បរមរាជាទី១

(គ.ស ១៣៨៥-១៤៣២)

បរមរាជាទី១ពញ្ញាយ៉ាត (អង់គ្លេស: Borom Reachea I) or (Ponhea Yat) (ប្រ.ស|គ.ស ០០០០-១៤៣២) រជ្ជកាលគ្រងរាជ (គ.ស ១៣៨៥-១៤៣២) ព្រះអង្គជាព្រះរាជបុត្រទី៣ របស់ ព្រះធម្មរាជាទី១ ពេលសៀមលើកទ័ព ១០០,០០០ (១សែននាក់) វាយបែកក្រុងអង្គរ ក្នុងឆ្នាំ ១៣៨៥ ពញ្ញាយ៉ាត បានភៀសខ្លួន មកតាំងបន្ទាយនៅ ទួលបាសាន អស់រយៈពេល ៣ឆ្នាំ ទើបទ្រង់បង្ករទ័ពវាយបណ្ដេញ ទ័ពសៀម ចេញពីក្រុងអង្គរ និងបានធ្វើពិធីរាជាភិសេកគ្រងរាជសម្បត្តិផ្លូវការណ៍ជាលើកទី២នៅ រាជធានីអង្គរ គ.សករាជ ១៣៨៨ ទ្រង់មានព្រះនាមហៅថា "ព្រះរាជឱង្ការ ព្រះបរមរាជា ចៅពញ្ញាយ៉ាត ហើយជាចុងក្រោយទ្រង់សម្រេចចិត្តចាកចោលក្រុងអង្គរ ចាប់ពីពេលនោះមក ។[]

បរមរាជាទី១

រជ្ជកាល ១៣៨៥-១៤៣២

រាជាណាចក្រកម្ពុជា

គ្រងរាជ ​​លើកទី១ - ១៣៨៥
លើកទី២ - ១៣៨៨
រាជសម័យ ចុងសម័យកាលអង្គរ
សម័យកាលចតុមុខ
ព្រះនាមពេញ ​​​ព្រះរាជឱង្ការ ព្រះបរមរាជា ចៅពញ្ញាយ៉ាត
មរណៈនាម មិនមានកំណត់ត្រា
ក្សត្រមុន ធម្មរាជាទី១
រាជបន្ត នរាយណ៍រាមា
សន្តិវង្ស រាជវង្ស​អង្គរ
ប្រសូត្រ មិនមានកំណត់ត្រា
បុត្រ នរាយណ៍រាមា
ស្រីរាជា
ស្រីសុរិយោទ័យ
ធម្មរាជាទី២
ចូលទីវង្គត់ ១៤៣២
ជំនឿសាសនា ពុទ្ធសាសនា និង ព្រហ្មញ្ញ​សាសនា
លទ្ធិ​ជំនឿ ជំនឿ​លើពពួកទេវតា

ជីវិតចាប់ផ្ដើម

កែប្រែ

Early life

ពញ្ញាយ៉ាត ជាបុត្រទី៣នៃ ព្រះធម្មរាជាទី១ បានឡើងសោយរាជបន្តរពី ព្រះបិតារបស់ខ្លួន និង មានព្រះនាមក្នុងរាជថា "បរមរាជាទី១" ហើយបានរាជាភិសេក និង អ្នកម្នាង ៣អង្គរ ទី១ អ្នកម្នាង បុប្ផាទេវី មានបុត្រនាម នរាយណ៍រាមា ជាបុត្រទី១, ទី២ អ្នកម្នាង សុីសាង៉ាម ជាស្នំឯក ស្ដេចសៀម ឥន្ទ្ររាជា ដែលត្រូវបានកំចាត់ដោយ ពញ្ញាយ៉ាត នៅក្រុងអង្គរ, សុីសាង៉ាម មានបុត្រ ២អង្គនាម ស្រីរាជា និង ស្រីសុរិយោទ័យ ជាបុត្រទី២ និង ទី៣, ទី៣ អ្នកម្នាង បទុមកេសរ មានបុត្រនាម ធម្មរាជាទី២ ជាបុត្រទី៤ បុត្រទាំង៤ របស់ទ្រង់ សុទ្ធតែបានឡើងសោយរាជបន្តពីព្រះអង្គ ហើយបុត្រទាំង៤ នេះហើយបានពុះបែងចែកទឹកដីខ្មែរ ជាបីចំណែកធំ ដើម្បីគ្រប់គ្រងរៀងៗខ្លួន រហូតដល់ផ្ទុះសង្គ្រាមផ្ទៃក្នុងរាជវង្ស និង គ្នាថែមទៀតផង ក្រោយពេលបិតារបស់ខ្លួន ពញ្ញាយ៉ាត សោយទីវង្គត់រួច ។[]

ការរំដោះ យកក្រុងអង្គរមកវិញ

កែប្រែ

Liberation of Angkor city

 
Cambodia Map during the reign of Borom Reachea I (Ponhea Yat) 1388-1432 AD.

ក្រោយពេល ពញ្ញាយ៉ាត រត់គេចខ្លួនពីក្រុងអង្គរមក ទ្រង់បានទៅបោះបន្ទាយ នៅទួលបាសាន នាស្រុកស្រីសន្ធរ (ខេត្ត: កំពង់ចាម) អស់រយៈពេល ៣ឆ្នាំ ទើបទ្រង់បានចាត់ឱ្យ ចារកម្ម ១២នាក់ ឱ្យទៅបន្លំខ្លួនជាអ្នកបម្រើក្នុងរាជវាំងអង្គរ ដើម្បីលបលួចធ្វើឃាតស្ដេចសៀម ឥន្ទ្ររាជា នាពេលនោះ ។ ក្រោយពេលបេសកកម្មធ្វើឃាតស្ដេចសៀមបានជោគជ័យ ពញ្ញាយ៉ាត បានលើកទ័ពប្រមាណជា ៧០,០០០ (៧មុឺននាក់) ទៅវាយរំដោះយកក្រុងអង្គរពីកណ្ដាប់ដៃសៀមបានត្រឡប់មកវិញ ក្នុងឆ្នាំ ១៣៨៨ នៃគ.សករាជ ហើយទ្រង់ក៏ប្រកាសសោយរាជជាលើកទី២ នៅទីនោះដែលមានព្រះនាមក្នុងរាជថា "ព្រះបរមរាជា" ដោយមើលឃើញថា រតនៈសម្បត្តិនៅក្រុងអង្គរត្រូវសៀមប្រមូលអស់គ្មានសល់ ក្រុងអង្គរមានការខូចខាតច្រើន បូករួមទាំងកំពែងក្រុងផង មានការចំណាយលើផ្នែកជួសជុលអស់ច្រើន និង ដើម្បីគេចចេញពីការគម្រាមកំហែងរបស់សៀមមកលើក្រុងអង្គរជាបន្តទៀតផងនោះ ទ្រង់បានសម្រេចចិត្តចាកចោលក្រុងអង្គរ ផ្លាសរាជធានីមក ទួលបាសាន អស់រយៈពេល ១២ឆ្នាំ ក៏ជួបនិងវិបត្តិទឹកជំនន់ធំ នា ឆ្នាំរោង លិចលង់រាជធានីទួលបាសាន ទ្រង់ក៏សម្រេចចិត្តផ្លាសរាជធានីមួយលើកទៀត មកតំបន់ ចតុមុខ (បច្ចុប្បន្នជា: ក្រុងភ្នំពេញ) ក្នុងឆ្នាំ ១៤០០ នៃគ.សករាជ ទ្រង់បានសោយរាជនៅចតុមុខ បានរយៈពេល ១៦ឆ្នាំ ទ្រង់ក៏ប្រកាសប្ដូររាជសម័យមក សម័យកាលចតុមុខ ក្នុងឆ្នាំ ១៤១៦ នៃគ.សករាជ ហើយព្រះអង្គបានសោយរាជនៅរាជធានីចតុមុខដល់ឆ្នាំ ១៤៣២ នៃគ.សករាជ ទើបទ្រង់យាងចូលព្រះទីវង្គត់ក្នុងពេលនោះ ក្រុមប្រឹក្សារាជវង្ស និង គណៈមន្ត្រីក៏សម្រេចអញ្ជើញ ព្រះនរាយណ៍រាមា ជាព្រះរាជបុត្រច្បងឱ្យសោយរាជសម្បត្តិបន្តពីព្រះបិតាខ្លួន ក្នុងឆ្នាំ ១៤៣៣ នៃគ.សករាជ ។ ក្នុងរាជ ព្រះបរមរាជាទី១ ប្រជានុរាស្ត្ររស់នៅបានសុខសាន្តច្រើន មិនសូវមានព្រឹត្តិការណ៍នៃការផ្ទុះសង្គ្រាមច្រើនគួរឱ្យកត់សម្គាល់នោះទេ ។[]

នយោបាយការទូត និង សាសនា

កែប្រែ

Politics, diplomacy and religion

នយោបាយ ការទូតរបស់ពញ្ញាយ៉ាត ទ្រង់បានរឹតចំណងការទូតជាមួយនគរចិន នៃរាជវង្សមីង (Ming Dynasty) ជាពិសេស គឺការដោះដូរពាណិជ្ជកម្មតាមមធ្យបាយផ្លូវទឹកពី ទន្លេមេគង្គ ក្នុងការនាំទំនិញផ្សេងៗមកផ្គត់ផ្គង់តម្រូវការក្នុងស្រុកផងដែរ នៅក្នុងរាជរបស់ព្រះអង្គអាចនិយាយបានថា ប្រទេសកម្ពុជាពេលនោះ មានសេដ្ឋកិច្ចរឹងមាំផងដែរ ។[]

ផ្នែកសាសនា

កែប្រែ

Religious

ការីកចម្រើនផ្នែក ព្រះពុទ្ធសាសនា និកាយ មហាយាន ក្នុងរាជ បរមរាជាទី១ ព្រះអង្គបាងសាងសង់វត្តអារាមជាបន្តបន្ទាប់ ក្នុងនោះមានដូចជា៖ វត្តបុទុម, វត្តកោះ, វត្តលង្កា, វត្តឧណាលោម, និង វត្តភ្នំ ។ វត្ត នៃ ព្រះពុទ្ធសាសនា មានតួនាទីសំខាន់ក្នុងរាជរបស់ព្រះអង្គដូចជា វត្ត​ជាឃ្លាំង​ចំណេះដឹង ជា​បណ្ណាល័យ ជា​សារមន្ទីរ​នៃ​វប្បធម៌ ​។ នៅ​គ្រប់​សម័យកាល វត្ត​អារាម​ផ្តល់នូវ​ការអប់រំ​ផ្នែក​អក្សរសាស្ត្រ លេខ​ន​ពន្ធ និង​ចំណេះដឹង​ផ្សេងៗ​ចាំបាច់​សម្រាប់​ប្រើ​ក្នុង​ជីវិត ។ វត្ត​អារាម​ជាទី​ជម្រក​ស្នាក់អាស្រ័យ​របស់​សិស្ស​ក្រីក្រ ដែលគ្មានលទ្ធមករៀននៅតាមមណ្ឌលសាលាធំៗ ​។ វត្ត​ជាទី​ពំនាក់​អាស្រ័យដល់ កុមារកំព្រា ជនចាស់ជរា សិស្សានុសិស្ស និង​កូនចៅ​របស់​ប្រជារាស្ត្រ​ក្រីក្រ ។ វត្ត​អារាម​ក៏​អាច​ដើរតួនាទី​ជាម​ន្ទី​ពេទ្យ​សម្រាប់​ព្យាបាល​ជំងឺផ្លូវ​ចិត្ត និង​ជា​កន្លែង​សម្រាប់​ប្រជុំ​របស់​ប្រជាជន​គ្រប់រូប​គ្រប់​ស្រទាប់វណ្ណៈ គ្រប់​វ័យ​ដោយ​គ្មាន​រើសអើង​ពណ៌​សម្បុរ សញ្ជាតិ ឋាន​:​សង្គម ដោយ​ឥត​ប្រកាន់ ​មាន ឬ ក្រ និង អ្នកមានជំនឿផ្ទុយឡើយ ។[] []

ក្រុមគ្រួសាររាជវង្ស

កែប្រែ

Royal family

បរមរាជាទី១ពញ្ញាយ៉ាត

Borom Reachea I or Ponhea Yat
បុប្ផាទេវី
(Bopha Devi)
សុីសាង៉ាម
(Sisa Ngam)
បទុមកេសរ
(Botum Kesor)
នរាយណ៍រាមា
(Noreay Reamea)

ស្រីរាជា
(Srei Reachea)
ស្រីសុរិយោទ័យ
(Srei Soriyoatey)

ធម្មរាជាទី២
(Dhamma Reachea II)
នរាយណ៍រាមា
(Noreay Reamea)
បុត្រ
(Son)
ទ្រង់ប្រសូតនៅ ទួលបាសានអំឡុងពេល ពញ្ញាយ៉ាតបង្ករទ័ព ត្រៀមបណ្ដេញសៀមចេញពីក្រុងអង្គរ មិនមានកំណត់ត្រា (None)
ស្រីរាជា
(Srei Rechea)
បុត្រ
(Son)
ទ្រង់ប្រសូតនៅ ទួលបាសាន អំឡុងពេល ពញ្ញាយ៉ាតចាកចោលរាជធានីអង្គរ មកគង់នៅរាជធានីទួលបាសាន (1388-1397) ពញ្ញាអង្គធម្មខាត់
(Ponhea Ang Dhamma Khat)
(បុត្រធម៌ស្ដេចសៀម)
"Become Son Adoption of Siam King"
ស្រីសុរិយោទ័យ
(Srei Soriyoatey II)
បុត្រ
(Son)
ទ្រង់ប្រសូតនៅ ក្រុងចតុមុខ អំឡុងពេល ពញ្ញាយ៉ាតចាកចោលរាជធានីទួលបាសាន ដោយគ្រោះទឹកជំនន់ (1400-1416) មិនមានកំណត់ត្រា (None)
ធម្មរាជាទី២
(Dhamma Reachea II)
បុត្រ
(Son)
ទ្រង់ប្រសូតនៅ ក្រុងចតុមុខ អំឡុងពេល ពញ្ញាយ៉ាតប្រកាសរាជសម័យចតុមុខ (1410-1420) ស្រីសុគន្ធបទ
(Srei Sokunbot)
ចន្ទរាជា
(Chan Reachea)

អំពីកំណត់ត្រា ប្រវត្តិវិទូរ

កែប្រែ

About the Historian Record

កំណត់ត្រា របស់ប្រវត្តិវិទូរមួយចំនួន ដែលកត់ត្រាអំពី ពញ្ញាយ៉ាត ឬ ព្រះមហាក្សត្រខ្មែរដ៏ទៃៗទៀត តែងតែយល់ច្រឡំ កាលបរិច្ឆេទ ទៅនិងឈ្មោះចំនួន ៣ របស់ព្រះមហាក្សត្រខ្មែរ ដែលបែងចែងដូចតទៅ៖ ទី១ ឈ្មោះ មុនឡើងគ្រងរាជ ទី២ ឈ្មោះ ពេលឡើងសោយរាជ និង ទី៣ ឈ្មោះក្រោយពេលសោយទីវង្គត់ ។ ទោះជាយ៉ាងណាក្ដី កំណត់ត្រាប្រហាក់ប្រហែល នៃការផ្លាសប្ដូរសម័យកាលនីមួយៗ របស់ព្រះមហាក្សត្រខ្មែរ ត្រូវបានយកមកផ្ទៀងផ្ទាត់ និង ឯកសារជាតិកម្ពុជាផងដែរ ។

ចំណារពន្យល់

កែប្រែ

នេះជាអត្ថបទប្រវត្តិសាស្ត្រពិតកម្ពុជា ដែលបានរកឃើញសំណៅឯកសារ ដែលសរសេរដោយប្រវត្តិវិទូរជនជាតិហូឡង់ក្នុងឆ្នាំ (1871) អត្ថបទទាំងមូលសរសេរជាភាសាហូឡង់ផងដែរ ក្រុមបុរាណាចារ្យ បានធ្វើការផ្ទៀងផ្ទាត់និង ឯកសារ មហាបុរសខ្មែរ ឆ្នាំ (1969) ដែលផ្ដិតយកតែឆ្នាំ ដែលមានភាពពាក់ព័ន្ធទៅនិង ព្រឹត្តិការណ៍ពិតប៉ុនណោះ រាល់ខ្លឹមសារដែលទាក់ទងនិងរឿងភាគនិទាន ដែលគេសរសេរច្របល់ក្នុង ឯកសារ មហាបុរសខ្មែរ មិនត្រូវបានយកមកសរសេរនោះទេ ។

មើលផងដែរ

កែប្រែ

តំណភ្ជាប់ រជ្ជកាលគ្រងរាជ

កែប្រែ
បរមរាជាទី១
(គ.ស ០០០០-១៤៣២)
មុនដោយ
ធម្មរាជាទី១
អាណាចក្រខ្មែរ
១៣៨៥-១៤៣២
តដោយ
នរាយណ៍រាមា

ឯកសារយោង

កែប្រែ
  1. Société Asiatique (1871) Journal asiatique: ou recueil de mémoires d'extraits et de notices relatifs à l'histoire, à la philosophie, aux sciences, à la littérature et aux langues des peuples orientaux, Volume 18, Publisher: Society, Original from the Bavarian State Library
  2. Eng Soth, Lim Yan (1969) Document of the great Khmer man (Khmer royal genealogy), Publisher: Member of the Historical Committee Ministry of Education, Youth, and Sport, OCLC Number: 1112074917
  3. Société Asiatique (1871) Journal asiatique ou recueil de mémoires, d'extraits et de notices relatifs à l'histoire, à la philosophie, aux sciences, à la littérature et aux langues des peuples orientaux, Volume 99, Publisher: Dondey-Dupré, Original from National Library of the Netherlands
  4. Justin Corfield (2009) The History of Cambodia The Greenwood Histories of the Modern Nations, Publisher: ABC-CLIO, American publishing company for academic p.165 ISBN: 0313357234, 9780313357237
  5. Beverley Palmer, Rough Guides (Firm) (2002) The Rough Guide to Cambodia, Publisher: illustrated Rough Guides p.354 ISBN: 1858288371, 9781858288376
  6. Michel Igout (1993) Phnom Penh Then and Now, Publisher: White Lotus, Original from the University of Michigan p.179 ISBN: 1879155184, 9781879155183