ពេជ្រ ទុំក្រវិល

អ្នកនិពន្ធខ្មែរ

ពេជ្រ ទុំក្រវិល​ ជាអ្នកប្រាជ្ញ​]][[អក្សរសាស្ត្រ​ខ្មែរ​ និងជាសិល្បករ​ម្នាក់​ក្នុង​ចំណោម​សិល្បករ​សម្តែង​ដ៏​ល្បី​បំផុត​របស់​ប្រទេស​កម្ពុជា ដែល​ជា​តួ​ប្រចាំ​រោង​មហោស្រព​នៅ​ចុង​ទសវត្សរ៍​ឆ្នាំ​១៩៦០ និង​បាន​ជួយ​កែ​សម្រួល​ឲ្យ​មាន​ការ​សម្តែង​ឡើង​វិញ បន្ទាប់ពី​របប​ខ្មែរក្រហម​ដួល​រលំ​។​​ [១]

ពេជ្រ ទុំក្រវិល
colspan=
ព័ត៌មាន​មួយ​ចំនួន
ឈ្មោះ ពេជ្រ ទុំក្រវិល
នាម​ដើម ឈន ទត
នាមអ្នក​ស្រុក​ហៅ​ ឈន ទត
គរម្យងារ​
បិតានាម
គរម្យងារ​បិតា
មាតានាម
កំណើត ២ មិថុនា ១៩៤៣
ស្រុក​កំណើត ​ភូមិ​សសី ឃុំ​កោះ​ចិន ស្រុក​ពញាឮ ខេត្តកណ្ដាល
ភរិយា
កូន
អនិច្ចកម្ម ១៥​ ឧសភា​ ២០១៥

ប្រវត្តិរូប​សង្ខេប កែប្រែ

លោក​ព្រឹទ្ធាចារ្យ​ពេជ្រ ទុំ​ក្រវិល មាន​ឈ្មោះ​ដើម ឈន ទត កើត​នៅ​ថ្ងៃ​ទី ២ មិថុនា ឆ្នាំ ១៩៤៣ ក្នុង​ភូមិ​សសី ឃុំ​កោះ​ចិន ស្រុក​ពញាឮ ខេត្ត​កណ្តាល។ ឪពុក​របស់​លោក​ព្រឹទ្ធាចារ្យ​មាន​ឈ្មោះ​ជួន ឈន និង​ម្តាយ​ឈ្មោះ​ញុង យ៉ុម ជា​កសិករ។

​លោក​ព្រឹទ្ធាចារ្យ​គឺជា​អតីត​និស្សិត​សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ នៅ​ក្នុង​ឆ្នាំ ១៩៦៣ ដល់ ១៩៦៧ រួចមក​លោក​ព្រឹទ្ធាចារ្យ​ក៏បាន​ក្លាយ​ទៅជា​សាស្ត្រាចារ្យ​បង្រៀន​ផ្នែក​សិល្បៈ​នៅ​ទីនោះ​មក។

លោក ពេជ្រ ទុំក្រវិល មាន​ឈ្មោះ​បោះ​សំឡេង​ក្នុង​ទសវត្សរ៍​ឆ្នាំ​១៩៦០ ដោយសារ​ការ​បកស្រាយ​តួនាទី​របស់​តួ ទុំ ក្នុង “រឿង​ទុំ​ទាវ” ។

នៅ​រស់​ពី​របប​ខ្មែរ​ក្រហម លោក ទុំក្រវិល បាន​ជួយ​ធ្វើ​ឲ្យ​សិល្បៈ​សម្តែង​រស់​ឡើង​វិញ ដោយ​រៀបចំ​ក្រុម​សម្តែង និង​រៀបចំ​ការ​សម្តែង​តាម​រយៈ​ក្រសួង​វប្បធម៌​នៅ​ទសវត្សរ៍​ឆ្នាំ​១៩៨០។ លោក​ក៏​បាន​និពន្ធ​និង​ផលិត​រឿង “ការ​អភិវឌ្ឍ​ជាតិ​កម្ពុជា” នៅ​ឆ្នាំ​១៩៨៣។[១]

ពី​ឆ្នាំ ២០០៣ ដល់​ឆ្នាំ ២០០៨ លោក​ក៏​បាន​ឡើង​តួនាទី​ក្លាយ​ជា​ប្រធាន​ក្រុម​ប្រឹក្សា​ភិបាល​សាកល​វិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ និង​ជាទី​ប្រឹក្សា​រដ្ឋាភិបាល មាន​ឋានៈ​ស្មើ​និង​រដ្ឋមន្ត្រី។ ហើយ​នៅ​ក្នុង​ឆ្នាំ​២០០៩ លោក​ព្រឹទ្ធាចារ្យ​ក៏បាន​ក្លាយជា​ទីប្រឹក្សា​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ។

លោក​ព្រឹទ្ធាចារ្យ ពេជ្រ ទុំ​ក្រវិល បាន​ទទួល​មរណភាព​ដោយសារ​ជំងឺ​បេះដូង​ជាច្រើន​ឆ្នាំ​នៅ ថ្ងៃ​សុក្រ​ ១៥ឧសភា​២០១៥ វេលា​ម៉ោង ១១ និង ៣១នាទី​ព្រឹក ក្នុង​ជន្មាយុ ៧២ឆ្នាំ ដោយ​រោគ​បេះដូង។ ពិធី​បុណ្យសព​របស់​លោក​ព្រឹទ្ធាចារ្យ​ត្រូវ​បាន​ធ្វើ​ឡើង​ក្នុង​គេហដ្ឋាន​របស់​លោក ស្ថិត​ក្នុង​ភូមិ​បឹង​សាឡាង សង្កាត់​ទួល​សង្កែ ខណ្ឌ​ឬស្សី​កែវ រាជ​ធានី​ភ្នំពេញ។[២]

​ស្នាដៃ កែប្រែ

លោក ទុំក្រវិល បាន​និពន្ធ​សៀវភៅ​២១​ក្បាល​ស្តីពី​ទម្រង់​សិល្បៈ​ប្រពៃណី​របស់​ប្រទេស​កម្ពុជា។

លោក​ក៏បាន​ចូលរួម​រៀបចំ ​ឯកសារ​ដើម្បី ​បញ្ចូល​ល្ខោន​ស្បែក​ធំ​របស់ខ្មែរ​ជា​បេតិកភណ្ឌ​រូបិយ៍​នៅ​ក្នុង​អង្គការ​យូណេស្កូ​ផង​ដែរ។[៣]

កិត្តិស័ព្ទ កែប្រែ

លុះ​មក​ដល់​ឆ្នាំ ១៩៩៩ លោក​ព្រឹទ្ធាចារ្យ​បាន​ទទួល​ជ័យ​លាភី​លេខ១ នៅ​កម្ពុជា ខាង​ផ្នែក​តែង​និពន្ធ​ប្រចាំ​តំបន់​អាស៊ីអាគ្នេយ៍។ នៅ​ឆ្នាំ២០០១ លោក​ក៏​បាន​ទទួល​បរិញ្ញាប័ត្រ​ភាសា​បារាំង និង​វិញ្ញាប័ណ្ឌប័ត្រ​ព្រឹទ្ធាចារ្យ​វប្បធម៌​សិល្បៈ ពី​រាជ​បណ្ឌិត​សភា​កម្ពុជា។ នៅ​ឆ្នាំ ២០០២ ទទួល​បាន​ងារ​ជា​វិរៈ​សិល្បៈករ​កម្ពុជា។

ឯកសារ​យោង​ កែប្រែ

  1. ១,០ ១,១ "ព្រឹទ្ធាចារ្យ ពេជ្រ ទុំក្រវិល មាន​ស្នាដៃ​ឆ្នើម". The Cambodia Daily Khmer. 2015-05-19. Retrieved 2021-03-23. {{cite web}}: zero width space character in |title= at position 34 (help)[តំណភ្ជាប់ខូច]
  2. "ព្រឹទ្ធាចារ្យ​ពេជ្រ ទុំ​ក្រវិល បាន​ទទួល​មរណភាព​ក្នុង​ជន្មាយុ​៧២​ឆ្នាំ ដោយ​រោគាពាធ". RFI. 2015-05-15. Retrieved 2021-03-23. {{cite web}}: zero width space character in |title= at position 14 (help)
  3. "ព្រឹទ្ធាចារ្យ​ពេជ្រ ទុំក្រវិល​លា​ចាក​លោក​ដោយ​បន្សល់​ស្នាដៃ​និង​ក្តី​គោរព​ឥត​គណនា". វីអូអេ. Retrieved 2021-03-23. {{cite web}}: zero width space character in |title= at position 14 (help)

ឯកសារ​យោង​ កែប្រែ

  • ​សៀវភៅ អក្សរសិល្ប៍​ខ្មែរ​សតវត្ស​ទី២០
  • សៀវភៅ ភាសាខ្មែរ ថ្នាក់ទី៣