ប្រាសាទបាភួន

ឈ្មោះ: ប្រាសាទបាភួន
អ្នកកសាង: ព្រះបាទឧទយាទិត្យវរ្ម័នទី២
កាលបរិច្ឆេទកសាង: ពាក់កណ្តាលសតវត្សរ៍ទី១១
ឧទ្ទិសថ្វាយ: ព្រហ្មញ្ញសាសនា
ស្ថាបត្យកម្ម: រចនាបថបាពួន
ទីតាំង: ក្រុងអង្គរ ខេត្តសៀមរាប

ទីតាំងភូមិសាស្រ្ត

កែប្រែ

បា្រសាទបាភួនមានទីតាំងស្ថិតនៅផ្លូវចូលទៅកាន់ទ្វារដីឆ្នាំង ស្ថិតនៅបន្ទាប់ពីប្រាសាទបាយ័ន និងក្បែរព្រះពន្លាជល់ដំរី។ ដើរឆ្លងកាត់ចេញពីប្រាសាទបាយ័នបន្តិចឆ្ពោះទៅទិសខាងជើងស្ថិតនៅខាងឆ្វេងដៃមានរូងរូបសំណាក់ព្រះពុទ្ធដល់ធំមួយ ហើយបើយើងដើរឆ្ពោះទៅទិសខាងជើងចម្ងាយប្រហែលបួនដប់ម៉ែត្រទីនោះ យើងឃើញមានបំណែកថ្មយ៉ាងច្រើនអនេករាយពាសពេញផ្លូវឆ្ពោះទៅកាន់ប្រាសាទបាពួន។ បើយើងទស្សនាប្រាសាទបាពួនពីទិសខាងកើតដោយឡើងពីទីលានខាងមុខយើងនឹងឃើញផ្លួវតភ្ជាប់ពីព្រលានខាងមុខសំដៅទៅកានើខឿនរបស់ប្រាសាទជាទម្រង់ស្ពាន់ផ្លូវចូល។

ឈ្មោះប្រាសាទ

កែប្រែ

តាមមាត់អ្នកស្រុកដែលហៅ "បាភួន" នេះ មានឈ្មោះជាភាសាសំស្រ្កឹត "ភូវនតិលក (Bhuvan-tilaka) ឬព្រះភូវន (តិលក)" ដែលលោកសឺដែសគិតថាមានន័យដូចគ្នានឹង "ត្រៃលោក្យតិលក (Trailokyatilaka)" ប្រែមកថា "ភពបី"។ ឈ្មោះ ត្រៃលោក្យតិលក មានចារនៅក្នុងសិលាចារឹកលង្វែកដែលនិយាយទាក់ទងនឹងប្រាសាទបាភួន។ រីឯអ្នកគ្រូ ពៅ សាវរស យល់ថាឈ្មោះបាភួននេះក្លាយមកពី "ត្រីភូវនចូធាមណិ (Tribhuvanacūḍāmaṇi)" ប៉ុន្តែអ្នកគ្រូមិនបានពន្យល់ពីឈ្មោះនេះមកពីសិលាចារឹកណាមួយទេ។ ទោះជាយ៉ាងណាក្ដី "ភួន" ក្លាយមកពី "ភូវន" ដែលជាសម្លេងខ្លីទម្លាប់ហៅតាមមាត់ខ្មែរ។ រីឯ "បា" វិញ ពោលគឺមានន័យស្មើនឹង "ព្រះ"។ ឈ្មោះប្រាសាទផ្សេងទៀតក៏មានហៅជួនកាល "បា" ជួនកាល "ព្រះ" ដូចជាប្រាសាទ "ព្រះគោ" ឬ "បាគោ" (ប្រាសាទនៅរលួស)ជាដើម។ តាមសិលាចារឹកលង្វែកដដែលនេះ ប្រាសាទបាភួនមានឈ្មោះដើម "ហេមាទ្រី (Hemadri)" មានន័យថា "ភ្នំមាស"។ សូមសម្រួលនិងសង្ខេបន័យនៅក្នុងសិលាចារឹកដែលនិយាយថា "នៅកណ្ដាលជម្ពូទ្វិប ដែលជាលំនៅនៃទេពទាំងឡាយ មានភ្នំមាសមួយ (ហេមាទ្រី)។ ព្រះបាទឧទ័យទិត្យវរ្ម័នទី២បានលើកភ្នំមាសមួយនេះនៅកណ្ដាលទីក្រុង..."។ ទាក់ទងនឹងភ្នំមាស ឬប្រាសាទមាសនេះក៏មាននិយាយនៅក្នុងកំណត់ត្រារបស់អ្នកការទូតចិន ជីវតាក្វាន់ ដែលមកអង្គរនៅក្នុងឆ្នាំ១២៩៦។ក្នុងកំណត់ត្រានោះនិយាយថា៖ "...ព្រះរាជវាំងស្ថិតនៅផ្នែកខាងជើងនៃប្រាសាទមាសនិងស្ពានមាស នៅជិតទ្វារចូលខាងជើង ចម្ងាយប្រហែលពី៥ទៅ៦លី (ព្រះរាជវាំងគឺនៅក្នុងបរិវេណអង្គរធំ មានប្រាសាទភិមានអាកាសនៅកណ្ដាល) ។ អ្នកស្រាវជ្រាវយល់ថាប្រាសាទមាសនិងស្ពានមាសដែលនិយាយក្នុងកំណត់ត្រាចិននោះ គឺជាប្រាសាទបាភួននេះឯង[]

ប្រវត្តិប្រាសាទ

កែប្រែ

ប្រាសាទបាភួនមានឈ្មោះដើមហៅថា ត្រីភូវនចូនាមណី ដែលក្រោយមកឈ្មោះនេះនៅសល់តែភូវន តែប៉ុណ្ណោះ ហោយពាក្យថា ភូវន ក្លាយជាភូនវិញ។ ពាក្យត្រីភូវនមានន័ថាអ្នកដែលគ្រប់គ្រងលើភពទាំងបី។ ចំនែកពាក្យដែលក្លាយទៅជាពួន គឺមានន័យថាលាក់បំបាំងកាយ ដែលប្រាស់ចាក់ពីឈ្មោះដើមដែលមានន័យគ្រប់គ្រាន់[]។ប្រាសាទនេះកសាងឡើងនៅសតវត្សរ៍ទី១១ រវាងឆ្នាំ១០៦០ ដោយព្រះបាទឧទ័យទិត្យវរ្ម័នទី២ សោយរាជ្យចន្លោះឆ្នាំ(១០៥០-១០៦៦) ដើម្បីឧទ្ទិសថ្វាយដល់ព្រហ្មញ្ញសាសនា។ ឈ្មោះនៃប្រាសាទនេះ គេច្រើនតែសរសេរ "បាពួន" ដែលផ្ទុយពីន័យដើមរបស់ប្រាសាទនេះ។ ឈ្មោះគួរតែហៅ ឬក៏សរសេរ "បាភួន" ដែលអាចផ្ដល់ន័យត្រឹមត្រូវទៅនឹងន័យដើមរបស់ប្រាសាទមានចារនៅក្នុងសិលាចារឹក។ តាមមាត់អ្នកស្រុកដែលហៅ "បាភួន" នេះ មានឈ្មោះជាភាសាសំស្រ្កឹត "ភូវនតិលក (Bhuvan-tilaka) ឬព្រះភូវន (តិលក)" ដែលលោកសឺដែសគិតថាមានន័យដូចគ្នានឹង "ត្រៃលោក្យតិលក (Trailokyatilaka)" ប្រែមកថា "ភពបី"។ ឈ្មោះ ត្រៃលោក្យតិលក មានចារនៅក្នុងសិលាចារឹកលង្វែកដែលនិយាយទាក់ទងនឹងប្រាសាទបាភួន។ រីឯអ្នកគ្រូ ពៅ សាវរស យល់ថាឈ្មោះបាភួននេះក្លាយមកពី "ត្រីភូវនចូធាមណិ (Tribhuvanacūḍāmaṇi)" ប៉ុន្តែអ្នកគ្រូមិនបានពន្យល់ពីឈ្មោះនេះមកពីសិលាចារឹកណាមួយទេ។ ទោះជាយ៉ាងណាក្ដី "ភួន" ក្លាយមកពី "ភូវន" ដែលជាសម្លេងខ្លីទម្លាប់ហៅតាមមាត់ខ្មែរ។ រីឯ "បា" វិញ ពោលគឺមានន័យស្មើនឹង "ព្រះ"។ ឈ្មោះប្រាសាទផ្សេងទៀតក៏មានហៅជួនកាល "បា" ជួនកាល "ព្រះ" ដូចជាប្រាសាទ "ព្រះគោ" ឬ "បាគោ" (ប្រាសាទនៅរលួស)ជាដើម។តាមសិលាចារឹកលង្វែកដដែលនេះ ប្រាសាទបាភួនមានឈ្មោះដើម "ហេមាទ្រី (Hemadri)" មានន័យថា "ភ្នំមាស"។ សូមសម្រួលនិងសង្ខេបន័យនៅក្នុងសិលាចារឹកដែលនិយាយថា "នៅកណ្ដាលជម្ពូទ្វិប ដែលជាលំនៅនៃទេពទាំងឡាយ មានភ្នំមាសមួយ (ហេមាទ្រី)។ ព្រះបាទ ឧទ័យទិត្យវរ្ម័នបានលើកភ្នំមាសមួយនេះនៅកណ្ដាលទីក្រុង..."។ ទាក់ទងនឹងភ្នំមាស ឬប្រាសាទមាសនេះក៏មាននិយាយនៅក្នុងកំណត់ត្រារបស់អ្នកការទូតចិន ជីវតាក្វាន់ ដែលមកអង្គរនៅក្នុងឆ្នាំ១២៩៦និង៩៧ដែរ។ ក្នុងកំណត់ត្រានោះនិយាយថា "...ព្រះរាជវាំងស្ថិតនៅផ្នែកខាងជើងនៃប្រាសាទមាសនិងស្ពានមាស នៅជិតទ្វារចូលខាងជើង ចម្ងាយប្រហែលពី៥ទៅ៦លី (ព្រះរាជវាំងគឺនៅក្នុងបរិវេណអង្គរធំ មានប្រាសាទភិមានអាកាសនៅកណ្ដាល) ។ អ្នកស្រាវជ្រាវយល់ថាប្រាសាទមាសនិងស្ពានមាសដែលនិយាយក្នុងកំណត់ត្រាចិននោះ គឺជាប្រាសាទបាភួននេះឯង[]

លក្ខណៈស្ថាបត្យកម្ម

កែប្រែ

ប្រាសាទបាពួនគឺជាប្រាសាទភ្នំ តំណាងឱ្យភ្នំសុមេរុដែលជាទីស្ថានរបស់អាទិទេពគង់នៅ។ នៅចំពីមុខតួប៉មរបស់ប្រាសាទបែរមុខទៅទិសខាងកើតតំណាងឱ្យសិរីសួស្តី មានស្ពានមួយប្រវែង២០០ម៉ែត្រទទឹងប្រវែង២.៥ម៉ែត្រ ទ្រដោយសសរចំនួន ៥៤៧ដើម រៀបគ្នាជាជួរយ៉ាងស្មើ ស្ពាននេះត្រូវបានប្រើប្រាស់សម្រាប់ដើរចេញចូលគឺតំណាងឱ្យផ្លូវភ្ជាប់ពីឋានមនុស្សទីឋានសួគ៌។ នៅខាងឆ្វេងនៃស្ពានមានស្រះទឹកមួយទំហំ ៣៧ម៉ែត្រ គុណ២៨ម៉ែត្រ លម្អដោយកាំជណ្តើរធ្វើអំពីថ្មភក់។ ស្រះនេះត្រូវបានគេយល់ថា គេប្រើសម្រាប់ពិធីលាងបាបនៅសម័យនោះ។ កំពែងរបស់ប្រាសាទមានទំហំ ៤២៥ម៉ែត្រ គុណនឹង ១២៤ម៉ែត្រ ប៉ុន្តែរាងរបស់កំពែងត្រូវបានបាក់បែកខូចខាតទាំងស្រុង រីឯតួប្រាសាទមានបណ្តោយប្រវែង ១២០ម៉ែត្រ និងទទឹងប្រវែង១០០ម៉ែត្រ មានកម្ពស់ប្រហែល៥០ម៉ែត្រ។ សំណង់ប្រាសាទកសាងដោយថ្មភក់ស្រោបពីខាងក្រៅ រីឯពំនូតដីនិងថ្មបាយក្រៀមត្រូវបានធ្វើជាខឿនស្ថិតនៅផ្នែកខាងក្នុង។ តួរបស់ប្រាសាទមានបីថ្នាក់ ថ្នាក់នីមួយៗព័ន្ធជុំវិញដោយសាងពីថ្មភក់លម្អ ដោយបង្អួចចំហជាច្រើននិងខ្លោងទ្វារមួយផងដែរ ប៉ុន្តែសាលទាំងនោះត្រូវបានបែកបាក់ជាច្រើន។ ប្រាសាទភ្នំនេះមានរាង ដូចសាជីមានប្រាំថ្នាក់សំណង់ធ្វើ ពីថ្មភក់ថ្មបាយក្រៀម និងឈើមានគោបុរៈ នៅទាំងបួនទិស ព្រមទាំងមានរូបចម្លាក់ក្បាច់រចនា ល្អឆើតទាក់ទងទៅនឹងរឿងរាមកេរ្តិ៍ខ្មែរ និងមានក្បាច់ចម្លាក់ផ្សេងៗ ទៀតទាក់ទងទៅនឹងល្បែងកីឡា និងរូបព្រះពុទ្ធចូលព្រះនិពា្វនដែលគេទើបកសាងនាសម័យលង្វែក។ តួប្រាសាទមានរាងខ្ពស់ត្រដែតមានជណ្តើរប្រាំថ្នាក់ទៅលើ។ ជណ្លើរនេះសង់អំពីថ្មភក់ប្លែកពីជណ្លើរទាំងឡាយ។

ការជួសជុល

កែប្រែ

ប្រាសាទបាពួនត្រូវបានរៀបចំជុសជុលឡើងវិញ ដោយគម្រោងអង្គការ EFEO ចាប់ពីឆ្នាំ១៩៦០។ ប៉ុន្តែនៅក្នុងឆ្នាំ១៩៧២គម្រោងនេះត្រូវបានផ្អាកដំណើរការមួយរយៈពេល ដោយហេតុអសន្តិសុខ និងពួកទាហានខ្មែរក្រហមមិនអនុញ្ញាតឱ្យបន្តការងារ។ ប៉ុន្តែប្រាសាទនេះចាប់ផ្តើមគម្រោងជុសជុលសារឡើងវិញចាប់ពីឆ្នាំ១៩៩៥ បន្ទាប់ពីបានផ្អាកការដ្ឋានរយៈពេល២៥ឆ្នាំ។ គម្រោងនេះត្រូវបានកំណត់បញ្ចប់នៅឆ្នាំ២០០៤ ដោយចំណាយទឹកប្រាក់ជាង ១០លានដុល្លារសហរដ្ឋអាមេរិច ប៉ុន្តែប្រាសាទជាក់ស្តែងប្រាសាទនេះត្រូវបានជុសជុលបន្ត និងបញ្ចប់គម្រោងជាស្ថាពរនៅខែមេសាឆ្នាំ២០១១ ហើយត្រូវបានសម្ពោធឱ្យប្រើប្រាស់ និងទស្សនាជាផ្លូវការណ៍នៅថ្ងៃទី០៣ ខែកក្តដា ឆ្នាំ២០១១ ក្រោមអធិបតីព្រះមហាក្សត្រ សម្តេចព្រះបាទនរោត្តមសីហមុនី និងនាយករមន្រ្តីបារាំងឈ្មោះ Francois Fillon []

ឯកសារយោង

កែប្រែ
  1. អត្តបទដកស្រង់ដោយលោក ញឹម សុធាវិន្ទ
  2. សៀវភៅតំបន់ទេសចរណ៍នៃព្រះរាជាណាចក្រកម្ពុជា ដោយលោក កែវ ភួង បោះពុម្ពឆ្នាំ២០០៥ ត្រង់ទំព័រ១២៤
  3. លោកសាស្រ្តចារ្យ អាំង ជូលាន
  4. សៀវភៅ មគ្គុទ្ទេសក៍អាណាចក្រអង្គរ ភាគ២ ដោយលោក ហែម សោភ័ន្ត ទំព័រទី៥០។