ព្រះកែវហ្វាទី៣ (រជ្ជកាលទី៣)

ព្រះកែវហ្វាទី៣អង្គអុឹម (អង់គ្លេស: Preah Keo Fa III/3rd reign) or (Ang Em) (ប្រ.ស|គ.ស ១៦៥៧-១៧២៩) រជ្ជកាលគ្រងរាជ (គ.ស ១៧២៩) (គ្រងរាជ ៧ខែ) ក្រោយពេល ព្រះកែវហ្វាអង្គអុឹម យករាជ្យសម្បត្តិពី ព្រះសត្ថាទី២ ដែលជាបុត្ររបស់ខ្លួនមកគ្រប់គ្រងវិញ ទ្រង់បានធ្វើពិធីរាជាភិសេកគ្រងរាជសម្បត្តិផ្លូវការណ៍ជាលើកទី៣ នៅរាជធានីឧដុង្គ ព.សករាជ ២២៧៣ ត្រូវនិង គ.សករាជ ១៧២៩ ត្រូវនិង មហាសករាជ ១៦៥២ ទ្រង់មានព្រះនាមហៅថា "ព្រះបាទសម្ដេច ព្រះរាជឱង្ការ ព្រះកែវហ្វារាមារធិបតី" ហើយទ្រង់សោយរាជបានរយៈពេលតែ ៧ខែ ប៉ុនណោះទ្រង់ក៏យាងចូលព្រះទីវង្គត់ដោយរោគប្រឈួន ។ []

ព្រះកែវហ្វាទី៣ (រជ្ជកាលទី៣)

រជ្ជកាល ១៧២៩ (៧ខែ)

រាជាណាចក្រកម្ពុជា

គ្រងរាជ
  • ១៦៩៩
  • ១៧១០
  • ១៧២៩
រាជសម័យ សម័យកាលឧដុង្គ
ព្រះនាមពេញ ព្រះបាទសម្ដេច ព្រះរាជឱង្ការ ព្រះកែវហ្វារាមារធិបតី
មរណៈនាម មិនមានកំណត់ត្រា
ក្សត្រមុន ព្រះសត្ថាទី២
រាជបន្ត ព្រះសត្ថាទី២
(រជ្ជកាលទី២)
សន្តិវង្ស រាជវង្ស​ឧដុង្គ
ប្រសូត្រ ១៦៥៧
បុត្រ អង្គយ៉ង
ចូលទីវង្គត់ ១៧២៩
ជំនឿសាសនា ពុទ្ធសាសនា និកាយថេរវាទ

(Buddha Theravada)
ព្រហ្មញ្ញសាសានា

ការដាក់គំនាបពីនគរសៀម

កែប្រែ

Pressure from the Siam kingdom

ក្រោយពេលសៀមដឹងថា ព្រះកែវហ្វាទី៣អង្គអុឹម ឡើងគ្រងរាជម្ដងទៀត ស្ដេចសៀមបរមកុដ បានចាត់បេសកជន មកទាមទារព្រះដង្វាយពីព្រះចៅក្រុងកម្ពុជា នៅក្នុងព្រះទ័យព្រះអង្គអុឹមទ្រង់ពិតជាចង់បដិសេធណាស់ ប៉ុន្តែដោយដឹងថា អណ្ណាមនិងសៀម បានត្រូវរូវគ្នា ដោយអណ្ណាមបានចុះសន្ធិសញ្ញាជាមួយនិងសៀមថែមទៀត ដោយអណ្ណាមមិនបញ្ជូនកងទ័ពមកជួយកម្ពុជាទៀតនោះទេ ដូចនេះហើយព្រះកែវហ្វាអង្គអុឹម បានយល់ព្រមបញ្ជូនសួយសាអាករទៅឱ្យនគរសៀម ។ ស្ដេចសៀមបរមមកុដ បានរៀបចំបញ្ជូនកងទ័ពខ្លួនចូលមកកាន់កាប់ ខេត្តនគររាជសីមា ថែមទៀត ព្រះកែវហ្វាអង្គអុឹម ដោយទ្រង់ឈឺព្រះទ័យ (ឈឺចិត្ត) ដែលកម្ពុជាបាត់បង់ខេត្តនគររាជ ទ្រង់ក៏ធ្លាក់ខ្លួនប្រឈួនជាទម្ងន់ហើយយាងចូលព្រះទីព្រះវង្គត់ក្នុងឆ្នាំ ១៧២៩ នៃគ.សករាជ ហើយ ព្រះសត្ថាទី២ ត្រូវស្នងរាជបន្តពីព្រះបិតាក្នុងរជ្ជកាលទី២ ព្រះសត្ថាទី២ ដោយខឹងនិងពួកអណ្ណាមដោះដៃចេញពីកម្ពុជា ទ្រង់ក៏ប្រកាសប្រឆាំងរដ្ឋអណ្ណាមដល់ទីបញ្ចប់នៃរាជ ។[]

ចំណារពន្យល់

កែប្រែ

នេះជាអត្ថបទប្រវត្តិសាស្ត្រពិតកម្ពុជា ដែលបានរកឃើញសំណៅឯកសារ ដែលសរសេរដោយប្រវត្តិវិទូរជនជាតិហូឡង់ក្នុងឆ្នាំ (1871) អត្ថបទទាំងមូលសរសេរជាភាសាហូឡង់ផងដែរ ក្រុមបុរាណាចារ្យ បានធ្វើការផ្ទៀងផ្ទាត់និង ឯកសារ មហាបុរសខ្មែរ ឆ្នាំ (1969) ដែលផ្ដិតយកតែឆ្នាំ ដែលមានភាពពាក់ព័ន្ធទៅនិង ព្រឹត្តិការណ៍ពិតប៉ុនណោះ រាល់ខ្លឹមសារដែលទាក់ទងនិងរឿងភាគនិទាន ដែលគេសរសេរច្របល់ក្នុង ឯកសារ មហាបុរសខ្មែរ មិនត្រូវបានយកមកសរសេរនោះទេ ។

  • បញ្ចាក់: ដោយសារ អ្នកនិពន្ធ ឬ គ្រូបង្រៀន ឬ បណ្ឌិតមួយចំនួន មិនបានធ្វើការសិក្សាស្រាវជ្រាវរកប្រភពបញ្ហានៃឯកសារដើម របស់ជាតិនោះទេ ពួកគេបានធ្វើការសរសេរសន្មតឬចោទប្រកាន់ ទៅលើ ព្រះកែវហ្វាអង្គអុឹម ដែលលើកឡើង​ថាជាស្ដេចលោភលន់​ចង់​បាន​បល្ល័ង្ក​រាជ្យ សុខ​ចិត្ត​ដាក់​នគរ​ជា​ចំណុះ​សៀម រហូត​ដល់​ថ្វាយ​រហស្សនាម​ព្រះអង្គ​ថា ជា​ស្ដេច​ល្មោភអំណាចទៀតផង ។

តំណភ្ជាប់ រជ្ជកាលគ្រងរាជ

កែប្រែ
ព្រះកែវហ្វាទី៣ (រជ្ជកាលទី៣)
(គ.ស ១៦៥៧-១៧២៩)
មុនដោយ
ព្រះសត្ថាទី២
រាជាណាចក្រកម្ពុជា
១៧២៩ (៧ខែ)
តដោយ
ព្រះសត្ថាទី២ (រជ្ជកាលទី២)

ឯកសារយោង

កែប្រែ
  1. Société Asiatique (1871) Journal asiatique ou recueil de mémoires, d'extraits et de notices relatifs à l'histoire, à la philosophie, aux sciences, à la littérature et aux langues des peuples orientaux, Volume 99, Publisher: Dondey-Dupré, Original from National Library of the Netherlands
  2. Société asiatique (Paris, France), Centre national de la recherche (1871) Journal asiatique, Publisher: Société asiatique., Original from Harvard University