មេកានិចកង់ទិច
មេកានិចកង់ទិច (អង់គ្លេស: quantum mechanics) គឺជាទ្រឹស្ដីមូលដ្ឋានមួយនៅក្នុងរូបវិទ្យាដែលពណ៌នាអំពីឥរិយាបទរបស់ធម្មជាតិនៅកម្រិតអាតូមនិងតូចជាងអាតូម ។ [១] :1.1វាគឺជាមូលដ្ឋានគ្រឹះនៃរូបវិទ្យាកង់ទិចទាំងអស់ ដែលរួមមាន គីមីវិទ្យាកង់ទិច ទ្រឹស្ដីដែនកង់ទិច បច្ចេកវិទ្យាកង់ទីច និងវិទ្យាសាស្រ្តព័ត៌មានកង់ទិច ។
មេកានិចកង់ទិចអាចពិពណ៌នាអំពីប្រព័ន្ធជាច្រើនដែលរូបវិទ្យាបុរាណមិនអាចពិពណ៌នាបាន។ រូបវិទ្យាបុរាណអាចពណ៌នាពីផ្នែកផ្សេងៗនៃធម្មជាតិដែលយើងអាចមើលឃើញបានដោយភ្នែកទទេ ប៉ុន្តែរូបវិទ្យាបុរាណមិនអាចពណ៌នាពីផ្នែកទាំងនោះនៅកម្រិតតូចៗដូចជានៅកម្រិតអាតូម និងតូចជាងអាតូមបានឡើយ។ ទ្រឹស្ដីនៅក្នុងរូបវិទ្យាបុរាណភាគច្រើនអាចបានមកពីមេកានិចកង់ទិច សម្រាប់ជាការប៉ាន់ស្មានក្នុងមាត្រដ្ឋានទំហំធំ (ម៉ាក្រូស្កូប)។ [២]
ឯកសារយោង
កែប្រែ- ↑ Feynman, Richard; Leighton, Robert; Sands, Matthew (1964). The Feynman Lectures on Physics. 3. California Institute of Technology. ល.ស.ប.អ. 978-0201500646. https://feynmanlectures.caltech.edu/III_01.html។ បានយកមក 19 December 2020.
- ↑ Jaeger, Gregg (September 2014). "What in the (quantum) world is macroscopic?". American Journal of Physics 82 (9): 896–905. DOI:10.1119/1.4878358.