មិម
សេចក្តីផ្តើម
កែប្រែនៅរោងទងខាងកើតផ្នែកខាងត្បូងនៃប្រាសាទបាយ័ន ឃើញមានរូបទេពអប្សរាមួយអង្គអង្គុយកូតឧបករណ៍តន្ត្រីម្យ៉ាងក្នុងអំបូរទ្រ។ តាមការសិក្សាស្រាវជ្រាវឧបករណ៍នេះបានរកឃើញនៅខេត្តរតនៈគីរី ក្នុងស្រុកអូរជុំ ស្ថិតនៅក្នុងដៃបងប្អូនជនជាតិគ្រឹង និងទំពូន ដែលជាឧបករណ៍ដល់កម្រហើយរកកលផុតរលត់ទៅហើយដែរ បងប្អូនគ្រឹង និងទំពូនបានហៅឧបករណ៍ភ្លេងនេះថា មិម។ ចំពោះជនជាតិខ្មែរសម័យបច្ចុប្បន្នមួយចំនួនមិនបានស្គាល់ ហើយព្រមទាំងមិនដឹងថាមានឧបករណ៍ភ្លេងមួយនេះទេ។ មិមរបកគំហើញឈ្មោះឧបករណ៍ភ្លេងនាសម័យអង្គរប្រភពឧបករណ៍ភ្លេងខ្មែរមួយចំនួននៅសម័យអង្គរបានចាប់កំណើតចេញពី ខឿនវប្បធម៌មន-ខ្មែរ នាសម័យមុនបុរេប្រវត្តិសាស្ត្រ ដោយមានភស្តុតាងជាច្រើនបង្ហាញអំពីឥទ្ធិពល និង សារសំខាន់នៃវិស័យតូរ្យតន្ត្រី ក្នុងសង្គមខ្មែរនាជំនាន់ដើមស្របតាមពិធីប្រពៃណីផ្សេងៗ ដែលគេបានប្រារព្ធ។ ទោះបីជាផ្នែកខ្លះនៃវង់ភ្លេងខ្មែរនាសម័យទំនើប បច្ចុប្បន្នគេបានរកឃើញថាជាឥទ្ធិពលប្រទេសឥណ្ឌាឬ ប្រទេសចិនក៏ដោយ ក៏ឧបករណ៍មួយចំនួនត្រូវបានបង្កើតឡើងដោយប្រជាជនខ្មែរដែរ ក្នុងអតីតកាលដ៏យូរលង់មួយ។
ការស្រាវជ្រាវ
កែប្រែបើតាមលទ្ធផលនៃការស្រាវជ្រាវ យើងឃើញថាមានឧបករណ៍ភ្លេងខ្លះរបស់ជនជាតិទំពួន ជាពិសេសមិមជាអាទិ៍ និងឧបករណ៍ភ្លេងមួយចំនួនឆ្លាក់លើប្រាង្គប្រាសា] មានលក្ខណៈដូចគ្នាមានន័យថាដើមកំណើតតែមួយ ។តាមរយៈការអង្កេតដោយយកចិត្តទុកដាក់ អ្នកគ្រូ កែវ ណារុំ និងរូបយើងផ្ទាល់ក៏បានដឹងឈ្មោះពិតរបស់ឧបករណ៍នេះដែលឆ្លាក់លើ ប្រាសាទបាយ័ន គឺមិម ដែលរហូតដល់សព្វថ្ងៃនៅតែប្រឈមមុខ និងភាពរើសអើងពីសិល្បករខ្លះនៅឡើយដែលជាអ្នកបរទេស ឬទំនើបនិយម ។ គឺត្រង់ចំណុចនេះដែលយើងចង់បង្ហាញ នូវរបកគំហើញ របស់យើងទាំងពីរនាក់កន្លងមកក្រោយពីទស្សនកិច្ចសិក្សាមួយនៅស្រុកអូរជុំ ក្នុងខេត្តរតនគីរី ។ សូមរំលឹកថា ជនជាតិខ្មែរយើងសព្វថ្ងៃឈប់ប្រើប្រាស់ភ្លេងមិមនេះទៀតហើយ ហើយបើតាមការស្រាវជ្រាវ យើងឃើញថាជនជាតិដើមភាគតិចជាពិសេសជនជាតិទំពួន នៅពេញនិយមនៅឡើយតាមប្រពៃណីដូនតា នៅតាមតំបន់ព្រៃភ្នំនៅក្នុងភូមិភាគ ឦសាននៃប្រទេសកម្ពុជា ។
អ្នកដើរទស្សនាតាមថែវនៃប្រាសាទបាយ័ន បានឃើញនូវទេពអប្សរជាច្រើនកំពុងអង្គុយកូតឧបករណ៍ភ្លេងម្យ៉ាងស្រដៀង នឹងទ្រ។ អ្នកណាក៏ឆ្ងល់ដែរថា តើគេកូតយ៉ាងម៉េចបើទ្រនោះអត់មានប្រអប់សូរសោះ ឬមួយក៏សិល្បករភ្លេងឆ្លាក់ឧបករណ៍នោះមិនឲ្យចប់ចុងចប់ដើម ។
ម្យ៉ាងវិញទៀតគេក៏មិនដឹងដែរថា តើឧបករណ៍នេះមានឈ្មោះអ្វីដែរ ។ អាថ៌កំបាំងនេះត្រូវបានបំភ្លឺដោយការសិក្សាស្រាវជ្រាវខាងជាតិពន្ធុវិទ្យា និងបដិមាកម្មបុរាណខ្មែរ ។
ឧបករណ៍នេះកំពុងពេញនិយមនៅខេត្តរតនគីរី ស្រុកអូរជុំដោយបងប្អូនខ្មែរជនជាតិទំពួន និងគ្រឹង កំពុងរក្សារហូតមកទល់សព្វថ្ងៃនេះ។ ជនជាតិខ្មែរលើបានហៅឧបករណ៍នេះថា ’មិម” ចំពោះខ្មែរកណ្តាលមិនដែល ឮហើយក៏មិនដែលដឹងថាមានឧបករណ៍នោះផង។
មិម ឬម៉ឹមមានខ្យល់ និងន័យប្រហាក់ប្រហែលគ្នា ។ សូមជម្រាបថា ជនជាតិខ្មែរនៅប្រទេសថៃ នៅរក្សាសំនៀង មិម ដូចបងប្អូនកុលសម្ព័ន្ធ ហើយពាក្យនេះគឺពាក្យមន-ខ្មែរ សុទ្ធសាធ ។ ដោយហេតុថាវាលេងនៅចន្លោះធ្មេញលើក្រោមដូចបៅដោះម្ដាយ ពាក្យបៅនេះខ្មែរតែងនិយាយទំយើកូនចៅថា ម៉ឹមរហូតដល់មិមក៏មាន ដូច្នោះហើយបានជាគេហៅឧបករណ៍នេះថាម៉ឹម ។
ការលេង
កែប្រែការដែលគ្មានប្រអប់សូរនោះ គឺលោកជំនួសដោយប្រើក្រអូមមាត់មានលក្ខណៈអាចបន្លឺសូរតាមបំណងនៃ អ្នកកូត ។ តន្ត្រីករមិមបានយកខ្សែអំបោះទៅចងនៅចុងក្រោមជិតកន្លែងកូត រួចបន្លាយមកដាក់ក្នុងមាត់ ។ ដើម្បីស្ថិតនៅក្នុងមាត់បាន គឺគេយកស្រកាពង្រូលមកចោះរន្ធ រួចស៊កខ្សែអំបោះក្នុងរន្ធនោះដោយបង្ខាំងនឹងកន្លាស់ឬស្សី តូចមួយហើយដាក់ចន្លោះធ្មេញលើក្រោមប្រៀបដូចទារកបៀម ឬបៅដោះម្តាយ ។
ជនជាតិខ្មែរលើលេងមិមរួមជាមួយនឹងឧបករណ៍តន្រី្តចំនួន ២-៣ បែបប្លែកៗទៀតនៅក្រោមដំបូលផ្ទះប្រក់ស្លឹកខាន់ម៉ា ឬលេងទោលតែឯងនៅក្នុងខ្ទមសង់កណ្តាលស្រែចម្ការជិតជ្រោះជ្រលងដងអូរ កណ្តាលព្រៃភ្នំ អមដោយធម្មជាតិខៀវស្រងាត់ និងជំនោរខ្យល់ត្រជាក់កែអផ្សុកនៅពេលសម្រាកពីការងារ។ ខុសប្លែកពី សម័យអង្គរឧបករណ៍មិមអាចមានតួនាទីលេងកំដរការរាំរបស់នាងទេពអប្សរ ជាមួយ ឧបករណ៍ពិណ ដែលបាននិរាសលាចាកពីប្រទេសកម្ពុជាយើងក្នុងពេលបច្ចុប្បន្ននេះហើយ ៕
ឯកសារយោង
កែប្រែCambodia Express News Archived 2013-06-17 at the វេយប៊ែខ ម៉ាស៊ីន.