប្រហារថា យើងជាជាតិសាសន៍ស្ថិតក្រោមអណានិគមប្រទេសទាំងនោះ ហើយទទួលរងឥទ្ធិពលវប្បធម៌ពីប្រទេសទាំងអស់នោះវិញទៀត ចឹងមានន័យថាទោះជាចក្រភពខ្មែរធំយ៉ាងណា ក៏គេមិនបានទទួលឥទ្ធិពលពីយើងដែរ ហើយពិតណាស់គឺឈានដល់ការបាត់បង់ពិធីស្រង់ព្រះ ដែលមានភាពពាក់ព័ន្ធជាមួយទឹកដែលជាគ្រឿងមង្គល ហើយដួលទៅទាំងអស់ដោយពាក្យមួយឃ្លា យើងក្រោមអណានិគមគេ ទទួលយកទំនៀមស្រង់ព្រះតាមបែបពុទ្ធសាសនាថេរវាទពីគេថែមទៀត ដល់ពេលយើងខុសគេ ទាញកំណត់ត្រា រឿងកុបិលមហាព្រហ្ម ដែលចេញពីភ្នំកៃឡាប្រទេសឥណ្ឌា ថាយើងចម្លងលំនាំរឿងពីគេទាំងស្រុង ដែលមានន័យថា ខ្មែរមិនមែនទទួលឥទ្ធិពលពីវប្បធម៌ឥណ្ឌា ហើយបំប្លែងទៅជាបែបផែន Version សម្រាប់ខ្លួននោះទេ បែរជានាំឱ្យយល់ច្រឡំហើយបរទេសគិតថា ខ្មែរទៅជាក្រោមអណានិគមគេហើយ ទទួលឥទ្ធិពលវប្បធម៌ពីប្រទេសទាំងនោះវិញទៀត ។ ការមានចិត្តស្រលាញ់វប្បធម៌ និង ថែរក្សាមរតកវប្បធម៌ជាតិ គឺជារឿងល្អណាស់ តែកុំមានគំនិតអភិរក្សនិយម រហូតដល់បិទការគិតរបស់ខ្លួន បើរៀនមុខជំនាញផ្សេង ដែលផ្ទុយនិងជំនាញវប្បធម៌ប្រវត្តិសាស្ត្រជាតិ ចូលកុំតាំងខ្លួនឡើងមកពន្យល់បង្គាប់គេអំពីវប្បធម៌ប្រវត្តិសាស្ត្តជាតិខ្លួន ព្រោះអាចនាំឱ្យគេវង្វេង វិនាសអន្តរាយ ។ ត្រូវគិតឱ្យបានវែងឆ្ងាយ ត្រូវគិតឱ្យបានគ្រប់ជ្រុងជ្រោយ ត្រូវគិតឱ្យបានច្រើនចំនុចជាមុនសិន ត្រូវគិតរកភាពចំនេញ ឬ មិនចំនេញ ជាមុនសិន សឹមយើងយកមកថ្លឹងថ្លែង កុំគិតអ្វីមួយត្រឹមចុងច្រមុះរបស់ខ្លួន ។ យើងឆ្លងកាត់សង្គ្រាមប៉ុលពត រលាយឯកសារជាតិជិតអស់ម្ដងហើយ បើយើងនៅតែបន្តវែកញែកខាំគ្នា រឹតតែរលាយលើសដើម ជនជាតិយើងមកដល់ ស.វទី២១ នេះ គឺជា ស.វ ដែលកំពុងប្រកួតជែងប្រទេសផ្សេងៗក្នុងតំបន់ មិនគួរឱ្យមានការអប់រំកូនខ្មែរ ឱ្យរស់នៅតែសម័យប្រើទានទេ ចូលឆ្នាំខ្មែរ ១ឆ្នាំមានការលេងសប្បាយតែប៉ុន្មានថ្ងៃទេ កុំតឹងតែងហួសហេតុ បិទសិទ្ធសេរីភាពក្មេងៗនិងយុវជន ធ្វើឱ្យក្មេងៗ និងយុវជនរងសម្ពាធផ្លូវចិត្ត ត្រូវក្រឡេកមើលប្រទេសគេ ក្មេងៗនិងយុវជនគេរីកចម្រើនដល់ណាហើយ ។ មួយវិញទៀត បើតាមគំនិតរបស់ខ្មែរមួយចំនួនដែលមានការយល់ដឹងបានតិចតួចថា ល្បែងប្រជាប្រិយ មានបោះអង្គញ់ លាក់កន្សែង ខ្លែងឆាបកូនមាន់ គួរលេងជារបស់ខ្មែរ កុំលេងជះទឹក ប៉ាតម៉្សៅ តាមប្រទេសជិតខាង នោះសបញ្ជាក់ប្រាប់បរទេសក្នុងលោកថា ចក្រភពខ្មែរគ្មានឥទ្ធិពលវប្បធម៌ទៅលើគេទេព្រោះប្រទេសទាំងនោះគេមិនបាន យកល្បែងប្រជាប្រិយទាំងនេះទៅលេងផុសផុលតាមខ្មែរទេ មានន័យថាប្រទេសយើងរឹតតែក្រោមអណានិគមគេ នោះហើយគឺចប់ដោយគ្មានពាក្យថ្លាថ្លែង ។

សេចក្តីប្រតិកម្ម កែប្រែ

  • មានការផុសនិយាយពីវប្បធម៌ចូលឆ្នាំខ្មែរ របស់បងប្អូនមួយចំនួនលើបណ្ដាញសង្គម Facebook និង Youtube ដែលប្រាសចាកពី កំណត់ត្រានៃឯកសារយោងទាំងស្រុង ការលើកឡើងដោយគ្មានប្រភពច្បាស់លាស់ ដោយផុសថា ទេវតាទាំង៧អង្គ ជាប្រពន្ធរបស់ ព្រះឥន្ទ្រ ពិធីលេងជះទឹក ជារបស់បរទេសជាដើម និង តាមរយៈសារព័ត៌មានមួយចំនួន ដែលជាហេតុធ្វើឱ្យមានការយល់ច្រឡំដល់ពលរដ្ឋខ្មែរមួយចំនួនធំ ។ អត្ថបទនៃ ពិធីបុណ្យចូលឆ្នាំខ្មែរ ដែលរៀបរាប់ខាងលើនេះ បានធ្វើការស្រាវជ្រាវអស់រយៈពេល 4 ឆ្នាំ ចាប់តាំងពីឆ្នាំ 2018 មក ដែលឯកសារមួយចំនួនធំ បានរកឃើញនៅបណ្ណាល័យអន្តរជាតិធំៗ នាក្រៅប្រទេស ដូចនេះសូមធ្វើការកែតម្រូវ ខ្លឹមសាររបស់បងប្អូន ដែលផុសអំពីទំនៀមចូលឆ្នាំខ្មែរ ឱ្យបានច្បាស់លាស់ សូមអរគុណ ។
  • អត្ថបទទាំងមូល មិនដាក់ប្រភពឯកសារ តាមសៀវភៅមហាសង្ក្រាន្តរបស់លោក អុឹម បុរិន្ទ នោះទេ ព្រោះប្រភពមួយចំនួនធំក្នុងសៀវភៅនេះ ដាក់ Credit យកមកពីតម្រាសង្ក្រានរបស់ថៃ ដែលប្រាសចាកតាមតម្រារបស់ខ្មែរ ។ ដូចជា៖ ការផ្លាសប្ដូរឈ្មោះ ទេវតា ក្នុងសៀវភៅមហាសង្ក្រាន្ត ដែលនាំឱ្យមានភាពច្របូលច្របល់ជាច្រើនលើកច្រើនសារ ទុង្សាទេវី ទៅជា ទុង្សទេវី ទៅជា ធុង្សៈទេវី រាក្យសាទេវី ទៅជា រាក្សសាទេវី, មហោទរាទេវី ទៅជា មហោធរៈទេវី រូបគ្របមុខ កាយវិការយាងមករបស់ទេវតា ខុសក្បួនតម្រា យកគ្រឿងពណ៌ត្បូងប្រដាប់កាយ ទៅធ្វើជាពណ៌មង្គលផ្សេងៗ ល ។

សេចក្តីប្រតិកម្ម លើកទី 2 កែប្រែ

  • ការលើកឡើងចំពោះ បណ្ឌិតសភាអក្សរសាស្ត្រមួយរូបចំពោះពិធីលេងជះទឹកនៅកម្ពុជា ហាក់ដូចជាឆ្ងាយពីជំនាញរបស់លោកម្នាក់នោះ ចំពោះវប្បធម៌ប្រពៃណីជាតិកម្ពុជា តាមរយៈ ការលើកឡើងជាបន្តបន្ទាប់ដែលខុសពីជំនាញរបស់ពួកគេ ។

មានដូចជា៖ គ្រូបង្រៀន ដេប៉ាតឺម៉ង់ ផ្នែកគណិតវិទ្យា បណ្ឌិតសភាផ្នែកអក្សរសាស្ត្រ មន្ត្រីជំនាញផ្នែក សារពត៌មាន ព្រះសង្ឃផ្នែកធម្មទាន បុគ្គលផ្នែកអចលនទ្រព្យ ផ្សេងៗ ពួកគេគ្មានការងារធ្វើ ឬ យ៉ាងណា ចាំមកអង្គុយតែទើសឆ្កឹះឆ្កៀល វប្បធម៌ទំនៀមរបស់កម្ពុជាតាមការយល់ឃើញ របស់ពួកគេ ពេលខ្លះពួកគេ ចង់កែប្រែ ឬ ចង់លុបបំបាត់នៅទំនៀមវប្បធម៌របស់កម្ពុជាថែមទៀត ។

  • ពិធីលេងជះទឹក ដែលផ្លាសប្ដូរពីការលេងដោយជះទឹក តាមរយៈ ត្រឡោកដូង វិវត្តន៍មក កាធុនដាក់ទឹក បន្តមកផ្ទិលទឹក រហូតជឿនលឿនដល់ មានកាំភ្លើងជ័រ បាញ់ទឹក ដើម្បីជាភាពងាយស្រួលក្នុងការរក្សាបរិមាណទឹកដាក់នៅតាមខ្លួនរបស់ពួកគេ អ្វីដែលសំខាន់កុំបោះបង់នៃការលេង ព្រោះនិងបណ្ដាលឱ្យទំនៀមរបស់យើងធ្លាក់ទៅដៃប្រទេសជិតខាង យើងនិងគ្មានឬសគល់នៃការតតាំង រហូតដល់រាប់រយជំនាន់ឯណោះ ។
  • វាគួរតែមន្ត្រីជំនាញផ្នែកសេដ្ឋកិច្ច ជាអ្នកបកស្រាយពីផលប៉ះពាល់ មើលទៅដូចគ្មានឃើញប៉ះពាល់អ្វីសោះ បើតាមបុរាណចារ្យ ក្ដាប់បាន មានតែជនបរទេសគាត់ពោលសរសើរ ពីការលេងជះទឹក បាញ់ទឹកនៅសៀមរាប ហើយពួកគេចង់មកលេងបែបនេះនៅឆ្នាំបន្ទាប់នេះទៀត ភ្ញៀវទេសចរណ៍អន្តរជាតិ អាចថានិងសម្រុកមកច្រើនជាងនេះទៀត នៅពេលដែលពលរដ្ឋខ្មែរលេងកាំភ្លើងជ័របាញ់ទឹកកាន់តែច្រើន ប្រាកដជាមានអ្នកវិនិយោគ មកបើករោងចក្រផលិតកាំភ្លើងជ័រនេះបន្ថែមទៀត កម្ពុជាចំណេញពី ទេសចរណ៍ជាតិ និង អន្តរជាតិផង ចំណេញទាំងកំណើនការងារក្នុងស្រុកផង ដូចជាមិនឃើញចំនុចដែលមើលទៅគួរឱ្យខាំធ្មេញដាក់សោះ !!។

ចុះបើយើងប្រើក្អមជះទឹកវិញ និងមានផលប៉ះពាល់អ្វីខ្លះ ? កែប្រែ

  • ក្អមទឹក ជាវត្ថុដែលមានកស្តួច សម្រាប់ដាក់ទឹក

គេអាចត្រឹមយក មកចាក់ទឹក ឬ ច្រូចទឹកបាន តើយើងជះទឹកយ៉ាងដូចម្ដេច បើវាមានបរិមាណធ្ងន់ ? ភាគច្រើនខ្មែរពីបុរាណ ប្រើវាដោយការកណ្ដៀត និង ទូលក្អម ប៉ុនណោះ គិតចាប់ពី សម័យអង្គរ មកដល់សង្គមរាស្ត្រនិយម រហូតមកដល់បច្ចុប្បន្ននេះ មិនដែលជួបសោះការយកក្អមដាក់ទឹកមកជះគ្នានេះ តើលោកបណ្ឌិតនោះបាន រកឃើញរបកគំហើញនេះពីណាដែរ ? បើតាមបុរាណចារ្យ យល់ឃើញ ការយកក្អមទឹកមកជះគ្នា មានហានិភ័យណាស់ អាចបង្ករជាអំពើហិង្សា គប់គ្នារបួសស្លាប់ដោយក្អម បង្ករតែសេចក្ដីអន្តរាយដល់ទំនៀមខ្មែរប៉ុនណោះ ។ មានតែល្បែងប្រប្រិយមួយគត់ដែលគេប្រើក្អម នោះគឺ ល្បែងវាយក្អម ហើយមិនមានកំណត់ត្រាណាផ្សេងដែលខ្មែរបុរាណបានកត់ត្រាទុក អំពីបែបផែននៃការលេងក្អមបែបផ្សេងពីនេះទៀតនោះទេ សូមអរគុណ ។

សេចក្តីស្នើសុំ ចំពោះបងប្អូនសារពត៌មាន កែប្រែ

  • នៅក្នុងថ្ងៃដ៏វិសេស នាថ្ងៃចូលឆ្នាំខ្មែរ បុរាណចារ្យ សូមស្នើសុំ ចំពោះបងប្អូនសារពត៌មានមួយចំនួន សូមកុំបង្ហោះ សេចក្ដីមិនល្អនៅក្នុងបណ្ដាញសង្គមនាថ្ងៃចូលឆ្នាំប្រពៃណីជាតិរបស់ខ្លួនអី វាធ្វើឱ្យប៉ះពាល់ដល់សេចក្ដីរីករាយ និងបង្កើតបានផ្នត់គំនិត នៃរូបភាពភ័យខ្លាច ធ្វើឱ្យឪពុកម្ដាយនៃពលរដ្ឋខ្មែរមួយចំនួន សម្រេចចិត្តខុស នៃការបិទសិទ្ធសេរីភាពរបស់កូន មិនឱ្យលេងទៅតាមទំនៀមរបស់ដូនតាខ្លួន ធ្វើឱ្យកូនៗរបស់ពួកគេរងនូវសម្ពាធផ្លូវចិត្តឈានដល់ការប្រព្រឹត្តនូវអបាយមុខផ្សេងៗ ដូចជា៖ សេពគ្រឿងញៀន លេងល្បែងសុីសង ផ្សេងៗ ដោយសាររូបភាព ឬ Video របស់បងប្អូនសារពត៌មានមួយចំនួន ដែលបានយករូបភាពគ្រោះថ្នាក់ផ្សេងៗនៃប្រទេសដ៏ទៃមកធ្វើការផុសចាក់ដោតដល់អារម្មណ៍របស់ពលរដ្ឋខ្មែរមួយចំនួន បង្កើតឱ្យមានការតិះដៀលដល់ជាតិសាសន៍ខ្លួនគ្រប់រូបភាព គិតចាប់ពីសមញ្ញជន ព្រះសង្ឃរហូតដល់គ្រូ បណ្ឌិតដេប៉ាតឺម៉ង់ ផងដែរ សូមអរគុណ និង អរព្រះគុណ ។

ក្រមសីលធម៌ពត៌មាន ក្នុងថ្ងៃចូលឆ្នាំខ្មែរ កែប្រែ

  • មិនគួរផុសពីពត៌មាន លាបពណ៌នយោបាយណាមួយក្នុងថ្ងៃចូលឆ្នាំខ្មែរ ចំនួន 3ថ្ងៃ ។

(មិនថាបក្សនយោបាយទាំងអស់នៅកម្ពុជា)

  • មិនគួរផុសសេចក្ដីកើតទុក្ខ ណាមួយក្នុងថ្ងៃចូលឆ្នាំខ្មែរ ចំនួន 3 ថ្ងៃ ។
  • មិនគួរផុសរូបភាពចលាចលណាមួយ ក្នុងថ្ងៃចូលឆ្នាំខ្មែរ ចំនួន 3 ថ្ងៃ ។
  • មិនគួរផុស ពីចេទនាបុគ្គលណាមួយ ក្នុងការបង្អាក់ វប្បធម៌ និង ទំនៀមនៃការលេង ជះទឹក និង ប៉ាតម៉្សៅ ។
  • សូមចូលរួមផ្សព្វផ្សាយ កន្លែងទេសចរណ៍ សំខាន់ៗ ឬ ភាពសប្បាយរីករាយណាមួយ ដើម្បីជួយជម្រុញវិស័យទេសចរណ៍ជាតិ ។

(មានន័យថាសារពត៌មានរួមចំណែកជួយដល់សេដ្ឋកិច្ចជាតិ)

  • មិនគួរផុសសេចក្ដីអន្តរាយ នៃបណ្ដាលប្រទេសផ្សេងៗនៅលើពិភពលោកក្នុងថ្ងៃចូលឆ្នាំខ្មែរ ចំនួន 3 ថ្ងៃ ។

សេចក្ដីសង្វេគ កែប្រែ

  • រាល់ពេលចូលឆ្នាំខ្មែរម្ដងៗ យើងតែងតែទទួលបានការលាបពណ៌ពីជនអគតិមួយចំនួន អំពីទំនៀម លេងជះទឹក និង ប៉ាតម្ស៉ៅ ហើយកង្វះការយល់ដឹងរបស់ពួកគេសឹងតែរំលាយ ទំនៀមនេះចោលទៀតផង ។ឧទាហរណ៍៖ ពេលចូលឆ្នាំម្ដងៗ នៅតំបន់ ក មានពិធីលេងសប្បាយៗទៅតាមទំនៀម 30 ទៅ 40 ប្រភេទឯណោះ ហើយ តំបន់ ខ មានលេងទៅតាមទំនៀម 20 ទៅ 30 ប្រភេទប៉ុនណោះ រីឯតំបន់ គ មានលេងទៅតាមទំនៀមក្រោម 20 ប្រភេទអីចឹងទៅ ហើយតំបន់ ឃ មានទំនៀមលេងសប្បាយតែ 4 ទៅ 5 ប្រភេទតែប៉ុនណោះ ស្របពេលដែលប្រព័ន្ធផ្សព្វផ្សាយតាមទូរសព្ទដៃចាប់ផ្ដើមបើកទូលាយ មនុស្សតំបន់ ឃ ដែលគាត់មានទំនៀមលេងតិចតួច ក៏បង្ហោះលាបពណ៌ ឌឺដងជេរដៀល ទៅតំបន់ ក ដែលគេមាន មានពិធីលេងសប្បាយៗទៅតាមទំនៀម 30 ទៅ 40 ប្រភេទឯណោះ ដូចនេះ មនុស្សក្នុងតំបន់ ឃ ពួកគាត់មិនបានស្វ័យសិក្សា ទៅលើមនុស្ស ក្នុងតំបន់ ក នោះទេ គាត់ប្រឹងវាយប្រហារមួយឈ្នះដៃ ដើម្បីឱ្យអ្នកដទៃមើលឃើញថា មានតែពួកគាត់ទេ ជាអ្នកការពារថែរក្សានៅទំនៀមវប្បធម៌ខ្មែរកន្លងមក ។ ចុះតំបន់ ក ដែលគេខំប្រឹងប្រែងរក្សាទំនៀមពីដើមរៀងមក ពួកគេមិនចេះឈឺចាប់ឬយ៉ាងណា ដែលទ្រាំមើល ពួកដង្កូវដូចអ្នកមកបំផ្លាញតែខ្មែរគ្នាឯងឱ្យរលាយ សឹងគ្រប់ជំនាន់ ។ យូរៗទៅ ទៅជាពួករៀនបានតិច ពួកអក្ខរកម្ម និង ពួករៀនជំនាញផ្នែកផ្សេងសោះ ចេះមកបកស្រាយ ទំនៀមវប្បធម៌ខ្មែរ ប៉ាតណាប៉ាតណី នាំឱ្យច្របល់សង្គមខ្មែរម្ដងហើយម្ដងទៀត តាមផ្នត់គំនិតដ៏សំរាមរបស់ពួកគេ ដែលក្រុមបុរាណចារ្យ មិនអាចទទួលយកបាន ក្នុងបរិបទនេះ ។

សេចក្តីថ្កោលទោស កែប្រែ

  • សូមអំពាវនាវ ឱ្យអាជ្ញាធរមានសមត្ថកិច្ចទាំងអស់

ក៏ដូចជាថ្នាក់ដឹកនាំជាន់ខ្ពស់នៃក្រសួងវប្បធម៌ និង ក្រសួងពត៌មាន សូមចូលរួមបញ្ឈប់ដាច់ខាត រាល់ជន់ទាំងឡាយណាដែលស្លៀកពាក់តែងកាយ ជាពួកទេវតា ហើយយកទៅធ្វើជាសេចក្ដីលេងសើចបង្ហោះជាការលេងកំប្លុកកំប្លែង ផុសនៅតាមបណ្ដាញសង្គមផ្សេងៗ ដែលប្រាសចាកពីសេចក្ដីគោរពរបស់ដូនតាខ្មែរទាំងស្រុង ដែលសំលៀកបំពាក់ទាំងនេះត្រូវបានចាត់ទុកជា សំលៀកបំពាក់ថ្លៃថ្នូរ និងជានិមិត្តរូបតំណាងឱ្យរបាំទេវៈរបស់កម្ពុជាផងដែរ ដែលយើងគ្រប់គ្នាសម្គាល់ថា ជាសំលៀកបំពាក់នៃរបាំព្រះរាជទ្រព្យ ។

កិច្ចពិធីទាក់ទងនិងគោម នៅកម្ពុជា កែប្រែ

Lantern Ceremony in Cambodia

  • ពិធីព្យួរគោម ប្រារព្ធនៅក្នុងពិធីបុណ្យ

ចូលឆ្នាំខ្មែរ ។ English: Lantern hanging ceremony held in the festival Khmer New Year.(April)

  • ពិធីបង្ហោះគោម ប្រារព្ធនៅក្នុងពិធីបុណ្យ វិសាខបូជា ។ English: Lantern launching ceremony held in the festival Vaisak Worship Day.(May) Worshipping to Buddha Ceremony.
  • ពិធីបណ្ដែតគោម ប្រារព្ធនៅក្នុង ពិធីបុណ្យអុំទូក ។ English: Lantern Floating Ceremony 'Held in Cambodia Water Festival or Bon Om Touk (November)

តំណភ្ជាប់អត្ថបទ កែប្រែ

Article links

អត្ថបទ ប្រៀបធៀប កែប្រែ

Articles Comparison

អត្ថបទ នៃការចងក្រងនៅ វីគីភីឌាខ្មែរចែកចេញជា ៤ ប្រភេទ ប្រភេទទី១ ការចងក្រងតាមកម្រិតសិក្សា របស់ យូស័រ (User) ដែលធ្វើការសរសេរចងក្រងតាមលំនាំ ដើមទាំងស្រុង ហៅថាអត្ថបទចម្លង អ្នកចងក្រងមានកម្រិតយល់ដឹងតិច ការដាក់ប្រភពឯកសារយោង មិនច្បាស់លាស់ ការដាក់ប្រភពឯកសារមិនត្រឹមត្រូវ ។

ប្រភេទទី២ ការចងក្រង ដោយផ្អែកលើ ការដាក់ឯកសារយោងតាមប្រភពតំណភ្ជាប់ក្រៅ លើបណ្ដាញណាមួយ ដោយមិនមានស្ថាប័ន ជំនាញទទួលស្គាល់ ឧទាហរណ៍: ការដាក់ឯកសារយោងតាម វេបសាយផ្ទាល់ខ្លួន ដូចជា៖ Blog spot, World press, ផ្សេងៗ ដែលជាប្រភពបង្កើតឡើងដោយខ្លួនឯង ដោយមិនមានការ ទទួលស្គាល់ដោយ គ្រឹះស្ថានបោះពុម្ពផ្សាយ និង មិនមានអាជ្ញាប័ណ្ណ ចេញផ្សាយត្រឹមត្រូវ និង មិនមានសូម្បីតែឈ្មោះអ្នកនិពន្ធ ។

ឧទាហរណ៍: អ្នកនិពន្ធជំនាន់មុន ស្រាវជ្រាវនិងចងក្រងចេញផ្សាយជាសៀវភៅមួយក្បាល បន្ទាប់មកអ្នកជំនាន់ក្រោយបានស្រាវជ្រាវឃើញអត្ថបទនេះ ក៏យកវាមកបន្ត ដោយបន្លំថាខ្លួនជាអ្នកស្រាវជ្រាវ និង ចងក្រង ដែលជាការរំលោភលើសិទ្ធអ្នកនិពន្ធជាខ្លាំង ហើយវាជាចេទនាក្នុងការបន្លំស្នាដៃ អ្នកជំនាន់មុនផងដែរ ដូចនេះហើយ អ្នកជំនាន់ក្រោយគួរផ្លាសប្ដូរឥរិយាបទ គួរជំនួសដោយពាក្យថា ប្រែសម្រួល (Edition) មានន័យថា អ្នកបានយកអត្ថបទដើមជាគោល ហើយអ្នកសរសេរបន្ថែមនូវប្រយោគឃ្លាណាមួយ ដែលអ្នកអាចរកឃើញពីប្រភពឯកសារផ្សេងទៀតហើយយកមកប្រែសម្រួលបញ្ចូលគ្នា ។

ប្រភេទទី៣ ការចងក្រងអត្ថបទខុសជំនាញវិជ្ជាជីវៈរបស់ខ្លួន មានន័យថា អ្នករៀនផ្នែកផ្សេង និង មានកម្រិតវប្បធម៌ផ្នែកផ្សេង ហើយអ្នកមកចងក្រអត្ថបទផ្ទុយពីកម្រិតយល់ដឹងរបស់ខ្លួន ឧទាហរណ៍ អ្នកចេះជំនាញចងកូដ (Coder) ប៉ុន្តែអ្នកបែរជាមកសរសេរ ឬ ចងក្រងអត្ថបទ ដែលខុសពីជំនាញរបស់ខ្លួន មានន័យថា អ្នករៀនមុខវិជ្ជាផ្សេង ហើយអ្នកមកចងក្រង អត្ថបទ វប្បធម៌ប្រវត្តិសាស្ត្រជាដើម ដែលធ្វើឱ្យអ្នកផ្សេងដែលចូលមើលអត្ថបទរបស់អ្នកទទួលបានការយល់ខុស ។

ប្រភេទទី៤ ការចងក្រងអត្ថបទដោយអ្នកជំនាញ មានន័យថា អត្ថបទដែលគេបានចងក្រង មានការរៀបពាក្យពេចន៍បានល្អ មានការពន្យល់ច្បាស់លាស់ មានឯកសារយោងច្បាស់លាស់ មានឈ្មោះអ្នកនិពន្ធ មានការបរិច្ឆេទ នៃឆ្នាំចេញផ្សាយ មានឈ្មោះដើម របស់អត្ថបទគោល មានការទទួលស្គាល់ពីអ្នកជំនាញ គាំទ្រដោយគ្រឹះស្ថានបោះពុម្ភផ្សាយ អត្ថបទដែលបានចងក្រង មានបញ្ជីរលេខសៀវភៅ ដែលត្រូវនិងចំណេះជំនាញរបស់អ្នកចងក្រង ។

ដោយការរៀបរាប់ខាងលើនេះ រាល់អត្ថបទដែលចងក្រង វប្បធម៌ ប្រវត្តិសាស្ត្រជាតិកម្ពុជា នៅលើអត្ថបទវីគីភីឌាខ្មែរ សូមបងប្អូនពិនិត្យរាល់ខ្លឹមសារអត្ថបទ និង តំណភ្ជាប់ ឯកសារយោង ឱ្យបានច្បាស់លាស់ ជាពិសេសការចងក្រងអត្ថបទ វប្បធម៌ប្រវត្តិសាស្ត្រកម្ពុជា ជាភាសាអង់គ្លេស ចងក្រងដោយពួកបរទេស ភាគច្រើនគឺមិនត្រឹមត្រូវនោះទេ ដូចនេះហើយ សូមបងប្អូនយល់ដឹងអំពីចំនុចនេះ សូមបញ្ឈប់ការចែកចាយ អត្ថបទវប្បធម៌ប្រវត្តិសាស្ត្រកម្ពុជា តាមរយៈអត្ថបទនៃ English Wikipedia ដោយជនបរទេសទាំងនោះ ធ្វើតាមច្បាប់គោលការរបស់គេ ដោយរក្សានូវស្នាដៃអ្នកចងក្រងមុន ដូចនេះយើងមិនអាចចូលទៅកែសម្រួលអត្ថបទក្នុង Article នោះបានទេ ពួកគេ និង Block យើងចេញហើយហើយចោទប្រកាន់ User របស់យើងថា ជា User អាយ៉ង ។

ឧទាហរណ៍: Article Cambodian New Year ដែលជាអត្ថបទមិនត្រឹមត្រូវ ហើយខ្លឹមសារនៃអត្ថបទនេះ ត្រូវបានជនជាតិថៃមួយចំនួន យកវាមកវាយប្រហារ វប្បធម៌កម្ពុជា នៅលើបណ្ដាញសង្គមថ្មីៗនេះ ហើយអត្ថបទក្នុង article នេះត្រូវបានពួកជនបរទេសដែលខុសជំនាញវិជ្ជាមុខជំនាញរបស់ពួកគេ ធ្វើការការពារ និង ចងក្រងអស់ជាច្រើនឆ្នាំ ហើយយើងមិនងាយស្រួលក្នុងការចូលទៅប្រែសម្រួលនោះទេ ពួកវានិងប្លុកយើងចេញដោយចោទប្រកាន់ថា អាយ៉ង user ដោយពួកវាចាំបាច់ក្នុងការប្លុកមិនឱ្យមានការកែប្រែក្នុង article ដែលពួកវាបានកាន់កាប់នោះទេ ។

ដូចច្នេះ កែប្រែ

See also

តើពិធីបុណ្យចូលឆ្នាំថ្មី មេសៈរាសី មាននៅប្រទេសណាខ្លះ នៃតំបន់អាសុីភាគខាងត្បូង ? តើពួគគេចាប់ផ្ដើមប្រារព្ធពិធីចូលឆ្នាំរបស់ខ្លួននៅពេលណា ?

(New Year fall in April)

  • (Khmer New Year) Start in 7th century 637 AD
  • (Songkran Thai New Year) Start in 19th century 1888 AD
  • (Pi Mai Laos New Year) Start in 14th century
  • (Tamil New Year in Southern India) start in 3rd century
  • (Sinhalese New Year Sri Lanka) Start in 5th century
  • (Vaisakhi in Northern India) Start in 19th century 1801 AD
  • (Nepal New Year) Start in 16th century
  • (Thingyan New Year Myanmar) Start in 11th century
  • (Dai New Year Chinese) Start in 14th century 1380 AD
  • (Pohela Boishakh New Year Bangladesh) Start in 7th century

ឯកសារយោង កែប្រែ

  1. Vappadharm Khmaer (1981) Khmer Family Culture, Publisher: Rungsin Kānphim, Original from the University of Michigan, OCLC Number: 54221527
  2. Robert Headley, Rath Chim (1998) Cambodian Advanced Reader, Publisher: Dunwoody Press, Original from the University of Michigan p.309 ISBN: 188126565X
  3. Khmer Tradition Church (1994) Kampuchea-soriya Volium 1 Year 48, Publisher: Cambodian Buddhist Academy, Website: elibrary of Cambodia
  4. Daguan Zhou (2001) The Customs of Cambodia, Translated by Michael Smithies, Publisher: Siam Society, Original from the University of Michigan p.147 ISBN: 9748298515, 9789748298511
  5. Chou Ta kuan (1971) Notes of a 13th century Chinese diplomat in Cambodia, Publisher: The UNESCO Courier: a window open on the world, XXIV, 12, p. 27, Website: WWW.UNESCO.ORG , Publication: UNESCO Digital Library
  6. James George Frazer (1890) The Golden Bough: A Study in Comparative Religion, Volume 2, Publisher: Macmillan, Original from Harvard University p.407
  7. Beverley Palmer, Rough Guides (Firm) (2002) The Rough Guide to Cambodia, Publisher: Rough Guides p.354 ISBN: 1858288371, 9781858288376
  8. Peter North (2005) CultureShock! Cambodia, Publisher: Marshall Cavendish Editions, Original from the University of California p.270 ISBN: 9812329013, 9789812329011
  9. Kaev Bhuan (2004) Tourism Sites of Cambodia, Publisher: Ponleu Khmer, Original from the University of California p.295
  10. Matt Jacobson (2004) Adventure Cambodia: An Explorer's Travel Guide, Publisher: Silkworm Books, Original from the University of California p.393 ISBN: 9749575539
  11. Ananthacharya Indological Research Institute series (1982) Proceedings of the Seminar on "Symbolism In Temple Art and Architecture", Held in February 1981, Editor: K. K. A. Venkatachari, Publisher: Ananthacharya Indological Research Institute, Original from the University of Michigan p.94
  12. Khmer Tradition Church Customs (1964) Khmer folk dance, Publisher: Cambodia Buddhist Academy Original from the University of Michigan p.155
  13. Chab Pin (1969) The 12-Month Royal Ceremony-Volume 3 Khmer Tradition Church of the Buddhist Academy of Cambodia p.157
  14. Professor Miech Pon (2007) Documentary on Khmer Traditions and Customs Volume 1; Volume 3, Publisher: Center for Khmer Studies Library, ISBN: 9995059983
  15. Scientifique (1896) Revue scientifique, Publisher: Original from University of Illinois at Urbana-Champaign.
  16. Chuon Nath's Khmer-Khmer Dictionary (1993) Khmer Dictionary: សង្ក្រាន្ត, Website: dictionary.tovnah.com, Publication: Prohok Solutions @ 2017 Learn Khmer Calendar
  17. Cambodia Royal Library (1943) Prajuṃ horāsāstr, Publisher: Buddist Academy of Cambodia p.2,162
  18. United States. State Department (1974) Contemporary Cambodian, the Social Institutions, a Joint Project of the Foreign Service Institute and the Defense Language Institute, 1974, Publisher: Original from University of Minnesota p.379
  19. Olivier de Bernon, Kun Sopheap, Leng Kok-An (2004) Inventaire provisoire des manuscrits du Cambodge, Part 1, Publisher: École française d'Extrême-Orient, Original from the University of Michigan p.405 ISBN: 9741332912
  20. Sākalvidyālay Bhūmin Bhnaṃ Beñ (2002) 4th Socio-Cultural Research Congress on Cambodia, 6-8 November 2001 : papers of the congress, Publisher: Royal University of Phnom Penh Original from University of California, Berkeley p.541
  21. Chap Pin, Pich Sal, Ly Theamteng, Sdeung Thou, Chap Nou (1964) Khmer Traditional Games, Publisher: Krumjaòmnuòm Daòmniamdamlâap Khmaer, Khmer Buddhist Academy Tradition Church of Cambodia p.105
  22. Félix Gaspard (1910) Astronomie cambodgienne, Publisher: Imprimerie F.-H. Schneider, p.283 ISBN: 1123570023
  23. Lim Hak Kheang, Madeline Elizabeth Ehrman, Kem Sos, Foreign Service Institute (États-Unis) (1974) Contemporary Cambodian: The Social Institutions, Publisher: Foreign Service Institute, Original from the University of California p.379
  24. Tep pitur Chim-Krasem (1950) Kambuja Suriya Issue 9 Publisher: Church of the Trinity Buddhist University of Cambodia p.82
  25. Mary Benton Smith (1968) Southeast Asia, Publisher: Lane Books, Original from the University of Michigan p.159
  26. Heinrich-Böll-Stiftung (2005) 7th Socio-Cultural Research Congress on Cambodia, 15-17 November 2004 Publisher: Royal University of Phnom Penh Original from University of California, Berkeley p.1035
  27. Frank Webster Price (1950) Collier's Encyclopedia: With Bibliography and Index, Volume 18, Publisher: Collier, Original from The Ohio State University
  28. Astrologer Nhim Pen (1947) Cambodia Calendar, Contributor: William J. Gedney, Publisher: Association Sutharot, Original from the University of Michigan p.118
  29. ទេពពិទូរ ឈឹម ក្រសេម, ចាប ពិន (1960) ព្រះរាជពិធីទ្វាទសមាស ភាគ១, ភាគ២ និងភាគ៣ , Publisher: កិច្ចការនៃក្រុមជំនុំទំនៀមទម្លាប់ខ្មែរ ពុទ្ធសនបណ្ឌិត្យកម្ពុជា ព.ស.២៥១២, Original From: Center for Khmer Studies Library, Website: khmerstudies.org, DDC: 390.596 IBO (Browse shelf)
  30. Michael Freeman, Gillian Green (2003) Traditional Textiles of Cambodia: Cultural Threads and Material Heritage River Books guides, Publisher: River Books, Original from the University of Michigan p.320 ISBN: 9748225399
  31. Prince Varacakraraṇariddhi (1935) Pakkhagaṇanāvidhī nyn pakkhasamrec, Publisher: Cambodia. Bibliothèque Royale, Braḥ Rajapaṇṇālǎy, Original from the University of Michigan p.108
  32. Q́um Būv (1970) Sorya Trei Leung Sak, Publisher: Cambodian Buddhist Academy Original from the University of Michigan p.138
  33. Bejr Sál (1966) Bidhī pracāṃ ṭáp bīr khae, Publisher: Buṭdh Sāsanapaṇḍity, Original from University of California, Berkeley p.76
  34. Tep Pranam temple stone inscription K.290 in (Saka 937 = A.D. 1015), Angkor Database.Asia Vibrancy in Stone: Masterpieces of the Danang Museum of Cham Sculpture, Publisher: River Books, p.287 ISBN: 6167339996
  35. Phimeanakas temple stone inscription K.291 Speaking of offerings in the new year in (Saka 832 = A.D. 910) Sachchidanand Sahai (2012)The Hindu Temples in Southeast Asia: Their Role in Social, Economic and Political Formations, Publisher: Indian Institute of Advanced Study, University of Minnesota p.368 ISBN: 8173054282
  36. Beng Mealea temple stone inscription K.989 Talk about the New Year's Eve offering​ to Astrologer​ of the rules. The University of Minnesota
  37. Phnom Sondok in Preah Vihear Province stone inscription K.195 Talk about one should keep the offering to God in the day of Songkran Khmer: History and Treasures of an Ancient Civilization the University of California