ព្រះពន្លាជល់ដំរី
ទីតាំងភូមិសាស្រ្ត
កែប្រែព្រះពន្លាជល់ដំរីស្ថិតនៅខាងមុខព្រះបរមរាជវាំងលាតសន្ធឹងពីជើងទៅត្បូងចាប់ពីទីលានខាងមុខរបស់ប្រាសាទបាពួនរហូតដល់ព្រះពន្លាស្តេចគម្លង់មានប្រវែង៣០០ម៉ែត្រ។ ព្រះពន្លាជល់ដំរីត្រូវបានកាត់ស្មៅនិងជម្រះសម្អាតរុក្ខជាតិតូចធំដុះជុំជិត។
ប្រវត្តិ
កែប្រែគេហៅថាព្រះពន្លាជល់ដំរីដោយសារតែនៅលើផ្ទៃជញ្ជាំងផ្នែកខាងមុខរបស់ព្រះពន្លានេះមានឆ្លាក់លម្អអំពីសកម្មភាពនៃការហ្វឹកហ្វឺនដំរីជាច្រើនគូ ក្នុងមួយគូរឈរទល់មុខគ្នាក្នុងនោះមានដំរីខ្លះប្រើប្រមោយចាប់គួចត្រកងសត្វក្តាន់ គោក្របីចំណែកដំរីខ្លះទៀតកំពុងប្រយុទ្ធជាមួយសត្វតោនិងខ្លាទៀតផង។ កាលពីដើមគេចាត់ទុកសត្វដំរីជាយានជំនិះរបស់ស្តេច និងមេទ័ពកំពូលៗ ហើយបន្ទាប់ពីបង្វឹកដំរីឱ្យចេះធ្វើចម្បាំងដោយការប្រើប្រាស់ប្រមោយ និងជើងរបស់ពួកវាយ៉ាងស្ទាតជំនាញហើយក៏ត្រូវបានគេយកមកប្រើើប្រាស់សម្រាប់ធ្វើចម្បាំងជាមួយសត្រូវ និងដឹកជញ្ជូនផងដែរ។ព្រះពន្លាជល់ដំរីធ្លាប់មានរោងទងសង់អំពីឈើប្រក់ក្បឿង។ នៅចំណុចកណ្តាលនៃព្រះពន្លាជល់ដំរីចំពីមុខខ្លោងទ្វារព្រះបរមរាជវាំងគឺជាទីកន្លែងសម្រាប់ព្រះមហាក្សត្រ អគ្គមហាសី និងអ្មកមុខអ្នកការទាំងឡាយគង់ និងអង្គុយ ដើម្បីធ្វើសវនាការជួបជុំគ្នាជាមួយប្រជានុរាស្រ្តក្នុងពិធីសំខាន់ៗ និងដើម្បីទត់មើលក្បួនដង្ហែរកងទ័ព និងហ្វឹកហាត់ដំរីនៅទីលានខាងមុខ។ ទីតាំងរបស់ព្រះមហាក្សត្រ និងអគ្គមហាសីគឺស្ថិតនៅចំពីមុខខ្លោងទ្វារខាងកើតនៃព្រះបរមវាជវាំង ដែលមានលម្អចម្លាក់សត្វនាគ និងសត្វតោនៅផ្នែកខាងលើរបស់ព្រះពន្លា រីឯនៅលើផ្ទៃជញ្ជាំងផ្អែកខាងក្រោមនៃព្រះពន្លាវិញមានលម្អចម្លាក់បក្សីគ្រុឌធំៗឈរលើសត្វពស់ឬនាគ តម្រៀមគ្នាលើត្របកស្លាបឡើងលើយ៉ាងរៀបរយ ដែលសសរបញ្ជាក់ឱ្យឃើញថា ទីកន្លែងនោះជាទីកន្លែងស្តេចគង់យ៉ាងពិតប្រាកដ ព្រោះគេចាត់ទុកថាព្រះមហាក្សត្រកំពុងគង់នៅលើឋានសួគ៌[១]។ ទីលានជល់ដំរី៖ ស្ថិតនៅខាងមុខនៃគោបុរៈខាងកើតនៃកំពែងព្រះបរមរាជវាំង ខាងកើតនៃប្រាសាទភិមានអាកាស,ត្រូវបានសាងសង់ឡើងក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ នៅចុងសតវត្សទី១២នៃគ្រិស្តសករាជវាមានបណ្តោយ ៣៥០ម៉ែត្រទទឹង១៤ម៉ែត្រនិងកំពស់២.៥ម៉ែត្រជាមួយនឹងជណ្តើរបីជាន់។ ចាប់ពីប្រាសាទបាពួន ដល់លានស្ដេចគម្លង់។ លាននេះមានរានហាលចំនួនបី និងមានពីរជាន់។ ជណ្ដើរឡើងខាងត្បូងអមសងខាងដោយដំរីក្បាល៣កាន់ផ្កាឈូកនៅប្រមោយរបស់វា។ នៅជណ្តើរកណ្តាលដែលសំខាន់ត្រូវបានតុបតែងលំអដោយចម្លាក់សត្វសិង្ហនិងគ្រុឌឈរទ្រជណ្ដើរ គឺជានិមិត្តរូបព្រះបរមរាជវាំង ស្តេចទាំងអស់តែងតែឡើងហើយចុះតាមផ្លូវនេះ។នៅលើជញ្ជាំងអាចឃើញតួលេខសត្វដំរីជាច្រើន តាមការពិតពួកគេកំពុងប្រមាញ់សត្វដំរី មិនមែនដំរីប្រយុទ្ធគ្នាទេ បង្ហាញពីសត្វដំរីដែលប្រើប្រាស់ប្រមោយដើម្បីប្រមាញ់ និងប្រយុទ្ធជាមួយនឹងខ្លា។ នៅលើផ្ទៃនៃជញ្ជាំងរានហាលជល់ដំរី យើងនៅតែឃើញរន្ធសម្រាប់បង្គោលប៉ារ៉ាសូលដែលត្រូវបានប្រើនៅពេលស្តេចបានមកទតមើលល្បែងកីឡាកាយសម្ព័ន្ធ នៅពេលមានពិធីបុណ្យម្តងៗ វាជាការពិត នរណាម្នាក់សួរថា: តើពួកគេបានប្រយុទ្ធនឹងដំរីនៅទីនេះទេ? វាជាការពិត, នៅក្នុងអតីតថៃ តែងតែយកសត្វដំរីរបស់ពួកគេមកទីនេះ ហើយបានប្រយុទ្ធនៅខាងមុខទីលាននេះ ជាពិសេសនៅពេលយប់ខែភ្លឺ យោងតាមរចនាបថធ្វើឱ្យយើងឃើញច្បាស់។ទីលានជល់ដំរីនេះ នៅជាប់នឹងនេះយើងអាចមើលឃើញសត្វពស់បានប្រយុទ្ធជាមួយសត្វគ្រុឌ និងខាងជើងនិងខាងលិចនៅចុងខាងជើងនៃរានហាល នៅពីក្រោយជញ្ជាំងខាងក្រៅគេឃើញមានសត្វសេះក្បាលប្រាំធំដ៏ពិសិដ្ឋមួយ ដែលជាអវតារនៃព្រះពោធិតំណាងព្រះអាទិទេពនៅមហាយាន។ រូបចម្លាក់នេះខុសប្លែកពីរូបចម្លាក់ដ៏ទៃ ដោយវាមានភាពរស់រវើកនិងត្រូវបានឆ្លាក់យ៉ាងល្អ។ ដោយសារវាមានស្វេតឆ័ត្រនៅពីលើ គេសន្និដ្ឋានថាវាជាសត្វសេះរបស់ព្រះរាជា។ រូបនេះហ៊ុំព័ទ្ធដោយអប្សរានិងយក្សកាន់ដំបងក្នុងចំនោមមនុស្សកំពុងភិតភ័យជាច្រើន។អ្នកប្រាជ្ញបារាំងមួយចំនួនជឿថាសេះនេះតំនាងអោយ អវលោកេស្វរៈ ពេលព្រះអង្គមានកំនើតជាសេះបាឡាហៈ។នៅជញ្ជាំងខាងក្រៅស្ថិតនៅខាងជើង យើងអាចឃើញសេះប្រណាំងនិងចំបាប់។ ទីលានជល់ដំរីនេះត្រូវបានព្រះបាទជ័យវរ្ម័នទី៧ប្រើប្រាស់ជាវេទិកា នៅពេលកងទ័ពចេញទៅធ្វើសង្គ្រាម,សមយុទ្ធសាកល្បងកងទ័ព និងពីការវិញត្រលប់នៃកងទ័ពរបស់ព្រះអង្គដែលបានទទួលជ័យជំនះពីសង្គ្រាម។ ខ្ញុំបាទបានអនុវត្តន៍គម្រោងនៅទីលានជល់ដំរីតាំងពីដើមឆ្នាំ២០១០។ គោលបំណងសំខាន់គឺការរៀបចំសុវត្តិភាពថែទាំ, អភិរក្ស និងពង្រឹងតាមផ្នែក ដើម្បីទប់ស្កាត់ការដួលរលំ។ យើងបានសិក្សាស្រាវជ្រាវ ប្រមូលព័ត៌មានសម្រាប់ការអនុវត្តការងារទៅតាមធម្មនុញអង្គរ និងតាមអនុសាសន៍នៃអ្នកជំនាញអាស៊ីស៊ី។ ១.គម្រោងរៀបចំសុវត្តិភាព និងសណ្តាប់ធ្នាប់នៅលើទិលានជល់ដំរី ក្នុងឆ្នាំ២០១០។ ២.គម្រោងទល់ទ្របន្ទាន់ទៅលើជញ្ជាំងលានជល់ដំរី ចំនួនបីទីតាំង ក្នុងឆ្នាំ២០១២។ ៣.គម្រោងថែទាំ អភិរក្សនិងពង្រឹងជញ្ជាំងលានជល់ដំរី ក្នុងឆ្នាំ២០១៤(បានសិក្សាគម្រោងមិនទាន់អនុវត្ត)[២]។
វិគីមេឌាទូទៅមានមេឌាដែលទាក់ទងទៅនឹង: ព្រះពន្លាជល់ដំរី |
-
រូបព្រះពន្លារជល់ដំរី
-
រូបថតនៅឆ្នាំ១៩២៩
-
ព្រះពន្លារមុខបរមរាជវាំង
-
រូបសត្វគ្រុឌ
-
ប្លង់ព្រះពន្លារជល់ដំរី