ធម្មរាជាទី១
ធម្មរាជាទី១ (អង់គ្លេស: Dhamma Reachea I) (ប្រ.ស|គ.ស ០០០០-១៣៨៥) រជ្ជកាលគ្រងរាជ (គ.ស ១៣៧៣-១៣៨៥) ព្រះអង្គជាព្រះរាជបុត្រទី២ របស់ ព្រះស្រីសុរិយោវង្ស ទ្រង់ឡើងសោយរាជសម្បត្តិក្នុងឆ្នាំឆ្លូវ បញ្ចស័ក ព.សករាជ ១៩១៦ ត្រូវនិង គ.សករាជ ១៣៧៣ ត្រូវនិង មហាសករាជ ១២៩៥ ទ្រង់មានព្រះនាមហៅថា "ព្រះរាជឱង្ការ ព្រះធម្មាសោករាជ" ទ្រង់បានឡើងសោយរាជបន្តពីព្រះជេស្ឋា (បង) របស់ខ្លួនគឺ ព្រះបរមរាមាទី១ រហូតដល់សៀមលើកទ័ពវាយប្រហាររាជធានីអង្គរជាលើកទី២ ក្នុងឆ្នាំ ១៣៨៥ នៃគ.សករាជ ។[១]
ធម្មរាជាទី១ | ||||
រជ្ជកាល | ១៣៧៣-១៣៨៥ | |||
គ្រងរាជ | ១៣៧៣ | |||
រាជសម័យ | ចុងសម័យកាលអង្គរ | |||
ព្រះនាមពេញ | ព្រះរាជឱង្ការ ព្រះធម្មាសោករាជ | |||
មរណៈនាម | មិនមានកំណត់ត្រា | |||
ក្សត្រមុន | បរមរាមាទី១ | |||
រាជបន្ត | បរមរាជាទី១ | |||
សន្តិវង្ស | រាជវង្សអង្គរ | |||
ប្រសូត្រ | មិនមានកំណត់ត្រា | |||
បុត្រ | ពញ្ញាកែវ, ពញ្ញាទ័យ, ពញ្ញាយ៉ាត | |||
ចូលទីវង្គត់ | ១៣៨៥ | |||
ជំនឿសាសនា | ពុទ្ធសាសនា និង ព្រហ្មញ្ញសាសនា ជំនឿលើពពួកទេវតា |
សៀមវាយប្រហារក្រុងអង្គរ ក្នុងរយៈពេល៧ខែ
កែប្រែSiam attacks Angkor city for seven months
ក្នុងឆ្នាំដែល ធម្មរាជាទី១ ឡើងគ្រងរាជ សៀមបានវាយ យកបណ្ដារស្រុកភាគខាងលិច បានជាបន្តបន្ទាប់ រហូតដល់ក្នុងឆ្នាំ ១៣៨៥ ស្ដេចសៀមនាម ចៅបរមរាជា បានចាត់ឱ្យ "ពញ្ញាព្រែក" ដែលជាបុត្ររបស់ខ្លួន លើកទ័ព ១០០,០០០ (១សែននាក់) និង ប្រើប្រាសដំរីចម្បាំង ៣៦០ ក្បាល ហើយបានបំពាក់កាំភ្លើងធំ នៅពីលើខ្នងដំរីផងដែរ បូករួមជាមួយនិង រទេះសឹកចម្បាំង ៥ពាន់គ្រឿង វាយប្រហារចូលក្រុងអង្គរ គ្រានោះ ដោយសារតែជញ្ជាំងក្រុងអង្គរពីមុនខូតខាតស្ទើរទាំងស្រុង ធម្មរាជាទី១ ក៏ចាត់ឱ្យលោក មហាឧបរាជ ចៅហ៊្វាលោហៈ សង់ជញ្ជាំងក្រុងអង្គរឡើងវិញ ធ្វើពីឬស្សីកម្ពស់ ២២ហត្ថ ដោយស្មើនិងកម្ពស់ ១១ម៉ែត្រ និង ប្រមូលកងទ័ព ចំនួន ៨០,០០០ (៨មុឺននាក់) ជាមួយនិង ដំរីចម្បាំង ២៤០ ក្បាល នៅចាំការពារក្រុងអង្គរ ។ មេទ័ពសៀម ពញ្ញាព្រែក បានលើកទ័ព ព័ទ្ធជុំវិញក្រុងអង្គរទាំង ៤ទិស និងបានបញ្ជារឱ្យកងទ័ពដាក់ជណ្ដើរឬស្សី ឡើងវាយប្រហារចូលក្រុងអង្គរ និង បានប្រើឈើធំស្រួចរុញបំបុកទ្វារក្រុងអង្គរទាំង ៤ច្រក ដោយសារតែទ្វារក្រុងអង្គរធ្វើពីបន្ទះដែក លាយសំរិទ្ធ ទើបកងទ័ពសៀមពិបាកវាយសម្រុកចូល ។ ក្នុងពេលដែលទ័ពសៀម វាយសម្រុកចូល ធម្មរាជាទី១ បានចាត់ឱ្យ ពញ្ញាកែវ ការពារច្រកទ្វារខាងលិច ពញ្ញាទ័យ ការពារច្រកទ្វារខាងជើង ពញ្ញាយ៉ាត ការពារច្រកទ្វារខាងត្បូង និង ចៅហ៊្វាលោហៈ ការពារច្រកទ្វារខាងកើត ទ័ពសៀមវាយសម្រុកចូល ដោយការឡើងជណ្ដើរឬស្សី ក៏ត្រូវទ័ពខ្មែរបាញ់ព្រួញធ្លាក់ស្លាប់អស់ច្រើន សម្លេងកាំភ្លើងធំបាញ់ប្រហារគ្នាទៅមក លាន់លឺពេញសមរភូមិអង្គរ ដោយកាំភ្លើងធំខ្មែរនៅទីខ្ពស់ ហើយមានព្រៀបជាងបានបាញ់បំបែកទ័ពសៀមខ្ចាត់ខ្ចាយជាបន្តបន្ទាប់ សៀមបានវាយឡោមព័ទ្ធក្រុងអង្គរអស់រយៈពេល៧ខែ តែនៅតែមិនអាចបំបែកក្រុងអង្គរបាន ទើបពញ្ញាព្រែក ផ្ញើសំបុត្រទៅបិតាខ្លួន ចៅបរមរាជា ឱ្យរកយុទ្ធសាស្ត្រវាយបំបែកក្រុងអង្គរជាបន្តទៀត ។ [២]
ជ័យជំនះរបស់សៀម មកលើក្រុងអង្គរ
កែប្រែSiamese victory over Angkor city
ខណៈពេលដែលកងទ័ពសៀមមិនអាចវាយចូលក្រុងអង្គរបាន ស្ដេចសៀម បានប្រើកលល្បិចមួយ ដោយឱ្យ ពញ្ញាព្រែក បញ្ជូនចារកម្ម ៦នាក់ ចូលបន្លំជាកងទ័ពខ្មែរ និង បានឡើងទៅបង្ខូច កាំភ្លើងធំអស់ជាច្រើន ដែលដាក់បម្រុងនៅលើកំពែងក្រុង ក្រោយពេលដែលបង្ខូចកាំភ្លើងធំរួចរាល់ ចារកម្មទាំង ៦នាក់នោះ បានផ្ញើរសំបុត្រតាមព្រាបនាំសារ ឱ្យពញ្ញាព្រែក លើកទ័ពវាយចូលក្រុងអង្គរ រួចបក្សពួកខ្លួននិងលួចបើកទ្វារក្រុងអង្គរផ្នែកខាងលិចនៅយប់នេះ ក្នុងពេលច្បាំងគ្នា កាំភ្លើងធំមួយចំនួនបាញ់មិនចេញនោះទេ ក្រោយមក ចារកម្មទាំង៦ បានបើកទ្វារក្រុងអង្គរខាងលិច ពញ្ញាព្រែក ក៏លើកទ័ពចូលតាមច្រកទ្វារខាងលិច ច្បាំងធ្វើឃាតពញ្ញាកែវ នៅពេលនោះ ចៅហ៊្វាលោហៈ លឺដំណឹងថាទ័ពសៀមវាយបែកទ្វារខាងលិច ក៏ចេញពីទ្វារខាងកើត វាយសម្រុកចេញ ទៅការពារ ពញ្ញាយ៉ាត នាំរត់ចេញពីក្រុងអង្គរតាមច្រកទ្វារខាងត្បូង ក៏ប្រទះនិងទ័ពដំរីសៀម ក៏ដឹកនាំទ័ពដំរីខ្មែរ ទៅប្រជល់និងទ័ពដំរីសៀម វាយសម្រុកឱ្យពញ្ញាយ៉ាត រត់គេចខ្លួនបាននៅពេលនោះ រីឯចៅហ៊្វាលោហៈ ក៏ស្លាប់ក្នុងសមរភូមិអង្គរនាពេលនោះ បូករួមទាំង ធម្មរាជាទី១ និង បុត្រទាំង២អង្គទៀតផងដែរ នៅទីបំផុតសៀមវាយបែកក្រុងអង្គរក្នុងឆ្នាំ ១៣៨៥ នៃគ.សករាជ ពញ្ញាព្រែក ដែលជាបុត្រស្ដេចសៀម បានដាក់ឱ្យត្រួតត្រាក្រុងអង្គរ ហើយពញ្ញាព្រែក បានប្រកាសសោយរាជ្យ និងបានប្ដូរឈោះថ្មីហៅថា "ឥន្ទរាជា" (Indra Rachha) និងបានសោយរាជនៅក្រុងអង្គរអស់រយៈពេល ៣ឆ្នាំ ទើបពញ្ញាយ៉ាត លើកទ័ពមកបណ្ដេញសៀមចេញពីក្រុងអង្គរក្នុងឆ្នាំ ១៣៨៨ នៃគ.សករាជ ហើយជាពេលដែលទ្រង់យាងចាកចោលក្រុងអង្គរ មកតាំងបន្ទាយ នៅតំបន់ "ទួលបាសាន" ស្រុកស្រីសន្ធរ (បច្ចុប្បន្ន: ខេត្តកំពង់ចាម) ចាប់ពីពេលនោះមក ហើយទ្រង់មានព្រះនាម ក្នុងរាជថា បរមរាជាទី១ ។[៣]
ក្រុមគ្រួសាររាជវង្ស
កែប្រែRoyal family
ធម្មរាជាទី១ | បុត្រ |
---|---|
ព្រះធម្មរាជាទី១ ជាបុត្រទី២ របស់ព្រះស្រីសុរិយោវង្ស, ហើយព្រះធម្មរាជាទី១ មានបុត្រចំនួន ៣អង្គ ។ | ពញ្ញាកែវ ពញ្ញាទ័យ ពញ្ញាយ៉ាត |
Dhamma Reachea I | Son |
---|---|
Dhamma Reachea I was the second son of Soriyoavong, and Dhamma Reachea I had three son. | Ponhea Keo Ponhea Tey Ponhea Yat |
ចំណារពន្យល់
កែប្រែនេះជាអត្ថបទប្រវត្តិសាស្ត្រពិតកម្ពុជា ដែលបានរកឃើញសំណៅឯកសារ ដែលសរសេរដោយប្រវត្តិវិទូរជនជាតិហូឡង់ក្នុងឆ្នាំ (1871) អត្ថបទទាំងមូលសរសេរជាភាសាហូឡង់ផងដែរ ក្រុមបុរាណាចារ្យ បានធ្វើការផ្ទៀងផ្ទាត់និង ឯកសារ មហាបុរសខ្មែរ ឆ្នាំ (1969) ដែលផ្ដិតយកតែឆ្នាំ ដែលមានភាពពាក់ព័ន្ធទៅនិង ព្រឹត្តិការណ៍ពិតប៉ុនណោះ រាល់ខ្លឹមសារដែលទាក់ទងនិងរឿងភាគនិទាន ដែលគេសរសេរច្របល់ក្នុង ឯកសារ មហាបុរសខ្មែរ មិនត្រូវបានយកមកសរសេរនោះទេ ។
មើលផងដែរ
កែប្រែតំណភ្ជាប់ រជ្ជកាលគ្រងរាជ
កែប្រែធម្មរាជាទី១ (គ.ស ០០០០-១៣៨៥)
| ||
មុនដោយ បរមរាមាទី១ |
អាណាចក្រខ្មែរ ១៣៧៣-១៣៨៥ |
តដោយ បរមរាជាទី១ |
ឯកសារយោង
កែប្រែ- ↑ Société asiatique (1871) Journal asiatique, ou Recueil de memoires, d'extraits et de notices relatifs a l'histoire, a la philosophie, aux langues et la litterature des peuples orientaux, Publisher: Imprimerie royale, Original from Sapienza University of Rome (Biblioteca di Studi Orientali)
- ↑ Société Asiatique (1871) Journal asiatique ou recueil de mémoires, d'extraits et de notices relatifs à l'histoire, à la philosophie, aux sciences, à la littérature et aux langues des peuples orientaux, Volume 99, Publisher: Dondey-Dupré, Original from National Library of the Netherlands
- ↑ Eng Soth, Lim Yan (1969) Document of the great Khmer man (Khmer royal genealogy), Publisher: Member of the Historical Committee Ministry of Education, Youth, and Sport, OCLC Number: 1112074917