រមណីយដ្ឋានជ្រោះផ្អោក

រមណីដ្ឋានជ្រោះផ្អោក


លោកអ្នកអាចមកទស្សនារមណីដ្ឋានជ្រោះផ្អោកដោយស្ថិតនៅស្រុកគិរីវង្ស ទីរួមខេត្តតាកែវ តាមបណ្តោយផ្លូវជាតិលេខ២ ស្រុកគិរីវង្ស គឺនៅជាប់និង ព្រំដែនវៀតណាម ( កាបាវ ) ។ ពេលចេញពីរផ្លូវជាតិលេខ២ ដែលមានផ្សារនៅខាងស្ដាំដៃមាន ឈ្មោះថាផ្សារដើមទំព័រ ចូលតាមផ្លូវផ្សារប្រហែលជា ៣គីឡូដី អ្នកនឹងទៅដល់កន្លែង រមណីដ្ឋានជ្រោះផ្អោកដែលជាកន្លែង ដែលមានធម្មជាតិដ៏ស្រស់បំព្រង ហើយនៅកន្លែងនោះក៏មានកន្លែងរក្សាយានជំនិះរបស់ភ្ញៀវទេសចណ៏ផងដែរ ។ នៅរមណីដ្ឋានជ្រោះផ្អោក ភាគច្រើនភ្ញៀវទាំងអស់មកលេងនៅទីនេះ នៅខែសីហា កញ្ញា និង ខែ តុលា ព្រោះនៅខែនេះ វាមានទឹកច្រើនហើយត្រូវ នឹង ខែបុណ្យភ្ជុំផង ។ រមណីដ្ឋានជ្រោះផ្អោកនេះ ក៏ មានភ្ញៀវទេសចរណ៏ជាតិ និង អន្តរជាតិ ជាច្រើនមកលេងនៅទីនោះ ។ ទឹកជ្រោះផ្អោកមានកន្លែង ងូតទឹកបីកន្លែង ហើយ កន្លែងនោះ គេសាងសង់ ធ្វើជាអាងទឹកសំរាប់លេងកំសាន្ត ។ នៅអាងទឹកទីមួយ គ៏មានស្ពានដែកមួយសំរាប់ឲភ្ញៀវទេសចរណ៏ឈរថតទេសភាព ឬ មើលទេសភាពនៅលើនោះ ។ ហើយក៏នៅមានកន្លែងសមរាប់អោយក្មេងលេង ដូចជាផ្ទះពោង កន្លែងជិះសេះនិងលេងល្បែងកំសាន្តជាច្រើនទៀត ។ ហើយនៅកន្លែងនោះមានលក់ ម្ហូបអាហារ ផ្លែឈើ និង ភេស្ជ:ជាច្រើន ដែលតំរូវទៅតាមការចូលចិត្តរបស់ភ្ញៀវជាងនេះទៅទៀត ក៏ មានលក់វត្ថុអនុសាវរី គឺត្បូងជាច្រើន ឆ្នៃហើយក៏មានមិនទាន់ឆ្នៃក៏មាន ដោយត្បូងនោះរកដោយប្រជាជននៅទីនោះផ្ទាល់ ។ ប្រជាជននៅទីនោះភាគច្រើនធ្វើចំការដាំដំណាំមានដូចជា ដំឡូង ឪឡឹក ទាប ខ្នុល និងមានផ្លែឈើជាច្រើនទៀត ។

ការកសាងផ្លុវ