ភ្លើងចរាចរ
បានបកប្រែមកពីគេហទំព័ររបស់ភាសាអង់គ្លេស
ភ្លើងចរាចរគឺជាសញ្ញាចរាចរមួយដែលមានសារៈសំខាន់មានដូចជា ៖ ចង្កៀងចរាចរ ស្លាកសញ្ញា រថយន្ដដែលបើកបរនៅក្នុងស្ថានភាព និងនៅជិតដងផ្លូវ។ សំរាប់ការធ្វើដំណើរដោយថ្មើរជើង ហើយមានកន្លែងផ្សេងៗដែលបានគ្រប់គ្រងព្រមទាំងមានការគោរពចំពោះច្បាប់ចរាចរទៀតផង។ ភ្លើងចរាចរនេះត្រូវបានបង្កើតឡើងដំបូងនៅឆ្នាំ ១៨៦៨ ក្នុងទីក្រុងឡុនដុន និងប្រទេសសហរដ្ឋអាមេរិច ប៉ុន្ដែនៅពេលបច្ចុប្បន្ននេះបានប្រើភាគច្រើនបំផុតនៅគ្រប់ទីក្រុងទូទាំងសកលលោក។
ភ្លើងចរាចរណ៍គឺជាឧបករណ៍សំរាប់បញ្ជាចរាចរណ៍របស់ផ្លូវដែកឬផ្លូវថ្មល់ ដើម្បីអោយអាយស្ម័យយាន(រថភ្លើង) ឬយានជំនិះផ្សេងៗធ្វើចរាចរណ៍បានប្រកបដោយសុវត្ថិភាព និងភាពរលូន។ ជាទូទៅគេហៅភ្លើងចរាចរណ៍សំដៅលើភ្លើងស្តុប ដែលដាក់តាមកន្លែងផ្លូវឬវិថីកាត់គ្នា។
អំពីពណ៌
កែប្រែភ្លើងស្ដុបដែលប្រើនៅតាមដងវិថីនានាលើពិភពលោកប្រើពណ៌ចំនួនបីដូចគ្នាគឺ បៃតង(●) លឿងឬទឹកក្រូច(●) និង ក្រហម(●)។ ពណ៌បៃតងមានន័យថា«អាចទៅមុខ(អនុញ្ញាតអោយឆ្លងកាត់)» ពណ៌លឿងឬទឹកក្រូចមានន័យថា«បន្ថយល្បឿនរួចឈប់នៅមុខគំនូសឈប់» និងពណ៌ក្រហមមានន័យថា«មិនអាចទៅមុខ(មិនអនុញ្ញាតអោយឆ្លងកាត់)»។ ជួនកាលគេឃើញមាន ភ្លើងលឿងភ្លឹបភ្លែត (ជាពិសេសពេលយប់) ដែលមានន័យថា «បន្ថយល្បឿន មើលឆ្វេងស្ដាំ មុននឹងឆ្លងកាត់»។ នៅប្រទេសភាគច្រើន យានយន្តពិសេសៗដែលត្រូវការធ្វើដំណើរប្រញាប់ដូចជា រថយន្តសង្គ្រោះបន្ទាន់ រថយន្តអគ្គីភ័យ ឡានប៉ូលីស ម៉ូតូប៉ូលីស និងក្បួនរថយន្តថ្នាក់ដឹកនាំជាន់ខ្ពស់ជាដើម អាចទទួលអាទិភាពឆ្លងកាត់ភ្លើងស្ដុបដោយមិនប្រកាន់ពណ៌ក៏បាន។ ថ្មីៗនេះនៅប្រទេសជឿនលឿន គេប្រើប្រព័ន្ធអាទិភាពចរាចរណ៍សាធារណៈ ហៅកាត់ថាPTPS(Public Transportation Priority System) ដែលអាចចាប់ព័ត៌មានពេលមានរថយន្តបន្ទាន់និងយានដឹកជញ្ជូនសាធារណៈ(ដូចជាឡានក្រុងជាដើម) មកជិត ហើយប្ដូរពណ៌ភ្លើងស្ដុបជាពណ៌បៃតង(ឬភ្លើងខៀវតាមភាសានិយាយ) ជាបណ្ណោះអាសន្នរហូតដល់រថយន្តទាំងនោះទៅផុត។ ក្នុងករណីនេះ ខាងរថយន្តបន្ទាន់និងយានដឹកជញ្ជូនសាធារណៈត្រូវមានម៉ាស៊ីនផ្សាយសញ្ញាផ្ទាល់ខ្លួនដែរ។ ភ្លើងស្តុបចែកចេញជា២ប្រភេទ គឺមួយប្រភេទសំរាប់យានយន្ត និងមួយប្រភេទទៀតសំរាប់អ្នកថ្មើរជើង។ សំរាប់យានយន្តគេប្រើពណ៌ទាំងបីគឺបៃតង លឿង ក្រហម តែសំរាប់អ្នកថ្មើរជើង គេប្រើតែពីរពណ៌ទេគឺបៃតងនិងក្រហម។
ប្រវត្តិ
កែប្រែភ្លើងចរាចរណ៍បង្កើតដំបូងឡើយនៅឆ្នាំ ១៨៦៨ នៅទីក្រុងឡិនដិន។ ភ្លើងនោះប្រើប្រភពពីចំហេះហ្គាស់ ហើយប្ដូរពណ៌បៃតងនិងក្រហមដោយដៃ។ ភ្លើងចរាចរណ៍នេះប្រើដំបូងសំរាប់គ្រប់គ្រងការធ្វើដំណើររបស់រទេះសេះ តែក្រោយមកមានឧបទ្ទវហេតុផ្ទុះឆេះ។ នៅឆ្នាំ១៩១៨ ភ្លើងចរាចរណ៍ដើរដោយអគ្គីសនីដំបូងគេ មានដាក់ប្រើនៅទីក្រុងញូវយ៉ក។ (អំពីប្រទេសកម្ពុជាវិញ មិនទាន់មានប្រភពនិយាយពីនោះទេ។ នរណាដឹងសូមជួយសរសេរនៅទីនេះផង។)
អំពីបច្ចេកទេស
កែប្រែអំពូលភ្លើងដែលប្រើនៅខាងក្នុង ភាគច្រើនជាចង្កៀងរង្គុំ។ ប៉ុន្តែអំពូលនេះស៊ីភ្លើងច្រើនដល់ទៅ70W និងត្រូវការអោយផ្លាស់ថ្មីជាប្រចាំ(ជាមធ្យម១ដងក្នុង១ឆ្នាំ)នោះ ថ្មីៗនេះគេនាំគ្នាផ្លាស់មកប្រើអំពូលLED(ឌីយ៉ូដផ្សាយពន្លឺ)វិញ។ អំពូលLEDស៊ីភ្លើងតែ15Wនិងមានអាយុប្រើប្រាស់៧ឆ្នាំ។
ប្រភេទភ្លើងចរាចរណ៍និងបំរើបំរាស់
កែប្រែភ្លើងចរចរណ៍សំរាប់យានយន្ត
កែប្រែភ្លើងចររាចរណ៏សំរាប់យានយន្ដ គឺជាការអោយសញ្ញាបានច្បាស់សំរាប់អ្នកធ្វើដំណើរឯកជន។ ពូកគេអាចមើលជាក្រដាស ចុងព្រួញ ឬក៏របាំងដែលមានពណ័ស ឬរាងពន្លឺពណ័។ នៅប្រទេសប៉ូឡូញ អរីហ្គន ផ្លាកសញ្ញាភាពច្រើនជាពណ៏ទឹក្រូចរាងផ្ដេក និងពណ័ស ជាបន្ទាត់បញ្ឃរ ។
ភ្លើងចរាចរណ៍សំរាប់ថ្មើរជើង
កែប្រែភ្លើងចរាចរណ៍សំរាប់រថភ្លើងលើថ្នល់
កែប្រែភ្លើងប្រយ័ត្ននិងភ្លើងជំនួយ
កែប្រែប្រភេទភ្លើងចរចរណ៍នៅលើពិភពលោក
កែប្រែរឿងរ៉ាយផ្សេងៗ
កែប្រែ- សំរាប់ប្រទេសដែលមានវប្បធម៌មិនចែកច្បាស់រវាងពណ៌ខៀវនិងពណ៌បៃតង(ដូចជាប្រទេសជប៉ុននិងកម្ពុជាជាដើម) គេច្រើនហៅ«ភ្លើងបៃតង»ថា«ភ្លើងខៀវ»ទៅវិញ។ សំរាប់ប្រទេសកម្ពុជាដែលជាប្រទេសកសិកម្ម គេក៏មានប្រើពាក្យ «វាលស្រែពណ៌ខៀវស្រងាត់» ដោយសំដៅលើវាលស្រែពេញដោយស្រូវពណ៌បៃតងខ្ចីៗនោះផងដែរ។
- សំរាប់មនុស្សខ្វាក់ពណ៌ គេមិនអាចមើលចែកពណ៌បៃតងនិងពណ៌ក្រហមបានទេ។ ហេតុនេះទើបគេមិនអោយមនុស្សខ្វាក់ពណ៌បើកបរ។
- នៅប្រទេសចិននាសម័យបដិវដ្ដន៍វប្បធម៌ ពួកទ័ពក្រហមបានលើកសំណើរអោយប្ដូរន័យពណ៌ក្រហមថា«អោយទៅមុខ» ដោយសំអាងថាពណ៌ក្រហមជាតំណាងអោយបដិវដ្ដន៍ឈានទៅមុខមិនមែនអោយឈប់ទេ។ ប៉ុន្តែសំនើរនេះត្រូវនិរាករណ៍ដោយគេខ្លាចក្រែងនាំអោយមានភាពរញ៉េរញ៉ៃ។ នៅក្នុងរឿង The Last Emperor (អធិរាជចុងក្រោយ) គេឃើញមានឈុតមនុស្សឆ្លងផ្លូវពេលពណ៌បៃតងប្ដូរជាពណ៌ក្រហម តែវាមិនដែលកើតឡើងក្នុងស្ថានភាពពិតទេ។
ឯកសារយោង
កែប្រែ- City of Beacon. Canajoharie, New York: Credits Archived 2008-07-20 at the វេយប៊ែខ ម៉ាស៊ីន.. Retrieved 30 Sep 2008.
- Croton-on-Hudson Historical Society. Canajoharie, New York: Credits. Retrieved 30 Sep 2008.
- Villages of Canajoharie & Palatine Bridge. Canajoharie, New York: Credits. Retrieved 30 Sep 2008.
- Woods, Arthur (April 1916). "Keeping City Traffic Moving: One Of The Most Difficult Of All City Problems, And The New Methods Which Have Been Devised To Solve It". The World's Work: A History of Our Time XXXI: 621–532. Retrieved on 2009-08-04.
តំណភ្ជាប់ខាងក្រៅ
កែប្រែវិគីមេឌាទូទៅមានមេឌាដែលទាក់ទងទៅនឹង: ភ្លើងចរាចរ |
- FHWA Arterial Management Website, latest information on traffic signal operations
- Traffic Lights by Ed Pegg, Jr., Wolfram Demonstrations Project: demonstrates that there are "seven distinct light cycles that will prevent collisions."
- Animations of various US signal phasings Archived 2013-05-17 at the វេយប៊ែខ ម៉ាស៊ីន.
- Micro Controller based Traffic Light Controller.
- SCATS – Sydney Coordinated Adaptive Traffic System
- InSync: The #1 Self-Optimizing Traffic Signal System. Pioneer in Artificial Intelligence and Robotics for Traffic Signal Optimization