ម៉ែត្រការ៉េ
ម៉ែត្រការ៉េ សរសេរកាត់ ម២ ឬ m2 ជារង្វាស់នៃក្រលាផ្ទៃដែលយកម៉ែត្រជារង្វាស់គោល។
១ ម៉ែត្រការ៉េ ជាទំហំផ្ទៃមួយធំស្មើនឹងក្រលាផ្ទៃនៃការ៉េ (ចតុកោណកែងស្មើ)មួយដែលមានជ្រុងប្រវែង១ម៉ែត្រ។
ប្រៀបធៀបជាមួយអនុគុណរបស់វាៈ
១ ម៉ែត្រការ៉េ = ១០០ដេស៊ីម៉ែត្រការ៉េ = ១០ ០០០ សង់ទីម៉ែត្រការ៉េ = ១ ០០០ ០០០ មិល្លីម៉ែត្រការ៉េ
ប្រៀបធៀបជាមួយពហុគុណរបស់វាៈ
១ ម៉ែត្រការ៉េ = ០,០១ អារ (ដេកាម៉ែត្រការ៉េ) = ០,០០០១ ហិចតា (ហិចតូម៉ែត្រការ៉េ) = ០,០០០០០១ គីឡូម៉ែត្រការ៉េ