រចនាបថបាខែង
រចនាបថបាខែង(ចុងសតវត្សទី៩-ដើមសតវត្សទី១០)
កែប្រែរចនាបថនេះមានការសងប្រាសាទធំៗអំពីថ្មភក់មានច្រើនជាន់នៅលើខឿនខ្ពស់រាងសាជី និងជាពិសេសគេនិយមសង់ប្រាសាទនៅលើកំពូលភ្នំ។ សិល្បៈខ្មែរបានស្ថិតនៅក្នុងរង្វង់អារ្យធម៌ទី១ឈ្មោះថាអង្គរ គេសង្កេតថាមានសកម្មភាពឆ្នៃប្រឌិតសិល្បៈ ដែលផុសឡើងនៅក្នុងរចនាបថព្រះគោបានបន្ថែមក្នុងរចនាបថបាខែងនេះទៀត ដោយមានការគោរពទ្រទ្រាយរចនាបថព្រះគោ ប៉ុន្តែគេមិនបានបោះបង់ចោលសំណង់សងអំពីឥដ្ឋទេ គេបានយកថ្មភក់ និងថ្មបាយក្រៀមសម្រាប់កសាងប្រាសាទមកជំនួសវិញ។ វិស័យបដិមាសិល្បៈបានបន្តពីរចនាបថព្រះគោ ប៉ុន្តែមានការឆ្នៃប្រឌិតសំលៀកបំពាក់ចាប់ភ្លីជាដំបូងក្នុងសម័យនោះ។ ប្រាសាទ ដែលកសាងឡើងនៅក្នុងសម័យកាលដំណាលគ្នាមានដូចជា ប្រាសាទភ្នំបាខែង ប្រាសាទភ្នំក្រោម និងប្រាសាទភ្នំបូក។ ប្រាសាទ ដែលស្ថិតនៅក្នុងរចនាបថបាខែង ជាប្រាសាទ ដែលកសាងឡើងនៅក្នុងរជ្ជកាលព្រះបាទយសោវរ្ម័នទី១ (គ.ស ៨៨៩-៩០០) ដែលមានរាជធានី នៅយសោធរបុរៈ ដែលមានភ្នំបាខែងជាចំណុចកណ្តាលនៃរាជធានី[១]។
ឯកសារយោង
កែប្រែ- ↑ សៀវភៅវប្បធម៌ទូទៅ ភាគ១ សម្រាប់ឆ្នាំសិក្សាមូលដ្ឋាន រៀបរៀងដោយលោក នួន សារឿន និងលោក អ៊ុក វិបុល ឆ្នាំ២០០៩ ទំព័រទី១៧១