ឃុំសំរោង​ក្រោម គឺជាឃុំមួយដែលស្ថិតនៅក្នុង ស្រុកបន្ទាយមាស ខេត្តកំពត នៃប្រទេសកម្ពុជា ហើយនៅឃុំនោះមានបង្កើតជាសាលារៀន​ ជាច្រើនសំរាប់ក្មេងៗដែលរស់នៅក្នុងនោះ ។បើនិយាយពីស្ថានភាពរស់នៅក្នុងឆ្នាំ2017 ប្រជាជននៅទីនោះគឺមានភាពជឿនលឿន ពីព្រោះមានអ្នកចេះដឹងច្រើន។ សព្ចថ្ងៃនេះបើប្រៀបធៀបទៅនឹងពីមុនគឺវាមានភាពផ្ទុយស្រលះពីគ្នា ព្រោះពេលនេះមាន អ្នកដឹកនាំជាច្រើនមានភាពវៃឆ្លាតបានធ្វើអោយ ឃុំសំរោងក្រោម​ អាចបង្កើតសាលារៀនគឺសាលាបឋមសិក្សាសំរោងនិងអនុវិទ្យាល័យសំរោងដែលអាចអោយកុមារចូលរៀនបានស្ទើរទូទាំងឃុំ ដែលអាចកាត់បន្ថយអត្រាការមិនចេះអក្សរបានមួយភាគធំរបស់ប្រជាពលរដ្ឋក្នុងឃុំនឹងបានកាត់បន្ថយ​ការចំណាយផ្សេងៗក្នុងកាធ្វើដំណើរទៅរៀននៅសាលាឆ្ងាយពីផ្ទះ។។នេះគឺជាសមិទ្ធផលល្អសំរាប់ប្រទេសជាតិក្នុងការជួយអភិវត្តន៏ប្រទេសលើគ្រប់វិស័យខេត្តកំពត ដោយឡែកនៅក្នុងចំនោមភូមិទាំងនោះមានភូមិមួយគឺភូមិសំរោងក្រោមគឺជាភូមិតូចនៅក្នុងឃុំ ក៏ប៉ុន្តែមានភាពរីកចម្រើនជាងគេមាន សុខសន្តិភាព ហើយសម្បូអ្នកមានចំនេះដឹងច្រើន ចំពោះការងា អ្នកខ្លះជារាជការ អជីវករ លក់ដូ និងអ្នកខ្លះទៀតជាកសិករ ហើយនៅទីនោះមានសាលារៀនចាប់ពីថ្នាក់បឋមសិក្សាដល់ អនុវិទ្យាល័យ និងមានផ្លូវជាតិ១ខ្សែទើបសាងសង់រួច និងមានសាលាឃុំសម្រាប់បម្រើ និងជួយ ដោះស្រាយរាល់ចំណោទបញ្ហារ​បស់ប្រជាពលរដ្ធ ដោះស្រាយវិវាទផ្សេងៗរបស់ប្រជាពលរដ្ធ និង មានការពន្យល់ក្នុងការរស់នៅប្រចាំថ្ងៃ និងភិក្សាយោបល់ដើម្បីភាពរីកចម្រើនរបស់ភូមិ ឃុំ កាន់តែទៅមុខបន្តទៅទៀត។ដោយសារមនុស្សគ្រប់ៗរូបចេះរួមសាមគ្គីជាធ្លុងមួយដូចជានៅក្នុងភូមិដែលរៀបរាប់ខាងលើបង្កើតជាកន្លែងជាច្រើនសំរាប់មនុស្សជំនាន់ក្រោយ។យ៉ាងណាមិញប្រទេសយើងទើបតែបានរួចផុតពីសង្រ្គាម ដូចនេះហើយនៅគ្រប់កន្លែងទាំងអស់នៅប្រទេសកម្ពុជាសុទ្ធតែត្រូវការកែប្រែ បង្កើតជាសាលារៀន មន្ទីពេទ្យ ស្ពាន ថ្នល់ គ្រប់កន្លែង ដើម្បីអោយមនុស្សជំនាន់ក្រោយ និង មនុស្សរស់នៅបច្ចុប្បន្នមានភាពងាយស្រួលក្នុងការប្រកបរបរចិញ្ចឹមជីវិត។

ឃុំសំំរោងក្រោម

កែប្រែ

គឺជាឃុំមួយដែលមានចំងាយ៥៨Km ពីទីរួមខេត្តកំពត​ ដែលស្ថិតនៅក្នុងស្រុកបន្ទាយមាស ហើយបច្ចុប្បន្ននេះឃើញថា ឃុំនេះកំពុងមានការអភិវឌ្ឍន៍ផ្នែកហេត្ថារចនាសម្ព័ន ដូចជា៖ ផ្លូវលំ ស្ពាន​ សាលារៀន មន្ទីពេទ្យ ជាពិសេសសំណង់ផ្ទះប្រជាជន គឺមានការកែប្រែពីផ្ទះចាស់មកផ្ទះថ្មីដែលមានទីធ្លារយ៉ាងស្រស់ស្អាត ហើយឃើញថាប្រជាជនមានជីវភាពធូរធាជាងមុន គឺដោយសារតែវិស័យកសិកម្ម ដែលពួកគេខិតខំប្រឹងប្រែង ទាំងគំនិតច្នៃប្រឌិតនិងការកែប្រែ ពីការធ្វើស្រែប្រវាសមេឃ មកធ្វើស្រែបែបប្រពលវប្បកម្មវិញ ដូចនេះពួកគេលែងខ្វាយខ្វល់ពីបញ្ហាទឹកភ្លៀង គឺគេមានប្រព័ន្ធប្រលាយទឹកគ្រប់គ្រាន់ ហើយផលស្រូវដែលទទួលបាន ពីមួយឆ្នាំទៅមួយឆ្នាំ គឺកាន់តែប្រសើរឡើងៗ ដូចនេះដំណាំស្រូវគឺមានសារៈសំខាន់ណាស់ ចំពោះប្រជាជនក្នុងឃុំត្រពាំងសាលាខាងលិច ក៏ដូចប្រជាជនទូទាំងព្រះរាជាណាចក្រកម្ពុជាទាំងមូលផងដែរ ចំពោះប្រជាជននៅក្នុងឃុំ ការរស់នៅរបស់ពួកគេគឺចុះសម្រុងគ្នាយ៉ាងល្អ ពិភូមិមួយទៅភូមិមួយ ពីក្រុមគ្រួសារមួយទៅក្រុមគ្រួសារមួយទៀត ។ ​​ស្រុកបន្ទាយមាស គឺជាស្រុកមួយ នៅខេត្តកំពត ខាងកើតឈៀងខាងជើង នៅផ្លូវជាតិ៣៣ មានប្រវែង ៥២គីឡូម៉ែត្រពីទីរួម ខេត្តកំពត​ដោយឆ្លងកាត់តាមស្រុកកំពង់ត្រាច និងស្ថិតនៅប៉ែកខាងត្បូងឈៀងខាងកើត នៃប្រទេសកម្ពុជា ស្រុកនេះគឺជាស្រុកមួយកំពុងអភិវឌ្ឍមួយផងដែរ ក្នុងចំណោមស្រុកទាំងអស់នៅក្នុង ខេត្តកំពត ដែលជាស្រុកនៅខាងត្បូងនៃ ប្រទេសកម្ពុជាហើយជាប់នឹងប្រទេសវៀតណាម។ ហើយនៅទីនោះមានផ្សារពាណិជ្ជកម្ម តូចល្មមពុំសូវជាធំប៉ុន្មានទេ ដែលមានលក់នូវផលិតផលនៅតាម​កូនតូបនីមួយៗ ជាពិសេសគឺឥវ៉ាន់ចាប់ហួយ​ លក់ដោយអាជីវករដែលរស់នៅក្នុងស្រុកបន្ទាយមាស​។

រដ្ឋបាលឃុំ

កែប្រែ

ឃុំសំរោងក្រោម (អង់គ្លេស: Samraong Kraom Commune) ស្ថិតនៅក្នុង ស្រុកបន្ទាយមាស ខេត្តកំពត មាន ៦ភូមិ÷

ឃុំសំរោងក្រោម
លេខកូដភូមិ ឈ្មោះភូមិជាអក្សរខ្មែរ ឈ្មោះភូមិជាអក្សរអង់គ្លេស
០៧០២០៤០១ ភូមិត្រពាំងមន្ដ្រី Trapeang Montrei Village
០៧០២០៤០២ ភូមិតាអៀក Ta Iek Village
០៧០២០៤០៣ ភូមិសែនពន្លួង Saen Ponlung Village
០៧០២០៤០៤ ភូមិសំរោង Samraong Village
០៧០២០៤០៥ ភូមិតាទេន Ta Ten Village
០៧០២០៤០៦ ភូមិក្រាំងដូង Krang Doung Village
  • យោងតាម ប្រកាសលេខ ៤៩៣​ ប្រ.ក របស់ក្រសួងមហាផ្ទៃ

ព្រំប្រទល់នៃឃុំសំរោងក្រោម

ឃុំសំរោងក្រោម ទិស
ខាងកើត (E) ខាងត្បូង (S) ខាងលិច (W) ខាងជើង (N)
ឃុំត្រពាំងសាលាខាងលិច ឃុំសំរោងលើ ស្រុកបន្ទាយមាស ឃុំវត្តអង្គខាងត្បូង ស្រុកបន្ទាយមាស ឃុំទូកមាសខាងលិច ស្រុកបន្ទាយមាស ឃុំសំរោងលើ ស្រុកបន្ទាយមាស​ និងឃុំដំបូកខ្ពស់​ ស្រុកអង្គរជ័យ

សេដ្ឋកិច្ច

កែប្រែ

សេដ្ឋកិច្ចឃុំសំរោងកាលពីឹឆ្នាំ២០១៤[] ។ ការប្រមូលផលគឺមានការមានការកើនឡើងខ្ពស់ជាលំដាប់ រហូតដល់ឆ្នាំ ២០១៦​ មានការធ្លាក់ជាលំដាប់ពីព្រោះអាកាសធាតុមិនអំណោយផល មានគ្រោះទឹកជំនន់ ហើយកសិករធ្វើស្រែដោយពឹងផ្អែកលើទឹកភ្លៀង ។

វប្បធម៌

កែប្រែ

ស្រុកបន្ទាយមាសច្រើនកាន់សាសនាព្រះពុទ្ធសាសនា។ប្រជាជនភាគច្រើនដែលកាន់ព្រះពុទ្ធសាសនាតែងតែប្រាស្រ័យទាក់ទង់ ជួយទុក្ខទុរះគ្នាទៅវិញទៅមកដូចជាក្នុងពិធីរៀបអាពាពិពាហ៌ ក្នុងពិធីបុណ្យទាននឹងពិធីបុណ្យដទៃទៀតដែលមាននៅក្នុងភូមិ(បុណ្យភូមិ បុណ្យឡើងលាន បុណ្យឆ្លងផ្លូវ បុណ្យអ្នកតា )

អាសកាសធាតុ

កែប្រែ

អាកាសធាតុប្រែប្រួលទទួលខ្យល់មូសុង[] ។ក្ដៅហើយសើមពេលខ្លះក្ដៅខ្លាំងពេលខ្លះក្ដៅល្មម ។

ការអប់រំ

កែប្រែ

ឃុំសំរោងក្រោមនេះពុំសូវមានការអប់រំប៉ុន្មានទេ ព្រោះគ្រួសារខ្លះមានជីវភាពខ្វះខាត់ពុំសូវអោយកូនទៅរៀននោះទេ ខ្លះបានរៀនត្រឹមថ្នាក់ទី៩ ទី១០ប៉ុនោះ[] ។​ ខ្លះទៀតគ្រួសារមានជីវភាពមធ្យមអាចឲ្យកូនរបស់គាត់ទៅរៀននៅវិទ្យាល័យខ្លះទៀតបន្តនៅកលកវិទ្យាល័យ។

ទេសចរណ៍

កែប្រែ

ឃុំសំរោងក្រោម[][] ខេត្តកំពត[] ។ គ្មានកន្លែងសំរាប់ភ្ញៀវទេសចរណ៍សំរាប់ដើរទស្សនាកំសាន្តនោះទេ។

ការអភិវឌ្ឍន៏

កែប្រែ

ចំពោះការអភិវឌ្ឈន៍ចំពោះវិញមានភាពរីកចំរើននិងងាយស្រួលជាងមុន ដោយមានផ្លូវលំ​ មន្ទីរពេទ្យ សាលារៀន អណ្ដូង អណ្ដូងលូ ​​ ។ ចំពោះផ្នែកសន្ដិសុខវិញមានសណ្ដាប់ធ្នាប់ល្អ​​ គ្នានអំពើលួចឆក់ប្លន់ ដែលប៉ះពាល់ដល់ការប្រកបរបរប្រជាជនឡើយ​។ ​មិនត្រឹមតែប៉ុណ្ណោះប្រព័ន្ធអគ្គីសនីវិញមានស្ទើគ្រប់ផ្ទះ។​

ឯកសារយោង

កែប្រែ
  1. ខេត្តកំពត
  2. National Institute of Statistics, Ministry of Planning (2013). Economic Census of Cambodia 2011, Provincial Report, 07 Kampot Province, តំណទៅយកនៅលើខែមិនា 8, 2017
  3. National Institute of Statistics, Ministry of Planning (2013). Economic Census of Cambodia 2011, Provincial Report, 07 Kampot Province, តំណទៅយកនៅលើខែមិនា 8, 2017
  4. Banteay Meas(District)on​ www.citypopulation.de 03,11,2017
  5. National Institute of Statistics, Ministry of Planning (2013)[http://www.stat.go.jp/info/meetings/cambodia/pdf/ec_pr07.pdf Table 2-1: Prime Results from the Census, Population as of 2008, and Number of Communes by District.Table 2-1: Prime Results from the Census, Population as of 2008, and Number of Communes by District.]
  6. "តំបន់ទេសចរណ៍ក្នុង​ខេត្តកំពត". Archived from the original on 2017-01-20. Retrieved 2017-03-24. {{cite web}}: zero width space character in |title= at position 18 (help)