រចនាបថគូលែន (ពាក់កណ្ដាលទី១-សតវត្សទី៩)

កែប្រែ

ដូចសម័យមុនៗដែរ គេសង់ប្រាសាទអំពីឥដ្ឋនៅឡើយ ប៉ុន្តែគេនិយមប្រាសាទភ្នំ (ប្រាសាទដែលមានរាងដូចភ្នំ ឬសាងនៅលើកំពូលភ្នំ) ដើម្បីតម្រូវទៅតាមពីធីទេវរាជ។ គេចាប់ទុករចនាបថគូលែនជារចនាបថ ដែលមានការរីកចម្រើនឡើង ដោយសារមានការសាកល្បងរចនាបញ្ជូលគ្នានៃសិល្បៈពីសម័យមុនអង្គរ ពីឥទ្ធិពលចាមជ្វាឱ្យជាសិល្បៈមួយថ្មី ប៉ុន្តែពុំទាន់មានលក្ខណៈច្បាស់លាស់នៅឡើយ។ រចនាគូលែន ដែលស្ថិតនៅក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី២ (គ.ស ៨០២-៨៥០) គឺជាចំណុចចាប់ផ្តើមនៃសម័យអារ្យធម៌អង្គរ។ បើតាមសិលាចារឹកមួយថា ព្រះអង្គបានធ្វើការបង្រួបបង្រួមប្រទេសជាតិឱ្យមានឯករាជ្យឡើងវិញ។ រជ្ជកាលនេះគឺជាការប្រយុទ្ធយ៉ាងវែង ដើម្បីប្រមូលកម្លាំង និងការកសាងរាជធានីជាច្រើននៅតាមតំបន់ទាំងឡាយ ដែលបានបង្រួបបម្រួមរួចហើយ។ ចាប់ពីរាជធានីឥន្ទ្របុរៈ(បន្ទាយព្រៃនគរ)ក្នុងខេត្តកំពង់ចាម រហូតដល់មហេន្ទ្របព៌ត(ភ្នំគូលែន)។ ព្រះអង្គបានកសាងរាជធានីចំនួនប្រាំ ដែលជាការចាប់ផ្តើមនៃសិល្បៈសម័យអង្គរ ដោយបង្ហាញទ្រុងទ្រាយប្រាសាទដ៍ច្រើន និងបដិមាសិល្បៈជាដើម។ ប្រាសាទក្នុងរចនាបថគូលែនមានដូចជា ប្រាសាទតោ ប្រាសាទដំរីក្រាប ប្រាសាទអូផ្អុង ប្រាសាទខ្ទីងស្លាប់ ប្រាសាទរូបអារក្ស ប្រាសាទគគីរ ប្រាសាទក្រហម ប្រាសាទអ្នកតា ប្រាសាទទ្រុងខ្លាឃ្មុំ ប្រាសាទអាស្រមរោងចិន។ល។

ស្ថាបត្យកម្ម

កែប្រែ

ប្រាសាទឥដ្ឋទាំងឡាយនៃរចនាបថគូលែនគ្មានអ្វីប្លែកពីសំណងប្រាសាទពីមុនៗទេ ចំណែកឯទំហំប្រាសាទក៏ប្រហាកប្រហែលគ្នានឹងតួប៉មប្រាសាទសំបូរព្រៃគុក ដែលសង់បែរមុខទៅទិសខាងកើត ដើម្បីឧទ្ទិសចំពោះព្រះសិវៈមានទ្វារចូលទិសខាងកើតមួយ និងទ្វារបញ្ឆោតបី។ ប្លង់ប្រាសាទតាមការវាស់វែងមានរាងចតុកោណ បើមើលនឹងភ្នែកហាក់ឈរលើប្លង់បួនជ្រុងស្មើគ្នា ដំបូលថ្នាក់ៗរាងស្តួចទៅលើ។

សសរពេជ្ររចនាបថគូលែន

កែប្រែ

សសរពេជ្ររចនាបថគូលែនមានរាងបួនជ្រុង និងប្រាំបីជ្រុងហើយជួនកាលតាមទ្វារបញ្ឆោតនៅប្រាសាទខ្លះក៏មានរាងមូលធ្វើអំពីឥដ្ឋដែរ។ នៅចំកណ្តាលមានកងធំបន្តិច និងមានវ័ណ្ឌមួយភាគបួន និងមួយភាគប្រាំបី សុទ្ធសឹងតែមានការលម្អ។ ចំពោះសសររាងប្រាំបីជ្រុងតែងតែមានស្លឹកឈើមួយសន្លឹកនៅតាមជ្រុង ហើយនៅអមសងខាងកង។ មានការលម្អច្រើនជាងរចនាបថមុនៗ[]

ឯកសារយោង

កែប្រែ
  1. Cr Thon Vanrathana & Srisovannkubera Khmer.