រចនាបថអង្គរវត្ត
រចនាបថអង្គរវត្ដ គិតចាប់ពី ពាក់កណ្ដាលទី ១ នៃគ.ស.វទី ១២ ដែលស្ថិតនៅក្នុងរជ្ជកាល ព្រះបាទសូរ្យវរ្ម័នទី២ (គ.ស ១១១៣-១១៤៥) ដែលមានរាជធានីនៅអង្គរ។ ប្រាសាទដែលចាក់បញ្ចូល ក្នុងរចនាបថនេះគឺ ប្រាសាទបឹងមាលា ប្រាសាទព្រះបាលិលេយ្យ ប្រាសាទកំពូល ប្រាសាទបាគង។ ល ។ នៅក្នុងរចនាបថនេះ ស្ថាបត្យករខ្មែរ មានការរីកចម្រើនឡើងដល់កំពូល។ នៅលើជញ្ជាំងថែវជាន់ទី ១ មានក្បាច់រឿងចែកជា ៨ ផ្ទាំងធំៗ ហើយ វែងៗ ហើយក្បាច់រឿងទាំងនោះមានរឿង ផ្សេងៗ ពីគ្នាដូចតទៅ ៖
ផ្ទាំងទី ១ ៖ (ជញ្ជាំងខាងលិចឆៀងខាងត្បូង) បង្ហាញពីចម្បាំងបាណ្ឍៈ និង កៅវរៈក្នុងមហាភារតៈ។
ផ្ទាំងទី ២ ៖ (ជញ្ជាំងខាងត្បូងឆៀងខាងលិច) បង្ហាញពីរាជព្យូហត្រាក្នុងសម័យអង្គរ។
ផ្ទាំងទី ៣ ៖ (ជញ្ជាំងខាងត្បូងឆៀងខាងកើត) អធិប្បាយពី ឋានសួគ៌ និង ឋាននរក។
ផ្ទាំងទី ៤ ៖ (ជញ្ជាំងខាងកើតឆៀងខាងត្បូង) ចែងពីការកូសមុទ្រដោះ ដើម្បីបង្កើតទឹកអម្រិត ដក ស្រង់ពីរឿងហមាយាណៈ ។
ផ្ទាំងទី ៥ ៖ (ជញ្ជាំងខាងកើតឆៀងខាងជើង) ពណ៌នាពីចម្បាំងរវាងទេវតា និងអសុរៈ ។
ផ្ទាំងទី ៦ ៖ (ជញ្ជាំងខាងជើងឆៀងខាងកើត) ពណ៌នាពីចម្បាំងរវាងក្រឹស្ណៈ និងសុរពាណៈ ដកស្រង់ ពីគម្ពីរហរិវង្ស ។
ផ្ទាំងទី ៧ ៖ (ជញ្ជាំងខាងជើងឆៀងខាងលិច) ចែងអំពីចម្បាំងរវាងពួកទេវតា និងអសុរៈ ក្នុងព្រាហ្មសាសនា ។
ផ្ទាំងទី ៨ ៖ (ជញ្ជាំងខាងលិចឆៀងខាងជើង) រៀបរាប់អំពីចម្បាំងរវាងព្រះរាម និងរាមពណ៌ ក្នុងរឿងរាមកេរិ៍ ។
នៅក្នុងរចនាបថនេះ លើជញ្ជាំងប្រាសាទ ជាពិសេសលើជញ្ជាំងប្រាសាទអង្គរវត្ដ គេសង្កេត ឃើញមានរូប ទេវតា ឬទេពអប្សរឈររេរាំញញឹមប្រិមប្រិយ ដោយគ្មានស៊ុមជាទីជម្រកឡើយ ។ នៅជញ្ជាំងអង្គរវត្ដ រូបទេព អប្សរមានច្រើនពន់ពេកណាស់ ហើយមានការវិការខុសៗគ្នាទាំងអស់ ច្រើនពាក់មកុដកំពូលបីខ្ពស់ៗ និងស្លៀក សំពត់ផ្កាស្ដើងៗ គ្មានផ្នត់ ដោយទម្លាក់ជាយសងខាង ម្ខាងធំ ម្ខាងតូច ។ ឯទេបអប្សរខ្លះទៀត ឥតមានពាក់មកុដ ទេ តែមានក្រងសក់ជាច្រើនបែបយ៉ាង ដូចក្រងជាភួងផ្កាជាដើម ។ នៅក្នុងសម័យនេះដែរ គេសង្កេតឃើញមាន រូបព្រះពុទ្ធជាច្រើន ហើយព្រះពុទ្ធរូបទាំងនេះ ភាគច្រើនសាងជាបែបឈានមុទ្រះ ដោយមាននាគមុចលិន្ទ ដក ពពារប្រក់ពីលើ ។