របាំមណីមេខលា (English: Robam Moni Mekhala) ជារបាំដែលមានភាពល្បីល្បាញ នៃព្រះរាជាណាចក្រកម្ពុជា ដែលជារឿងនិទានបែបប្រកួតប្រជែងរវៀងសិស្សនៃឥសីគ្រូដ៏មានអានុភាពនាំមកនូវជីវិតរន្ទះនិងផ្គរលាន់តំណាលពីតួអង្គនាង មេខលា និង រាមឥសូរ (Moni Mekhala and Ream Eyso) ដេញដណ្ដើមគ្នាយកកែវពន្លឺ ជាមួយ ភ្លេងពិណពា្យ ដរណ្ដំ [] របាំមណីមេខលា ជារបាំបែបសក្ការៈ ដែលដកស្រង់ចេញពី រឿងដើមកំណើតរន្ទះ (ប្រជុំរឿងព្រេងខ្មែរ ភាគ៤) ឆ្នាំ ១៩៦៣ និង បានចងក្រងជារបាំមណីមេខលា ក្នុងឆ្នាំ ១៩៦៥ ដែលលើកយកតែទួអង្គ ២ ប៉ុនណោះ គឺនាង អារក្ខៈទេវី និង សិស្សច្បងរបស់នាង អាសុរា រាមឥសូរ (Arakhak Devi) & (Ream Eyso) នៅពេលដែលនាងបានកែវពន្លឺពីឥសីគ្រូ នាងលើកគ្រវីឡើងលើវេហា ធ្វើឲ្យមេឃាប្រែពណ៌ ក្នងពាក្យថា មេឃកាឡា ដោយពាក្យនេះងាយស្រួលហៅនិងចំណាំ គេក៏ដាក់ឈ្មោះរបាំនេះថា របាំមណីមេឃលា ដោយពាក្យមេឃ នៃ ព្យញ្ឃនៈជាអក្សរ ឃ ជាក្រមខ្យល់សម្លេង (អ៊) ដូចនេះនិងទាញពាក្យ ជាខ្យល់ អ៊ ដែរ ដូចនេះហើយគេប្ដូរការសរសេរថា របាំមណីមេខលា​វិញ ព្រោះ ព្យញ្ជនៈអក្សរ ខ ជាអ្នកទាញ ក្រមខ្យល់សម្លេង (អ) ទើបគេអានពាក្យ មេខលា ជាខ្យល់សម្លេង (អ) វិញ ។ របាំមណីមេខលា ជារបាំតំណាងឲ្យការសម្ដែងបួងសួង សុំទឹកភ្លៀងផងដែរ ហើយ តួអង្គមួយទៀត ក្នុងរបាំនេះគឺ តួអង្គ ព្រះវរឈុន ជាសិស្សប្អូននាង អារក្ខៈទេវី ដែលមានអវុធជាព្រះខ័ន រៀងរាល់មួយឆ្នាំម្ដង នាង អារក្ខៈទេវី តែងនាំ វរឈុន និងទេពនិករ រាំលេងកំសាន្ត នៅឋានទេវតា ដែលឈុតរបាំនោះហៅថា របាំទេវៈបួងសួង ឬ របាំបួងសួង ។ []

របាំមណីមេខលា

Robam Moni Mekhala.
Robam Moni Mekhala And Ream Eyso 2009
ឈ្មោះ​ផ្លូវការណ៍ របាំមណីមេខលា
ស្ថិតក្នុង របាំព្រះរាជទ្រព្យ របាំបែបសក្ការៈ
ស្នាព្រះហស្ថ ព្រះមហាក្សត្រិយានី ស៊ីសុវត្ថិ កុសមៈ
ឆ្នាំប្រកាស​របស់ UNESCO ជាប់ជាសម្បត្តិ បេតិភណ្ឌពិភពលោក ថ្ងៃ ០៧ ខែ វិច្ឆិកា ឆ្នាំ ២០០៣
ជាប់ជាមរតកអរូបីយ តំណាងមនុស្សជាតិ Intangible Cultural Heritage of Humanity
Link Royal Ballet of Cambodia-Inscribed in 2008 (3.COM)


ដែលមាន ៧ ឈុតឆាក (7 scene) និង មានបទភ្លេងពិណពាទ្យចំនួន ៥ ដូជា ៖ 
  • ទី១ បទ (ជើតស្មើ) ដែលមាន ២នាទី ៥០ វិនាទី ដែលជាការបើឈុតឆាកនៃនាងកែវមណីមេខលា ។
  • ជាបន្ទាប់ ភ្លេងស្គរជើតមួយៗ
    • អើអើងៗអើយ កាលឡើយអើយ អើយកាលណោះ
    • នួននាងមណី មេខៈអើយឡា និត្យនៅអើយវិមានអើ ឋានរតនាអើយ សម្រាប់រក្សា សមុទ្រអើយឋាន
    • និត្យនៅវិមាន ឋានរតនា សម្រាប់រក្សា សមុទ្រអើយឋាន
  • ទី២ បទ (ឡុងសុងមន)
    • ព្រះពស្ត្រអើស្រប់ស្រេច អើងអើយ អើងៗ អើងអើយ អើយរំលេច អើយភ្ញីអើយ
    • រស្មីអើងអើយ អើងៗ អើង អើងអើយ ឃឹមខាត់ អើងអើយៗ អើងអើយ អើយត្បូងឆើត ឆាយអើយ អើងអើយៗ អើងៗៗ អើងអើយ រាំមកុដអើយក្សត្រីយ៍
    • អើងអើយ អើងៗៗៗ អើងអើយ មុនីអើយរ័ត្នអើយ ពេនព័ទ្ធ អើងអើយៗ អើងអើយ វិចិត្រអើ អើងអើយៗ អើងៗៗ អើងអើយ អើយកន្តុលថ្លៃអើយ ។
  • ទី១ បទ (ជើតស្មើ) ភ្លេង រោលទ៍រាយ
    • កែវក៏អើអើងអើយកាន់កែវ អើអើងអើយ អើយ អើអើងអើយ រិទ្ធីអើអើងអើយ អើយក្រៃ អើអើងអើយ
    • ស្រីថ្លៃអើអើងអើយ ចរចេញអើយឆាប់ ចាកវិអើយមាន
    • កែវក៏កាន់កែវ រិទ្ធីក្រៃ ស្រីថ្លៃចរចេញ ចាកវិអើយមាន
  • បន្ទាប់មក ភ្លេង (ជើតប្រចាប់)
  • លំនាំបទ ជ្វាស្រាយយុទ្ធការ
    • លុះដល់ចូលលេងអើអើងអើយ អើអើង អើងអើយៗ អើយសាន្តសាទរ
    • អើងអើយៗ អើងអើយ អើអើងអើយ អើយ និងកំសាន្តលេង អើអើងអើយ អើយអប្សរ
    • អើយសុខអើក្សេមសាន្ត និង ទេពអប្សរអើយ អើងអើយ សុខអើយក្សេមសាន្ត អើងអើយៗ អើងអើយ អើអើងអើយៗ
  • ទី៣ បទ ស្វាលោត ភ្លេង (ជើតស្មើ)
    • អើអើងៗអើយ កាលអើងអើយ អើយកាលណោះ
    • ឯអង្គរាមឥសូរ អាសុរអើយរ៉ា អាស្រ័យអើយនៅស្រ អើទាប់មេឃាអើ
    • ជាទីសុខាត្រេកត្រអើយអាល មានពូអើយថៅពេជ្រអើជាអវុធអើ ចិត្តមុតម្នោម្នៈ ពាសពេញអើយពារ
    • មានពូថៅពេជ្រជាអវុធ ចិត្តមុតម្នោម្នៈ ពាសពេញអើយពារ
    • ទាំងឆអើយកម្មម៉ា ជាន់បាតាល់អើ រអាលចាលចាញ់ ឬទ្ធិតេជៈក្រៃ
    • ធំចិត្តអើយអាងឬទ្ធិអើ អាងអំណាចអើ សិរនាដដូចជា រាជសីហ៍អើយថ្លៃ
    • ធំចិត្អអាងឬទ្ធិ អាងអំណាច សិរនាដដូចជា រាជសីហ៍អើយថ្លៃ
    • ប្រដាប់អង្គ អើយទ្រង់គ្រឿងអើទិព្វប្រពៃអើ ចាប់ពូថៅពិជ័យ ក្លាវហោះអើយខ្មី
    • ប្រដាប់អង្គ ទ្រង់គ្រឿងទិព្វប្រពៃ ចាប់ពូថៅពិជ័យ ក្លាវហោះអើយខ្មី


ឯកសារយោង

កែប្រែ
  1. Prumsodun (1987). Moni Mekhala and Ream Eyso. Createspace Independent Pub, 2013. p. 102. ល.ស.ប.អ. 1479388475. https://books.google.com.kh/books?id=9LadmgEACAAJ&dq=Moni+mekhala+Dance&hl=en&sa=X&ved=2ahUKEwjK36axq7nrAhXDb30KHaSXAcYQ6AEwAHoECAUQAg. 
  2. The University of Michigan (2006) Collection of Khmer legends​​-Volume 4 Buddhasāsana Paṇḍity, 1965