ភូមិសំរោង(ឃុំសំរោងក្រោម)

(ត្រូវបានបញ្ជូនបន្តពី ភូមិសំរោង (សំរោងក្រោម))

ភូមិសំរោង គឺជាភូមិមួយដែលស្ថិតនៅក្នុងឃុំសំរោងក្រោម ស្រុកបន្ទាយមាស ខេត្តកំពត នៃប្រទេសកម្ពុជា ខេត្តកំពត ប្រជាជន់នៅក្នុងភូមិនោះមានភាពរីករាយស្វាគមន៏ចំពោះភៀ្ញវដែលមកស្រុក ដោយភាពសោះត្រង់និងស្រលាញ់រាប់អានគ្រប់

ការអភិវឌ្ឃន៏

កែប្រែ

ហើយសព្វថ្ងៃនេះ​ កុំពងតែកសាងវិហារដែលមានទំហំធំហើយខ្ពស់ដែលនៅវិហារនេះមានរូបល្អប្រណិតហើយពេលមានពិធីបុណ្យចូលឆ្មាំខ្មែរគេតែងតែរៀបចំពីធីទួទលទេតាឆ្នាំថ្មី ចំនែកយុវជន យុវនារី បាននាំគ្នាលេង ល្បែប្រេជាប្រិយគ្រប់ប្រភេទនៅតាមវត្ថសំរោងនោះ ហើយ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ប្រជាន់ទោំអស់តែងជួយគ្នាទៅវិញទៅមកដោយគ្មានគិតពីការនឿយហត់។មានបង្កើតជាសាលារៀន​ ជាច្រើនសំរាប់ក្មេងៗដែលរស់នៅក្នុងភូមិនោះ ។ហើយបានកសាងផ្លូវ សំរាប់ប្រជាន់ងាយស្រួលធើ្វដំណើ ប្រកបមុខរបរ បើនិយាយពីស្ថានភាពរស់នៅក្នុងពីមុនប្រជាជននៅទីនោះគឺមិនសូវជាជឿនលឿនប៉ុន្មានទេពីព្រោះមានអ្នកចេះដឹងតិចតួច។សព្ចថ្ងៃនេះបើប្រៀបធៀបទៅនឹងពីមុ​នគឺវាមានភាពផ្ទុយស្រលះពីមុន ព្រោះពេលនេះមាន អ្នកដឹកនាំជាច្រើនមានភាពវៃឆ្លាតបានធ្វើអោយ ភូមិសំរោងក្រោម មានលក្ខណះល្អប្រសើរ ហើយមានការបង្កើតនូវ មណ្ឌលសុខភាពសំរាប់ប្រជាជន លទ្ធផលនៃការបង្កើតមណ្ឌលសុខភាពបានធ្ចើអោយអត្រាមរណះរបស់ប្រជាជន​(កុមារ/ ស្រ្តី/ មនុស្សចាស់) មានការថយចុះ។ ដោយឡែកនៅក្នុងភូមិនេះបានកសាងសាលាសំណាក់សំរាប់ធ្ចើជាពិធីបុណ្យផ្សេងៗ និងមានការប្រជុំ ដោះស្រាយរាល់ចំណោទបញ្ហារ​បស់ប្រជាពលរដ្ធ និងមានការបង្រៀនអក្សរ ចំរៀងដល់កុមារនៅទីនោះទៀតផង។មួយវិញទៀតនៅក្នុងភូមិសំរោងបានបង្កើនជាផ្សារលើលក់ទំនិញ ដើម្បីបម្រើតម្រួវការរបស់មនុស្សដែលរស់នៅទីនោះ ហើយក៏ជាមធ្យោបាយរកប្រាក់ចំណូលដ៏ល្អសម្រាប់គ្រួសារនីមួយៗ។ ស្របនេះដែរការបង្កើតជាផ្សារ លើទីប្រជុំ កន្លែងសំរាប់បង្រៀនអក្សរដល់ក្មេងៗ នៅកន្លែងណាមួយ គឺជាសមិទ្ធផលល្អសំរាប់ប្រទេសជាតិ ហើយធ្វើអោយប្រទេសជាតិបានរីកចំរើន និង លូតលាស់គ្រប់វិស័យទាំងអស់។ដោយសារមនុស្សគ្រប់ៗរូបចេះរួមសាមគ្គីជាធ្លុងមួយដូចជានៅក្នុងភូមិសំរោង លើបង្កើតជាកន្លែងជាច្រើនសំរាប់មនុស្សជំនាន់ក្រោយ។យ៉ាងណាមិញប្រទេសយើងទើបតែបានរួចផុតពីសង្រ្គាម ដូចនេះហើយនៅគ្រប់កន្លែងទាំងអស់នៅប្រទេសកម្ពុជាសុទ្ធតែត្រូវការកែប្រែ បង្កើតជាសាលារៀន មន្ទីពេទ្យ ស្ពាន ថ្នល់ គ្រប់កន្លែង ដើម្បីអោយមនុស្សជំនាន់ក្រោយ និង មនុស្សរស់នៅបច្ចុប្បន្នមានភាពងាយស្រួលក្នុងការប្រកបរបរចិញ្ចឹមជីវិត។បើយើងងាកមកមើលភូមិសំរោ ង វិញម្តងភូមិនេះបានបង្កើតមណ្ឌលសុខភាព និងមានគ្រួពេទ្យជំនាញៗចាំទទួលបម្រើ និង​ មើលថែរក្សាយ៉ាងស្ចិតស្វាញចំពោះអ្នកជម្ងឺ ដែលបានទៅសម្រាកនៅទីនោះ។

 
វិហារវត្តសំរោង

សនិ្តសុខ

កែប្រែ

ភូមិសំរោងធា​នាសុវតិ្តភាពជូនប្រជាជនបានកំរិតមធ្យម ពីព្រោះប្រជាជននៅក្នុងភូមិនអនុវត្តបាន ក្នុងការគោរពសិទិ្ទមនុស្សការគោរពច្បាប់ប្រទេសនិងអនុវត្តលទិ្ទប្រជាបតេយ្យ។

ប្រវត្តិភូមិសំរោង

កែប្រែ

ប្រវត្តិរបស់ភូមិនាពេលបច្ចុប្បន្ន

កែប្រែ

ភូមិសំរោងគឺជាភូមិមួយដែលមានទីតាំងស្ថិតនៅ ឃុំសំរោងក្រោម ស្រុកបន្ទាយមាស ខេត្តកំពត។ ហើយក៏ជាភូមិមួយដែលកំពុងតែអភិវឌ្ឍន៍។ ភូមិសំរោងមានប្រជាជនសរុបប្រមាណជា​ ១៨៤២ នាក់។ក្នុងនោះមានស្រីចំនួន៨២២នាក់ ប្រុសមានចំនួន១០២០ និងមានចំនួន១៣៣គ្រួសារ ២៣៣ និងមានផ្ទះចំនួន ២៧០ខ្នង។សព្វថ្ងៃប្រជាជនរស់នៅមានចំនួន ១២៥០នាក់ប៉ុនោះក្រៅពីនោះគឺប្រជាជនមួយចំនួនបានចាកចេញ ពីផ្ទះដើម្បីទៅប្រកបរបរចិញ្ចឹមជីវីត ខ្លះធ្វើចំណាកស្រុកខ្លះទៀតទៅរៀនបន្ត។ ហើយភូមិសំ រោងនេះមាន វត្តចំនួន១ សាលាបឋមសិក្សាចំនួន១ (សាលាបឋមសិក្សាវត្តសំរោង) និងមាន សាលាអនុវិទ្យាល័យ ចំនួន១ (សាលាអនុវិទ្យាល័យ វត្តសំរោង)។ភូមិសំរោងពុំមានមណ្ឌលសុខភាព, ភ្នំ, ទឹកបឹង, ទេ មានតែប្រលាយ តូចៗពីរខ្សែរប៉ុនោះសម្រាប់ឲ្យប្រជាជនធ្វើស្រែចំការ។

ទំនៀមទំលាប់ក្នុងភូមិ

កែប្រែ

500px|ស៊ុម|ស្តាំ|ការស្លៀកពាក់តាមប្រពៃណីខ្មែរ អ្នកភូមិភាគច្រើនជាជនជាតិខ្មែរ និងនិយាយភាសារខ្មែរជាភាសារផ្លូវការ ហើយមនុស្សជាង ៩៩%ជាអ្នកជឿ និងកាន់ព្រះពុទ្ធសានាជាច្បង។ ហើយពេលមានបុណ្យប្រពៃណីរ ដូចជាបុណ្យចូលឆ្នាំខ្មែរ បុណ្យភ្ជុំបិណ្ឌ អ្នកភូមិតែងតែប្រារព្ធពិធីតាមទំនៀបទំលាប់របស់ប្រពៃណីរខ្មែរ។ និងដូចជានៅពេលថ្ងៃចូលឆ្នាំគេតែងតែលេងនូវល្បែងបប្រជាប្រមិយ ដូចជា លេងលាក់កន្សែង លេងទាញខ្សែរ ចោលឈូង បោះអង្គុញហើយ ពេលទៅវត្តគេតែងនិយមស្លៀកសំពត់ អាវប៉ាក់ ហូលផាមួងជាដើម។

សេដ្ឋកិច្ចក្នុងភូមិ

កែប្រែ
 
ការធ្វើស្រែ

ប្រជាជន ៧០%ជាកសិករ ៣០%ជាមន្រ្តីរាជការ។ ហើយប្រជានជនភាគច្រើនធ្វើស្រែ និងដាំដំណាំ ដូចជា ដូង, ស្វាយ, ល្ហុង, ស្ពៃ, ត្រកួន, ជី, ខ្ទឹម។ល។ក្រៅពីការធ្វើស្រែប្រជាជនក៏បានប្រកបរបរ លក់ដូរ និងធ្វើជាឈ្មួញកណ្តាលនិងការធ្វើហត្ថកម្មផ្ទាល់ខ្លួន។

ប្រវត្តិរឿងព្រេង

កែប្រែ

កាលពីដើមឡើយភូមិសំរោងមិនមែនមានឈ្មោះបែបនេះទេហើយវាក៏មិន ជាភូមិដែរ ដោយកាលពីមុននៅទីនោះ វាមានតែវត្តមួយប៉ុនោះ ហើយនៅក្នុងវត្តនោះមានតែព្រះសង្ឃ ប្រាំបួនអង្គ និងលោកអាចារ្យ ប្រាំនាក់ប៉ុនោះ។តែដល់ពេលក្រោយមកក៏មានមនុស្សដែលជុំលៀស ខ្លួនមកពីឆ្ងាយមកស្នាក់ជាបណ្តោះអាសន្ន ហើយការចូលមករស់នៅក្នុងតំបន់នេះក៏មាន ការកើនឡើងជាបន្តបន្ទាប់ល្មមនិងគេអាចតាំងជាភូមិមួយបាន ហើយក៏ថានិងត្រូវការដាក់ ឈ្មោះឲ្យភូមិ តែមិនដឹងថានិងត្រូវដាក់យ៉ាងម្តេច តែនិងដោយនឹកឃើញថា មានដើមឈើ (ដើមសំរោង) ធំមួយដើមដែលដុះនៅចំកណ្តាលវត្តនោះតែម្តងហើយ ដោយហេតុនេះហើយទើបប្រជាជននៅទីនោះយល់មតិរួមគ្នាដាក់ឈ្មោះឲ្យភូមិនោះថា ភូមិសំរោង រហូតមកដល់សព្វថ្ងៃ។

ទីតាំងភូមិសាស្រ្ត

កែប្រែ

 
ផែនទី

ភូមិសំរោងមានទីតាំងស្ថិតនៅឃុំសំរោងក្រោម ស្រុកបន្ទាយមាស ខេត្តកំពត ហើយភូមិ សំរោងជាភូមិមួយដែលមានទីតាំងនៅចំណុចកណាលនៃភូមិទាំង៥ (រួមទាំងខ្លួនឯងមួយ ទៀត) ដែលមានព្រំប្រទល់ខាងលិចជាប់នឹង ភូមិតាទេន(ឃុំសំរោងក្រោម) ខាងត្បូងជាប់ នឹង ភូមិតាអៀក(ឃុំសំរោងក្រោម) ខាងកើតជាប់នឹង ភូមិប្រផុង(ឃុំសំរោងក្រោម)ខាង ជើងជាប់នឹងភូមិបរិវាស(ឃុំសំរោងលើ)។

​​​​​​​​​​​​​​​​​​​​​​