មាស សុខសោភា (អង់គ្លេស: Meas Soksophea) ​(កើត​នៅ​ថ្ងៃ​ទី ២៩ ខែ មករា ឆ្នាំ ១៩៨៤) នាងគឺជាតារាចម្រៀងកម្ពុជាមួយរូបដែលបានបង្ហាញខ្លួនក្នុងឆ្នាំ ២០០៤ ឱ្យផលិត​កម្ម-រស្មីស្ទឹងសង្កែ យ៉ាងណាទស្សនិជនបានចាប់ផ្ដើមស្គាល់នាងក្នុងអំឡុងឆ្នាំ ២០០៥ តាមរយៈ​បទចម្រៀងមាន ចំណងជើងថា (១០១ ហេតុផល) ចេញផ្សាយដោយ​ផលិតកម្ម​-ចេនឡា ប្រាដឺ (Chenla Brother Production) ដោយការខិតខំប្រឹងប្រែង សុខសោភា បានជំនះ ដាក់បទចម្រៀងរបស់ខ្លួនទៅក្នុងតន្ត្រីវីដេអូអន្តរជាតិ (Video evolution) ហៅកាត់ថា (វេវ៉ូ/Vevo) ក្នុងឆ្នាំ ២០១៣ ។​

មាស សុខសោភា

Meas Soksophea 2021
ឈ្មោះ មាស សុខសោភា
ថ្ងៃ.ខែ.ឆ្នាំកំណើត (1984-01-29) 29 មករា 1984 (អាយុ 40)
សញ្ជាតិ  កម្ពុជា
ប្រភេទតន្ត្រី ​Khmer traditional Music, Classic, Pop, R&B, Rock, Latin, & Hip hop.
ឆ្នាំសកម្ម 2004-បច្ចុប្បន្ន
អជីបសិល្បៈ
  • អ្នកចម្រៀង
  • តួសម្ដែងស្រី
  • អគ្គរដ្ឋទូតសុច្ឆន្ទៈម៉ាកល្បី

(Brand Ambassador)

ស្លាកតន្ត្រី ផលិតកម្មរាម (Ream)

2021-បច្ចុប្បន្ន

ជីវិតចាប់ផ្ដើម

កែប្រែ

Early Life

មាស សុខសោភា​ កើត​នៅ​ថ្ងៃ​ទី ២៩ ខែ មករា ឆ្នាំ ១៩៨៤ នៅ ខេត្ត​កំពង់​ស្ពឺ មាន​​ឪពុក​ ឈ្មោះ​ មាស​ សារឹម​ អតីត​ប្រធាន​មន្ទីរ​ឧស្សាហកម្ម ខេត្ត​កំពង់​ស្ពឺ​​ ហើយ​ម្ដាយ​ឈ្មោះ​ សុខ វិលន់ ​ជា​អតីត​បុគ្គលិក​នៅ​ក្នុង​មន្ទីរ​ឧស្សាហកម្ម​នោះ​ដែរ​ ។ សុខ​សោភា​ មាន​បងប្អូន ៣ នាក់ ហើយ​នាង​ជា​កូន​ទី​ ២​ នៅ​ក្នុង​គ្រួសារ ។ កូនច្បង​នៅ​ក្នុង​គ្រួសារ គឺ ​លោក មាស សុខ​រតនៈ ជា​អ្នក​និពន្ធ​បទចម្រៀង​ផងដែរ បច្ចុប្បន្នលោកគឺជាអ្នក​ចាត់​ការ​ទូទៅ​ប្រចាំ​ផលិត​កម្ម​ថោន​ និង កូន​ពៅ​គឺ មាស​ សុខ​វណ្ណៈ ជានាយ​ទាហ៊ាន ។ ក្នុងឆ្នាំ ១៩៩០ ក្រុមគ្រួសារ សុខសោភា បានសម្រេចចិត្តផ្លាសពីការរស់នៅ ខេត្ត​កំពង់​ស្ពឺ មកតាំងលំនៅក្នុង ស្រុកកៀនស្វាយ ខេត្តកណ្ដាល បានមួយរយៈ ឪពុករបស់នាងបានទទួលមរណៈភាព ដូចនេះបន្ទុកផ្គត់ផ្គង់គ្រួសារ បានធ្លាក់ទៅកាន់កូនៗរបស់លោកវិញនោះគឺ សុខសោភាផ្ទាល់ និង បងប្រុសរបស់នាង ដោយហេតុនេះអ្នកទាំងពីរសម្រេចចិត្តទៅច្រៀង នៅតាមរោងមង្គលការផ្សេងៗ ជាមួយនិងប្រាក់ឈ្នួលបន្តិចបន្តួច រហូតមកដល់ឆ្នាំ ២០០០ ប្រទេសកម្ពុជា បានជួបទឹកជំនន់ធំបំផុតក្នុងប្រទេស (Cambodia: Floods 2000) បានប៉ះពាល់ទៅដល់សេដ្ឋកិច្ចកម្ពុជាធ្ងន់ធ្ងរបំផុត ដោយខាតបង់ប្រណាណជា ១៦១ លានដុល្លារ អាមេរិក (loss of approximately $161 million) និងបានប៉ះពាល់ប្រជាពលរដ្ឋប្រមាណជា ៧៥ មុឺននាក់ ។[] ដោយហេតុនេះ វាបានប៉ះពាល់ទៅដល់ការរកចំនូលរបស់ សុខសោភា ផងដែរ ដោយជួបវិបត្តិហិរញ្ញវត្ថុធ្ងន់ធ្ងរ សុខ សោភា ក៏សម្រេចចិត្តបោះបង់ការសិក្សាត្រឹម ថ្នាក់វិទ្យាល័យ ថ្នាក់ទី១០ ហើយនាងបានផ្លាសទីលំនៅជាលើកទីពីរ ដោយចាកចេញពីខេត្តកណ្ដាល មក ក្រុងភ្នំពេញ ក្នុងឆ្នាំ ២០០២ ហើយបន្តការដើរច្រៀងតាម ភោជនីយដ្ឋាន និង មជ្ឈមណ្ឌលកំសាន្តក្នុងក្រុងភ្នំពេញ រហូតដល់នាងមានឱកាសបានច្រៀងក្នុង ផលិតកម្ម-រស្មីស្ទឹងសង្កែ ក្នុងឆ្នាំ ២០០៤ ។[]

អជីពតន្ត្រី

កែប្រែ

Music career

ភាពពេញនិយម (២០០៥-២០០៩)

កែប្រែ

Popularity (2005-2009)

ក្នុងអំឡុងឆ្នាំ ២០០៥ សុខសោភា បានចាកចេញពី ផលិតកម្ម-រស្មីស្ទឹងសង្កែ ទៅចូលរួមក្នុង ផលិតកម្ម-ចេនឡា ប្រាដឺ (Chenla Brother Production) នាងបានចេញបទចម្រៀងជាច្រើនបទ ក្នុងនោះមានបទ (១០១ ហេតុផល) ជាបទដែលនាងទទួលបានការគាំទ្រ និង ពេញនិយមជាច្រើនក្នុងប្រទេសកម្ពុជា ដែលធ្លាប់ដាក់ចូលក្នុងកម្មវិធី តន្ត្រីទូរទស្សន៍អន្តរជាតិ (Music Television) ហៅកាត់ថា MTV ផងដែរ ។[] រហូតមកដល់ឆ្នាំ ២០០៧ ផលិតកម្ម ចេនឡា-ប្រាដឺ បានប្រកាសបិទផលិតកម្មរបស់ខ្លួន ជាហេតុធ្វើឱ្យ សុខសោភា បានទៅចូលរួមក្នុងផលិតកម្មយូធូ (U2 Entertantment) មួយរយៈខ្លី នាងបានចេញបទចម្រៀងមួយចំនួន តែហាក់មិនមានការគាំទ្រនោះទេ ដោយសារតែផលិតកម្មយូធូ ប្រកាសបិទទ្វារក្ស័យធុនផងដែរនោះ នាងបានមកចួលរួមក្នុង ផលិតកម្ម-អុឹម (M-Production) ក្នុងឆ្នាំ ២០០៨ ដែលចេញក្នុងអាល់ប៊ុមទី១ គឺបទ "ដោះសារ" បានក្លាយជា Hits album ដែលមានអ្នកចាក់ស្ដាប់ច្រើនបំផុតនៅក្នុងប្រទេសកម្ពុជា ដែលក្លាយជាបទ Hots Song នៅលើកញ្ចក់ទូរទស្សន៍ (TV music show) ជាប់ក្នុងកំពូលបទចម្រៀង ក្នុងទូរទស្សន៍ប៉ុស្ថិ៍លេខ៩ Top1 Music Cambodia TV9 និងបានជាប់ក្នុង Top1 Music Radio FM.97 (2008) by Apsara Radio FM 97 ផងដែរ ។ ហើយបទចម្រៀងរបស់នាងបន្តបន្ទាប់ទៀត គឺបទ "១០០០ រាត្រី" ចេញផ្សាយដោយ ផលិតកម្ម-អុឹម M CD Vol.5 ដែលជាបទចម្រៀងពេញនិយមនាពេលនោះផងដែរ ។[]

បទភ្លេងខ្មែរពេញនិយម (២០០៩)

កែប្រែ

Khmer Traditional Pop Music (2009)

ក្នុងឆ្នាំ ២០០៩ សុខសោភា បានចាកចេញពី ផលិតកម្ម-អុឹម មកចូលរួមក្នុង ផលិតកម្ម-សាន់ដេ (Sunday Production) នាងបានចេញបទចម្រៀងជាច្រើនបទ ដូចជាបទ "រាំលេងបទ Boom" ចេញផ្សាយដោយ ផលិតកម្ម-សាន់ដេ អាល់ប៊ុម CD Vol.101 និង ចេញជាប្រភេទបទចម្រៀង សម្រាប់រដូវកាលនៃ ពិធីបុណ្យចូលឆ្នាំខ្មែរ ផងដែរ (Khmer Traditional Music) ក្នុងនោះបទ "មករាំកន្ទ្រឹមឆ្នាំថ្មី" ចេញផ្សាយដោយ ផលិតកម្ម-សាន់ដេ អាល់ប៊ុម CD Vol.104 ចេញផ្សាយនាដើមឆ្នាំ ២០១០ ហើយក៏ជាបទពេញនិយមមួយផងដែរ សម្រាប់ចង្វាក់ភ្លេងប្រពៃណីជាតិខ្មែរ ដែលមានការពេញនិយមចាក់ស្ដាប់យ៉ាងច្រើនក្នុងអំឡុងពេលនោះ ហើយវាក៏ជាអាល់ប៊ុមចុងក្រោយរបស់នាងផងដែរក្នុង ផលិតកម្ម-សាន់ដេ ។ ដោយមើលឃើញថា សុខសោភា ផ្ទាល់ពេលនោះ ហាក់មិនសូវមានការចាប់អារម្មពីទស្សនិជន និងមិនសូវមានអ្នកគាំទ្រច្រើននោះទេ សុខសោភា ក៏បានចាកចេញពីផលិតកម្ម-សាន់ដេ ទៅចូលរួមក្នុង (ផលិតកម្ម-ថោន/Town Production) នាពាក់កណ្ដាលឆ្នាំ ២០១០ ។[]

តន្ត្រីទេសចរណ៍ ប្រទេសជប៉ុន (២០១១)

កែប្រែ

Meas Soksophea Music Japan Tour (2011)

ក្នុងឆ្នាំ ២០១០ ក្រោយចាកចេញពី ផលិតកម្ម-សាន់ដេ សុខសោភា បានមកចូលរួមក្នុង ផលិតកម្ម ទីក្រុង ភាពយន្ត និងបានចេញបទចម្រៀងក្នុង អាល់ប៊ុម ទី១ របស់នាង មានចំណងជើងថា៖ "I am Sorry" ដែលជាបទចម្រៀងពេញនិយមផងដែរ រហូតមកដល់ឆ្នាំ ២០១១ អ្នកគាំទ្ររបស់នាងបានអញ្ជើញនាង ឱ្យទៅសម្ដែងច្រៀង តន្ត្រីទេសចរណ៍នា ប្រទេសជប៉ុន តាមរយៈ សមាគមន៍ខ្មែរនៅប្រទេសជប៉ុន ហៅកាត់ថា (ស.ខ.ជ) សុខសោភា ក៏ទទួលបានការគាំទ្រយ៉ាងច្រើន ពីបណ្តាលជនជាតិខ្មែរដែលរស់នៅប្រទេសជប៉ុនផងដែរ ។[]

ពានរង្វាន់ និង សមិទ្ធិផល (២០១២-២០១៣)

កែប្រែ

Accolades and achievements (2012-2013)


ក្នុងឆ្នាំ ២០១២-២០១៣ ជាភាពជោគជ័យមួយ របស់សុខសោភា ដែលបានឈ្នះពានរង្វាន់ អ្នកចម្រៀងស្រីល្អបំផុតប្រចាំឆ្នាំ (The Female Singer Artist of The Year) នៃកម្មវិធីទទួលពានរង្វាន់ (អាណាចក្រតារា) របស់ (ក្រុមហ៊ុនសប្បាយ/Sabay Company) ដែលមានសិល្បៈករជាច្រើនចូលរួម នៅ​សាលមហោស្រព​កោះពេជ្រ​កាលពី​រាត្រី​ថ្ងៃ​ទី​១៥ ខែសីហា ឆ្នាំ ២០១៣ ។[] ក្រោយទទួលបានពាន អាណាចក្រតារា សុខសោភា បានដាក់បទចម្រៀងរបស់ខ្លួន ទៅក្នុងតន្ត្រីវីដេអូអន្តរជាតិ (Video evolution) ហៅកាត់ថា (វេវ៉ូ/Vevo) គឺជាសេវាកម្មបង្ហោះវីដេអូចម្រុះជាតិសាសន៍របស់អាមេរិក ដែលត្រូវបានគេស្គាល់ថា ជាកម្រិតវីដេអូតន្ត្រីល្អបំផុតសម្រាប់ការផ្តល់វីដេអូតន្ត្រីទៅកាន់ YouTube ការដាក់បទចម្រៀង សុខសោភា ធ្វើឡើងតាមរយៈក្រុមហ៊ុន Khmer Tree Music Group ដើម្បីឱ្យវីដេអូចម្រៀងក្លាយជា វីដេអូតន្ត្រីចម្រៀងអន្តរជាតិ ។[]

អគ្គរដ្ឋទូតសុច្ឆន្ទៈម៉ាកល្បី

កែប្រែ

Brand Ambassador


ក្នុងអំឡុងឆ្នាំ ២០១៤ ក្រុមហ៊ុនទូរគមនាគមន៍ចល័ត ហ័រវេយ/Huawei គឺជាសាជីវកម្មបច្ចេកវិទ្យាពហុជាតិសាសន៍របស់ចិន ដែលមានទីស្នាក់ការកណ្តាលនៅទីក្រុង (សិនចិន/Shenzhen) ប្រទេសចិន បានជ្រើសរើសយក តារាចម្រៀង មាស សុខសោភា ដោយប្រកាសតែងតាំងផ្លូវការណ៍ ជាតំណាង អគ្គរដ្ឋទូតសុច្ឆន្ទៈម៉ាកល្បី (Brand Ambassador) នៃក្រុមហ៊ុនស្មាតហ្វូន (Huawei Cambodia) ។ លោក Carry Yang ជានាយកប្រតិបត្តិ ក្រុមហ៊ុន (Huawei) ប្រចាំនៅកម្ពុជាបានប្រាប់ឱ្យដឹងថា រូបលោកពិតជារីករាយណាស់ ដែលបានចាប់ដៃគូសហការ ក្នុងកិច្ចការងារនេះ ដោយលោកបានបញ្ចាក់ថា ការជ្រើសរើសយក តារាចម្រៀង មាស សុខសោភា ជាតំណាងផ្សព្វផ្សាយនេះ ព្រោះលោកជឿថា កញ្ញា មាស សុខសោភា ដែលជាតារាចម្រៀងកំពុងល្បីនៅកម្ពុជា ទើបសាកសម និងផលិតផលល្បីលំដាប់ពិភលោក ដូច Brand Huawei នេះ ។[]

ក្នុងអំឡុងឆ្នាំ ២០១៥ តារាចម្រៀង មាស សុខសោភា និង ​តារាចម្រៀង​ប្រុស​កូរ៉េ​លោក គីម ហ្យុងជុន (Kim Hyung-jun) ដែលត្រូវបានស្គាល់ថាជាក្រុមចម្រៀងកូរ៉េ ដ៏ល្បីមួយ គឺជាសមាជិកនៃក្រុមចម្រៀង កូរ៉េខាងត្បូង (SS501) បាន​ទទួល​ងារ​ជា​អគ្គរដ្ឋទូត​សុច្ឆន្ទៈ​​របស់​អង្គការ​មនុស្សធម៌​កូរ៉េ W-Foundation/Cambodia កាលពី​ថ្ងៃ​អង្គារ​ទី​ ៣០ ខែ​មិថុនា ឆ្នាំ ២០១៥ តាមរយៈ​គម្រោង​មួយ​ហៅ​ថា HIP ដែល​ផ្តោត​សំខាន់​លើ​ការ​ជួយ​កម្មវិធី​ពិនិត្យ​ថែទាំ និង​អប់រំ​សុខភាព​ដល់​កម្មការិនី​ខ្មែរ​​កំពុង​​បម្រើ​ការងារ​នៅ​រោងចក្រ​កាត់ដេរ​កូរ៉េ​ក្នុង​ប្រទេស​កម្ពុជាផងដែរ ។[១០]

កិច្ចការពារបរិស្ថាន (២០១៤-២០១៦)

កែប្រែ

Environmental protection (2014-2016)

ក្នុងអំឡុងឆ្នាំ ២០១៤ សុខសោភា បានចូលរួមក្នុងកិច្ចការពារព្រៃឈើ ជាមួយពលរដ្ឋសហគមន៍ក្នុងតំបន់ឱរ៉ាល់ ក្នុង ខេត្តកំពង់ស្ពឺ ដោយរៀបចំឱ្យមានការដាំដើមឈើឡើងវិញ សុខសោភា ​បាន​អះអាង​ថា សកម្មភាព​ដាំ​ដើម​ឈើ​របស់​ខ្លួន​នេះ ធ្វើ​ឡើង​ដើម្បី​បណ្ដុះ​គំនិត បំផុសឱ្យមានការ​ស្រឡាញ់​ធម្មជាតិឡើងវិញ ។ សុខសោភា បាន​ចេញ​មុខ​ដោយ​ចាប់ដៃ​គ្នា​ជាមួយ​ប្រជាពលរដ្ឋ និង​ព្រះសង្ឃ​ការពារ​ព្រៃឈើ​យ៉ាងស្វាហាប់​នៅក្នុង​តំបន់​មួយ​នៅ ភ្នំឱរ៉ាល់ ស្ថិត​នៅ ស្រុក​ត្រពាំងជោរ ខេត្ត​កំពង់ស្ពឺ ដែល​កំពុង​រង​ការ​កាប់បំផ្លាញ ការ​ចាប់ដៃ​គ្នា​ជាមួយ​ប្រជាជន​ក្នុង​តំបន់ ភ្នំឱរ៉ាល់ ការពារ​ព្រៃឈើ​នោះ ត្រូវ​បាន​ធ្វើ​ឡើង​នៅក្នុង​គម្រោង​ផ្ទាល់​ខ្លួន​មួយ​ឈ្មោះ​ថា «ដើមឈើ ១០០០០ ដើម» គម្រោង​នេះ​បាន​ចាប់ផ្តើម​ក្រោម​ការ​គាំទ្រ​ពី​ក្រសួង​បរិស្ថាន និង​សហគមន៍​ក្នុង​តំបន់ ​។[១១]

ទិវាបិទភ្លើងមួយម៉ោងសម្រាប់ភពផែនដី (២០១៦)

កែប្រែ

Meas Soksophea Earth Hour (2016)


ក្នុងអំឡុងឆ្នាំ ២០១៦ សុខសោភា បានបំផុសគំនិត ដល់ យុវជន ឱ្យចូលរួមក្នុង ទិវាបិទភ្លើងមួយម៉ោងសម្រាប់ភពផែនដី (Earh Hour) គឺជាចលនាទូទាំងពិភពលោកដែលរៀបចំដោយ World Wide Fund for Nature ដែលព្រឹត្តិការណ៍នេះត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំ ដោយលើកទឹកចិត្តដល់បុគ្គល សហគមន៍ និងអាជីវកម្មនានាឱ្យបិទភ្លើងអគ្គិសនីដែលមិនសំខាន់ ដើម្បីកាត់បន្ថយដល់ការបំពុលបរិយាកាសភពផែនដី ដើម្បីរួមចំណែកក្នុងការ​កាត់​បន្ថយ​ការ​ប្រែប្រួល​អាកាស​ធាតុ​ផងដែរ ។ ទិវាបិទភ្លើងមួយម៉ោងសម្រាប់ភពផែនដី រៀបចំឡើងនៅ នៅ​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ថ្ងៃទី19 ខែមីនា ឆ្នាំ 2016 ក្រោមការឧប្ថម្ភនៃក្រុមហ៊ុនទូរសព្ទចល័ត សែលកាត កម្ពុជា (Cellcard Cambodia) ។[១២]

ការឈ្នះពានតន្ត្រី NRG Music Awards (២០១៧-២០១៨)

កែប្រែ

Won NRG Music Awards (2017-2018)

ក្នុងអំឡុងឆ្នាំ ២០១៧-២០១៨ មាស សុខសោភា បានឈ្នះពានតន្ត្រី NRG Music Awards ដល់ទៅពីរលើកជាប់គ្នាផ្នែក តារាសិល្បៈស្រីល្អបំផុតប្រចាំឆ្នាំ "Best Female Artist of the Year" ឆ្នាំ 2017 និងបាន បានឈ្នះ ពានអ្នកចម្រៀងស្រីល្អបំផុតប្រចាំឆ្នាំ "Best Female Song of The Year" ឆ្នាំ 2018 ដែលពានរង្វាន់តន្ត្រី NRG គឺជាកម្មវិធីប្រគល់ពានរង្វាន់រៀបចំឡើងក្នុងគោលបំណងលើកទឹកចិត្តដល់យុវជនខ្មែរដែលមានទេពកោសល្យ គំនិតច្នៃប្រឌិត និងមានស្នាដៃក្នុងការតាក់តែងនិពន្ធ ព្រមទាំងផលិតនូវបទចម្រៀងថ្មីៗ ផងដែរ ។ ស្ថានីយវិទ្យុ NRG 89FM ដែលបានរៀបចំកម្មវិធី «NRG MUSIC AWARDS» ដោយបានចាត់ចំណាត់ថ្នាក់ បទចម្រៀងល្បីៗ ដែលទទួលបានការសំណូមពរ ឬ ភាពពេញនិយមខ្លាំង ពីសំណាក់មហាជន និងប្រិយមិត្តអ្នកស្ដាប់ ដោយតារាចម្រៀងល្បីៗទាំងនោះ បានទទួលនូវការលើកទឹកចិត្ត យ៉ាងធំធេង ដោយបានប្រគល់ពានរង្វាន់តន្ត្រីនេះ ចំពោះតារាចម្រៀង ដែលមានប្រជាប្រិយភាពបំផុត ប្រចាំឆ្នាំ ប្រចាំ​ស្ថានីយវិទ្យុ NRG89FM គឺជាស្ថានីយវិទ្យុតន្រ្តី​សម័យពេញនិយមលេខ១ទូទាំងប្រទេស ដែលផ្សាយផ្ទាល់២៤ម៉ោងក្នុង១ថ្ងៃ និង ៧ថ្ងៃក្នុង១សប្តាហ៍ NRG89FM វេទិកាតន្រ្តីសុទ្ធ ពីមួយថ្ងៃៗដែលមានចំនួនអ្នកស្តាប់កើនឡើងជាលំដាប់ផងដែរ ។[១៣]

ចូលរួមការប្រគុំតន្ត្រីអន្តរជាតិ (២០១៩)

កែប្រែ

Joind International Concert (2019)

មាស សុខសោភា ដែលបានតំណាងឱ្យអ្នកចម្រៀងកម្ពុជា ចូលរួមសម្តែងក្នុងព្រឹត្តិការណ៍ "Asean Fantasia" ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅ Changwon ប្រទេសកូរ៉េខាងត្បូង ។ ដោយនៅក្នុងកម្មវិធីនេះមានការចូលរួមពីសំណាក់តារា K-Pop ល្បីៗដូចជា PSY BOA Sandara Park ក្រុម NCT127 ជាដើម និង តារាចម្រៀងមកពីប្រទេសអាស៊ានទាំង៥ផងដែរ មានដូចជា៖ កម្ពុជា, ថៃ, ឥណ្ឌូនេស៊ី, វៀតណាម និង មីយ៉ាន់ម៉ា ។ ការប្រគុំតន្ត្រី Asean Fantasia នេះធ្វើឡើងដើម្បី បង្កើនទំនាក់ទំនងវប្បធម៌ រវាងប្រទេសកូរ៉េខាងត្បូង និង ប្រទេសក្នុងតំបន់អាស៊ាន យោងតាមសេចក្ដីប្រកាសពត៌មាន របស់ក្រសួងវប្បធម៌កូរ៉េ ។[១៤]

សមិទ្ធិផល

កែប្រែ

Achievement

ឆ្នាំ ការដាក់ចូល ប្រភេទពាន លទ្ធផល ស្ថាប័នផ្សព្វផ្សាយ
2008 ដោះសារ Top1 Music Apsara FM Nominated Apsara

Radio FM.97 Cambodia

2008 ដោះសារ Top 1 Music Cambodia TV9 Nominated TV9 Cambodia
2012 The Female Singer of The Year Anachakdara Awards Won Sabay Digital Corporation[១៥]
2013 The Female Singer of The Year Anachakdara Awards Won Sabay Digital Corporation[១៦]
2017 Best Female Artist of The Year NRG Music Awards Won NRG Radio FM.89 Cambodia.[១៧]
2018 Best Female Song of The Year NRG Music Awards Won NRG Radio FM.89 Cambodia.[១៨]

កាត់ឡុកតន្ត្រី

កែប្រែ

Discography

អាល់ប៊ុម ប្រភេទតន្ត្រី សិល្បៈ ឆ្នាំចេញផ្សាយ ផលិតកម្ម
១០១ ហេតុផល Pop Music មាស សុខសោភា 2005 ចេនឡាប្រាដឺ

CD Vol.06

ដោះសារ Pop Music មាស សុខសោភា 2008 ផលិតកម្ម M

CD Vol.01

1000 រាត្រី Blues មាស សុខសោភា 2008 ផលិតកម្ម M

CD Vol.05

ហេតុអ្វីមនុស្សស្រលាញ់គ្នាមិនបានជួបគ្នា Classic, Pop Music មាស សុខសោភា 2009 សាន់ដេ

CD Vol.97

រាំលេងបទ Boom Pop Music, Latin, Dance មាស សុខសោភា 2009 សាន់ដេ

CD Vol.101

មករាំកន្ទ្រឹមឆ្នាំថ្មី Khmer Music, Country មាស សុខសោភា 2010 សាន់ដេ

CD Vol.104

I am Sorry Blues មាស សុខសោភា 2010 Town

CD Vol.04

ក្រែងចិត្តសង្សារចាស់ Blues មាស សុខសោភា 2011 Town

CD Vol.09

បើនាងបានបង Khmer Music, Country មាស សុខសោភា Ft. ខេម 2011 Town

CD Vol.10

ក្រមុំចាកស្រុក Khmer Music, Country មាស សុខសោភា Ft. ខេម 2011 Town

CD Vol.11

សុំមិនស្គាល់បងបានទេ Classic មាស សុខសោភា 2011 Town

CD Vol.15

Baby Pop Music មាស សុខសោភា 2011 Town

CD Vol.17

បងកុំទៅណា Latin, Dance មាស សុខសោភា Ft. ឌីជេ ក្ដិប 2011 Town

CD Vol.19

ពិន្ទុ១០០ Classic មាស សុខសោភា 2011 Town

CD Vol.20

ពេលគេងលក់ទើបអាចភ្លេចបង Blues មាស សុខសោភា 2012 Town

CD Vol.26

ខ្មាសគេប៉ុនណាបើបងបែកអូន Blues មាស សុខសោភា 2012 Town

CD Vol.29

ធ្វើម៉េចខ្ញុំមិនស្អាតដូចគេ Classic មាស សុខសោភា 2013 Town

CD Vol.32

ដើមឈើស្នេហ៍ Blues មាស សុខសោភា 2013 Town

CD Vol.39

សង្សារនិស្សិត Classic ណាំ ប៊ុណ្ណារ័ត្ន Ft. មាស សុខសោភា 2013 Town

CD Vol.42

ខ្ញុំស្មោះគេ គេស្មោះអ្នកផ្សេង R & B មាស សុខសោភា 2014 Town

CD Vol.46

អារម្មណ៍ត្រូវការបង Classic មាស សុខសោភា 2014 Town

CD Vol.47

ដូច្នេះ

កែប្រែ

Also

ឯកសារយោង

កែប្រែ
  1. relifeweb (2002) Cambodia: Floods appeal No. 22/2000 final report, Published: 3 January 2002 Website: reliefweb.int
  2. Sabay News (2014) មាស សុខសោភា ច្រៀង​ ១ថ្ងៃ ១-២ ដុល្លារ ក្លាយ​ជា​តារា​ចម្រៀង​ល្បី​ប្រចាំ​ប្រទេស​, Website: news.sabay.com.kh
  3. Texas Pete Mayes & His Houserockers Blues Band (2007) Testo Christmas Holidays Archived 2021-12-12 at the វេយប៊ែខ ម៉ាស៊ីន., Website: testicanzoni.mtv.it
  4. Sabay News (2017) ជាង​១​០​ឆ្នាំ មាស សុខសោភា ផ្លាស់​ប្ដូរទ្រនំ​ប៉ុន្មាន​?, Website: news.sabay.com.kh
  5. Monorom News (2014) មុន​នឹង​ក្លាយ​ជា​តារា​ល្បី តើ មាស សុខសោភា បាន​ឆ្លង​កាត់​អ្វី​ខ្លះ? (vdo), Website: archive.monoroom.info
  6. Visal diary (2011) កញ្ញា មាស សុខ​សោភា មក​ច្រៀង​នៅ​ជប៉ុន​នា​ចុង​សប្តាហ៍​នេះ, Website: visaldiary.wordpress.com, Publication: 02 August 2011
  7. Phnom Penh Post (2013) តារាចម្រៀង មាស សុខសោភា លើកពានអាណាចក្រតារា, Website: postkhmer.com
  8. Camnews (2013) បទថ្មីរបស់ មាស សុខសោភា ចូលក្នុង Youtube VEVO ជាលើកទី ២ (វីដេអូ), Website: camnews.com.kh
  9. Share4kh (2014) Meas Soksophea Was Assigned to be Brand Ambassador of Huawei, Website: Share4kh.com
  10. Phnom Penh Post (2015) មាស សុខសោភា ក្លាយជា​ឯកអគ្គរដ្ឋទូត​សុច្ឆន្ទៈ​របស់​អង្គការ​កូរ៉េ លើកកម្ពស់​សុខភាព​កម្មការិនីខ្មែរ, Website: postkhmer.com
  11. Phnom Penh Post (2014) មាស សុខសោភា ចេញមុខការពារព្រៃឈើនៅភ្នំឱរ៉ាល់, Website: postkhmer.com
  12. Sabay News (2016) សារ​ពិសេស​​របស់​កញ្ញា​ មាស​​ សុខសោភា ​​​ក្នុង​ទិវា​មួយ​ម៉ោង​សម្រាប់​​ភព​ផែនដី, Website: news.sabay.com.kh
  13. Sabay News (2017) តារាចម្រៀងពេញនិយមច្រើនរូបទទួលពានរង្វាន់តន្រ្តីពីវិទ្យុ NRG89FM NRG ប្រចាំឆ្នាំ២០១៧, Website: news.sabay.com.kh, Publication: December 27, 2017
  14. Tnot News (2019) កញ្ញា មាស សុខសោភា និងតំណាងឱ្យកម្ពុជា ចូលរួមក្នុងព្រឹត្តិការណ៍ «Asean Fantasia» នៅកូរ៉េខាងត្បូង, Website: tnaot.com, Publication: November 08, 2019
  15. Phnom Penh Post (2012) ពានរង្វាន់ អាណាចក្រតារា Archived 2023-05-16 at the វេយប៊ែខ ម៉ាស៊ីន., Website: postkhmer.com, Publication: February 17, 2012
  16. Camnews (2013) ម្ចាស់ពាន​ទាំង​៣៣​រូប​ក្នុង​កម្មវិធី​អាណាចក្រតារា​ឆ្នាំ២០១៣​, Website: camnews.org, Publication: August 16, 2013
  17. World Bridge Media (2017) NRG Music Awards Archived 2022-11-09 at the វេយប៊ែខ ម៉ាស៊ីន., Website: worldbridgemedia.com.kh Publication: © WorldBridge Media | All Rights Reserved
  18. World Bridge Media (2018) NRG Music Awards Archived 2022-11-09 at the វេយប៊ែខ ម៉ាស៊ីន., Website: worldbridgemedia.com.kh Publication: © WorldBridge Media | All Rights Reserved