ព្រះសត្ថាទី២

(ត្រូវបានបញ្ជូនបន្តពី អង្គយ៉ង)

ព្រះសត្ថាទី២អង្គយ៉ង (អង់គ្លេស: Preah Satha II) or (Ang Yorng) (ប្រ.ស|គ.ស ១៦៩២-១៧៤៩) រជ្ជកាលគ្រងរាជ (គ.ស ១៧២២-១៧២៩) ក្រោយធ្វើពិធីរាជាភិសេកគ្រងរាជសម្បត្តិផ្លូវការណ៍ នៅរាជធានីឧដុង្គ ព.សករាជ ២២៦៦ ត្រូវនិង គ.សករាជ ១៧២២ ត្រូវនិង មហាសករាជ ១៦៤៥ ទ្រង់មានព្រះនាមហៅថា "ព្រះបាទសម្ដេច ព្រះសត្ថាធិរាជរាមារធិបតី" ទ្រង់គឺជាបុត្ររបស់ ព្រះកែវហ្វាទី៣ "អង្គអុឹម" ។ ក្នុងការគ្រងរាជរបស់ព្រះសត្ថាទី២ ទ្រង់បានធ្វើការផ្លាសប្ដូរគោលនយោបាយជាតិផងដែរ នោះគឺគោលនយោបាយប្រឆាំងរដ្ឋអណ្ណាម ដែលផ្ទុយនិងអត្តចរឹតបិតាទ្រង់ ដែលបិតាទ្រង់បានប្រកាន់យកគោលនយោបាយចងសម្ព័នមិត្តនិងពួកអណ្ណាម ។[]

ព្រះសត្ថាទី២

រជ្ជកាល ១៧២២-១៧២៩

រាជាណាចក្រកម្ពុជា

គ្រងរាជ
  • ១៧២២
  • ១៧៣០
រាជសម័យ សម័យកាលឧដុង្គ
ព្រះនាមពេញ ព្រះបាទសម្ដេច ព្រះសត្ថាធិរាជរាមាធិបតី
មរណៈនាម មិនមានកំណត់ត្រា
ក្សត្រមុន ព្រះកែវហ្វាទី៣
(រជ្ជកាលទី២)
រាជបន្ត ព្រះកែវហ្វាទី៣
(រជ្ជកាលទី៣)
សន្តិវង្ស រាជវង្ស​ឧដុង្គ
ប្រសូត្រ ១៦៩២
បុត្រ អង្គជ័យ
ចូលទីវង្គត់ ១៧៤៩
ជំនឿសាសនា ពុទ្ធសាសនា និកាយថេរវាទ

(Buddha Theravada)
ព្រហ្មញ្ញសាសានា

សន្ធិសញ្ញាអណ្ណាម-សៀម

កែប្រែ

Annam-Siam Treaty

គ.សករាជ ១៧២២ ក្រោយពេលព្រះសត្ថាទី២ ឡើងសោយរាជបានប្រម៉ាណជា ៥ខែ អណ្ណាម និង សៀមបានឈានដល់កិច្ចព្រមព្រៀងមួយ នោះគឺការចុះនូវសន្ធិសញ្ញាដោះដូរពាណិជ្ជកម្មនិងគ្នា និង សហការគ្នាក្នុងការគាបប្រទេសកម្ពុជា ដោយបង្ខំឱ្យស្ដេចកម្ពុជាថ្វាយនូវសួយសាអាករទៅកាន់ស្ដេចទាំងពីរ ការចុះនូវសន្ធិសញ្ញានេះមានការចូលរួមពីស្ដេចសៀមផ្ទាល់គឺ ព្រះបរមមកុដ ដែលមានព្រះនាមពេញហៅថា សម្ដេចព្រចៅយូហួ (Samdech Phrea Chaoyo Hua) និង ស្ដេចអណ្ណាមព្រះនាម ឡេដុតុង (Lê Dụ Tông) ដែលរៀបចំឡើងនៅលើសំពៅរបស់ពួកប៉ទុយហ្គាល់ ដែលចតនៅ ឈូងសមុទ្រសៀម ។ គ.សករាជ ១៧២៥ ស្ដេចសៀមបានបញ្ចូន ព្រះស្រីធម្មរាជ និង បុត្រីរបស់ទ្រង់ អង្គសោភាក្សត្រី ដែលរត់ភៀសខ្លួនទៅអាយុធ្យា អំឡុងពេល ព្រះអង្គអុឹម ធ្វើរដ្ឋប្រហារយោធា ឱ្យមករៀបអភិសេក និង ព្រះសត្ថាទី២ ដោយមានគំនាបពីសៀមផង និង អណ្ណាមផង ព្រះសត្ថាទី២ បានយល់ព្រមនូវសំណើរនេះ ដោយបុត្រីរបស់ព្រះស្រីធម្មរាជ ត្រូវបានតែងតាំងជា អគ្គមហេសី ដែលតាំងនាមហៅថា ព្រះសុជាតិក្សត្រី ដោយសារតែញាតិវង្សជាសាច់ញាតិនិងគ្នា ដូចនេះក្នុងឆ្នាំ ១៧២៥ ដដែល ព្រះសត្ថាទី២ បានធ្វើពិធី​ដង្ហែ​ព្រះ​អដ្ឋិធាតុ ព្រះ​ជ័យ​ជេស្ឋា អង្គស៊ូ ដែលតាំងឋានៈជាព្រះអយ្យកោ របស់អង្គព្រះមហាក្សត្រ ដើម្បីយកធាតុរបស់ទ្រង់ទៅ​បញ្ចុះ​ក្នុង​ចេតិយ​ត្រៃត្រិង្ស​លើ​កំពូល ភ្នំ​ព្រះរាជ​ទ្រព្យ​ ក្នុង​ក្រុង​ឧដុង្គ​មានជ័យ ។[] []

បង្ក្រាបការបះបោរ

កែប្រែ

Suppression of insurgency

នៅគ.សករាជ ១៧២៩ ពួកអណ្ណាម ដែលបានចូលមករស់នៅកម្ពុជា បានប្រមូលផ្ដុំគ្នាបង្កើតជាសហគម៍នៅស្រុកបាភ្នំ ខេត្តព្រៃវែង មានបំណងបះបោរនិងព្រះរាជាដោយបង្កើតនូវតំបន់អប្បគមន៍ដើម្បីគ្រប់គ្រង ដោយក្រុមចារកិច្ចកម្ពុជាបានសើបដឹងហើយយកដំណឹងនេះមកទូលព្រះរាជា ព្រះសត្ថាអង្គយ៉ង ក៏បញ្ជារឱ្យព្រះសុត ដែលជាជនជាតិឡាវ និង ត្រូវជាបុត្ររបស់ព្រះវង្ស ដែលជារាជវង្សឡាវមួយក្រុមដែលបានមកសុំសិទ្ធជ្រកកោននិងព្រះរាជាខ្មែរកាលពីរាជស្ដេចមុន ទ្រង់បញ្ជារឱ្យលើកទ័ពទៅបង្ក្រាបពួកបះបោរទាំងនោះរហូតទទួលបានជោគជ័យ ដោយសម្លាប់ពួកអណ្ណាមទាំងអស់នេះស្ទើរគ្មានសល់ ដូចនេះហើយ ព្រះសុត ត្រូវបានតែងតាំងជាចៅហ្វាយស្រុកបាភ្នំ និងបានបន្ថែមឋានៈជាមន្ត្រីកងទ័ព ។ ព្រះ​សត្ថាទី២ ទ្រង់​សោយរាជអស់រយៈពេល ៧​ឆ្នាំ ទ្រង់ក៏ដាក់រាជថ្វាយទៅឱ្យព្រះបិតាទ្រង់ អង្គអុឹម វិញ ក្នុងឆ្នាំ ១៧២៩ នៃគ.សករាជ ដោយសារតែព្រះអង្គអុឹម យល់ឃើញថា បុត្ររបស់ទ្រង់មានចរឹតឆេវឆាវ មិនទាន់អាចឃុំគ្រងចិត្តរបស់ខ្លួនបាននោះទេ ការចេញបញ្ជារឱ្យសម្លាប់ជនបរទេសរង្គាលបែបនេះ ក៏និងធ្វើឱ្យជនបរទេសដ៏ទៃទៀតមានភាពតក់ស្លុត ហើយអាចនិងមិនចង់មករកសុីជួញដូរនៅកម្ពុជានោះទេ ដែលខុសពីអតីតក្សត្រ ធម្មរាជាទី៣ ដោយគ្រាន់តែបំបែកពួកបះបោរទាំងនោះឱ្យរស់នៅឆ្ងាយពីគ្នាប៉ុនណោះ ។[]

ចំណារពន្យល់

កែប្រែ

នេះជាអត្ថបទប្រវត្តិសាស្ត្រពិតកម្ពុជា ដែលបានរកឃើញសំណៅឯកសារ ដែលសរសេរដោយប្រវត្តិវិទូរជនជាតិហូឡង់ក្នុងឆ្នាំ (1871) អត្ថបទទាំងមូលសរសេរជាភាសាហូឡង់ផងដែរ ក្រុមបុរាណាចារ្យ បានធ្វើការផ្ទៀងផ្ទាត់និង ឯកសារ មហាបុរសខ្មែរ ឆ្នាំ (1969) ដែលផ្ដិតយកតែឆ្នាំ ដែលមានភាពពាក់ព័ន្ធទៅនិង ព្រឹត្តិការណ៍ពិតប៉ុនណោះ រាល់ខ្លឹមសារដែលទាក់ទងនិងរឿងភាគនិទាន ដែលគេសរសេរច្របល់ក្នុង ឯកសារ មហាបុរសខ្មែរ មិនត្រូវបានយកមកសរសេរនោះទេ ។

តំណភ្ជាប់ រជ្ជកាលគ្រងរាជ

កែប្រែ
ព្រះសត្ថាទី២
(គ.ស ១៦៩២-១៧៤៩)
មុនដោយ
ព្រះកែវហ្វាទី៣ (រជ្ជកាលទី២)
រាជាណាចក្រកម្ពុជា
១៧២២-១៧២៩
តដោយ
ព្រះកែវហ្វាទី៣ (រជ្ជកាលទី៣)

ឯកសារយោង

កែប្រែ
  1. Société Asiatique (1871) Journal asiatique ou recueil de mémoires, d'extraits et de notices relatifs à l'histoire, à la philosophie, aux sciences, à la littérature et aux langues des peuples orientaux, Volume 99, Publisher: Dondey-Dupré, Original from National Library of the Netherlands
  2. Eng Soth (1969) Document of the great Khmer man (Khmer royal genealogy) Volume 3, Publisher: Member of the Historical Committee Ministry of Education, Youth, and Sport, OCLC Number: 1112074917
  3. Société asiatique (Paris, France) (1871) Journal asiatique, Contributor: Centre national de la recherche scientifique (France), Publisher: Société asiatique., Original from National Library of the Netherlands
  4. Société asiatique (Paris, France), Centre national de la recherche (1871) Journal asiatique, Publisher: Société asiatique., Original from Harvard University