សាសនា
និយមន័យសាសនា
កែប្រែសាសនាគឺជាពាក្យបណ្តាំ។ លទ្ធិសាសនាពុំស្ថិតនៅត្រង់ជំនឿ ឬបញ្ញាតិ សីលធម៌នៃការគោរពប្រណិបតន៍ប៉ុណ្ណោះទេគឺត្រូវមានអង្គការពិសេសមួយ សម្រាប់ទ្រទ្រង់ថែរក្សាលទ្ធិសាសនាឱ្យមានស្ថិរភាពតាំងនៅជាស្ថាពរវែងឆ្ងាយតរៀងមក។ ពាក្យសាសនា(Religion)ក្លាយមកពីពាក្យឡាតាំង Religiōប្រែថាកិច្ចសន្យារវាងមនុស្សនឹងអាទិទេព ការស្តាប់បង្គាប់ព្រះជាម្ចាស់សួគ៌ ការឥតសន្ស័យលើអាទិទេព។ បើប្រគល់ជំនឿ ឬភក្តីភាពចំពោះអាទិទេព។
ប្រភេទសាសនា
កែប្រែសាសនាមានច្រើននៅក្នុងលោកដូចជា ព្រហ្មញ្ញសាសនានិងព្រះពុទ្ធសាសនា មានកំណើតពីប្រទេសឥណ្ឌា។ គ្រិស្តសាសនាមានប្រភពពីប្រទេសស៊ីរី អ៊ីស្លាមសាសនាមានកំណើតពីប្រទេសអារ៉ាប់ តៅសាសនាមានប្រភពពីប្រទេសចិន សិនតូសាសនាមានប្រភពពីប្រទេសជប៉ុន អ្នកតាមាប្រភពមកពីណា
ជំនឿ
កែប្រែប្រជាជនខ្មែរដើមឡើយមានជំនឿលើធម្មជាតិដោយយល់ថា ធម្មជាតិទាំងឡាយសុទ្ធតែមានព្រលឹង និងមានកម្លាំងសក្តិសិទ្ធិ ដែលយើងមើលពុំឃើញ។ គេបានយកដុំថ្មជាតំណាងកម្លាំងធម្មជាតិដែលគេគោរព ហើយគេហៅដុំថ្មនោះថាអ្នកតាដូចជាអ្នកតាដី អ្នកតាទឹក អ្នកតាខ្យល់ អ្នកតាភ្លើង អ្នកតាព្រៃភ្នំជាដើម។ ក្រៅពីអ្នកតាតំណាងធម្មជាតិមានអ្នកតាតំណាងមេបា ឬបុព្វបុរសដែលបានស្លាប់ទៅហើយ ហើយនៅចាំថែរក្សា និងផ្តល់សេចក្តីសុខដល់អ្នកស្រុកដូចជាអ្នកតាដូចជា អ្នកតាដំបងដែក អ្នកតាក្រហមក អ្នកតាជំទាវម៉ៅ។ សាសនាអ្នកតានេះមិនសូវមានការលូតលាស់ទេពុំមានអត្តបទ ដែលកត់ត្រាទស្សនៈ ទ្រឹស្តីដូចសាសនាដទៃ[១]។
សាសនានៅប្រទេសកម្ពុជា
កែប្រែសាសនា ដែលសំខាន់នៅក្នុងសរវត្សរ៍ទី១ ដល់សតវត្សរ៍៣គឺ ព្រហ្មញ្ញសាសនា។ គេគោរពព្រះឥសូរ ឬព្រះសិវៈជាធំគឺសិវនិយម។ ចាប់ពីចុងសតវត្សរ៍ទី៤ គេកាន់សាសនាខាងសិវៈជំនឿ និងពុទ្ធសាសនាបែបមហាយាន[២]