ម៉ាក ហ្សុកឃឺបឺក

សហគ្រិនអ៊ិនធើរណែតអាមេរិកាំង

លោក ម៉ាក ហ្សុកឃឺបឺក (អង់គ្លេស: Mark Elliot Zuckerberg)​ កើតនៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ១៩៨៤ ហើយលោកគឺជាជនជាតិអាមេរិក ម្នាក់ដែលសិក្សាអំពីកម្មវិធីរបស់កុំព្យូទ័រ និងអ៊ីនធឺណេត។គាត់ គឺជាមនុស្សម្នាក់ដែលដឹងយ៉ាងច្បាស់អំពីបណ្តាញទំនាក់ទំនងសង្គមមួយនេះគឺហ្វេសប៊ុស។ហើយនាពេលបច្ចុប្បន្ននេះ លោក ម៉ាកហ្សុកឃឺបក គឺ​ជា​ប្រធានរបស់បណ្តាញទំនាក់ទំនងមួយនេះ។ ហើយលោកក៏ជា​បុគ្គល​ម្នាក់​ដែរមានធនធាន​ច្រើនផង​ដែរ បើតាមការប៉ាន់ស្មាន គឺមានរហូតទៅដល់ ៩,៤ពាន់លានដុល្លានៅក្នុងឆ្នាំ២០១២។

ម៉ាក ហ្សុកឃឺបឺក

ហ្សុកឃឺបឺក្នុងឆ្នាំ 2019
កើត ម៉ាក អេលីយ៉ូត ហ្សុកឃឺបឺក
14 ឧសភា 1984 (អាយុ 39)
វ៉ាយ ភ្លេន, ញូវយ៉ក, សហរដ្ឋអាមេរិក
ឈ្មោះផ្សេងទៀត ហ្សុក
ការសិក្សា សាកលវិទ្យាល័យហាវើដ
(ធ្លាក់)
អាជីព Business • philanthropist
ឆ្នាំចេញសកម្មភាព 2004—បច្ចុប្បន្ន
ត្រូវបានគេស្គាល់ថា Co-founder, executive chairman and CEO of Meta Platforms (formerly Facebook, Inc.)

Co-founder and co-CEO of Chan Zuckerberg Initiative

ភរិយា ចាន់ ព្រីស៊ីឡា (រៀបការ. 2012)
កូន 3 នាក់
សាច់ញាតិ រ៉េនឌី ហ្សុកឃឺបឺក
(បងស្រី)
ដូណា ហ្សុកឃឺបឺក
(ប្អូនស្រី)
វេបសាយ Mark Zuckerberg
ហត្ថលេខា

លោក ម៉ាកហ្សុកឃឺបឺក មានកំនើតនៅក្រុង ញ៉ូវយ៉ូក (NewYork)​សហរដ្ឋអាមេរិក​ ជាលើកដំបូង​លោកគ្រាន់តែ​សរសេរកម្មវិធី​កំសាន្ត​នៅអំឡុងពេលដែល​លោករៀននៅអនុវិទ្យាល័យ​ ជា​មួយ​ការ​លើកទឹកចិត្តពីសំណាក់ប៉ា​និងលោកគ្រូ​របស់លោកផងដែរ​ហើយពួកគេបានហៅគាត់​ថាជា​មនុស្សអស្ចារ្យ។ បន្ទាប់ពីបានបញ្ចប់ការសិក្សា​នៅអនុវិទ្យាល័យ​ លោកបានបន្តការសិក្សា​នៅថ្នាក់វិទ្យាល័យ។ នៅអំឡុងពេលសិក្សានៅថ្នាក់វិទ្យាល័យលោកជាមនុស្សម្នាក់ដែលពូកែខាងតន្រ្តី អក្សរសាស្រ្ត សិក្សានៅ ឯហ្វីលិបអ៊ិចហ្ស៊ិថឺ ( Phillips Exeter Academy)។

លោក ម៉ាកហ្សុកឃឺបឺក បានមាកការយឺតយ៉ាវក្នុងចូលរៀននៅឯមហាវិទ្យាល័យ ហាវ៉ាដ (Harvard College) ផ្នែកវិទ្យាសាស្រ្តកុំព្យួទ័រហើយនិងចិត្តវិទ្យា។ នៅពេលដែរគាត់ជានិស្សិតមហាវិទ្យាល័យឆ្នាំទី លោកបានសរសេរអំពីរឿងមួយដែរមានភាពល្បីល្បាញ ដែរគាត់បានដាក់ចំណងជើងរឿងនោះថា ហ្វាម៉ែន (fracemash) ដែរអនុញាតអោយសិស្សានុសិស្សទំាងអស់នៅមហាវិទ្យាល័យបណ្តាញអ៊ីនថឺណេត (College’s Network) ធ្វើការបោះឆ្នោតដើម្បីអោយមានភាពទាក់ទាញពីសិស្សានុសិស្សទាំងអស់។ ហើយវាត្រូវបានបិទនៅក្នុងថ្ងៃនោះ ហើយនិងការតម្រង់ទៅរកសកម្មភាពនៃការវិនិច្ឆ័យ ផងដែរ។គាត់បានបង្កើតបណ្តាញទំនាក់ទំនងសង្គមគឺ ហ្វេសប៊ុក (Facebook) នៅក្នុងបន្ទប់គេងដ៏ធំទូលាយរបស់គាត់ ជាមួយនិងការជួយពីមិត្តភក្តិរបស់គាត់ ទើបគាត់បានយក ហ្វេសប៊ុក(Facebook) នៅទីធ្លានៃមហាវិទ្យាល័យ ហើយគាត់បានផ្លាស់ប្តូរឆាប់ទៅកន្លែងផ្សេងទៀតគឺនៅ ប៉ាលឡូអាតូ (Palo Alto) នៅរដ្ឋ កាលីហ្វ៊ុញ្ញា (California) នៅឆ្នាំ២០០៧ ហ្វេសប៊ុក (Facebook ) បានត្រូវបានបង្តើតយ៉ាងជោបជ័យ ហើយបានជួយគាត់ក្លាយទៅជាមហាសេដ្ឋី នៅពេលដែរគាត់មានវ័យអាយុទើបតែ២៣ឆ្នាំ។ នៅឆ្នាំ២០១០មានការប៉ាន់ប្រមាណមួយនិយាយថាមានប្រើប្រាស់ ហ្វេសប៊ុក ប្រមាណ៥០០លាននាក់ នៅក្នុងពិភពលោកដ៏ធំទូលាយមួយនេះ ហើយមាននាក់ប្រើ ហ្វេសប៊ុក ១ពាន់លាននាក់នៅឆ្នាំ២០១២។ លោក ម៉ាកហ្សុកឃឺបឺក បានជាប់ទាក់ទងនៅនិងរឿងរ៉ាវផ្សេងៗ ដែរមានការឈ្លោះប្រកែកគ្នាពីសមាជិកថ្មីផ្សេងទៀតដែរទាមទាមចំណែកមួយពីក្រុមហ៊ុនពីព្រោះពួកគេបានជួយក្រុមហ៊ុនដូច្នោះពួកគេសមទទួលបាន នេះជាការទាមទាររបស់សមាជិកក្រុមហ៊ុន។ . ចាប់តាំងពីឆ្នាំ២០១០មក លោក ម៉ាកហ្សុកឃឺបឺក បានចំណាយទ្រព្យសម្បត្តិយ៉ាងច្រើនសន្ធិតសន្ធប់ទៅអោយជនងាយរងគ្រោះនៅជុំវិញពិភពលោក។

ឯកសាយោង

កែប្រែ

តំណភ្ជាប់កក្រៅ

កែប្រែ
Interviews