រចនាបថកំពង់ព្រះ

រចនាបថកំពង់ព្រះ(សតវត្សទី៨)

កែប្រែ

រចនាបថកំពង់ព្រះ គិតចាប់ពី(សតវត្សទី៨) ដែលស្ថិតនៅក្នុងសម័យចេនឡាបែកបាក់គ្នាជាពីរ ។ ប្រាសាទដែលគេបញ្ចូលនៅ ក្នុងរចនាបថ នេះមាន ប្រាសាទកំពង់ព្រះ ប្រាសាទអកយំ ប្រាសាទត្រពាំងផុង។ នៅក្នុងរចនាបថ នេះ ប្រាសាទសឹងតែទាំងអស់សង់ដូចជាសម័យមុនៗ ដែរ គឺសង់រាបនិងដី លើកលែងតែប្រាសាទអកយំមួយទេ ដែលគេសង់ជាច្រើនជាន់ មានរាងដូចជាចេតិយ ។ ចំណែករូបបដិមាក្នុងរចនាបថនេះមានល្អ ខ្លះអាក្រក់ ប៉ុន្ដែ សិល្បៈខ្មែរមានវិវត្ដន៍ពិសេសរបស់ខ្លួន គឺត្រង់សិល្បៈករខ្មែរបានសាងល្បងបំបាត់គោលទម្រ និងទំនប់របស់បដិមាខ្លះៗ។

ឯកសារយោង

កែប្រែ