យសោធរបុរះ
រាជធានីបុរាណ
(ត្រូវបានបញ្ជូនបន្តពី យសោធរបុរៈ)
យសោធរបុរះទី១ (ភាសាសំស្ក្រឹត: यशोधरपुर Yaśōdharapura) គឺជាទីក្រុងមួយដែលធ្លាប់ជារាជធានីទីពីរនៃអាណាចក្រខ្មែរ ត្រូវបានកសាងដោយ ព្រះបាទយសោវរ្ម័នទី១ នៅចុងសតវត្សទី៩ ឆ្នាំ៨៩៣ និងមានភ្នំបាខែងនៅចំកណ្ដាល។[១] 13°25′26″N 103°51′22″E / 13.423854°N 103.856092°E
រាជាធានី
កែប្រែរាជាធានីយយោធរបុៈ ជារាជាធានីខ្មែរនៅសម័យអង្គរគឺ
- យសោធរបុរៈទី១ ត្រង់ប្រាសាទភ្នំបាខែង កសាងឡើងក្នុងរាជ្យព្រះបាទយសោវរ្ម័នទី១ គ្រងរាជ្យចាប់ពីឆ្នាំ៨៨៩ ដល់ ឆ្នាំ៩០០ ទ្រង់គង់នៅរាជធានីយសោធរបុរៈ (ប្រាសាទភ្នំបាខែង) និង ប្រាសាទព្រះវិហារ ទ្រង់ជាបុត្ររបស់ព្រះបាទឥន្ទ្រវរ្ម័ន១ ។
- យសោធរបុរៈទី២ ត្រង់ប្រាសាទបាពួន កសាងឡើងក្នុងរាជ្យព្រះបាទសូរ្យវរ្ម័នទី១ គ្រងរាជ្យចាប់ពីឆ្នាំ១០០៦ ដល់ ឆ្នាំ១០៥០ និង ព្រះបាទឧទយាទិត្យវរ្ម័នទី២នៅរាជធានីយសោធរបុរៈ (ប្រាសាទបាពួន) និង សម្ភុបុរៈ ទ្រង់ជាបុត្ររបស់ព្រះបាទឥន្ទ្រវរ្ម័ន១ និងយសោវរ្ម័ន ។
- យសោធរបុរៈទី៣ ត្រង់ប្រាសាទអង្គរ កសាងឡើងក្នុងរាជ្យព្រះបាទសូរ្យវរ្ម័នទី២ គ្រងរាជ្យចាប់ពីឆ្នាំ១១១៣ ដល់ ឆ្នាំ១១៥០ ទ្រង់គង់នៅរាជធានីយសោធរបុរៈ (ប្រាសាទអង្គរ)។
- យសោធរបុរៈទី៤ ត្រង់ប្រាសាទបាយ័ន កសាងឡើងក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី៧ គ្រងរាជ្យចាប់ពីឆ្នាំ១១៨១ ដល់ ឆ្នាំ១២១៨ ទ្រង់គង់នៅរាជធានីយសោធរបុរៈ (ប្រាសាទបាយ័ន) ទ្រង់ជាបុត្ររបស់ព្រះបាទធរណីន្ទ្រវរ្ម័នទី២ ។
ព្រះរាជាគ្រងរាជ្យ
កែប្រែ- ព្រះបាទយសោវរ្ម័ន១ គ្រងរាជ្យចាប់ពីឆ្នាំ៨៨៩ ដល់ឆ្នាំ៩០០ ជាបុត្ររបស់ ព្រះបាទឥន្ទ្រវរ្ម័នទី១
- ព្រះបាទឦសានវរ្ម័នទី២ គ្រងរាជ្យចាប់ពីឆ្នាំ៩២៥ ដល់ឆ្នាំ៩២៨ ជាបុត្ររបស់ ព្រះបាទយសោវរ្ម័នទី១
- ព្រះបាទរេជេន្ទ្រវរ្ម័នទី២ គ្រងរាជ្យចាប់ពីឆ្នាំ៩៤៤ ដល់ឆ្នាំ៩៦៨
- ព្រះបាទជ័យវរ្ម័នទី៥ គ្រងរាជ្យចាប់ពីឆ្នាំ៩៦៨ ដល់ឆ្នាំ១០០១ ជាបុត្ររបស់ ព្រះបាទរេជេន្ទ្រវរ្ម័នទី៣
- ព្រះបាទសូរ្យវរ្ម័នទី២ គ្រងរាជ្យចាប់ពីឆ្នាំ១១១៣ ដល់ឆ្នាំ១១៥០
- ព្រះបាទធរណីន្ទ្រវរ្ម័នទី២ គ្រងរាជ្យចាប់ពីឆ្នាំ១១៥០ ដល់ឆ្នាំ១១៥៦ ជាជីដូនមួយរបស់ ព្រះបាទសូរ្យវរ្ម័នទី២
- ព្រះបាទយសោវរ្ម័នទី២ គ្រងរាជ្យចាប់ពីឆ្នាំ១១៥៦ ដល់ឆ្នាំ១១៦៥
- ព្រះបាទត្រីភូវនាទិត្យវរ្ម័ន គ្រងរាជ្យចាប់ពីឆ្នាំ១១៦៥ ដល់ឆ្នាំ១១៧៧
- ព្រះបាទជ័យវរ្ម័នទី៧ គ្រងរាជ្យចាប់ពីឆ្នាំ១១៨១ ដល់ឆ្នាំ១២១៨ ជាបុត្ររបស់ ព្រះបាទធរណីវរ្ម័នទី២ ។
ឯកសារយោង
កែប្រែ- ↑ "វិទ្យុអាស៊ីសេរី". Archived from the original on 2014-12-01. Retrieved 2017-04-23.
អត្ថបទដែលទាក់ទងនឹងកម្ពុជានេះគឺជាអត្ថបទខ្លីមិនពេញលេញ។ លោកអ្នកអាចជួយវីគីភីឌាដោយសរសេរពង្រីកបន្ថែម។ |