សិលាចារឹកជាច្រើន ដែលនិយាយពីការកសាងទីបូជា ដោយប្រើភាសាសំស្រ្កឹតផង និងភាសាខ្មែរបុរាណផង។ ភាសាសំស្រ្កឹតជាភាសាក្នុងអម្បូរភាសាឥណ្ឌា នឹងអុឺរ៉ុប (Indu-European ) ហើយនៅប្រទេសឥណ្ឌាវិញ គេប្រើភាសានេះក្នុងវិស័យសាសនា និងអក្សរសាស្រ្ត។ នៅប្រទេសកម្ពុជាវិញ គេប្រើជាភាសាលើកតម្កើនព្រះរាជា និងទេពនានា ដែលសុទ្ធសឹងមាននាម និងគោរម្យងារជាភាសាសំស្រ្កឹតផង[១]។ គេបែងចែកសិលាចារឹកនៅប្រាសាទអង្គរវត្តជាពីរដំណាក់កាលគឺ សម័យអង្គរប្រហែលចារនៅពាក់កណ្តាលសតវត្សរ៍ទី១២ គឺក្រោយពីព្រះបាទសូរ្យវរ្ម័នទី២ សោយទីវង្គត និងសម័យពាក់កណ្តាលសតវត្សរ៍ទី១៦ ដល់សតវត្សរ៍ទី១៨។ នៅសម័យអង្គរនាសតវត្សរ៍ទី១២ សិលាចារឹកលេខK.២៩៨ មានtចារនៅផ្ទាំងចម្លាក់ ព្យុះហយាត្រាកងទ័ពព្រះបាទសូរ្យវរ្ម័នទី២ តែមួយគត់។ ចំណែកសិលាចារឹកក្រៅពីនេះចារនៅសម័យកណ្តាលចន្លោះសតវត្សរ៍ទី១៦ ដលសតវត្សរ៍ទី១៨ នៅលើរោងជាងទី៣មានសិលាចារឹកបីផ្ទាំងគឺលេខ K.





លេខK.២៩៩ លេខK.២៩៦ ចំណែកនៅស្ថានបាកាណមានសិលាចារឹក ១១ផ្ទាំងចុះលេខK.៣០២ នៅរួតព្រះពាន់មាន២៨ផ្ទាំងចុះលេខK.៣០៣ លេខK.៣០៣ លេខK.៣០១ របស់ជ័យនន្ទ សិលាចារឹកមាន៤៥ នៅប្រាសាទអង្គរវត្ត[២]

ឯកសារយោង កែប្រែ

  1. មជ្ឈមណ្ឌលបកស្រាយព័ត៌មាននៅក្បែរប្រាសាទបន្ទាយស្រី
  2. សៀវភៅ ទម្លាយអាថ៌កំបាំងប្រាសាទអង្គរវត្ត ឆ្នាំ២០១៥ ដោយលោក សុឹម សុភក្ត្រា ទំព័រទី២៧៩