ក្ងោក
ក្ងោក ឬ មយូរ៉ា (អង់គ្លេស: Peafowl ភាសាសំស្ក្រឹត: 孔雀 )
របាំកោ្ងកប៉ៃលិន
កែប្រែរបាំ “កោ្ងកប៉ៃលិន” ជាកេរមរតកបន្តវង្សតាំងពីយូរលង់មកហើយ របស់ជនកូឡា ក្នុងប្រទេសខ្មែរ ដែលបានមកសាងជីវិតរស់នៅ នាតំបន់ជួរភ្នំយ៉ាតនៃ ក្រុងប៉ៃលិន ។ របាំនេះមានការទាក់ទងយ៉ាងជ្រាលជ្រៅជាទីបំផុតទៅនឹងជំនឿរបស់ខ្មែរដើម ដែលមានជំនឿប្រហាក់ប្រហែលគ្នានឹងប្រជាជនដទៃទៀតនៃពិភពលោក ដូចជានៅទ្វីបអាហ្វ្រិក ទ្វីបអាស៊ី ឬនៅប្រទេសអូស្ត្រាលី ជាដើម ដែលមានជំនឿទៅលើអារក្សអ្នកតា។ ប្រជាពលរដ្ឋខ្មែរគោរព ជំនឿនេះ តាំងពីមុនពេលដែលព្រះពុទ្ធសាសនា និងព្រហ្មញ្ញសាសនា ហូរចូលមកក្នុងជ្រោយសុវណ្ណភូមិនោះម្ល៉េះ ។
តាមទម្លាប់របស់បងប្អូនជនជាតិកូឡា បើសិនមានកើតហេតុភេទមិនល្អផ្សេងៗដូចជា ជំងឺតម្កាត់ រោគរាតត្បាត ឬក៏ ឧបទ្រពចង្រៃដែលមកយាយីបំផ្លាញសេចក្តីសុខសុភមង្គលរបស់បងប្អូន ក្នុងភូម ស្រុក គេតែងនាំគ្នាបន់ស្រន់ សុំអង្វរករ ដល់លោកយាយយ៉ាតជាម្ចាស់ទឹកម្ចាស់ដី វត្ថុស័ក្តិសិទ្ធិ និងជាអាណាព្យាបាលរបស់គេ សូមអោយលោកយាយជួយកម្ចាត់ឧបទ្រពចង្រៃទាំងនោះ ហើយនាំសេចក្តីសុខសុភមង្គល មកប្រទានដល់កូនចៅអ្នកស្រុកអ្នកភូមិ ឱ្យបានសេចក្តីសុខរៀងទៅ។
តាមឯកសារស្រាវជ្រាវរបស់នាយកដ្ឋានស្រាវជ្រាវនៃក្រសួងវប្បធម៌និង វិចិត្រ សិល្បៈ អំឡុងទសវត្សរ៍ឆ្នាំ៦០ បានបញ្ជាក់ឱ្យដឹងថា ដើមកំណើតរបស់របាំកោ្ងកប៉ៃលិនដំបូង គេរៀបចំឱ្យមានតែកោ្ងកឈ្មោលកាន់សីលមួយមកសម្តែងតែប៉ុណ្ណោះ ដោយយកតាមសុបិនរបស់បុត្រីស្តេចក្នុងសម័យនោះ សម្រាប់សម្តែងក្នុងតំបន់របស់ពួកជនជាតិកូឡារស់នៅ ដូចជាក្នុងពិធីបុណ្យចូលឆ្នាំ ពិធីបន់ស្រន់អារក្សអ្នកតា និងលោកយាយយ៉ាត ទៅតាមដំណើរនៃភូមិស្រុករបស់ពួកគេ។ គេមិនអាចយករបាំនេះទៅសម្តែងនៅតាមតំបន់ផ្សេងៗបានឡើយ ។ ចំណែកឯការសម្តែងវិញ គឺបានបង្ហាញឱ្យដឹងអំពីសម្រស់ធម្មជាតិ ទំនៀមទម្លាប់និងជីវភាពរស់នៅរបស់ពួកគេ តែមួយគត់ ។ ប៉ុន្តែបន្ទាប់ពីស្រាវជ្រាវរកឃើញរបស់នាយកដ្ឋានស្រាវជ្រាវមក នាយកដ្ឋាននេះបានរៀបចំឱ្យមានកោ្ងកចំនួនពីរ គឺញីមួយ ឈ្មោលមួយ និងបន្ថែមព្រានព្រៃម្នាក់ទៀត ដើម្បីកែច្នៃរបាំនេះឱ្យបានកាន់តែប្រសើរឡើង ក្នុងការពណ៌នាអំពីសម្ផស្ស និងបរិយាកាស អោយសមស្របទៅនឹងគុណប្រយោជន៍របស់ទឹកដីប៉ៃលិន ដែលសម្បូរទៅដោយត្បូងពេជ្រដ៏មានតម្លៃនោះ ។ ការសម្តែងរបាំនេះបានពឹងផ្អែកយ៉ាងសំខាន់ទៅលើកាយវិការនិងលក្ខណៈកោ្ងក ដើម្បីសម្តែងទៅហាក់ដូចជាមានជីវិតប្រៀបបាននឹងកោ្ងកពិតៗ ។
ក្រៅពីបង្ហាញនូវភូមិសាស្ត្រនិងសម្រស់ធម្មជាតិរបស់តំបន់សម្បូរត្បូងពេជ្រ ជីវភាពរស់នៅនិងទំនៀមទម្លាប់របស់ប្រជាជនរស់នៅតំបន់នោះ របាំកោ្ងកប៉ៃលិនបានលើកយកដំណើរជីវិតរបស់សត្វលោកមកបង្ហាញផងដែរ តាមរយៈសត្វកោ្ងកញីឈ្មោល ដែលកំពុងតែរួមរស់ជាមួយគ្នា ក្នុងរង្វង់គ្រួសារ ប្តីប្រពន្ធយ៉ាងមានសុភមង្គលនៅក្នុងព្រៃព្រឹក្សា ស្រាប់តែមានព្រានព្រៃមកបាញ់ផ្តាច់សង្ខារកោ្ងកឈ្មោលជាប្តីឱ្យមរណា ធ្វើឱ្យបែកបាក់ព្រាត់ប្រាសនិរាសគ្នាយ៉ាងអាណោចអាធ័ម និងបានបន្សល់ទុកនូវក្តីឈឺចាប់ឥតល្ហែដល់សត្វកោ្ងកញីជាភរិយា ដែលមិនដាច់អាល័យពីប្តីរបស់ខ្លួន ហើយខិតខំហិចហើរស្វែងរក ។ របាំក៏បញ្ចប់ត្រឹមនេះទៅ។ ហេតុដែលនាំឱ្យគេកែច្នៃពីកោ្ងកមួយមកជាកោ្ងកពីរ និងមានបន្ថែមព្រានព្រៃម្នាក់ទៀត គឺដោយសារគេយល់ថា ការសម្តែងកោ្ងកតែមួយ វាហាក់ដូចជាត្រង់ពេក ដែលពុំមានការទាក់ទាញគួរឱ្យចាប់អារម្មណ៍ទាល់តែសោះ ។ ដូច្នេះហើយ ទើបគេរៀបចំឱ្យមានជាកោ្ងកពីរ និងព្រានព្រៃមួយសម្រាប់សម្តែងសង្កត់ធ្ងន់ទៅលើសុភមង្គល និង អពមង្គលរបស់សត្វលោក។ ប៉ុន្តែ ក្រោយៗមកទៀត គេបានកែរបាំនេះសាជាថ្មី ដោយបញ្ចប់ត្រឹមតែការចែចង់របស់ក្ងោកឈ្មោលមិនបានសម្រេច តែប៉ុណ្ណេាះ។http://www.chanbokeo.com/index.php?gcm=1411&grid=127620>op=5233
កំណត់
កែប្រែវិគីមេឌាទូទៅមានមេឌាដែលទាក់ទងទៅនឹង: ក្ងោក |