ព្រះបាទជ័យវរ្ម័នទី១
ព្រះបាទជ័យវរ្ម័នទី១ | |
---|---|
រជ្ជកាល | ៦៥៥-៦៨១ |
រាជ្យមុន | ព្រះបាទភវវរ្ម័នទី២ |
រាជ្យបន្ត | ព្រះនាងជ័យទេវី |
សាសនា | ព្រហ្មញ្ញសាសនា |
ព្រះបាទជ័យវរ្ម័នទី១(ឆ្នាំ៦៥៥-ឆ្នាំ៦៨១នៃគ.ស
កែប្រែព្រះបាទភវវរ្ម័នទី២ ព្រះអង្គបុត្ររបស់ព្រះបាទភវវរ្ម័នទី២។ ព្រះអង្គបានបញ្ជូនរាជទូតទៅប្រទេសចិន និងបន្តនយោបាយគ្រប់គ្រងទឹកដីប៉ែកខាងលិច(ដងទន្លេមេណាម)។ ព្រះបាទជ័យវរ្ម័នទី១ គ្មានរជ្ជទាយាទទេ ទើបរាជសម្បត្តិធ្លាក់ទៅលើព្រះរាជបុត្រីគឺព្រះនាងជ័យទេវី។ ព្រះអង្គបានបែកចែកអាណាចក្រចេនឡាជាតំបន់រដ្ឋបាលគ្រប់គ្រងដូចជា[១]៖
- តំបន់វត្តភូ៖ ចាប់ពីវត្តភូ ស្ទឹងត្រែង បាភ្នំ ព្រៃនគរ ក្រុងសម្ភុបុរៈ(ក្រចេះ)។
- តំបន់ខាងលិច៖ ចាប់ពីអាងទន្លេមេគង្គ អង្គរបូរី បាត់ដំបង ខាងជើងបឹងទន្លេសាប។ ព្រះអង្គបានកសាងប្រាសាទនៅរាជធានីវ្យាធបុរៈ(ព្រៃវែង) វត្តភូ(ឡាវ)និងនរវននគរនៅអង្គរបូរី ខេត្តតាកែវ។
ឯកសារយោង
កែប្រែ- ↑ សៀវភៅសិក្សាសង្គម ថ្នាក់ទី១០ ឆ្នាំ២០១៧ របស់ក្រសួងអប់រំ យុវជននិងកីឡា ទំព័រទី១៤១