រាជវង្សតោនងុ ( ភូមា : တောင်ငူမင်းဆက်) និងត្រូវបានគេស្គាល់ផងដែរថាជា រាជវង្សតុងហ្គោ ដែលបានស្តារឡើងវិញ គឺជារាជវង្សដែលកំពុងគ្រប់គ្រង ប្រទេសភូមា (មីយ៉ាន់ម៉ា) ពីពាក់កណ្តាលសតវត្សទី 16 ដល់ឆ្នាំ 1752 ។ ស្តេចដំបូងរបស់វា Tabinshwehti និង បឹយីនណោន បានទទួលជោគជ័យក្នុងការបង្រួបបង្រួមទឹកដីនៃ អាណាចក្រកូបោន ជាលើកដំបូងចាប់តាំងពីឆ្នាំ 1287 នៅក្នុងការដាក់បញ្ចូល រដ្ឋសានជាលើកដំបូង។ នៅកំពូលរបស់ខ្លួនអាណាចក្រតោនងុជាចក្រភពធំជាងគេបំផុតនិងខ្លាំងបំផុតផងដែរជាផ្នែកមួយនៃចក្រភពបំផុតនៅតំបន់អាស៊ីអាគ្នេយ៍ នៅក្នុងការបន្ថែមទៅលើការរួមបញ្ចូលទាំង រដ្ឋសានរបស់ប្រទេសចិន សៀម និង ឡានសាង។ ប៉ុន្តែ​អាណាចក្រ​ធំ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​អាស៊ីអាគ្នេយ៍​បាន​ដួលរលំ​ក្នុង​រយៈពេល ១៨ ឆ្នាំ​ក្រោយ​មរណភាព​របស់​ព្រះបាទ​បាយ័ន​ក្នុង​ឆ្នាំ ១៥៨១។

ការចាប់ដើមក្នុងទសវត្សឆ្នាំ១៤៨០ អវៈបានប្រឈមមុខនិងការបះបោរផ្ទៃក្នុងឥតឈប់ឈរនិងការវាប្រហាវពីខាងក្រៅពីបណ្ដារដ្ឋឝាន និងបានចាប់ផ្ដើមបែកខ្ញែក។ នៅឆ្នាំ១៥១០ តោនងុ បានតាំងនៅជ្រុងអាគ្នេយ៍ដ៏សែនឆ្ងាយពីនគរអវៈ ក៏បានប្រកាសឯករាជ្យ។ នៅពេលនោះ សម្ពន្ធរដ្ឋនៃរដ្ឋឝានក៏សញ្ជ័យបានអវៈនៅឆ្នាំ១៥២៧ ពួកភូមាជាច្រើនបានរត់គេចទៅភាគអាគ្នេយ៍ទៅកាន់តោនងុ នគរតែមួយគត់ដែលនៅសល់ក្រោមការគ្រប់គ្រងរបស់ភូមា និង មួយដែលព័ទ្ធជុំវិញដោយនគរសត្រូវធំៗ។

តោនងុ បានដឹកនាំដោយស្ដេចដ៏មានមហិច្ឆតារបស់ខ្លួន ព្រះបាទដឹប៊ីនឝ្វេធី និង មេទ.រង ព្រះបឹយីនណោន នឹងបានបន្តដើម្បីបង្រួបបង្រួមនគរតូចតាចដែលធ្លាប់មានចាប់តាំងពីការធ្លាក់នៃអធិរាជាណាចក្របាកាន និងបានបង្កើតឡើងអធិរាជាណាចក្រធំបំផុតក្នុងប្រវត្តិសាស្ត្រអាស៊ីអាគ្នេយ៍។ ដំបូង នគរនេះចាប់ឡើងដៃបានវាយកម្ចាត់នគរហង្សាវត្តីដែលមានឥទ្ធិពលជាងគេក្នុងសង្គ្រាមតោនងុ-ហង្សាវត្តី (១៥៣៥-១៥៤១)។ ព្រះម្ចាស់ដឹប៊ីនឝ្វេធីបានរើរាជធានីទៅកានបាគូដែលបានកាន់កាប់ថ្មីនៅឆ្នាំ១៥៣៩។ តោនងុបានពង្រីកអំណាចរបស់ខ្លួនរហូតដល់បាកាននៅឆ្នាំ១៥៤៤ ប៉ុន្តែបានបរាជ័យដើម្បីសញ្ជ័យអារ៉ាកាននៅឆ្នាំ១៥៤៦-១៥៤៧ និង សៀមនៅឆ្នាំ១៥៤៨។ អ្នកស្នងរាជ្យបន្តព្រះម្ចាស់ដឹប៊ីនឝ្វេធី ព្រះបឹយីនណោនបានបន្តគោលនយោបាយនៃការវាតទី ដែលសញ្ជ័យអវៈនៅឆ្នាំ១៥៥៥ ពួករដ្ឋឝានជិតៗ (១៥៥៧), ស្រែលាន (១៥៥៨), មណិបុរៈ (១៥៦០), ពួករដ្ឋឝានឆ្ងាយ/ឆ្លងកាត់សាល្វឹង (១៥៦២-១៥៦៣), សៀម (១៥៦៤ ១៥៦៩), និង លានជាង (១៥៧៤) និងយកបានជាច្រើននូវអាស៊ីអាគ្នេយ៍ភាគខាងលិចនិងកណ្ដាលឱ្យស្ថិតក្រោមការគ្រប់គ្រងរបស់ព្រះអង្គ។

ព្រះបឹយីនណោនបានដាក់ជំនួសនូវប្រព័ន្ធរដ្ឋបាលបន្តយូរមកដែលបានកាត់បន្ថយអំណាចនៃពួកមេកន្ទ្រាញឝានតពូជ និងបាននាំយកទំនៀមទម្លាប់ឝានជាបន្តបន្ទាប់ជាមួយធម្មនិយមដែនដីទំនាប។ ប៉ុន្តែ ព្រះអង្គមិនអាចដាក់របត់ប្រព័ន្ធរដ្ឋបាលដែលមានប្រសិទ្ធិភាពមួយគ្រប់ទីកន្លែងទេក្នុងអធិរាជាណាចក្រដែលនៅចោលឆ្ងាយព្រះអង្គណាស់។ អធិរាជាណាចក្ររបស់ព្រះអង្គគឺជាការប្រមូលផ្ដុំធូររលុងនៃបណ្ដាអតីតនគរអធិបតេយ្យ ដែលព្រះមហាក្សត្ររបស់នគរទាំងនោះមានស្វាមីភក្ដិនឹងព្រះអង្គជាចក្កវត្តិ (စကြဝတေးမင်း, [sɛʔtɕà wədé mɪ́ɴ]; អ្នកគ្រងចក្រវាល), មិនមែននគរតោនងុទេ។

អធិរាជាណាចក្រលាតសន្ធឹងបានបែកខ្ញែកយ៉ាងលឿនបន្ទាប់ពីការសោយទិវង្គតរបស់ព្រះបឹយីនណោននៅឆ្នាំ១៥៨១។ សៀមបានបែកចេញនៅឆ្នាំ១៥៨៤ និង បានបន្តសង្គ្រាមជាមួយភូមារហូតដល់ឆ្នាំ១៦០៥។ នៅឆ្នាំ១៥៩៣ នគរនេះបានបាត់សិទ្ធិជាម្ចាស់របស់ខ្លួននៅសៀម លានជាង និង មណិបុរៈ។ នៅឆ្នាំ១៥៩៧ តំបន់ផ្ទៃក្នុងទាំងអស់ រួមមានទីក្រុងតោនងុ ទីកំណើតដំបូងនៃរាជវង្សនេះ បានបះបោរឡើង។ នៅឆ្នាំ១៥៩៩ កងកម្លាំងអារ៉ាកានបានជួយដោយពួកទាហានស៊ីឈ្នួលរបស់ព័រទុយហ្គាល់ និងមានសម្ព័ន្ធភាពជាមួយកងកម្លាំងតោនងុបះបោរ ដែលបានបំផ្លិចបំផ្លាញបាគូ។ ប្រទេសនេះបានធ្លាក់ចូលទៅក្នុងចលាចល ជាមួយនិងតំបន់នីមួយៗអះអាងជាស្ដេច។ ទាហានស៊ីឈ្នួលព័រទុយហ្គាល់ភ្វីលីពី-ហ្សិ-ប៊្រីធ-អ៊ី-នីគ័រចេបានបះបោរយ៉ាងរហ័សប្រឆាំងនឹងពួកលោកម្ចាស់របស់អារ៉ាកានរបស់គាត់ និងបានបង្កើតការគ្រប់គ្រងរបស់ព័រទុយហ្គាល់នៅពីក្រោយខ្នងដោយហ្គូអឹនៅតឹញីននៅឆ្នាំ១៦០៣។

[][]

ឯកសារយោង

កែប្រែ

ឯកសារយោង

កែប្រែ
  1. ដកស្រង់ពីវីគីភីឌាភាសាអង់គ្លេស
  2. ដកសហរង់ពីវីគីភីឌាភាសាខ្មែរ