រសសាស្ត្រ

(ត្រូវបានបញ្ជូនបន្តពី រសវិទ្យា)

រសសាស្ត្រ (អានថា: រៈ'សៈសាស) ជាប្រពៃណៃដ៏មានឥទ្ធិពលមួយ ដែលពួកអ្នកបដិបត្តិវិជ្ជានេះមាន ពីសម័យបុរាណ អះអាងថាអ្នកដែលប្រារភប្រតិបត្តិវាឡើងដើម្បីបានអំណាចឫទ្ធានុភាពដ៏ខ្លាំងពូកែ។ វត្ថុបំណងកំណត់នូវក្នុងរសសាស្ត្រមានផ្សេងៗដោយឡែកៗ ប៉ុន្តែតាមប្រវត្តិសាស្ត្រមានគោលដៅសំខាន់ៗមួយ រឺ ច្រើនដូចតទៅ: បង្កើតថ្មទិព្វតាមរឿងព្រេង ដែលមានសមត្ថភាពបំលែងលោហធាតុដើមទៅជាលោហមានតម្លៃ (មាស រឺ ប្រាក់) និងការចម្រើនថ្នាំអាយុវែង ដែលនឹងរក្សាវ័យ និងអាយុយឺនយូរ។

The Emerald Tablet, a key text of Western Alchemy, in a 17th-century edition

ទោះបីយ៉ាងណា រសាយនសាស្ត្របានដើរតួនាទីយ៉ាងសំខាន់ក្នុងការចម្រើនជឿនលឿននៃវិទ្យាសាស្ត្រដើមសម័យទំនើបនេះដែរ[] វាខុសប្លែកយ៉ាងខ្លាំងពីវិទ្យាសាស្ត្រទំនើបដោយសារតែការរួមបញ្ចូលនៃគោលការណ៍ និង កិច្ចបដិបត្តិខាងហេមេទិកពាក់ព័ន្ធនឹងទេវកថា វេទមន្ត សាសនា និង ចេតោភាព។ វាត្រូវបានគេទទួលស្គាល់[ដោយនរណា?] ជាមូលវិទ្យាសាស្ត្រមួយដែលបានរួមចំណែកក្នុងការអភិវឌ្ឍនៃរសាយនសាស្ត្រ និង វេជ្ជសាស្ត្រ។ ពួករសសាស្ត្រិនបានអភិវឌ្ឍរចនាសម្ព័ន្ធបច្ចេកទេសមន្ទីរពិសោធន៍ជាមូលដ្ឋាន ទ្រឹស្ដី បច្ចេកសព្ទ និង វិធីពិសោធន៍ ភាគខ្លះក្នុងនោះនៅតែមានប្រើក្នុងពេលសព្វថ្ងៃនេះ។ យ៉ាងណាមិញ ពួករសសាស្ត្រិនបានភ្ជាប់មុននូវមូលដ្ឋានគ្រឹះនៃរសាយនសាស្ត្រ ដូចជាមជ្ឈធាតុនិយមវិទ្យាសាស្ត្រ ទ្រឹស្ដីបរមាណូ ការយល់ដឹងបែបថ្មីខាងធាតុរសាយនៈ និង សារធាតុរសាយនៈ តារាងខួប និងអភិរក្សនៃដុល និងធាតុមាត្រ។ ជំនួសមកវិញ ពួកលោកបានយល់ថាក្នុងធាតុបួន និងជាលា ហើយនិងនិមិត្តសញ្ញានិយមនិងអាថ៌កំបាំងនិយមខាងគុយ្ហៈ ដែលជាផ្នែកបញ្ចូលគ្នានៃស្នាដៃតាមបែបរសសាស្ត្រ។

  1. Matthew Daniel Eddy, Seymour Mauskopf and William R. Newman (Eds.) (2014). Chemical Knowledge in the Early Modern World. Chicago: University of Chicago Press. https://www.academia.edu/6629576/_with_Seymour_H._Mauskopf_and_William_R._Newman_An_Introduction_to_Chemical_Knowledge_in_the_Early_Modern_World_Osiris_26_2014_1-15.