ភូមិតារាជ្យ

កែប្រែ

ភូមិតារាជ្យជាភូមិមួយដែលស្ថិតនៅភាគខាងជើងជ្រុងខាងកើតនៃក្រុងកំពតដែលមានរយះចម្ងាយប្រមាណជា40kmពីក្រុងកំពតដែលស្ថិតនៅក្នុងស្រុកជុំគីរី ។​ ភូមិនេះដែរគឺនៅទិសខាងជើងជាប់ភូមិចំការបុស ខាងកើតជាប់ភូមិត្រពាំងវែង​ ខាងលិចជាប់ភូមិអូរក្រសាំង​ និងខាងត្បូងជាប់ភូមិតាឥន ភូមិតារាជ្យដែលស្ថិតនៅក្នុងស្រុកជុំគីរី តំបូងឡើយមានឈ្មោះថាស្រុកឈូក​ តែត្រូវបានបែងចែកដោយអភិបាលខេត្តហើយដាក់ឈ្មោះអោយស្រុកថ្មីនេះថាស្រុកជុំគីរី។ បច្ចុប្បន្នស្រុកជុំគីរីត្រូវបានបែងចែកជា៧ឃុំ និងមានភូមិជាច្រើនក្នុងនោះក៏មានភូមិតារាជ្យដែរ ហើយភូមិតារាជ្យនេះមានសមាជិកគ្រួសារប្រមាណ50គ្រួសារ បច្ចុប្បន្នកំពុងតែមានការអភិវឌ្ឍន៏ស្ទើតែគ្រប់វិស័យ ។ នៅក្នុងភូមិនេះដែរការធ្វើកសិកម្មមានការអំណោយផងខ្លាំងពីអាកាសធាតុ ហើយនាក់ភូមិមានទឹកគ្រប់គ្រាន់សម្រាប់ធ្វើការដាំដុះ ដូចជា​ ស្រូវ ដំឡូង ពោត សណ្ដែក អំពៅ៕ល៕ ហើយអ្វីដែលសំបូរជាងគេនោះគឺដើមដូងនិងដើមត្នោតដូចខេត្តតាកែវដែរ ៕អ្វីដែលសំខាន់ក្នុងភូមិតារាជ្យមានខ្យស់អាកាសត្រជាក់ស្រស់ស្រាយ នៅភូមិនេះមានភ្នំព័ទ្ធជុំវិញសប្បូរទៅដោយខ្យល់អាកាសស្រស់ថ្លា​ និងមានទេសភាពគួរអោយទាក់ទាញ ជាពិសេសមានកន្លែលដែលគួរអោយទាក់ទាញជាច្រើន។ នារដូវប្រាំងទោះបីជាមានការជួបនិងគ្រោះរាំងស្ងួតបន្តិចពិតមែនតែនៅក្នុងភូមិតារាជ្យមានស្រះទឹកដ៍ធំមួយដែលដាក់រួមអោយប្រជាជនប្រើប្រាស់នៅក្នុងភូមិ ធ្វើអោយអ្នកភូមិមិនសូវមានការបារម្មណ៍ក្នុងការជួបគ្រោះរាំងស្ងួតឡើយ ហើយស្រះទឹកនេះដែរអ្នកស្រុកដទៃក៍អាចប្រើប្រាស់បានដែរព្រោះតែនាក់នៅភូមិតាជ្យ តែងតែគោរពស្រលាញ់ជាតិមិត្តជិតឆ្ងាយដូចជាបងប្អូនតែមួយអញ្ចឹង៕

នារដូវចូលឆ្នាំវិញអ្នកភូមិតែងតែនាំគ្នាលេងល្បែងប្រជាប្រិយ ដូចជា លាក់កន្សែង ចោលឈូង ទាញព្រ័ទ្ធ ជាដើម៕ល៕ ហើយជាពិសេសនៅពេលរដូវចូលឆ្នាំមានការចំទទួលទេវតាឆ្នាំថ្មី តាមផ្ទះនីមួយៗ រៀបចំយ៉ាងស្រស់ស្អាត និងមានការជួបជុំបងប្អូនយ៉ាងសប្បាយរីករាយ៕ ហើយនាក់ភូមិទាំងអស់ក៍មិនភ្លេចនៅដូនតាដែលបានចែកស្ថានទៅហើយនោះដែរ គឺនាក់ភូមិទាំងអស់តែងនាំគ្នាទៅវត្តគ្រប់គ្នា ដើម្បីធ្វើបុណ្យឧទ្ទិសកុសលដល់វិញ្ញាណក្ខណ្ឌដូនតាដែលបានចែកស្ថានទៅអោយពួកគាត់ទៅដល់ស្ថានបរមសុខ។

ការអភិវឌ្ឍន៍

កែប្រែ

ចំពោះការអភិវឌ្ឍន៍វិញកំពុងតែមានការរីកចម្រើនស្ទើគ្រប់វិស័យ។​ ហើយបច្ចុប្បន្នកំពុងតែមានការអភិវឌ្ឍន៍ទៅផ្លូវថ្នល់ដែលធ្វើចាប់ពីផ្សារជុំគីរីទៅដល់ពេជ្យនិលមានចម្ងាយប្រមាណ១០០kmជាង។ ចំណែកនៅតាមផ្លូវចូលទៅកាន់ភូមិវិញប្រជាជនតែងតែចូលរួមក្នុងការថែទាំផ្លូវ ពេលដែលមានផ្លូវខូចតែងតែមានការចូលរួមជុសជុលយ៉ាងសកម្មពីប្រជាពលរដ្ឋនៅក្នុងភូមិ។ ក្នុងនេះដែរក៏មានសាសនាកាតូលិកមួយដែលតែងតែរចូលរួមជួយលុបបំបាត់ភាពក្រីក្ររ និងធ្វើអោយប្រជាជនមានជីវភាពកាន់តែប្រសើឡើង។

ការអប់រំ

កែប្រែ

ក្នុងការអប់រំក៏មានការកើនឡើងដែរព្រោះតែជីវភាពប្រជាជនក្នុងផ្ទះនីមួយៗសុទ្ធសឹងតែមានរថយន្តរៀងៗខ្លួនមិនពិបាកក្នុងការធ្វើដំណើរទៅសាលារៀនទេ ហើយសាលារៀនក៏មិននៅឆ្ងាយដែរ៕ ហើយនៅក្នុងភូមិនេះដែរជារៀងរាល់ឆ្នាំតែងតែមានអង្គការនិងស្ថាប័នផ្សេងៗ តែងតែចុះមកពន្យល់ពីសិទ្ធក្នុងការរស់នៅ និងណែនាំពីរបៀបចិញ្ចឹមសត្្វ​ ការដាំដុះបន្លែ ក៏ដូចជាការធ្វើកសិកម្មដោយមិនបាច់ប្រើប្រាស់ជីគីមីជាដើម៕ល៕ សម្រាប់ការសិក្សារនាក់បញ្ឈប់ការសិក្សារយ៉ាងតិចក៏ត្រូវចប់ថ្នាក់ទី៩ដែរ បច្ចុប្បន្នអត្រាសិស្សពូកែរក៏កំពុងមានការកើនឡើងដែរ៕ ការអប់រំមានការយកចិត្តទុក្ខដាក់យ៉ាងខ្លាំងជាមួយលោកអភិបាលខេត្តក៏ដូចជាចាវាយស្រុក លោកតែងតែនែនាំដល់ក្មេងជំនាន់ក្រោយអោយខិតខំរៀនសូត្រដើម្បីក្លាយជាយុវជនល្អមានការងារក្នុងសង្គម និងជាសសរទ្រូងប្រទេសជាតិ៕

ទេសចរណ៍

កែប្រែ

នៅក្នុងស្រុកជុំគីរីការមានកន្លែងលេងកំសាន្តដូចជាម្លេចគឺជាកន្លែងទេសចរណ៏មួនដែលតែងតែមានទៅលេងច្រើនកុះករ។ នៅទីនោះមានទ្រនប់ទឹកដ៏ធំមួយនិងមានកន្លែងសម្រាប់ញាំអី និងភ្ញៀវទេសចរណ៏អាចងូតទឹកលេង យ៉ាងសប្បាយទៀតផង។ ពកត្របែកក៏តែងតែមានមនុស្សកុះករច្រើនដែរ គឺមានទ្រនប់ទឹកដ៏ធំដូចជាម្លេចដែរ ហើយនៅខាងៗមានកន្លែងញាំអីសម្រាប់ទទួលភ្ញៀវដែលមកលេងមិនថាភ្ញៀវជាតិ រឺអន្តរជាតិទេ។ ព្រៃឈឺក៏ជាប្រភពតំបន់ទេសចរណ៏មួយដែរយើងអាចទៅដើរលេងក្នុងព្រៃនិងទស្សនាចំការម្រេច និង កសិដ្ឋានចិញ្ចឹមជ្រូក ហើយកសិដ្ឋានចិញ្ចឹមគោបានទៀតផង៕